Jump to content

ព្រះស្កន្ទ

ពីវិគីភីឌា
ព្រះ​ស្កន្ទ​
(ព្រះការត្តិកេយ៍)
អាទិទេពនៃជ័យជម្នះ
អាទិទេពនៃសង្គ្រាម
ជាមហាសេនាបតីឋានសួគ៌
ទេវរូប ចម្លាក់ព្រះស្កន្ទគង់លើក្ងោកមកពីទួលក្តីអង្គ (តាំងសារមន្ទីរហ្គីមេ)
Planetភពអង្គារ
Mantraॐ सरवण भव वेत्रिवले मुरुगेनुं प्रति आरोहति
Weaponព្រះលំពែងសក្តិ
ដងធ្នូ
Dayថ្ងៃអង្គារ
Consortព្រះម៉ែទេវសេនា[](ព្រះម៉ែស័ទសទី)[] )
ព្រះម៉ែវល្លី
Siblingsព្រះគណេស
Mountសត្វក្ងោក
ព្រះ​ស្កន្ទ និងទេពប្រពន្ធ គឺ ព្រះម៉ែទេវសេនានិងព្រះម៉ែវល្លី សិល្បៈឥណ្ឌា

ព្រះ​ស្កន្ទ​ (អង់គ្លេស: Skanda) ឬ ការត្តិកេយ៍ការត្តិកេយៈ (អង់គ្លេស: Kartikeya) ឬដែលមានព្រះនាមហៅជាច្រើនទៀតដូចជា មុរុគ័ន (អង់គ្លេស: Muruga), សឌាន័ន, កុមារ ការត្តិកេយ៍ មហាសេនា, ស្វាមីនាថ, សុព្រហ្មណ្យម ស្វាមី, អរុមុគ័មសណ្មុខ និងសរវណភវៈ ជាដើម ទ្រង់គឺអាទិទេពនៃជ័យជម្នះនិងអាទិទេពនៃសង្គ្រាម ជាមហាសេនាបតីឋានសួគ៌នៃព្រហ្មញ្ញសាសនានិងហិណ្ឌូសាសនា។ ដែលមានភាពអង់អាចក្លាហាន មហិទ្ធិឫទ្ធិខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រះទ័យបរិសុទ្ធ ព្រះរូបកាយស្រស់សង្ហា ហត្ថាកាន់ព្រះលំពែងជ័យនិងមានមយូរៈសត្វក្ងោកជាយានជំនិះ។ ព្រះអង្គទ្រង់គឺជាបុត្ររបស់ព្រះសិវៈ និងព្រះមេឧមា ហើយទ្រង់ក៏ត្រូវជាព្រះជេដ្ឋា ឬបងប្រុសរបស់ព្រះគណេសផងដែរ។ ព្រះស្កន្ទ ទ្រង់មានប្រពន្ធពីរព្រះអង្គគឺព្រះមេទេវសេនានិងព្រះមេវល្លី។ សម្រាប់ព្រះរូបលក្ខណៈរបស់ព្រះស្កន្ទ ពេលខ្លះទ្រង់ស្ថិតនៅក្នុងទម្រង់ជាទេវៈដែលមានព្រះភក្ត្រ១ ឬព្រះភក្ត្រ៦ ដោយព្រះភក្ត្រទាំង ៦ របស់ទ្រង់តំណាងឱ្យ ៖ បញ្ញា, ភាពសុខស្ងប់, កិត្តិនាម, ពលានុភាព, ភោគទ្រព្យ និងថាមពលស័ក្តិសិទ្ធិ, ទ្រង់មានព្រះហស្ត២ ឬ ៤ ឬ ១២ ដែលក្នុងព្រះហស្តនីមួយៗទ្រង់អាវុធផ្សេងៗ។ ព្រះអង្គនៃព្រះពុទ្ធសាសនាមហាយាននិងព្រះពុទ្ធសាសនាវិជ្រយានគឺជាអ៊ីដាទែន

ព្រះស្កន្ទក្នុងគំនិតខ្មែរបុរាណ

[កែប្រែ]
ព្រះ​ស្កន្ទ និងទេពប្រពន្ធ គឺ ព្រះម៉ែទេវសេនានិងព្រះម៉ែវល្លី សិល្បៈឥណ្ឌា

នៅសម័យបុរាណ ខ្មែរមានជំនឿទៅលើព្រះស្កន្ទមុតមាំខ្លាំងណាស់ ដ្បិតយើងដឹងស្រាប់ហើយ ទ្រង់ជាបុត្រព្រះឥសូរ ហើយសង្គមខ្មែរសម័យបុរាណព្រះឥសូរមានឥទ្ធិពលធំធេងណាស់។[][]

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]

មើលផងដែរ

[កែប្រែ]