Jump to content

សម្ភោរ

ពីវិគីភីឌា
សំភោរ

ស្គរសម្ភោរនេះស្គរមួយប្រភេទ ដែលមានមុខងារពីរអង្គុយទះដោយបាតដៃ ឬម្រាមដៃ។ ស្គរនេះប្រើប្រាស់បានតែក្នុងវង់ភ្លេងពិណពាទ្យមួយគត់ ហើយមានរបៀបទះតែបីបែបគឺបែបជើងស្គរមួយជាន់ ពីជាន់ និងបីជាន់។ ស្គរនេះសំខាន់ជាងគេបំផុតក្នុងចំណោមឧបករណ៍ទាំងឡាយក្នុងវង់ភ្លេងពិណពាទ្យ មុនគេប្រគុំភ្លេងពិណពាទ្យម្តងៗ គេតែងតែធ្វើពិធីសក្ការៈបូជាអុចទៀបធុកនៅនឹងស្គរសម្ភោរ ដែលតំណាងឱ្យឧបករណ៍ទាំងអស់នៅក្នុងវង់ភ្លេងពិណពាទ្យ។ ស្គរសម្ភោររបស់ខ្មែរមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ គឺមានតាំងពីមុនខ្មែរយកស្គរនេះ មកឆ្លាក់នឹងជញ្ជាំងប្រាសាទបុរាណទៅទៀតក្នុងសតវត្សរ៍ទី៩ទៅទៀត។ អ្នកស្រីបណ្ឌិត ពៅ សាវរស ដែលបានធ្វើបឋកថាកាលពីខែកុម្ភៈឆ្នាំ១៩៩៤ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមានប្រសាសន៍ថា តាមសិលាចារឹកខ្មែរចេះធ្វើគ្រឿងឧបករណ៍ភ្លេងតាំងពីសតវត្សរ៍ទី៦គឺចេះធ្វើ ពិណ ចាបុី និងស្គរគ្រប់ប្រភេទ។ តាមការសន្និដ្ឋានស្គរសម្ភោរនេះមានមុនសតវត្សរ៍ទី៦ទៅទៀត ពីព្រោះជាស្គរ ដែលស្ថិតនៅក្នុងវង់ភ្លេងពិណពាទ្យជាវង់ភ្លេងបម្រើឱ្យព្រហ្មញ្ញសាសនា ដែលបាននាំចូលមកស្រុកខ្មែរដោយជនជាតិក្លឹង្គតាំងពីសតវត្សរ៍ទី១នៃគ្រឹស្តសករាជ[]

ឯកសារយោង

[កែប្រែ]
  1. របាំព្រះរាជទ្រព្យ សីហា ឆ្នាំ២០០៥