ចេនឡាដីគោក
ចេនឡាគោក រឺ កម្វុជគោក (ចិន:陸真蠟, 文單, 婆鏤; ភិងអ៊ិង:Lùzhēnlà, Wèndān, Pólòu) បង្កើតឡើងនៅឆ្នាំ ៧១៦-រ.៨០២ គ.ស. ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹក និងមួយទៀតហៅថាចេនឡាដីគោកនេះឯង។ មូលហេតុមកពីកំសោយអំណាចកណ្ដាលព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។[១]ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) ("ចេនឡាគោក" ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤))។[២]
ទីតាំងភូមិសាស្ត្រ
[កែប្រែ]ចេនឡាដីគោកមានទីតាំងនៅតំបន់សម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹង ចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ ប្រហែលស្ថិតនៅម្ដុំមជ្ឈមណ្ឌលចេនឡាដើម ។[៣]
ប្រវត្តិសាស្ត្រ
[កែប្រែ]ប្រវត្តិចេនឡាគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ ៧១៧ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯចេនឡាដីគោកវិញ ដែលជាតំបន់ព្រៃភ្នំ និងមានជ្រលងភ្នំស្ថិតនៅខាងជើង ជនជាតិចិនហៅថា វេន-តាន ឬ ព-លូវ ដែលត្រូវនឹងឈ្មោះរបស់កុលសម្ព័ន្ធខ្មែរលើមួយក្រុមឈ្មោះ វ្នៅ ឬ វ្រៅ។) អាណាចក្រនេះមានទំហំតែ ៧០០ លីប៉ុណ្ណោះ ហើយដឹកនាំដោយព្រះមហាក្សត្រមួយអង្គ មានព្រះនាមថាត្សៀគីវ។ ឯកសារចិនដដែលខាងលើនេះក៏បានបញ្ជាក់ផងដែរថា ព្រះរាជាអង្គនេះបានបញ្ជូនប្រតិភូទូតរបស់ទ្រង់ទៅកាន់ប្រទេសចិនជាច្រើនលើកជាពិសេសនៅឆ្នាំ ៧១៧ និង ៧៥៣ នៃគ.ស។ ម្យ៉ាងទៀតនៅឆ្នាំ ៧២២ ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ-ហ្វៀនថាញ (Mai Huyền Thành) ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧)។ យ៉ាងណាមិញនៅឆ្នាំ ៦២១ អធិរាជថាង-កាវជូនៃរាជវង្សនេះបានបញ្ជាឲ្យមេទ័ពឈ្មោះខូវ-វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ (ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ ៦៧៩ អធិរាជថាង-កាវជុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួន ម៉ៃ-ហ្វៀនថាញ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ក្រោយមកម៉ៃ-ហ្វៀនថាញ ប្រែឈ្មោះជាព្រះថា ម៉ៃ-ហាក់ដេ មានន័យថា អធិរាជខ្មៅម៉ៃ ព្រោះមេទ័ពនេះមានសំបុរខ្មៅ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន។ នៅពាក់កណ្ដាលទី២នៃស.វទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត។ ម្យ៉ាងវិញទៀតគឺព្រះរាជបុត្ររបស់ព្រះអង្គផ្ទាល់ ដែលបានយាងទៅកាន់ព្រះបរមរាជវាំងចិននៅឆ្នាំ ៧៥៤។ សូមរំលឹកឡើងថា គឺព្រះរាជបុត្រអង្គនេះដែលបានដឹកនាំទ័ពតទល់នឹងនគរណានចាវ។ ក្នុងគ.ស. ៧៥០ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន។ [៤]បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៥៣ មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ ២៦ នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ-លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ពទៅច្បាំងវាយកំទេចពួកយួន និងសៀម។[៥] នៅឆ្នាំ ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ចាវខាងត្បូង។ នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដែលពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) និងឆ្នាំ ៧៩៩ មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថាលីថូវជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ។[៦][៧]រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរឹទ្ធិជាងគេទំនង ជយសិង្ឃវម៌្ម ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ។[៨]
ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាដីគោក
[កែប្រែ](៧១៦ - ៨០២) | |||
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ | រជ្ជកាល |
---|---|---|---|
០១ | ភវវម៌្ម (ទ្វារវតី) | មិនស្គាល់ | សតវត្សទី៧-ចុងសតវត្សទី៧ |
០២ | ហឝ៌វម៌្ម (ទ្វារវតី) | មិនស្គាល់ | ប្រ.សតវត្សទី៧-ដើមសតវត្សទី៨ |
០៣ | ត្សៀគីវ (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ប្រ.៧១៧-ប្រ.៧៥៤ |
០៤ | ប្រហែលបុត្ររបស់ត្សៀគីវ (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ប្រ.៧៥៤-? |
០៥ | ជយសិង្ហវម៌្ម (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ៧??-៧?? |
០៦ | ប្រហែលឧបយុវរាជភូមី (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ប្រ.៧៩៩ |
ឯកសារយោងបញ្ជីព្រះមហាក្សត្រសម័យចេឡាដីគោក
[កែប្រែ]លេខរៀង | ព្រះមហាក្សត្រ | ព្រះនាមផ្ទាល់ | រជ្ជកាល |
១ | ត្សៀគីវ | មិនស្គាល់ | ប្រ.៧១៧-ប្រ.៧៥៤ |
២ | ប្រហែលបុត្ររបស់ត្សៀគីវ | មិនស្គាល់ | ប្រ.៧៥៤-? |
៣ | ជយសិង្ឃវម៌្ម | មិនស្គាល់ | ៧??-៧?? |
៤ | ប្រហែលឧបយុវរាជភូមី | មិនស្គាល់ | ប្រ.៧៩៩ |
ឯកសារយោង
[កែប្រែ]- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧០
- ↑ [១]
- ↑ [២]
- ↑ ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
- ↑ ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
- ↑ ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
- ↑ [៣][តំណភ្ជាប់ខូច]
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧១-៧២