ប្រទេសចម្ប៉ា

ពីវិគីភីឌា

ប្រទេសចាម្ប៉ា ជារដ្ឋមួយដែលកើតឡើងនៅរវាងឆ្នាំ១៩២ ពាក់កណ្ដាលនៃសតវត្សទី២ នៃគ.ស ហើយត្រូវបានដួលរលំនៅឆ្នាំ ១៨៣២ដែលត្រូវបញ្ចូលទឹកដីប្រទេសចាម្ប៉ាទាំងមូល ទៅជាទឹកដីនៃប្រទេសវៀតណាម ក្រោមរាជវង្សង្វៀននៃ(អាណ្ណាម) ប្រទេសនេះមានការប្រែប្រួលខាងសាសនា នយោបាយ និង រាជធានី ប្រទេសចាម្ប៉ាមានភាសានិយាយផ្ទាល់ខ្លួនគឺ ភាសាចាម ប្រទេសមួយនេះកាន់របបរាជាធិបតេយ្យផ្ដាច់ការ ក្រោយពីបាត់បង់ទឹកដីរបស់ខ្លួនជនជាតិចាមបានភៀសខ្លួនទៅរស់នៅប្រទេសជិតខាងដូចជាប្រទេស កម្ពុជា ថៃ ហើយជនជាតិចាមមួយចំនួនទៀតក៏រស់នៅក្នុងទឹកដីរបស់ខ្លួនគឺនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ ជនជាតិចាមវា ឬ ម៉ាឡេ|និង ប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹង ​និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត(សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ា​ដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី​។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈព្រះឥសូរ

ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោម ឬ ឡើងទៅលើឡើយ។ ពីសតវត្សទី៣ ទៅ ទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពី ឥន្ទ្របុរៈ ចុះមកតាំងទីនៅឯ រាជធានីបណ្ឌុរង្គ។ បន្ទាប់មករាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់​ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់​បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគទ្រព្យសម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី៣ ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាម មានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្ម បានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តី ដែលធ្វើអំពីមាស ប្រហែលជាព្រះនាង ភគវត្តី មហេសីរបស់ព្រះបាទជ័យជេដ្ឋ។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។

ប្រទេសចម្ប៉ា ជាប្រទេសដែលកកើតឡើង តាំងពីពាក់ណ្ដាល ស.ត.វទី២ ដែលយួនខំកែប្រែប្រវត្តិសាស្ត្រខ្លួនថាដែនដីចម្ប៉ាជាទឹកដីរបស់ខ្លួន។ តែតាមការពិតជាទឹកដីដែលខ្លួនបានលួចលេបយកទឹកដីចាម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ រួចយកឈ្មោះស្ដេចរបស់ខ្លួន ម៉ិញ ម៉ាង ដោយដាក់អោយសោយរាជ្យនៅឆ្នាំ១៨៣២ ដែនដីចម្ប៉ាលាតសន្ធឹងលើ ប្រទេសដាយវៀត ប្រទេសជ្វា បន្ទាប់មក បានក្លាយទៅជា តុងកឹង និងអណ្ណាម។ រួចយួនបន្តលេបយកទឹកដី តុងកឹង និងអណ្ណាម បានជោគជ័យនៅ ក្រោយសម័យអាណានិគមនិយមបារាំង ដោយលេបយកដោយទាំង កូសាំងស៊ីន ទៅជាមួយផងរួចក៏បានបង្រួបបង្រួមវៀតណាម(យួន) ទាំង២បញ្ចូលគ្នា។ ក្រោយពីបាត់បង់ទឹកដីមក ប្រជាជនចម្ប៉ា បានបំបែកខ្លួនជា២គឺ ជនជាតិចារ៉ាយ និងជនជាតិចាម ទង់ជាតិចាម្ប៉ា ទំព័រគំរូ:ទិន្នន័យប្រទេស ចាម្ប៉ាប្រទេសចាម្ប៉ា។ ហើយក៏បានប្រែក្លាយប្រជាជនខ្លួនទៅ៤ជា ប្រជាជនខ្មែរ-ឥស្លាម ដែលមានសុំសិទ្ធជ្រកកោននៅក្នុងប្រទេសកម្ពុជា និងខ្លះទៀតរស់នៅ ទឹកដីខេត្តក្រមួនស កម្ពុជាក្រោមច្រើនជាងគេ។ កាលពីកកើតនគរដំបូងចម្ប៉ា ប្រើ ភាសាសំស្ក្រឹត លុះមកដល់ ដាយវៀត ក៏ប្រើភាសា យួនដាយវៀត និងចាម រហូតមកដល់បាត់បង់ទឹកដី ជនជាតិចាម បានប្រើប្រាស់ភាសា ឥស្លាម

ឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចម្ប៉ាទាំងស្រុង។ នៅពេលនោះស្តេចចម្ប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។

រាជធានី[កែប្រែ]

ប្លង់នៃរាជធានីនៃនគរចម្ប៉ា


នគរចម្ប៉ា មានរាជធានី ៣គឺ


នៅឆ្នាំ១១៤៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានដាក់នគរចម្ប៉ាជាអាណាខេត្តចំណុះអោយខ្មែរ

ព្រះរាជា[កែប្រែ]

  • ជយឥន្ទ្រវម៌្មទី៤ គ្រងរាជ្យពីឆ្នាំ១១៧៧ ដល់ ១១៨១ ដែលជាឆ្នាំដែល ប្រទេសចម្ប៉ា បានប្ដូរឈ្មោះទៅជា ចាម និងឈ្លានពានខ្មែរ។

ក្រោមការឈ្លានពានរបស់យួន[កែប្រែ]

ឆ្នាំ១៤៧១ កងទ័ពឡេដឹកនាំដោយស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានចូលលុកលុយចាម្ប៉ា ជាការឈ្លានពានរបស់វៀតណាមនៅចាម្ប៉ាឆ្នាំ១៤៧១ និងកាន់កាប់បានរាជធានីចាម វិជ័យ ។ ព្រឹត្តិការណ៍នេះ បានបញ្ចប់ឥទ្ធិពលចាម្ប៉ាដែលជានគរមានអំនាច ទោះបីជានគរចាម ដែលនៅសល់តូចៗនៅតែបន្តអស់រយៈពេលពីរបីសតវត្សទៀតក៏ដោយ ។ វាជាដើមហេតុ នូវការរប៉ាត់រប៉ាយបែកខ្ញែកប្រជាជនចាមទូទាំងអាស៊ីអាគ្នេយ៍ ។ ដោយនគរចាម្ប៉ាបានខ្ទេចខ្ទីភាគច្រើនហើយ និងប្រជាជនចាមបានត្រូវនិរទេសបំបង់ រឺ ត្រូវសង្កត់សង្កិន ការដាក់អាណានិគមរបស់វៀតណាម នូវអ្វីដែលឥលូវជាភាគកណ្ដាលនៃប្រទេសវៀតណាមបានបណ្ដាលឲគ្មានការតស៊ូណារឹងមាំទៀតឡើយ ។ ក៏ប៉ុន្តែ ការយាយីព្យាបាទបានកើនឡើងយ៉ាងខ្លាំងដោយអ្នកតាំងលំនៅថ្មី គិញ (Kinh) (វៀត) ហើយនិងការធ្វើសមាហរណកម្មនៃដែនដីចាមដើមទៅជាជាតិវៀតណាម ភាគច្រើននៃប្រជាជនចាមថ្វីត្បិតនៅមានក្នុងប្រទេសវៀតណាម ហើយនិងឥលូវពួកគេបានចាត់ទុកថាជាជនជាតិមួយ ក្នុងចំណោមជនជាតិភាគតិចដ៏សំខាន់ៗនៅក្នុងប្រទេសវៀតណាមសម័យទំនើបនេះ ។ ទីក្រុង ហ៊ូ បានស្ថាបនិក ក្នុងឆ្នាំ១៦០០តាំងនៅក្បែរៗជិតនឹងរាជធានីចាម្ប៉ានៃ ឥន្ទ្របុរៈ ដែលស្ថិតនៅទីនោះយូរហើយ ។ ឆ្នាំ១៤៧៩ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) ក៏បានធ្វើយុទ្ធនាការតទល់នឹង ប្រទេសឡាវដែរ ហើយបានកាន់កាប់រាជធានីហ្លួងព្រះបាង។ ទ្រង់បានធ្វើការលុកលុយបន្ថែមឆ្ពោះទៅខាងត្បូងទៅ ក្នុងតំបន់ទន្លេអិរ៉ាវ៉ាឌី ប្រទេសភូមាសព្វថ្ងៃនេះ មុនពេលដកទ័ពថយមកវិញ ។

ការបាត់បង់ទឹកដីពីផែនទីពិភពលោក[កែប្រែ]

ចម្ប៉ា​ ជា​ដែនដី​ដំបូង​គេ​មួយ​ដែរ​នៅ​អាស៊ី​អា​គ្នេ​យ៍​។​ អតីត​ប្រទេស​របស់​ជនជាតិ​ចាម​មួយ​នេះ​ មាន​ឥ​ទិ្ធ​ពល​ឈាន​ដល់​កំពូល​ដូច​សម័យ​អង្គរ​ដែរ​ នៅ​សតវត្ស​ទី​៨-៩-​ដល់ទី​១១​ ។​ អាណាចក្រ​បាត់ឈ្មោះ​ប្រទេស​លើ​ផែនទី​ពិភពលោក​នេះ​ បាន​ចូលលុក​លុយ​អង្គរ​ រយៈពេល​ ៤​ឆ្នាំ​ នៅ​រវាង​ ឆ្នាំ​១១៧៧-១១៨១​។​ ប៉ុន្តែ​មុន​ ចូលលុក​លុយ​អង្គរ​ គឺ​ ចម្ប៉ា​ មាន​ទំនាក់ទំនង​ ល្អជា​មួយ​អាណាចក្រ​ខ្មែរ​ ដែល​អាច​ទប់ទល់​បានការ​ឈ្លានពាន​ពី​ដាយ​វៀត​(​អណ្ណាម)​ទៀត​ផង​។​

ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ អាណាចក្រ​ខ្មែរ​និង​ អតីត​អាណាចក្រ​ចម្ប៉ា​ មាន​ទំនង​ល្អជា​មួយ​គ្នា​ ហើយ​ចេះ​ជួយ​គ្នា​ទៀត​ផង​។​ តែ​ចម្ប៉ា​ បាន​ភ្លេច​នូវ​ ការ​សាមគ្គី​ជាមួយ​ខ្មែរ​ បែរជា​លុកលុយ​អង្គរ​ទៅ​វិញ​ ។​ ការ​លុកលុយ​អង្គរ​ មិន​បាន​យូរ​ឡើយ​ ក៏​ត្រូវ​បាន​ ព្រះបាទ​ជ័យ​វ​រ្ម​នទី​ ៧​ វាយ​បណ្ដេញចេញ​ ធ្វើ​ឱ្យ​កងទ័ព​ចម្ប៉ា​វិនាស​ រត់​ខ្ចាត់ខ្ចាយ​ ហើយ​ មហា​កំពូល​ស្ដេច​ខ្មែរ​អង្គ​នេះ​ បាន​ចូលលុក​លុយ​ ចម្ប៉ា​ទៀត​ផង​។​ ​តាម​ការ​បកស្រាយ​របស់​ លោក​សាស្ត្រាចារ្យ​ ដៀប សុផល ចម្ប៉ា​ ចាប់ផ្ដើម​ចុះ​ខ្សោយ​អំណាច​ គឺ​ដោយ​សារ​អតីត​ដែនដី​នេះ​ រង​ការ​លុកលុយ​ពី​សំណាក់​ដាយ​វៀត​។​ ការ​ចុះ​ខ្សោយ​និង​បាត់​រូបរាង​របស់​អតីត​រាជាណាចក្រ​នេះ​គឺ​ចាប់​ ពី​សតវត្ស​ទី​ ១៤​ ,១៥,​ ១៦​ និង​ទី​១៧​។​

លោក​សាស្ត្រាចារ្យ​ ឌៀប សុផល ពន្យល់​ថា​ ដើមចម​ធ្វើ​ឱ្យ​ចម្ប៉ា​ចុះ​ខ្សោយ​ គឺ​ដោយសារ​អតីត​រាជាណាចក្រ​នេះ​ មាន​ស្ដេច​ក្រាញ​ ការ​ចង់​ធ្វើ​ស្ដេច​លើ​ស្ដេច​ បណ្ដាល​ឱ្យ​បែងចែក​ដែនដី​នេះ​ជា​៣​ ភូមិសាស្ត្រ​។​ ទីបំផុត​ បាត់បង់​កម្លាំង​ បាត់បង់​ការ​សាមគ្គី​គ្នា​ ធ្វើ​ឱ្យ​ ដាយ​វៀត​ កាន់កាប់​ ទឹកដី​ របស់​ចម្ប៉ា​ ជា​បណ្ដើរៗ​ ហើយ​ដែនដី​នេះ​ចាប់ផ្ដើម​ រួច​តូច​ រហូត​បាត់ឈ្មោះ​លើ​ ផែនទី​ ពិភពលោក​ តែ​ម្ដង​ដោយនៅ​សល់​តែ​ឈ្មោះ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​។​