ឈិង

ពីវិគីភីឌា
Jump to navigation Jump to search

ឈិងជាឧបករណ៍តន្ត្រីគោះ ទង្គិចប្រើសម្រាប់តែជួយរក្សាចង្វាក់នៃវង់ភ្លេងនីមួយៗដែលមានសំនៀងឆុប នឹងឆឺង។ វាប្រើប្រាស់បានក្នុងវង់ភ្លេងជាច្រើន ដូចជាវង់ភ្លេងការ វង់ភ្លេងពិណពាទ្យ វង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ ... ។
ឈិងធ្វើអំពីលង្ហិន។ គេចោះរន្ធចំកណ្ដាលឈិងដើម្បីដោតខ្សែចងភ្ជាប់ពីឈិងមួយទៅឈិងមួយ ទុកចន្លោះប្រហែលមួយចំអាម ងាយស្រួលនឹងធ្វើការទង្គិចគ្នាឲ្យចេញសំនៀងឆុប ឆឺង។ អ្នកដែលគោះឈិង គឺជាអ្នកភ្លេងដែលពូកែចង្វាក់ជាងគេ។