អ្នកប្រើប្រាស់:ជីម សំអាត
សូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំឈ្មោះ ជីម សំអាត ភេទ ស្រី កើតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ជាសិស្សរៀននៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី៦ ទីកន្លែងកំណើត៖ ភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកកំបន្ទាយមាស ខេត្តកំពត។
ភូមិគាថាវង្សក្រោម
[កែប្រែ]ភូមិគាថាវង្សក្រោមគឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ហើយមានផ្ទៃដីប្រមាន ៣៨០០ម៉ែតការេដោយបូករួមទាំងដីស្រែផង។ ដីស្រែ ហើយនិងដីភូមិ គឺមានបរិមាត្រប្រហាក់ប្រហែលគ្នា។ ប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា ពីព្រោះគេគិតថាគ្មានកន្លែងណាដែល អាចរស់ស្រួលជាងលំនៅស្ថានរបស់ខ្លួននោះទេ។ នៅក្នុងភូមិនេះមិនសូវសំបូរដំណាំ និងបន្លែនោះទេ ប៉ុន្តែវាសំបូរទៅដោយដើមឈើ និងដំណាំហូបផ្លែជាច្រើនដូចជា៖ ដើមដូង ដើមត្នោត ល្ហុង ខ្នុរ ស្វាយ ក្រូច ត្របែក ទៀប ចេក សេដា និងដំឡូង <ល>។
ឃុំឃុំត្រពាំងសាលាខាងលិច
[កែប្រែ]ឃុំត្រពាំងសាលាខាងលិច គឺជាឃុំមួយដែលមានចំងាយ៦០គីឡូម៉ែត ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ * ១ ភូមិ ត្រពាំងក្ដុល * ២ ភូមិ គាថាវង្សលើ * ៣ ភូមិ គាថាវង្សក្រោម * ៤ ភូមិ ព្រៃស្រឡៅ * ៥ ភូមិ សំព័រ។ ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពតដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស។ ទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ៖ ភូមិត្រពាំងក្ដុល ភូមិគាថាវង្សលើ ភូមិគាថាវង្សក្រោម ភូមិព្រៃស្រឡៅ ភូមិសំព័រ
ស្រុកបន្ទាយមាស
[កែប្រែ]ស្រុកបន្ទាយមាសគឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពតដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស។
ស្រុកបន្ទាយមាសថ្វីបើជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិចប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។[១] ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
បំណែងចែករដ្ឋបាល
[កែប្រែ]ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖
- ត្នោតចុងស្រង់
- ត្រពាំងសាលាខាងកើត
- ត្រពាំងសាលាខាងលិច
- ទូកមាសខាងកើត
- ទូកមាសខាងលិច
- បន្ទាយមាសខាងកើត
- បន្ទាយមាសខាងលិច
- ព្រៃទន្លេ
- វត្តអង្គខាងជើង
- វត្តអង្គខាងត្បូង
- សំរោងក្រោម
- សំរោងលើ
- ស្ដេចគង់ខាងជើង
- ស្តេចគង់ខាងត្បូង
- ស្តេចគង់ខាងលិច
write here
សេដ្ឋកិច្ចស្រុកបន្ទាយមាស
[កែប្រែ]ស្រុកបន្ទាយមាសនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ចេក ក្រូច ស្វាយ ទៀប ដំឡូង ត្រាវ ពោត ដូង...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត[២] ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
វប្បធម៌[កែប្រែ]
[កែប្រែ]ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )[៣]
អាកាសធាតុ
[កែប្រែ]នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។ [៤]និងមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ចេញពីក្រុងកំពតចូលតាមផ្លូវលំចំនួន៣។
ការអប់រំ
[កែប្រែ]ការអប់រំ ក្នុងស្រុកបន្ទាយមាសមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។
ដំណាំស្រូវ
[កែប្រែ]ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
កសិកម្ម
[កែប្រែ]ស្រូវគឺជាទិន្នផលកសិកម្មចម្បងសម្រាប់ខេត្ត។ ដីប្រហែល ១២៥ ០០០ ហិកតា ត្រូវបានរក្សាទុកសម្រាប់ដាំស្រូវដោយមានទិន្នផលជាមធ្យមខ្ពស់ចំនួន ២,៦ តោនក្នុងមួយហិកតានៅរដូវវស្សា និង ៣,៣ តោន ក្នុងមួយហិកតានៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ។ ជាពិសេសទុរេន (ប្រហែល ៧០ ៥០០ ដើម) ស្វាយ (៥៩ ៣០០ ដើម ) និងដូង (៨៧៧ ០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេច។ ម្រេចកំពត ទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សុចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦,៥ តោនក្នុងមួយហិកតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។
[៥]
ឈ្មោះសាលា | ឈ្មោះមុខវិជ្ជា | ឆ្នាំសិក្សា |
---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | Photography | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Socical communication | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Computer skill | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Basic Internet | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English level | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Jornaism | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Radio and sound | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Scrip writting | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Camera operator | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English reading | ឆ្នាំ ២០១៦-២០១៨ |