Jump to content

អ្នកប្រើប្រាស់:ជីម សំអាត

ពីវិគីភីឌា

សូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំឈ្មោះ ជីម​ សំអាត ភេទ​ ស្រី​ កើតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧​ ជាសិស្សរៀននៅសាលាបច្ចេកទេស​ ដុនបូស្កូខេត្តកែប​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន​ ជំនាន់ទី៦ ទីកន្លែងកំណើត៖ ភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកកំបន្ទាយមាស ខេត្តកំពត។

ការភ្ជួស្រែ
ការភ្ជួស្រែ

ភូមិគាថាវង្សក្រោម

[កែប្រែ]

ភូមិគាថាវង្សក្រោមគឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។​ ហើយមានផ្ទៃដីប្រមាន ៣៨០០ម៉ែតការេដោយបូករួមទាំងដីស្រែផង។ ដីស្រែ ហើយនិងដីភូមិ គឺមានបរិមាត្រប្រហាក់ប្រហែលគ្នា។​ ប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា ពីព្រោះគេគិតថាគ្មានកន្លែងណាដែល អាចរស់ស្រួលជាងលំនៅស្ថានរបស់ខ្លួននោះទេ។ នៅក្នុងភូមិនេះមិនសូវសំបូរដំណាំ និងបន្លែនោះទេ ប៉ុន្តែវាសំបូរទៅដោយដើមឈើ និងដំណាំហូបផ្លែជាច្រើនដូចជា៖ ដើមដូង ដើមត្នោត​ ល្ហុង ខ្នុរ​ ស្វាយ ក្រូច​ ត្របែក ទៀប ចេក សេដា និងដំឡូង <ល>។

ដំណាំចេកភូមិគាថាវង្សក្រោម

ឃុំឃុំត្រពាំងសាលាខាងលិច

[កែប្រែ]

ឃុំត្រពាំងសាលាខាងលិច គឺជាឃុំមួយដែលមានចំងាយ៦០គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ * ១​ ភូមិ ត្រពាំងក្ដុល * ២ ភូមិ គាថាវង្សលើ * ៣ ភូមិ គាថាវង្សក្រោម * ៤ ភូមិ ព្រៃស្រឡៅ * ៥ ភូមិ សំព័រ។ ​​ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។ ទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ៖ ភូមិត្រពាំងក្ដុល ភូមិគាថាវង្សលើ ភូមិគាថាវង្សក្រោម ភូមិព្រៃស្រឡៅ ភូមិសំព័រ

ស្រុកបន្ទាយមាស

[កែប្រែ]

​​ស្រុកបន្ទាយមាសគឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។

ទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។

ស្រុកបន្ទាយមាសថ្វីបើ​ជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិច​ប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់​ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។[] ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។

បំណែងចែករដ្ឋបាល

[កែប្រែ]

ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ

  1. ត្នោតចុងស្រង់
  2. ត្រពាំងសាលាខាងកើត
  3. ត្រពាំងសាលាខាងលិច
  4. ទូកមាសខាងកើត
  5. ទូកមាសខាងលិច
  6. បន្ទាយមាសខាងកើត
  7. បន្ទាយមាសខាងលិច
  8. ព្រៃទន្លេ​
  9. វត្តអង្គខាងជើង
  10. វត្តអង្គខាងត្បូង
  11. សំរោងក្រោម
  12. សំរោងលើ
  13. ស្ដេចគង់ខាងជើង
  14. ស្តេចគង់ខាងត្បូង
  15. ស្តេចគង់ខាងលិច


write here

សេដ្ឋកិច្ចស្រុកបន្ទាយមាស

[កែប្រែ]

ស្រុកបន្ទាយមាសនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ចេក​ ក្រូច​ ស្វាយ ទៀប ដំឡូង ត្រាវ ពោត​ ដូង...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត[] ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វប្បធម៌[កែប្រែ]

[កែប្រែ]

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )[]

ទេសភាពស្រុកស្រែរដូវច្រូតកាត់

អាកាសធាតុ

[កែប្រែ]

នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។ []និងមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ចេញពីក្រុងកំពតចូលតាមផ្លូវលំចំនួន៣។

ការអប់រំ

[កែប្រែ]

ការអប់រំ ក្នុងស្រុកបន្ទាយមាសមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។

ដំណាំស្រូវ

[កែប្រែ]

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

កសិកម្ម

[កែប្រែ]

ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ខេត្ត។ ដី​ប្រហែល​ ១២៥ ០០០ ហិកតា ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ ២,៦​ តោន​ក្នុង​មួយ​ហិកតា​នៅ​រដូវ​វស្សា​ និង ៣,៣ តោន ក្នុងមួយហិកតានៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ។ ជាពិសេសទុរេន (ប្រហែល ៧០ ៥០០ ដើម) ស្វាយ (៥៩ ៣០០ ដើម ) និងដូង (៨៧៧ ០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេចម្រេចកំពត ទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សុចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦,៥ តោនក្នុងមួយហិកតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។
[]

ខេត្តកំពត
ទាំងអស់នេះសុទ្ធតែជាការ‌ឧទារណ៏របស់ខ្ញុំតែប៉ុណោ្ណះក្នុងគោលបំណងដើម្បីសិក្សា​ អំពីវីគីភីឌា!
មុនវិជ្ជាឆ្នាំទី១!
ឈ្មោះសាលា ឈ្មោះមុខវិជ្ជា ឆ្នាំ​សិក្សា
សាលាបច្ចេកទេសដុនបូស្គូកែប Photography ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Socical communication ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Computer skill ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប ​​Basic Internet ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English level ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Jornaism ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Radio and sound ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Scrip writting ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Camera operator ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English reading ឆ្នាំ ២០១៦​-២០១៨
  1. តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត
  2. ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម
  3. TUEK CHHOU (District)on​ www.citypopulation.de 03,11,2017
  4. Trapeang Thum Area ref
  5. ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម