Jump to content

ទីក្រុងព្រៃនគរ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ទីក្រុង​ហូជីមិញ)

ព្រៃនគរ សព្វថ្ងៃត្រូវមេដឹកនាំ, ប្រជានុរាស្ត្រ និង បក្សពួកដែលគាំទ្របក្សយួនកុម្មុយនីស្ត បានផ្លាស់ប្ដូរឈ្មោះ ទៅជា ទីក្រុងហូជីមិញ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៧៦ ពេលដែលយួនខាងជើង និង យួនខាងត្បូង (កាន់កាប់ដោយយៀកកុង ចុងខែមេសា ឆ្នាំ១៩៧៥) បានបង្រួបបង្រួមរដ្ឋជាតែមួយ ក្រោមអំណាចនៃបក្សកុម្មុយនីស្តសង្គមនិយម (លិទ្ធិម៉ាក្ស-លេនីន សង្គមនិយម) ៕.

ប្រវត្តិឈ្មោះនៃទីក្រុង៖

ឆ្នាំ១៦៩៨ : មានឈ្មោះថា "យ៉ាដិញ"

ឆ្នាំ១៨៥៩ : មានឈ្មោះថា "សៃហ្គន"

ឆ្នាំ១៩៧៦ : មានឈ្មោះថា "ហូជីមិញ" –រហូតមកដល់សព្វថ្ងៃ ៕.

ក្រុងព្រៃនគរ柴棍 ជាអតីតទឹកដី របស់ប្រទេសកម្ពុជា។ ក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន 西贡 (Saigon) ក្នុងសម័យវៀតណាមខាងត្បូង អាធីវគីកាន់កាប់។

ខ្លោងទ្វារវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ។

ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់ និង​ជាទី​ប្រជុំ​កិច្ចការ​នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម និង​ជា​អតីត​កំពង់ផែ​ពាណិជ្ជ​កម្ម ដ៏​សំខាន់​មួយ​នៃ​អាណាចក្រ​ខ្មែរ មុនពេល​ជនជាតិ យួន​ភៀសខ្លួន​មក​រស់នៅ​ក្នុងអំឡុង​សតវត្សរ៍​ទី១៧ ។ ក្រោយពេល ស្តេច​ខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បាន​រៀប​អភិសេក​ជាមួយ​ស្នំ​ស្តេច យួន​មក ព្រៃនគរ ត្រូវបាន​ជនជាតិ​យួន​ហៅថា ខេត្ត​យ៉ាឌិន (Gia Định Thành嘉定) នា​ឆ្នាំ១៧៩០ តាម​ស្តេច​ឈ្មោះ ង្វៀង-អាញ់(Nguyễn Ánh阮福映 ​)​។ ក្រោយពេល​បារាំង កាន់កាប់ បាន​ទីក្រុង​ព្រៃនគរ នា​ឆ្នាំ ១៨៥៩ នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតី​បារាំង​ឈ្មោះ Jules Grévy​បានចេញ​បទបញ្ជា​មួយ​ក្នុង​ការបង្កើត ព្រៃនគរ ទៅជា​ទីក្រុង​សៃ​ហ្គ​ន (Thành Phố Sài Gòn西贡市 ) ។​ ក្នុង សម័យ​អាណានិគមនិយម​បារាំង ព្រៃនគរ ជា​មជ្ឈមណ្ឌល ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេវា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំង​សហព័ន្ធឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​ទីក្រុង​ប៉ា​រីស​នៃ បូព៌ា​ប្រទេស​» (Paris in the Orient) ។​

​ក្រោយពី​របប​សាធារណរដ្ឋ​វៀតណាម ដែលមាន​សហរដ្ឋអាមេរិក​គាំទ្រ​ត្រូវ បាន​ដួលរលំ​នា​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុង​ព្រៃនគរ ត្រូវបាន​បក្សកុម្មុយនិស្ត វៀតណាម ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា ទីក្រុង​ហូ​ជី​មិញ (Thành phố Hồ Chí Minh胡志明市 ) ដើម្បី​រំ​ឮ​ក ដល់​ឈ្មោះ​មេដឹកនាំ បក្សកុម្មុយនិស្ត​យួន ហូ-ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទី​ក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ និង​ជាម​ជ្ឈ មណ្ឌល សេដ្ឋកិច្ច វប្បធម៌ និង​អប់រំ ដ៏​សំខាន់​របស់​ប្រទេស​បក្សកុម្មុយនិស្ត សាធារណរដ្ឋសង្គមនិយមវៀតណាម។​

ភូមិសាស្ត្រ​

[កែប្រែ]

​​

​ទីក្រុង​ព្រៃនគរ ឋិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​តំបន់​ទាំងពីរ​គឺ តំបន់​វាលទំនាប (Tây Nam Bộ 西南部) និង​តំបន់​ដូន​ណៃ ( Đông Nam Bộ东南部) របស់​ដែនដី កម្ពុជា​ក្រោម និង​មាន​ទីតាំង​ខាងជើង​ជាប់​នឹង ខេត្តទួលតាមោក (Thủ Dầu Một 土龙蒙特 ) បច្ចុប្បន្ន​ជា ខេត្ត​បិ​ន​ភឿ​ក (Bình Phước平福) ,​ពាយ័ព្យ​ជាប់​នឹង​ខេត្តរោងដំរី ​(Tây Ninh西宁) ,​ខាងកើត និង ឦសាន ជាប់​នឹង​ខេត្តដូនណៃ ( Đồng Nai同奈) , អាគ្នេយ៍ជាប់​នឹង​ខេត្តអូរកាប់ ( Bà Rịa – Vũng Tàu 巴地头顿) , ខាងលិច និង​ទិសនិរតី ជាប់​នឹង​ខេត្តកំពង់គោ (Long An隆安) និង ខេត្តមេ ស (Tiền Giang前江)។ ពី​ទីក្រុង​ព្រៃនគរ ទៅ​ទីក្រុង​ហាណូយ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មាន​ចម្ងាយ​ប្រមាណ ១,៧៣ គីឡូម៉ែត្រ និង​ចម្ងាយ ៥០ គីឡូម៉ែត្រ ទៅ​សមុទ្រ​ចិន​ខាងត្បូង (South China Sea 南海 ) ។ ចំពោះ​អាស៊ីអាគ្នេយ៍东南亚 ទីក្រុង​ព្រៃនគរ ជា​ចំណុចរួម​នៃ​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់ រួមមាន ផ្លូវគោក ផ្លូវទឹក និង​ផ្លួ​វ​អាកា​សត​ភ្ជាប់​នឹង​ខេត្ត​នានា​នៅក្នុង​តំបន់ និង​ជា​ច្រក​អន្តរជាតិ ផងដែរ។​

និរុត្តិសាស្ត្រ

[កែប្រែ]

ខ្មែរ

[កែប្រែ]

​ពាក្យ «​ព្រៃនគរ​» បើ​យោងតាម វចនានុក្រម​ខ្មែរ​របស់ សម្តេច​ព្រះសង្ឃ រាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) ដែល​បាន​បោះពុម្ព ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាស ន​បណ្ឌិត្យ បាន​បញ្ជាក់ថា​៖

​ព្រៃនគរ ( ន​. ) ឈ្មោះ​ក្រុង​ជាទី​ប្រ ជុំ​កិច្ចការ នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម ។​

​ដូចនេះ ពាក្យ​ថា «​ព្រៃនគរ​» យើង​អាច​កាត់ចេញ​ជា​ពីរ​សព្ទ គឺ «​ព្រៃ​» និង «​នគរ​» ។ បណ្តា​សព្ទ​ទាំងពីរ​នេះ សព្ទ​នីមួយៗ បើ​យោង តាម​វចនានុក្រម​ខាងលើ​ដដែល មាន​អត្ថន័យ​ថា ៖

​ព្រៃ ( ន​. ) ប្រទេស ឬ​ទី​ដី​ដែលមាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល : ព្រៃតូច​, ព្រៃធំ ។ ព្រៃរនាម ព្រៃ​ក្នុង​បឹង ឬ​ក្នុង​ទី​ដែល​មានទឹក​លិច​ត្រាំ​នៅ​យូរ ។ ព្រៃរបោះ ព្រៃ​ដែលមាន​ដើមឈើ​របោះៗ ។ ព្រៃរំលោង ព្រៃស្រោង​ក្នុង​ទំនាប ។ ព្រៃស្រោង ព្រៃ​ក្នុង​ទី​ខ្ពស់ ដែលមាន​ដើមឈើ​ខ្ពស់​ស្រោងៗ ។ ព្រៃហ័តព្រៃហោង ព្រៃ ធំ​ដែល​ឆ្ងាយ​ដាច់ស្រយាល អំពី​ស្រុកភូមិ គួរ​ស្ញើប​គួរ​ស្បើម ព្រោះ​តែងមាន​សត្រូវ​ចាំ​បៀតបៀន ។​ល​។ (​ម​. ព​. ជាំ​, ញៀតស្បាត​, ផ្សៃ ផង​) ។​

( គុ​. ) ដែល​កើត​, ដែលមាន​នៅក្នុង​ព្រៃ : សត្វព្រៃ​, ក្របីព្រៃ​, គោព្រៃ​, ឆ្កែព្រៃ​, មាន់ព្រៃ​…; មនុស្ស​ព្រៃ​…​។ ព​. ប្រ​. ព្រៃៗ ដែលមាន​បែបបទ​ឬ​សណ្ដាប់ធ្នាប់​ឆ្គងៗ​, ឆ្វេងៗ : ឫក​ព្រៃៗ​, សម្ដី​ព្រៃៗ​, និយាយ​ព្រៃៗ ។ នាំ​ឲ្យ​ព្រៃ​គំនិត នាំ​ឲ្យ​ទើស​គំនិត​, ឲ្យ​ចង្អៀត​គំនិត ។​ល​។​

​នគរ ន​-​គ សំ​. បា​. ( ន​. ) បុរី​, ក្រុង : អ្នក​នគរ គឺ​អ្នកក្រុង ។​

​សរុបមក ពាក្យ « ព្រៃនគរ​» មានន័យថា «​នគរ , ប្រទេស ឬ ទី​ដី​ដែលមាន​ព្រៃ​» ឬ « នគរ​ដែលមាន​មាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល » ។​

វៀតណាម

[កែប្រែ]

​ក្រោយពី​ជនជាតិ​យួន ដែល​បាន​ភៀសខ្លួន​ពី​តំបន់​តុង​កឹង东京 (Tonkin东京) ឬ ហាណូយ (Hà Nội河内) ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មក​រស់នៅក្នុង​ទីក្រុង ព្រៃនគរ នា​សតវត្សរ៍ ទី១៧ ព្រៃនគរ​ត្រូវបាន​ស្តេច​យួន​ឈ្មោះ ង្វៀង-អាញ់ (Nguyễn Ánh阮福映) ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា យ៉ា​ដិ​ន (​អក្សរ​យួនៈ​Gia Định嘉定) (​អក្សរ​ចិន​:嘉定) ។ នៅ​ឆ្នាំ ១៨៦២ ក្រោយពេល​បារាំង បាន​ចូល​កាន់កាប់​ទីក្រុង​ព្រៃនគរ ពួកគេ​បាន​លុបឈ្មោះ យ៉ា​ដិ​ន ចេញ ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ថា សៃហ្គ​ន (Sài Gòn西贡) វិញ ហើយ​ឈ្មោះ​នេះ ត្រូវបាន​គេ​ស្គាល់​ជា​សាធារណៈ​រហូតមកដល់​សព្វថ្ងៃ។ ទោះបី​បារាំង​បាន​លុបឈ្មោះ​យ៉ា​ដិ​ន ហើយ​ប្តូរ​ទៅជា សាយ​ហ្គ​ន ហើយ​ក្តី ក៏​ឈ្មោះ យ៉ា​ដិ​ន​ជា​អក្សរ​ចិន 嘉定 នៅតែ​ត្រូវបាន​គេ​សរសេរ​នៅលើ​ផែនទី sinitic រហូតដល់​ឆ្នាំ ១៨៩១ ។​

​ពាក្យ​«Sài Gòn» ក្នុង​ភាសា​យួន នេះ​អ្នកខ្លះ​បាន​អះអាងថា ជនជាតិ​យួន​និយាយ​ពាក្យ «​ព្រៃនគរ​» តាម​ខ្មែរ​មិន​ច្បាស់ ពេលដែល​ពួកគេ​បាន​ភៀសខ្លួន​មកដល់​ព្រៃនគរ​ដំបូង ។ អ្នក​ដែល​បាន​អះអាង​យ៉ាងនេះ ដោយ​គេ​បាន​លើក​ហេតុផល​ថា ពាក្យ «​សាយ​» (Sài) នេះ ចេញ​មកពី​ពាក្យ «​ព្រៃ​» របស់​ខ្មែរ​ដែល​ជនជាតិ​យួន​និយាយ​មិន​ច្បាស់ ។ ពាក្យ​«​ហ្គ​ន​» (Gòn) នេះ ជា​ភាសា​យួន ប្រែ​ថា «​ដើម​គ​» (Cây Gòn坤树) ឬ «​ផ្កាគ​» (Bông Gòn棉花) ដែល​ពួក​ជនជាតិ​យួន​បាន​បកប្រែ​ចេញពី​ពាក្យ «​នគរ​» របស់​ខ្មែរ ។ តាមពិត​ពាក្យ «​នគរ​» ក្នុង​ភាសា​ខ្មែរ​មានន័យថា បុរី ឬ ក្រុង មិនមែនជា​«​ដើម​គ​» ឬ «​ផ្កាគ​» ទេ តែ​ជនជាតិ​យួន ឮ​ខ្មែរ​និយាយថា​«​នគរ​»​ៗ​ស្តាប់​មិន​ច្បាស់​ស្មានតែ «​ដើម​គ​» ក៏​នាំគ្នា​ហៅថា «​សាយ​ហ្គ​ន​» (Sài Gòn西贡 ) រហូតមកដល់​បច្ចុប្បន្ន។​

​តាមន័យ​មួយទៀត អ្នកខ្លះ​ថា បានជា​ជនជាតិ​យួន​ហៅ​ទីក្រុង​ព្រៃនគរ ថា Sài Gòn 西贡នោះ មកពី​ពេលដែល​ជន ជាតិ​យួន បាន​ភៀសខ្លួន​ចូលដល់​ទឹកដី​ព្រៃនគរ បានឃើញ ដើម​គ ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ដាំ​នៅ​តំបន់​នោះ។​

​តាម​ការអះអាង​មួយបែប​ទៀតថា ពាក្យ «Sài西 » ក្នុង​ភាសា​យួន​នេះ ជា​ពាក្យ​យួន​ខ្ចី​ពី​ចិន (​អក្សរ​ចិនៈ 柴 ដែល​បញ្ចេញ​សំឡេង តាម ភាសា​ចិន ថា «​ឆាយ​» ឬ (Chay柴) មានន័យថា «​ឧស​,​មែក​,​របង​ចម្រឹង​ការពារ​,​ស្វិត​ស្រពោន​») ។ ពាក្យ «Gòn贡» វិញ​ក៏​ជា​ពាក្យ​យួន​ខ្ចី​ពី​ចិន​ដែរ (​អក្សរ​ចិនៈ​棍 បញ្ចេញ​សំឡេង​តាម​ភា សា​ចិន​ថា «​សុង​» ឬ Súng មានន័យថា «​គល់ឈើ​, ប៉ូល​» ) ។ តែ​ពាក្យ «Gòn» នេះ​មានន័យថា «​សំឡី ឬ ផ្កាគ​» ក្នុង​ភាសា​យួន​ទៅវិញ ។​

​នៅ​ប្រទេស​ចិន ទីក្រុង​ព្រៃនគរ ត្រូវបាន​គេ​ហៅថា 西贡 បញ្ចេញ​សំនៀង​ថា Sai Gung តាម​គ្រាមភាសា​បញ្ចេញ​សំឡេង​ថា Sai Goong តាម​ចិន​តា​ជីវ (Teochew) និង xīgòng តាម​ភាសា​ចិន (Mandarin) ។​

ប្រវត្តិ

[កែប្រែ]

​ទីក្រុង​ព្រៃនគរ ត្រូវបាន​គេ​ស្កាល់​ជាទូទៅ​ថា ទីក្រុង​ហូជីមិញ (TP Hồ Chí Minh胡志明市) ឋិត​នៅក្នុង​តំបន់​វាលទំនាប​នៃ​ដែនដី កម្ពុជា​ក្រោម ឬ​ភាគខាងត្បូង​នៃ​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បច្ចុប្បន្ន។ មុនពេល​ជនជាតិ​យួន​ភៀសខ្លួន​មក​រស់នៅ នា​សតវត្សរ៍ ទី ១៧ ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់​របស់​ខ្មែរ និង​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​រាប់​សតវត្សរ៍​មកហើយ។​

​ឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ព្រះ​ពញាញោម (១៥៧៣-១៦២៧) សោយរាជ្យ​នៅ​ក្រុង​ឧដុង្គ ចាប់ពី​ឆ្នាំ ១៦១៨ ដល់ ១៦២៨ របស់​ខ្មែរ​បានផ្តល់​ឱកាស​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn阮) ឈ្មោះ ង្វៀង-ផុ​កង្វៀង (Nguyễn Phúc Nguyên阮福源) (១៥៦៣–១៦៣៥) សោយរាជ្យ​ពី​ឆ្នាំ ១៦១៣ ដល់ ១៦៣៥ បោះជំរុំ​ទ័ព ​និង​ ជនភៀសខ្លួន​យួន​នៅ​ព្រៃនគរ ដើម្បី​ធ្វើសង្គ្រាម ជាមួយ​ស្តេច​យួន​ត្រកូល​ទ្រិ​ញ​(Trịnh郑) នៅ​ភាគ​ខាងជើង​ប្រទេស​យួន​ក្រោយពី​ស្តេច​ខ្មែរ​អង្គ​នេះ បាន​រៀប​អភិសេក​ជាមួយ​បុត្រី ស្តេច​យួន​ឈ្មោះ ង្វៀង-ផុ​កង៉ុ​កវ៉ាន (Nguyễn Phúc Ngọc Vạn阮福玉万) មក​ធ្វើជា​មហេសី​មក​។ ដោយ​អំណាច​នៃ ការរៀប​អភិសេក បុត្រី​យួន​ឲ្យ​ស្តេច​ខ្មែរ​នេះហើយ បានធ្វើ​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង​ខាងត្បូង​ធ្វើសឹក​ឈ្នះ​ស្តេច យួន​ត្រកូល​ទ្រិ​ញ​ខាងជើង ហើយ​បន្ទាប់មក​ស្តេច​យួន​ត្រកូល​ង្វៀង ក៏បាន​ទទួលជោគជ័យ​នូវ​ម​ហ​ច្ឆិ​តា​លេប​ទឹកដី របស់​ខ្មែរ​តាម​គោលនយោបាយ «​ដំណើរ​ឆ្ពោះទៅ ទិស​ខាងត្បូង​»(Cuộc Nam Tiến向南进) យ៉ាង​ត្រចះត្រចង់ ។​

សម័យ​អាណានិគម​បារាំង​ពី​ឆ្នាំ ១៨៦២ ដល់ ១៩៥៤ ៖

[កែប្រែ]

​យោងតាម​ស​ព្វា​វចនាធិប្បាយ​វី​គី​ភី​ឌា (Wikipedia) នៅ​ឆ្នាំ ១៨៥៩ ពេល​បារាំង​ត្រួតត្រា​បាន ទីក្រុង​ព្រៃនគរ ភ្លាម ពួកគេ​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​តំបន់​មួយ​នេះ​ឲ្យ​ក្លាយទៅជា​ទីក្រុង​ពាណិជ្ជកម្ម ដ៏​ធំ​មួយ ដើម្បី​បំពេញ​ម​ហិ​ច្ឆិ​តា​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​ឥណ្ឌូចិន។ តាម​គម្រោង​ដំបូង​ទីក្រុង​ព្រៃនគរ ត្រូវបាន​បូក​បញ្ចូល​ទាំង​តំបន់​ផ្សារ​ធំ ដែល​ភាសា​យួន​ហៅ ចើ​លើង (Chợ Lớn ) ប៉ុន្តែ​ដល់​ឆ្នាំ ១៩៦៩ ដោយ​យល់ឃើញថា គម្រោង​នៃ​ការបង្កើត​ទីក្រុង​នេះ​មាន​ទំហំ​ធំ​ពេក ពិបាក​ក្នុង​ការរក្សាសន្តិសុខ រដ្ឋាភិបាល​អាណានិគម បារាំង បាន​កាត់ ផ្តាច់​តំបន់​ផ្សារ​ធំ​ចេញ ពី​ទីក្រុង​ព្រៃនគរ យ៉ាង​ឆាប់រហ័ស ។ ក្រោយពី​ការបង្កើត​គម្រោង​នេះ​មិនយូរប៉ុន្មាន អាគារ​ធំៗ សំខាន់ៗ​របស់​ទីក្រុង ដែល​បាន​កសាង​តាមបែប​បស្ចិមប្រទេស ដូចជា អាគារ​ទេសាភិបាល​ដែន​កូស័ងស៊ីន និង​វិមាន​នរោត្តម ត្រូវបាន​ដំណើរ​សាងសង់ ។ ក្រោយពី​កសាង​អាគារ​នេះ និង​ធ្វើការ​អភិវឌ្ឍ​រួចមក មុខមាត់​នៃ​ទីក្រុង​ព្រៃនគរ​មានការ​ផ្លាស់ប្តូរ គួរ​ឲ្យ​កត់ សម្គាល់ ។​

​គួរកត់សម្គាល់​ផងដែរ អាគារ​វិមាន​នរោត្តម ត្រូវបាន​លោក​ទេ​សា​ភិ បាល​ដែន​កូស័ងស៊ីន Lagrandière ប្រារព្ធ​ពិធី​សម្ពោធិ៍ បញ្ចុះបឋមសិលា ជា​លើកដំបូង​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៨ ដើម្បី​ដំណើរការ​សាងសង់ អា គារ​ទេសាភិបាល​ថ្មី​មួយ​នេះ នៅ​ទីក្រុង​ព្រៃនគរ​ជំនួស​ឲ្យ​អាគារ​ចាស់​ដែល បាន​កសាង​ដោយ​ឈើ​កាលពី​ឆ្នាំ ១៨៦៣ ។ អាគារ​ថ្មី​នេះ កសាង​រហូតដល់​ឆ្នាំ ១៨៧៣ (៥ ឆ្នាំ ) ទើបបាន​សម្រេច​ជា​ស្ថាពរ ដែលមាន​វិស្វករ Hermite ជា​អ្នក​រៀប​គម្រោង​សំណង់ ។ ក្រោយពី​បាន​កសាង សម្រេច​ជា​ស្ថាពរ គេ​បានដាក់​ឈ្មោះ​អាគារ​នេះ​ថា វិមាន​នរោត្តម និង​ផ្លូវ​នៅមុខ​អាគារ​នេះ ក៏ត្រូវ​បាន​គេ​ដាក់ឈ្មោះថា វិថី​នរោត្តម ដែរ ដើម្បី​ឧទ្ទិស​ដល់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម (១៨៣៤ – ១៩០៤) ជា​ព្រះ​ចៅ ក្រុង​កម្ពុជា​ធិបតី នាពេលនោះ ។​

​គម្រោងការណ៍ (​ប្លង់​) របស់​ទីក្រុង​ព្រៃនគរ នាពេលនោះ ត្រូវបាន​រៀបចំឡើង​តាមបែប​អ៊ឺ​រុ​ប ដោយមាន​បង្កើត​ការិយាល័យ និង​ស្ថាប័ន​រដ្ឋបាល​ជាច្រើន​ដូចជា វិមាន​ទេសាភិបាល អាគារ​មន្ត្រី​ក្រសួងមហាផ្ទៃ តុលាការ សាលាឧទ្ធរណ៍ សាលាដំបូង តុលា ការ​ពាណិជ្ជកម្ម និង វិហារ​សម្តេច​សង្ឃ​កាតូលិក ជាដើម ។

​ឆ្នាំ ១៨៦២ ព្រៃនគរ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​សាយ​ហ្គ​ង (Sai Gon) ។ ដល់​ឆ្នាំ ១៨៦៧ អភិបាលកិច្ច​ទីក្រុង​ព្រៃនគរ បានប្រគល់ ទៅ​ឲ្យ​គណៈកម្មការ​ទីក្រុង​ដែលមាន​ប្រធាន​មួយរូប និង​សមាជិក​គណៈកម្មការ ១២ រូប ជា​អ្នកគ្រប់គ្រង ។​

​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រ​ធា​ធិបតី​បារាំង Jules Grévy បានចេញ​បទបញ្ជា​មួយ ក្នុងការ​បង្កើត​ព្រៃនគរ ទៅជា​ទីក្រុង ដោយមាន​ទេសាភិបាល​ក្រុង (résident-maire ) ជា​ជនជាតិ​បារាំង ។​

​ឆ្នាំ ១៨៧៦ រដ្ឋាភិបាល​បារាំង បាន​បែងចែក​ដែនកម្ពុជា​ក្រោម ចេញ​ជា ៤ តំបន់​រដ្ឋបាល​ធំៗ ហៅថា circons cription administrative ក្នុង​តំបន់​និ​មួយៗ ត្រូវបាន​បែង​ចែកចេញជា​និគម តូចៗ (arrondissement ) ដូចខាងក្រោម​៖

​តំបន់​ព្រៃនគរ បាន​បែង​ចែកចេញជា ៥ និគម​រួមមាន​៖

  1. រោងដំរី (Tây Ninh西宁)
  2. ទួល​តា​មោក (Thủ Dầu土龙蒙特)
  3. ត្រពាំង​ចង្វា (Biên Hòa边和)
  4. បា​រៀ (Bà Rịa巴地头顿)
  5. ព្រៃនគរ (Gia Định嘉定)

​លុះដល់​ឆ្នាំ ១៨៧៩ រដ្ឋាភិបាល​បាន​បង្កើត​បន្ថែម​នូវ​គណៈកម្មការ​ទី​រួម​ខេត្ត​ព្រៃនគរ មួយទៀត។​

​ក្រោយពេល​បារាំង​ចូល ត្រួតត្រា​ទីក្រុង​ព្រៃនគរ គេ​សង្កេត​ឥទ្ធិពល​វប្បធម៌ និង​សាសនា​នៃ​បស្ចិមប្រទេស​ក៏បាន​ហូរ ចូលមក​ដែនដី កម្ពុជា​ក្រោម​ផងដែរ។ ឥទ្ធិពល​ទាំងនេះ អាច​បញ្ជាក់បាន​តាម រយៈ​ការកសាង អាគារ​ផ្សេងៗ​តាមបែប​បស្ចិមប្រទេស និង​ជនជាតិ​យួន​ជាច្រើន​បាន​ប្តូរ​ពី​សាសនាព្រះពុទ្ធ ទៅជា​សាស នា​កាតូលិក ។ ចំណែក​ខ្មែរក្រោម​រក្សា​គោលជំហរ ក្នុងការ គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​ដដែល។​

​ក្នុងសម័យ​អាណានិគមនិយម​បារាំង ទីក្រុង​ព្រៃនគរ ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេ វា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង​អប់រំ​ទូទាំង​សហព័ន្ធ​ឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​ទីក្រុង​ប៉ា​រិ​ស​នៃ​បូព៌ា​ប្រទេស​» (Paris in the Orient)។​

​ឆ្នាំ ១៩២៩ ទីក្រុង​ព្រៃនគរ មាន​ប្រជាជន​ទាំងអស់​ចំនួន ១២៣ ៨៩០ នាក់ ក្នុងនោះ ជនជាតិ​បារាំង​មាន ១២ ១០០ នាក់។ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ មាន ២២០ ០០០ នាក់៕

អំពីវិមាននរោត្តម

[កែប្រែ]

វិមាននរោត្តម បារាំងបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម (១៨៣៤ – ១៩០៤) ជាព្រះចៅកុ្រងកម្ពុជាធិបតី នាពេលនោះ ។ ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouverneur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។ ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការអាណានិគមបារាំងទូទាំងឥណ្ឌូចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពី ដែនកូស័ងស៊ីនដែនដីកម្ពុជាក្រោម និងតឹងកឹង (ហាណូយ ) អណ្ណាម (Hue) ប្រធានាធិបតី ង៉ូ ដិន យេម នៃរបបសាធារណរដ្ឋវៀតណាម បានប្តូរឈ្មោះទៅជា វិមានឯករាជ្យ (Dinh Độc Lập) វិញ ។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋវៀតណាមត្រូវដួលរលំ ដែនដីកម្ពុជាក្រោមត្រូវបានត្រួតត្រាដោយរដ្ឋាភិបាលបក្សកុម្មុយនិស្ត វិមាននរោត្តម ត្រូវបានប្តូរឈ្មោះទៅជា សាលឯកភាព (Hội trường Thống Nhất ) តាមសេចក្តីសម្រេចលេខ 77A/VHQĐ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់ក្រសួងវប្បធម៌ ដែលសព្វថ្ងៃជា ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ។

វិមាននរោត្តមសម័យអាណានិគមបារាំង

[កែប្រែ]

ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩ លោកទេសាភិបាល ដែនកូសាំងស៊ីន Lagrandière បានប្រារព្ធពិធីសម្ពោធិ៍បញ្ចុះបឋមសីលាជាលើកនៅដំបូង ក្នុងការចាប់ផ្តើមដំណើរការសាងសង់ វិមានថ្មី នៅទីក្រុងព្រៃនគរ សម្រាប់លោកទេសាភិបាលដែនកូស័ងស៊ីន ជំនួសឲ្យអាគារចាស់ធ្វើពីឈើ ដែលបានសាងកាលពីឆ្នាំ ១៨៦៣ ។ វិមានថ្មីនេះ ត្រូវបានវិស្វករបារាំងឈ្មោះ Hermite ជាអ្នករៀបគម្រោងការណ៍ (ប្លង់) ។ ផ្ទាំងបឋមសីលាជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកពី ខេត្តចង្វា​ត្រពាំង (Bien Hoa) មានទំហំ ៥០ Cm បួនជ្រុង ហើយត្រូវបានគេដាក់រូបិយប័ណ្ណ នាសម័យនោះ ដែលផលិតពីមាស ប្រាក់ និងស្ពាន់ចូលទៅរន្ធខាងក្នុង ។

សំណង់នេះ បានសាងឡើងលើផ្ទៃដីក្រឡាប្រមាណ ១២ Ha ក្នុងនោះមានអាគារធំមួយ មានទីធ្លាទំហំ ៨០ ម៉ែត្រ ។ នៅក្នុងវិមាននេះ មានបន្ទប់អាចឲ្យមនុស្សស្នាក់នៅប្រមាណ ៨០០ នាក់ និងនៅជុំវិញអាគារនេះ មានសួនច្បារដែលមានដើមឈើធំៗ និងទីធ្លាស្មៅ ។ វត្ថុធាតុសម្រាប់សាងសង់ភាគច្រើន គឺបាននាំយកមកពីប្រទេសបារាំង ។ ដោយមានសង្គ្រាមបារាំងនិងអាលឺម៉ង់( Franco-Prussian War ) នាឆ្នាំ ១៨៧០ ទើបការសាងសង់អាគារនេះ ត្រូវអូសបន្លាយពេលដល់ឆ្នាំ ១៨៩៣ ទើបបានសម្រេចជាស្ថាពរ ។ ក្រោយពីបានកសាងសម្រេចជាស្ថាពរ គេបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម និងផ្លូវនៅមុខអាគារនេះ ក៏ត្រូវបានគេដាក់ឈ្មោះថា វិថីនរោត្តម ដែរ ដើម្បីឧទ្ទិសដល់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម (១៨៣៤ –១៩០៤) ជាព្រះចៅ កុ្រងកម្ពុជាធិបតី នាពេលនោះ ។

ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារ ត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouver neur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។

ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការអាណានិគមបារាំង ទូទាំងឥណ្ឌូ ចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ចំណែកអាគារសម្រាប់ស្នាក់នៅនិងធ្វើការរបស់ លោកទេសាភិបាលត្រូវបានគេផ្លាស់ទីតាំងឲ្យនៅអាគារមួយក្បែរនោះ ។

ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ជប៉ុនវាយឈ្នះបារាំងនៅឥណ្ឌូចិន វិមាននរោត្តម ត្រូវបានរដ្ឋាភិបាលអាណានិគមជប៉ុន យកធ្វើជាអាគាររដ្ឋការរបស់ខ្លួននៅដែនដីកម្ពុជាក្រោម ។ ដល់ខែកញ្ញា ឆ្នាំ ១៩៥៤ ដដែលជប៉ុនបរាជ័យក្នុងសង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់ចូលធ្វើអាណានិគមជាថ្មីនៅដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន វិមានរោត្តម ត្រូវបានបារាំងយកធ្វើជាទីតាំងអាគាររដ្ឋបាលខ្លួនឡើងវិញដែរ ។

វិមានឯករាជ្យសម័យសាធារណរដ្ឋវៀតណាម

[កែប្រែ]

ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពីដែនកូសាំងស៊ីន ឬដែនដី កម្ពុជាក្រោម និងតឹងកឹង (ហាណូយ) អណ្ណាម (Hue) ជនជាតិយួនបានបង្កើតរដ្ឋាភិបាលចំនួន ២ គឺចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងជើង គ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (Việt Nam Dân Chủ Cộng Hòa ) និងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងគ្រប ដណ្តបលើដែនដីកម្ពុជាក្រោមទាំងអស់ គ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋវៀតណាម (Quốc gia Việt Nam ) ដែលរដ្ឋាភិ បាលមួយនេះ ក្រោយមកបានផ្លាស់ទៅជាសារធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ។

ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៥៤ វិមាននរោត្តម ជាទីចរចារវាងតំណាងបារាំង គឺ លោកឧត្តមសេនីយ៍ផ្កាយ ៥ Paul Ely និងតំណាងរដ្ឋាភិបាលរដ្ឋ វៀតណាម គឺលោកនាយករដ្ឋមន្ត្រី ង៉ូ ដិន យេម (Ngô Đình Diệm ) ។

ឆ្នាំ ១៩៥៥ ក្រោយពីការធ្វើប្រជាមតិ នាយករដ្ឋមន្ត្រី ង៉ូ ដិន យេម បានទម្លាក់ បាវ ដាវ ចេញពីប្រធានរដ្ឋនៃរដ្ឋា ភិបាលរដ្ឋវៀតណាម ហើយខ្លួនឡើងធ្វើជាប្រធានាធិបតី ង៉ូ ដិន យេម បានប្តូរ ឈ្មោះ វិមាននរោត្តម ទៅជា វិមានឯករាជ្យ វិញ ។ ក្រោយពីប្រធានធិបតី ង៉ូ ដិន យេម ប្តូរឈ្មោះទៅជាវិមានឯករាជ្យ (Dinh Độc Lập) មក កន្លែងនេះបានក្លាយទៅជាវិមានតំណាងឲ្យរដ្ឋាភិបាល សាធារណរដ្ឋវៀតណាម និងជាកន្លែងសម្រាប់ស្នាក់នៅ និងធ្វើការរបស់ប្រធា នាធិបតីយួន ។ ក្នុងសម័យនោះ ក្រៅពីហៅថា វិមានឯករាជ្យ គេក៏ហៅថា វិមានប្រធានាធិបតី ផងដែរ ។

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៦២ អាកាសយានិកយួនទាំងពីររូបនៃ នៃកងកម្លាំងសាធារណរដ្ឋវៀតណាម (Quân lực Việt Nam Cộng hòa ) គឺលោក ង្វៀង វ៉ាំង កឺ (Nguyễn Văn Cử ) និងលោក ផាម ភូ ក្វុក (Phạm Phú Quốc ) បានបើកយន្តហោះប្រភេទ AD 6 ចំនួន ២ គ្រឿង ទម្លាក់គ្រាប់បែក បណ្តាលឲ្យនៃវិមាននេះ ទ្រុឌខូចខាតទាំងស្រុងចំហៀងខាងឆ្វេង ។ ដោយមិនអាចជួសជុលឡើងវិញបាន លោក ង៉ូ ដិន យេម បានបញ្ជាឲ្យធ្វើវិមានថ្មី ឡើវិញ នៅត្រង់ទីកន្លែងចាស់ដដែលដោយមានវិស្វករឈ្មោះ ង៉ូ វៀត ធឺ (Ngô Viết Thụ) ជាអ្នកអ្នកចេញគម្រោងការណ៍ (ប្លង់) ។

វិមានឯករាជ្យថ្មីនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៦២ ។ ក្នុងអំឡុងពេលនៃដំណើរការសាងសង់ គ្រួសារលោក ង៉ូ ដិន យេម ត្រូវបានរើកន្លែងទៅស្នាក់នៅក្នុងទីតាំងមួយដែលជនជាតិយួនហៅថា វិមានយ៉ាឡុង (Dinh Gia Long ) ដែលសព្វថ្ងៃវិមាននេះគឺជា សារមន្ទីររបស់ទីក្រុងព្រៃនគរ (Bảo tàng thành phố Hồ Chí Minh ) ។ វិមានកំពុងតែសាងសង់នៅមិនទាន់រួចរាល់ លោក ង៉ូ ដិន យេម ត្រូវបានក្រុមរដ្ឋប្រហារធ្វើឃាតនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។

ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៦ វិមានថ្មីនេះត្រូវបានសម្ពោធ ដែលមានលោក ង្វៀង វ៉ាំង ទេវ (Nguyễn Văn Thiệu ) ជាអធិបតីក្នុងនាមប្រធាន គណៈកម្មការដឹកនាំប្រទេស (Ủy ban Lãnh đạo Quốc gia ) ។ ចាប់តាំងពីថ្ងៃនោះមក វិមានឯករាជ្យនេះបានក្លាយទៅជាវិមានរដ្ឋបាល នៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng hòa ) ។ ប្រធានាធិបតីនៃរបបសាធារណរដ្ឋវៀតណាម ង្វៀង វ៉ាំង ទេវ បានស្នាក់នៅក្នុងវិមាននោះ ចាប់ពីខែតុលា ឆ្នាំ ១៩៦៧ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧៥ ។

ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៩៧៥ យន្តហោះឈ្មោះ F5E បើកដោយលោក ង្វៀង ថាញ់ ត្រុង (Nguyễn Thành Trung ) ហើរមកពីខេត្តចង្វាត្រ ពាំង (Biên Hòa ) ទម្លាក់គ្រាប់លើវិមានឯករាជ្យនេះ បានធ្វើឲ្យខូចខាតយ៉ាងដំណំ ។

នៅវេលាម៉ោង ១០:៤៥ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះឈ្មោះ T54 បំពាក់លេខ ៨៤៣ របស់កងទ័ពបក្សកុម្មុយនិស្តយួន នៃកងកម្លាំងរំដោះភាគខាងត្បូង (Quân giải phóng miền Nam ) បានបុកទម្លុះក្លោងទ្វារខាងក្រោយ និងបន្ទាប់មក វេលាម៉ោង ១១ : ៣០ នាទី មានរថក្រោះមួយទៀតបំពាក់លេខ ៣៩០ បានបុកទម្លុះខ្លោងទ្វារខាងមុខ នៃវិមានឯករាជ្យ នេះ ដើម្បីវាយដណ្ដើមយកទីតាំងរដ្ឋបាលធំរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ។ លោក ប៊ូយ ក្វាង ថឹង (Bùi Quang Thận ) មេបញ្ជាការនៃកងទ័ពរំដោះ (Quân Giải phóng ) របស់បក្សកុម្មុយនិស្ត ជាអ្នកបញ្ជារថក្រោះលេខ ៨៤៣ បានទម្លាក់ទង់របស់របបសាធារណរដ្ឋវៀតណាម ចុះពីកំពូលវិមាន ហើយដំឡើងទង់របស់ រណសិរ្សជាតិរំដោះភាគខាងត្បូង វៀតណាម (Mặt trận Dân tộc Giải phóng miền Nam Việt Nam ) ជំនួសវិញ ។ ក្រោយពីទង់របស់របបសាធារណរដ្ឋវៀតណាម បានទម្លាក់ចុះ សង្រ្គាមវៀតណាមក៏បានចប់ នៅថ្ងៃនោះដែរ ហើយពលរដ្ឋខ្មែរក្រោម ក៏បានចាប់ផ្តើមរស់នៅក្រោមរបបថ្មីមួយទៀត គឺរបបអាណានិគមកុម្មុយនិស្តយួន ។

ឯកសារយោង

[កែប្រែ]

ដោយ ថាច់ ប្រីជា គឿន

មើលផងដែរ

[កែប្រែ]