លីប៊ី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១២៩៖ បន្ទាត់ទី១២៩៖


[[រាជវង្សហ្ស៊ីរីដ]]របស់ជនជាតិប៊ែប៊ែរបានផ្តាច់ខ្លួនចេញពីរបបហ្វាទីមីដហើយមកទទួលស្គាល់អាណាចក្រអាប់បាស៊ីដវិញថាជាមហាកាលីហ្វពិតប្រាកដ។ ជាការសងសឹក ពួកហ្វាទីមីដបានធ្វើចំណាកស្រុកក្រុមកុលសម្ព័ន្ធអារ៉ាប់កៃស៊ីសំខាន់ៗពីរគឺ[[បានូស៊ូឡេម]] និង[[បានូហ៊ីឡាល់]]មកតំបន់អាហ្វ្រិកខាងជើង។ ទង្វើនេះបានផ្លាស់ប្តូរស្ថានភាពជនបទលីប៊ីយ៉ាងខ្លាំងហើយវាក៏បានពង្រឹងវប្បធម៌ និងភាសាអារ៉ាប់នៅក្នុងតំបន់ផងដែរ។<ref name="be202" />
[[រាជវង្សហ្ស៊ីរីដ]]របស់ជនជាតិប៊ែប៊ែរបានផ្តាច់ខ្លួនចេញពីរបបហ្វាទីមីដហើយមកទទួលស្គាល់អាណាចក្រអាប់បាស៊ីដវិញថាជាមហាកាលីហ្វពិតប្រាកដ។ ជាការសងសឹក ពួកហ្វាទីមីដបានធ្វើចំណាកស្រុកក្រុមកុលសម្ព័ន្ធអារ៉ាប់កៃស៊ីសំខាន់ៗពីរគឺ[[បានូស៊ូឡេម]] និង[[បានូហ៊ីឡាល់]]មកតំបន់អាហ្វ្រិកខាងជើង។ ទង្វើនេះបានផ្លាស់ប្តូរស្ថានភាពជនបទលីប៊ីយ៉ាងខ្លាំងហើយវាក៏បានពង្រឹងវប្បធម៌ និងភាសាអារ៉ាប់នៅក្នុងតំបន់ផងដែរ។<ref name="be202" />

របបហ្ស៊ីរីដនៅទ្រីប៉ូលីតានីគឺមានរយៈពេលខ្លីហើយនៅឆ្នាំ ១០០១ ជនជាតិប៊ែប៊ែរនៃកុលសម្ព័ន្ធបានូកាហ្សរុនបានផ្តាច់ខ្លួនចេញ។ ទោះយ៉ាងណា ទ្រីប៉ូលីតានីនៅតែស្ថិតនៅក្រោមការកាន់កាប់របស់ហ្ស៊ីរីដរហូតដល់ឆ្នាំ ១១៤៦ នៅពេលដែលតំបន់នេះបានទទួលរងការវាយប្រហារនិងត្រួតត្រាដោយជនជាតិ[[ន័រម៉ង់-អ៊ីតាលី|ស៊ីស៊ីលីន័រម៉ង់]]។<ref name="be203">[[#Bertarelli|Bertarelli]], p. 203.</ref> នៅឆ្នាំ ១១៥៩ [[កាលីហ្វអាល់ម៉ូហាដ|អាណាចក្រអាល់ម៉ូហាដ]]នៅភាគខាងលិចបានលើកទ័ពចូលដណ្តើមតំបន់ទ្រីប៉ូលីតានី។ ពីឆ្នាំ ១២០៧ ដល់ឆ្នាំ ១២២១ ឧត្តមសេនីយ៍មួយរូបនៃអាល់ម៉ូហាដឈ្មោះមហាម៉ាដ អ៊ីប៊ីន អាប៊ូ ហាហ្វស៍ត្រូវបានរដ្ឋចាត់តាំងឱ្យគ្រប់គ្រងតំបន់លីប៊ីមុនពេលបង្កើត[[រាជវង្សហាហ្វស៊ីដ]]ឡើង។<ref name="be203" /> ក្រោយមក ហាហ្វស៊ីដក៏បានទទួលឯករាជ្យពីអាល់ម៉ូហ៊ីដហើយរាជវង្សមួយនេះបានបន្តគ្រប់គ្រងទ្រីប៉ូលីតានីអស់រយៈពេលជិត ៣០០ ឆ្នាំទៅមុខ។ នៅក្នុងសតវត្សទី ១៦ ហាហ្វស៊ីដបានធ្លាក់នៅចំកណ្តាលអំណាចរវាងអេស្ប៉ាញនិង[[ចក្រភពអូតូម៉ង់]]។

តំបន់ស៊ីរែណែក៍បានធ្លាក់ក្រោមការត្រួតត្រារបស់អូតូម៉ង់នៅក្នុងឆ្នាំ ១៥១៧។ ពួកអូតូម៉ង់បានបន្តយុទ្ធនាការយោធារបស់ពួកគេដោយបានកាន់កាប់តំបន់ហ្វីហ្សង់នៅរវាងឆ្នាំ ១៥៥៦ និងឆ្នាំ១៩៧៧។

===ទ្រីប៉ូលីអូតូម៉ង់ (១៥៥១–១៩១១)===
{{Main|ទ្រីប៉ូលីតានីក្រោមអូតូម៉ង់}}
[[File:Capture of Tripoli by the Ottomans 1551.jpg|thumb|ការឡោមព័ទ្ធទីក្រុងទ្រីប៉ូលីដោយកងនាវាអូតូម៉ង់នៅក្នុងឆ្នាំ ១៥៥១។]]


==ឯកសារយោង==
==ឯកសារយោង==

កំណែនៅ ម៉ោង០៣:៥៥ ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១

រដ្ឋលីប៊ី
دولة ليبيا (ភាសាអារ៉ាប់)
ទង់ជាតិ លីប៊ី
ទង់ជាតិ
ភ្លេងជាតិ
ليبيا ليبيا ليبيا
"លីប៊ី លីប៊ី លីប៊ី"
ទីតាំងនៃប្រទេសលីប៊ី (ពណ៌ក្រហម) នៅក្នុងតំបន់អាហ្វ្រិកខាងជើង
ទីតាំងនៃប្រទេសលីប៊ី (ពណ៌ក្រហម) នៅក្នុងតំបន់អាហ្វ្រិកខាងជើង
រដ្ឋធានី
និង ទីក្រុងធំបំផុត
ទ្រីប៉ូលី[១]
32°52′N 13°11′E / 32.867°N 13.183°E / 32.867; 13.183
ភាសាផ្លូវការភាសាអារ៉ាប់[b]
ភាសានិយាយ
ក្រុមជនជាតិ
ជនជាតិអារ៉ាប់-ជនជាតិប៊ែប៊ែរ ៩៧%[២]
ជនជាតិផ្សេងៗ ៣%[២]
សាសនា
៩៧% ឥស្លាមសាសនា (ផ្លូវការ)
២.៧% គ្រិស្តសាសនា
០.៣% សាសនាផ្សេងៗ
រដ្ឋាភិបាលរដ្ឋឯកភូត រដ្ឋាភិបាលរួបរួមបណ្តោះអាសន្ន
មហាម៉េដ អាល់មិនហ្វី[៣]
មូសា អាល់កូនី
អាប់ឌុល ហាមីដ ឌីបីបេ[៣]
អាហ្គីឡា សាឡា អ៊ីសា
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
និម្មិតកម្ម
ច្បាប់សេនូស៊ីបានបង្កើត
១៨៣៧
- ទទួលឯករាជ្យពីអ៊ីតាលី
១០ កុម្ភៈ ១៩៤៧
២៤ ធ្នូ ១៩៥១
១ កញ្ញា ១៩៦៩
២ មីនា ១៩៧៧
១៧ កុម្ភៈ ២០១១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,៧៥៩,៥៤១ គ.ម   (ទី១៦)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៦,៩៩២,៧០១[៤] (ទី១០៤)
- ជំរឿន (ឆ្នាំ ២០០៦)
៥,៦៧០,៦៨៨
៣.៧៤ នាក់/គ.ម   (ទី២១៨)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
$៣១.៥៣១ ពាន់លាន[៥]
- ក្នុងម្នាក់
$៤,៧៤៦[៥]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
$២១.៨០៥ ពាន់លាន[៥] (ទី៩៨)
- ក្នុងម្នាក់
$៣,២៨២[៥]
HDI (២០១៩)increase 0.724[៦]
ខ្ពស់ · ទី១០៥
រូបិយវត្ថុឌីណាលីប៊ី (LYD)
ល្វែងម៉ោងUTC+២ (EET)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+២១៨
ដែនកម្រិតខ្ពស់.ly
ليبيا.
  1. ^ កំណត់សម្គាល់របស់អង្គការសហប្រជាជាតិទាក់ទងនឹងឈ្មោះផ្លូវការ៖ "បន្ទាប់ពីការអនុម័តដោយមហាសន្និបាតនៃដំណោះស្រាយលេខ ៦៦/១, គណៈបេសកកម្មអចិន្រ្តៃយ៍នៃប្រទេសលីប៊ីប្រចាំអង្គការសហប្រជាជាតិបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិអំពីសេចក្តីប្រកាសដោយក្រុមប្រឹក្សាអន្តរកាលជាតិនៃថ្ងៃទី៣ ខែសីហាថាប្រទេសនេះនឹងត្រូវប្តូរឈ្មោះឈ្មោះផ្លូវការពីចាម៉ាហ៊ីរីយ៉ាអារ៉ាប់លីប៊ីទៅ"លីប៊ី"ទទេនិងរួមទាំងប្តូរទង់ជាតិរបស់ប្រទេសផង"។
  2. ^ ភាសាផ្លូវការត្រូវគេបានកំណត់ថាជា"ភាសាអារ៉ាប់" (សេចក្តីប្រកាសរដ្ឋធម្មនុញ្ញ មាត្រា ១)។
  3. ^ បារាំងនិងអង់គ្លេសបានបាន​រៀបចំ​ធ្វើសហកម្មសិទ្ធិ​រួម​​លើ​ប្រទេស​លីប៊ី​តាម​រយៈ​ក្រុម​ប្រឹក្សា​ភិបាល​អង្គការសហប្រជាជាតិ

ប្រទេសលីប៊ី (ភាសាអារ៉ាប់៖ ليبيا‎) មានឈ្មោះជាផ្លូវការថា រដ្ឋលីប៊ី (អារ៉ាប់៖ دولة ليبيا‎)[៧][៨][៩][១០] គឺជាប្រទេសមួយនៅតំបន់ម៉ាហ្គ្រីបនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសអេហ្ស៊ីបនៅភាគខាងកើត ស៊ូដង់នៅភាគអាគ្នេយ៍ ឆាដនៅភាគខាងត្បូង នីហ្សេនៅភាគនិរតី អាល់ហ្សេរីនៅភាគខាងលិច ទុយនេស៊ីនៅភាគពាយព្យ និងសមុទ្រមេឌីទែរ៉ានេនៅភាគខាងជើង។ រដ្ឋ​អធិបតេយ្យ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​តំបន់​ប្រវត្តិសាស្ត្រ​ចំនួន​បី​គឺ៖ ទ្រីប៉ូលីតានី ហ្វីហ្សង់ និង​ស៊ីរេណៃក៏។ ប្រទេសលីប៊ីបានគ្របដណ្តប់លើផ្ទៃដីជិត ១.៨ លានគីឡូម៉ែត្រការ៉េដោយធ្វើឱ្យវាក្លាយជាប្រទេសធំបំផុតទីបួននៅទ្វីបអាហ្វ្រិក ធំបំផុតទីពីរនៅក្នុងពិភពអារ៉ាប់ និងទី ១៦ នៅលើពិភពលោក[១១] ទ្រីប៉ូលីគឺជារដ្ឋធានីនិងត្រូវជាទីក្រុងធំបំផុតនៅក្នុងប្រទេសដោយមានប្រជាជនរស់នៅជាងបីលាននាក់។[១២]

ជនជាតិប៊ែប៊ែរបានមកតាំងទីលំនៅលើទឹកដីលីប៊ីចាប់តាំងពីចុងយុគសម័យសំរិទ្ធមកម្លេះដោយពួកនេះជាកូនចៅមកពីក្រុមវប្បធម៌អ៊ីបេរ៉ូម៉ារូស៊ីនិងកាបស៊ាន[១៣] ជនជាតិភេនីស៊ីបានបង្កើតទីតាំងពាណិជ្ជកម្មនៅភាគខាងលិចទឹកដីលីប៊ី ហើយពួកអាណានិគមក្រិកបុរាណបានបង្កើតរដ្ឋបុរីនៅឯភាគខាងកើតលីប៊ី។ ផ្នែកជាច្រើននៃលីប៊ីត្រូវស្ថិតក្រោមគ្រប់គ្រងរបស់ពួកការតាជីណ័ស ពែក្ស និងជនជាតិអេហ្ស៊ីបមុនពេលដែលតំបន់ទាំងមូលត្រូវបង្រួមក្លាយជាផ្នែកមួយនៃចក្រភពរ៉ូម។ លីប៊ីគឺជាមជ្ឈមណ្ឌលដំបូងនៃសាសនាគ្រឹស្ត។ បន្ទាប់ពីការដួលរលំនៃចក្រភពរ៉ូម៉ាំងខាងលិច តំបន់លីប៊ីភាគច្រើនត្រូវធ្លាក់ក្រោមការកាន់កាប់របស់ពួកវ៉ាន់ដាលរហូតដល់សតវត្សទី៧ នៅពេលដែលពួកឥស្លាមបានចូលលុកលុយមកក្នុងតំបន់នេះ។ នៅក្នុងសតវត្សទី១៦ ចក្រភពអេស្ប៉ាញបានចូលត្រួតត្រាក្រុងទ្រីប៉ូលីមុនពេលប្រគល់វាទៅឱ្យពួកអូតូម៉ង់កាន់កាប់នៅក្នុងឆ្នាំ១៥៥១។ លីប៊ីត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមបារបារីនៅក្នុងសតវត្សទី១៨ និងទី១៩។ របបអូតូម៉ង់បានបន្តរហូតដល់សង្គ្រាមតួកគី–អ៊ីតាលីផ្ទុះឡើងហើយជាលទ្ធផល តំបន់លីប៊ីត្រូវបានប្រគល់មកឱ្យអ៊ីតាលីកាន់កាប់ រួចក៏បានវិវត្តទៅជាទឹកដីអាណានិគមមួយរបស់អ៊ីតាលី។

នៅអំឡុងសង្គ្រាមលោកលើកទី២ លីប៊ីគឺជាតំបន់នៃសឹកសង្គ្រាមដែលជាផ្នែកនៃយុទ្ធនាការអាហ្វ្រិកខាងជើង។ ក្រោយពីនេះ ចំនួនជនជាតិអ៊ីតាលីនៅក្នុងតំបន់ក៏បានធ្លាក់ចុះជាលំដាប់។ លីប៊ីបានទទួលឯករាជ្យជារដ្ឋរាជានិយមមួយនៅក្នុងឆ្នាំ១៩៥១។ រដ្ឋប្រហារយោធាមួយបានកើតឡើងនៅក្នុងឆ្នាំ១៩៦៩ ដែលដឹកនាំដោយវរសេនីយ៍ឯកមូអាំម៉ា កាដាហ្វី ផ្តួលរំលំស្តេចអ៊ីឌ្រីសទី១ និងបង្កើតជារបបសាធារណរដ្ឋ។[១៤] កាដាហ្វីបានក្លាយជាមេដឹកនាំថ្មីនិងបន្តដឹកនាំប្រទេសលីប៊ីរហូតដល់ឆ្នាំ២០១១ ពោលគឺនៅពេលដែលរបបរបស់លោកត្រូវបានផ្តួលរលំនៅក្នុងសង្គ្រាមស៊ីវិល ហើយអំណាចប្រទេសត្រូវបានប្រគល់មកឱ្យក្រុមប្រឹក្សាជាតិសកល។ ត្រឹមឆ្នាំ២០១៤ អាជ្ញាធរចំនួនពីរបានចេញអះអាងថាខ្លួនគឺជារដ្ឋាភិបាលនៃប្រទេសលីប៊ី[១៥][១៦][១៧] និងមិនយូរប៉ុន្មាន ជម្លោះថ្មីក៏បានផ្ទុះឡើងនិងបន្តវិវត្តទៅជាសង្គ្រាមស៊ីវិលទីពីរ[១៨] នៅទីបំផុត ភាគីទាំងសងខាងក៏សម្រេចចិត្តចុះហត្ថលេខាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ហើយរដ្ឋាភិបាលរួបរួមជាតិមួយក៏បានឡើងកាន់អំណាច។[១៩]

ប្រទេសលីប៊ីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ (ចាប់តាំងពីឆ្នាំ១៩៥៥) ចលនាមិនចូលបក្សសម្ព័ន្ធ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម និងអង្គការប្រទេសនាំចេញប្រេងកាត។ សាសនាផ្លូវការរបស់ប្រទេសនេះគឺសាសនាឥស្លាមដែលមានប្រជាជនប្រមាណ ៩៦,៦% ជាមូស្លីមនិកាយស៊ុននី

និរុត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ

លីប៊ីបុរាណ

លិបទិសម៉ាញ្ញា, ជាទីក្រុងបុរាណមួយស្ថិតនៅលើទឹកដីប្រទេសលីប៊ី

វាលទំនាបឆ្នេរសមុទ្រនៃលីប៊ីត្រូវបានមនុស្សសម័យនីអូលីទិកមកតាំងទីលំនៅចាប់តាំងពីដើមឆ្នាំ ៨០០០ មុនគ.សឯណោះ។ គេបានសន្មត់ថាបុព្វបុរសនៃជនជាតិប៊ែប៊ែរបានមកដល់តំបន់នេះនៅចុងយុគសម័យសំរិទ្ធ។ ឈ្មោះនៃកុលសម្ព័ន្ធដំបូងៗគឺ ហ្ការ៉ាម៉ាន់តេស ដែលមានមូលដ្ឋាននៅហ្កែរម៉ា។ ជនជាតិភេនីស៊ីគឺជាមនុស្សដំបូងដែលបង្កើតទីតាំងពាណិជ្ជកម្មនៅក្នុងទឹកដីលីប៊ី។[២០] នៅសតវត្សទីប្រាំមុនគ្រឹស្តសករាជ រដ្ឋអាណានិគមរបស់ពួកភេនីស៊ីគឺ ការតាចបានពង្រីកអនុត្តរភាពខ្លួននៅទូទាំងតំបន់អាហ្រ្វិកខាងជើងហើយអរិយធម៌ដ៏ប្លែកមួយដែលគេស្គាល់ថាព្យូនិកក៏បាននិម្មិតឡើង។

នៅឆ្នាំ៦៣០ មុនគ្រិស្តសករាជ ជនជាតិក្រិកបុរាណបានចូលធ្វើអាណានិគមកិច្ចជុំវិញតំបន់បារកានៃភាគខាងកើតលីប៊ីនិងបានស្ថាបនាទីក្រុងមួយឈ្មោះថាស៊ីរ៉ែន[២១] ក្នុងរយៈពេល ២០០ ឆ្នាំ ទីក្រុងក្រិកសំខាន់ៗចំនួនបួនទៀតត្រូវបានស្ថាបនាឡើងនៅក្នុងតំបន់ដែលត្រូវបានគេស្គាល់ពួកវាថាស៊ីរ៉ែណែក៍[២២]

រូបឆ្លាក់ទាហានជនជាតិលីប៊ីនៃកងទ័ពអាឆេមីនីដ្ស៍នៅលើព្រះសុសានស្តេចស៊ឺសេសទី១ ប្រ.ឆ្នាំ ៤៨០ មុនគ.ស

នៅឆ្នាំ ៥២៥ មុនគ.ស កងទ័ពពែក្សនៅក្រោមបញ្ជាការរបស់ស្តេចកាំប៊ីសទី២ បានវាយលុកស៊ីរ៉ែណែក៍ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ មហារាជអាឡិចសាន់ដឺត្រូវបានស្វាគមន៍ដោយជនជាតិក្រិកនៅពេលដែលព្រះអង្គបានយាងចូលស៊ីរ៉ែណែក៍នៅក្នុងឆ្នាំ ៣៣១ មុនគ.ស ហើយលីប៊ីខាងលិចក៏ធ្លាក់ក្រោមការត្រួតត្រារបស់ពួកក្រិក។

បន្ទាប់ពីអាណាចក្រការតាចបានដួលរលំ ពួករ៉ូម៉ាំងមិនទាន់បានចូលមកកាន់កាប់តំបន់ទ្រីប៉ូលីតានីភ្លាមៗនោះទេតែផ្ទុយទៅវិញ ពួកគេបានបន្សល់តំបន់នេះឱ្យស្ថិតនៅក្រោមការកាន់កាប់របស់ស្តេចនៃអាណាចក្រនូមីឌីរហូតទាន់តែប្រជាជនទីក្រុងទ្រីប៉ូលីស្នើរកការការពារពីខ្លួន។[២៣] ព្តូលេមី អាពីអ៊ុងដែលជាអ្នកគ្រប់គ្រងជនជាតិក្រិកចុងក្រោយបង្អស់បានប្រគល់ក្រុងស៊ីរ៉ែណែក៍ទៅឱ្យរ៉ូមហើយតំបន់នេះត្រូវបានកាត់ជាទឹកដីរ៉ូមជាផ្លូវការនៅក្នុងឆ្នាំ ៧៤ មុនគ.ស។ ក្រោមការត្រួតត្រារបស់រ៉ូម ទ្រីប៉ូលីតានីគឺជាទឹកដីដ៏រីកចម្រើនមួយនិងបានឆ្លងកាត់យុគសម័យមាសនៅក្នុងសតវត្សទីពីរនិងទីបីនៃគ្រិស្តសករាជ។[២៣]

នៅឯផ្នែកខាងកើត សហគមន៍គ្រិស្តសាសនាស៊ីរ៉ែណែក៍ដំបូងត្រូវបានបង្កើតឡើងក្នុងរជ្ជកាលអធិរាជក្លូត[២៤] នៅក្នុងឆ្នាំ១១៥ សង្គ្រាមមួយបានផ្ទុះឡើងដែលជាហេតុធ្វើឱ្យចំនួនជនជាតិក្រិកនិងជីហ្វធ្លាក់ចុះ។[២៥][២៦]

វិសាលភាពទឹកដីនៃចក្រភពប៊ីហ្សងទីនក្រោមរជ្ជកាលមហារាជជូស្ទីនានទី១

ខណៈពេលចក្រភពរ៉ូមដួលរលំ ទីក្រុងបុរាណៗជាច្រើនក៏បានដួលរលំទៅតាមហើយក្នុងនោះក៏មានទីក្រុងនៅក្នុងតំបន់ទ្រីប៉ូលីតានីផងដែរ។ ដោយឃើញបែបនេះ ពួកវ៉ាន់ដាលក៏បានឆ្លៀតឱកាសធ្វើការលុកលុយនិងធ្វើសញ្ជ័យនៅតាមតំបន់អាហ្វ្រិកខាងជើងនៅក្នុងសតវត្សទី៥។ មិនយូរប៉ុន្មាន ចក្រភពស្នងពីចក្រភពរ៉ូមគឺប៊ីហ្សង់ទីនក៏បានលេចឡើងហើយនៅក្នុងរជ្ជកាលស្តេចជូស្ទីនានទី១ ប៊ីហ្សង់ទីនបានផ្តើមយុទ្ធនាការយោធាវាយយកទឹកដីទាំងប៉ុន្មានដែលធ្លាប់ជាទឹកដីរបស់ពួករ៉ូម៉ាំងធ្វើជាទឹកដីរបស់ខ្លួន។ ស៊ីរ៉ែណែក៍បានដើរតួជាបន្ទាយយោធារបស់ពួកប៊ីហ្សង់ទីនទប់ទល់នឹងការវាយប្រហារជាប់ៗគ្នាពីវ៉ាន់ដាល។ ទីក្រុងនេះត្រូវទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រោះដោយការឆ្លងកាត់សមរភូមិយោធាមិនចេះឈប់មិនចេះហើយ, ប្រព័ន្ធទឹកនិងសេវាសាធារណៈត្រូវដួលរលំដែលធ្វើឱ្យមានការបះបោរផ្ទុះឡើងពីប្រជាជននៅក្នុងតំបន់ពោលគឺជនជាតិប៊ែប៊ែរ។ ដោយសារវិស័យហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយបែបនេះហើយទើបពួកឥស្លាមអាចវាយដណ្តើមកាន់កាប់តំបន់ទាំងមូលបានដោយងាយ។[២៧]

លីប៊ីឥស្លាម

វិហារឥស្លាមអាទីគនៅក្រុងអាវជីឡា, វាត្រូវបានគេចាត់ទុកថាជាវិហារឥស្លាមដ៏ចំណាស់ជាងគេនៅក្នុងតំបន់សាហារ៉ា

នៅឆ្នាំ ៦៤៧ កងទ័ពអេហ្ស៊ីបក្រោមបញ្ជាការរបស់អាប់ឌុលឡា អ៊ីប៊ីន សាអាដបានវាយដណ្តើមក្រុងទ្រីប៉ូលីពីអាណាចក្រប៊ីហ្សង់ទីនបានដោយជោគជ័យ។[២៨] ឧត្តមសេនីយ៍នៃអាណាចក្រឥស្លាមរ៉ាស៊ីដិនឈ្មោះអ៊ូកបា អ៊ីប៊ីន ណាហ្វីបានចូលត្រួតត្រាតំបន់ហ្វីហ្សង់នៅក្នុងឆ្នាំ ៦៦៣។ កុលសម្ព័ន្ធប៊ែប៊ែរនៅតាមតំបន់ដាច់ស្រយាលបានទទួលយកសាសនាឥស្លាមប៉ុន្តែពួកគេមិនទទួលស្គាល់របបនយោបាយរបស់អារ៉ាប់នោះទេ។[២៩]

ក្នុងរយៈពេលជាច្រើនទស្សវត្តបន្ទាប់ លីប៊ីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់កាលីហ្វអ៊ូម៉ាយ៉ាដនៃទីក្រុងដាម៉ាស់ (បច្ចុប្បន្នគឺស៊ីរី) រហូតដល់ពេលដែលអ៊ូម៉ាយ៉ាដត្រូវផ្តួលរំលំដោយពួកអាប់បាស៊ីដនៅក្នុងឆ្នាំ ៧៥០ ហើយលីប៊ីក៏បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់បាកដាដ (អ៊ីរ៉ាក់)។ ដល់សតវត្សទី១០ ពួកហ្វាទីមីដ (អេហ្ស៊ីប) បានចូលគ្រប់គ្រងលើតំបន់ភាគខាងលិចលីប៊ីនិងបានត្រួតត្រាលីប៊ីទាំងមូលនៅក្នុងឆ្នាំ ៩៧២។[២៣]

រាជវង្សហ្ស៊ីរីដរបស់ជនជាតិប៊ែប៊ែរបានផ្តាច់ខ្លួនចេញពីរបបហ្វាទីមីដហើយមកទទួលស្គាល់អាណាចក្រអាប់បាស៊ីដវិញថាជាមហាកាលីហ្វពិតប្រាកដ។ ជាការសងសឹក ពួកហ្វាទីមីដបានធ្វើចំណាកស្រុកក្រុមកុលសម្ព័ន្ធអារ៉ាប់កៃស៊ីសំខាន់ៗពីរគឺបានូស៊ូឡេម និងបានូហ៊ីឡាល់មកតំបន់អាហ្វ្រិកខាងជើង។ ទង្វើនេះបានផ្លាស់ប្តូរស្ថានភាពជនបទលីប៊ីយ៉ាងខ្លាំងហើយវាក៏បានពង្រឹងវប្បធម៌ និងភាសាអារ៉ាប់នៅក្នុងតំបន់ផងដែរ។[២៣]

របបហ្ស៊ីរីដនៅទ្រីប៉ូលីតានីគឺមានរយៈពេលខ្លីហើយនៅឆ្នាំ ១០០១ ជនជាតិប៊ែប៊ែរនៃកុលសម្ព័ន្ធបានូកាហ្សរុនបានផ្តាច់ខ្លួនចេញ។ ទោះយ៉ាងណា ទ្រីប៉ូលីតានីនៅតែស្ថិតនៅក្រោមការកាន់កាប់របស់ហ្ស៊ីរីដរហូតដល់ឆ្នាំ ១១៤៦ នៅពេលដែលតំបន់នេះបានទទួលរងការវាយប្រហារនិងត្រួតត្រាដោយជនជាតិស៊ីស៊ីលីន័រម៉ង់[៣០] នៅឆ្នាំ ១១៥៩ អាណាចក្រអាល់ម៉ូហាដនៅភាគខាងលិចបានលើកទ័ពចូលដណ្តើមតំបន់ទ្រីប៉ូលីតានី។ ពីឆ្នាំ ១២០៧ ដល់ឆ្នាំ ១២២១ ឧត្តមសេនីយ៍មួយរូបនៃអាល់ម៉ូហាដឈ្មោះមហាម៉ាដ អ៊ីប៊ីន អាប៊ូ ហាហ្វស៍ត្រូវបានរដ្ឋចាត់តាំងឱ្យគ្រប់គ្រងតំបន់លីប៊ីមុនពេលបង្កើតរាជវង្សហាហ្វស៊ីដឡើង។[៣០] ក្រោយមក ហាហ្វស៊ីដក៏បានទទួលឯករាជ្យពីអាល់ម៉ូហ៊ីដហើយរាជវង្សមួយនេះបានបន្តគ្រប់គ្រងទ្រីប៉ូលីតានីអស់រយៈពេលជិត ៣០០ ឆ្នាំទៅមុខ។ នៅក្នុងសតវត្សទី ១៦ ហាហ្វស៊ីដបានធ្លាក់នៅចំកណ្តាលអំណាចរវាងអេស្ប៉ាញនិងចក្រភពអូតូម៉ង់

តំបន់ស៊ីរែណែក៍បានធ្លាក់ក្រោមការត្រួតត្រារបស់អូតូម៉ង់នៅក្នុងឆ្នាំ ១៥១៧។ ពួកអូតូម៉ង់បានបន្តយុទ្ធនាការយោធារបស់ពួកគេដោយបានកាន់កាប់តំបន់ហ្វីហ្សង់នៅរវាងឆ្នាំ ១៥៥៦ និងឆ្នាំ១៩៧៧។

ទ្រីប៉ូលីអូតូម៉ង់ (១៥៥១–១៩១១)

ការឡោមព័ទ្ធទីក្រុងទ្រីប៉ូលីដោយកងនាវាអូតូម៉ង់នៅក្នុងឆ្នាំ ១៥៥១។

ឯកសារយោង

  1. "(អង់គ្លេស) The World Factbook Africa: Libya". The World Factbook. CIA. 18 May 2015. Archived from the original on 9 មករា 2021. Retrieved 27 តុលា 2021. {{cite web}}: Cite has empty unknown parameter: |1= (help)
  2. ២,០ ២,១ J. Tyler Dickovick (9 August 2012). Africa 2012. Stryker Post. p. 47. ល.ស.ប.អ. 978-1-61048-882-2. https://books.google.com/books?id=NdyYjQxd7uEC&pg=PA47. 
  3. ៣,០ ៣,១ "Interim Libya government assumes power after smooth handover". Ynet. 16 March 2021. Archived from the original on 26 ឧសភា 2021. Retrieved 27 តុលា 2021.
  4. អង្គការសហប្រជាជាតិ. "(អង់គ្លេស) World Population Prospects 2019". Archived from the original on 18 ធ្នូ 2020. Retrieved 27 តុលា 2021.
  5. ៥,០ ៥,១ ៥,២ ៥,៣ "IMF Database". IMF. Archived from the original on 25 កុម្ភៈ 2021. Retrieved 27 តុលា 2021.
  6. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 27 តុលា 2021. 
  7. "Member States". United Nations. Archived from the original on 29 មិថុនា 2021. Retrieved 27 តុលា 2021.
  8. "(អង់គ្លេស) Publications Office – Interinstitutional style guide – Annex A5 – List of countries, territories and currencies". Europa (web portal). Archived from the original on 5 សីហា 2013. Retrieved 27 តុលា 2021.
  9. "(អង់គ្លេស) The World Factbook". Cia.gov. Archived from the original on 9 មករា 2021. Retrieved 27 តុលា 2021.
  10. "(អង់គ្លេស) The World Factbook – Central Intelligence Agency". cia.gov. Archived from the original on 9 មករា 2021. Retrieved 27 តុលា 2021.
  11. "Demographic Yearbook (3) Pop., Rate of Pop. Increase, Surface Area & Density" (PDF). United Nations Statistics Division. Archived from the original (PDF) on 14 វិច្ឆិកា 2012. Retrieved 27 តុលា 2021.
  12. "Libya Demographics Profile 2014". Indexmundi.com. 30 June 2015. Archived from the original on 4 មីនា 2016. Retrieved 27 តុលា 2021.
  13. J. Desanges, "The proto-Berbers", pp. 236–245, especially p. 237, in General History of Africa, vol. II: Ancient Civilizations of Africa (UNESCO 1990).
  14. "1969: Bloodless coup in Libya". 1 September 1969. http://news.bbc.co.uk/onthisday/hi/dates/stories/september/1/newsid_3911000/3911587.stm. 
  15. "Rival second Libyan assembly chooses own PM as chaos spreads". Reuters. 25 August 2014. https://www.reuters.com/article/us-libya-security-idUSKBN0GP0NZ20140826. 
  16. Chris Stephen. "Libyan parliament takes refuge in Greek car ferry". The Guardian. https://www.theguardian.com/world/2014/sep/09/libyan-parliament-refuge-greek-car-ferry. 
  17. "Peace talks between Libyan factions to take place in Geneva". Sun Herald. December 2017. http://www.sunherald.com/2015/08/07/6355978/peace-talks-between-libyan-factions.html. 
  18. "Libyan government offensive in Benghazi stalls as Islamists dig in". Reuters. 6 August 2015. https://www.reuters.com/article/us-libya-security-benghazi-insight-idUSKCN0QB0FK20150806. 
  19. "Libyan Civil War: Two warring factions sign 'permanent' ceasefire". The Daily Star. 24 October 2020. Archived from the original on 15 មេសា 2021. Retrieved 27 តុលា 2021.
  20. Halsall, Paul (August 1998). "The Histories', Book IV.42–43". Fordham University. Archived from the original on 9 មេសា 2013. Retrieved 28 តុលា 2021.
  21. "Cyrenaica and the Greeks". Federal Research Division of the Library of Congress. Archived from the original on 22 កញ្ញា 2012. Retrieved 27 តុលា 2021.
  22. "(អង់គ្លេស) History of Libya". The History Files. 20 October 2011. Archived from the original on 28 មករា 2013. Retrieved 28 តុលា 2021.
  23. ២៣,០ ២៣,១ ២៣,២ ២៣,៣ Bertarelli, p. 202.
  24. Bertarelli, p. 417.
  25. Rostovtzeff, Michael (1957). Social and Economic History of the Roman Empire (2 រ.រ.). Oxford: Clarendon. p. 364. 
  26. Cassius Dio, lxviii. 32
  27. Rodd, Francis (1925). "Kahena, Queen of the Berbers: A Sketch of the Arab Invasion of Ifrikiya in the First Century of the Hijra". Bulletin of the School of Oriental Studies. University of London. Vol. 3, No. 4. pp. 731–2.
  28. Cite error: Invalid <ref> tag; no text was provided for refs named be278
  29. Hourani, Albert (2002). A History of the Arab Peoples. Faber & Faber. p. 198. ល.ស.ប.អ. 978-0-571-21591-1. 
  30. ៣០,០ ៣០,១ Bertarelli, p. 203.