រនាតដែក

ពីវិគីភីឌា
Jump to navigation Jump to search
តន្រ្តីករស្រីដែលកំពុងលេងកោសល្យវិច័យនៅតុលាការកម្ពុជា. រូបថតដែលថតដោយអ្នកថតរូបបារាំងអេមីលហ្គេល.

រនាតថោង ឬរនាតដែកគឺជារនាតដែលមានផ្លែសំនៀង២១ដូចគ្នា ស្នូកមានរូបរាងដូចគ្នាសុទ្ធសាធ ផ្លែសំនៀងនីមួយៗក៏មានសំនៀងដូចគ្នាដែរ។ ប៉ុន្តែគេហៅរនាតថោងមកពីរនាតនេះមានផ្លែសំនៀងធ្វើអំពីលង្ហិនមានពណ៌ក្រហមឆ្អិនឆ្អៅស្រដៀងនឹងពណ៌មាស រីឯរនាតដែកវិញគឺជារនាតដែលមានផ្លែសំនៀងធ្វើអំពីដែក សុទ្ធមានពណ៌ខ្មៅស្រអាប់។ តាមដឹងតៗគ្នាមកថា កាលពីសម័យដើមមានតែរនាតថោងមួយបែបទេ ដែលប្រើប្រាស់ជាទូទៅ ប៉ុន្តែដោយសារការធ្វើផ្លែរនាតថោងពិបាកពេក គេក៏បានប្តូរផ្លែសំនៀងពីលង្ហិន មកផ្លែសំនៀងជាផ្លែដែលវិញ ដែលងាយធ្វើជាង។ រនាតទាំងពីរនេះប្រើមួយណាក៏បាន ប៉ុន្តែមិនដែលយកទាំងពីរទៅប្រើក្នុងពេលតែមួយនោះឡើយ។ ជាធម្មតាគេច្រើនឃើញរនាតថោងប្រើប្រាស់នៅក្នុងវង់ភ្លេងព្រះរាជទ្រព្យ រីឯរនាតដែកច្រើនប្រើប្រាស់នៅក្នុងវង់ភ្លេងពិណពាទ្យក្រៅព្រះបរមរាជវាំង និងនៅតាមវត្តអារាមនានា។ នៅពេលលេងម្តងៗគេយកអន្លូងមេលំរឹងធ្វើដោយស្បែកក្របី ឬស្បែកដំរីមកគោះ[១]

ឯកសារយោង[កែប្រែ]

  1. របាំព្រះរាជទ្រព្យ សីហា ឆ្នាំ២០០៥