Jump to content

អង្គួច

ពីវិគីភីឌា
អង្គួច

អង្គួច គឺជា​​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ប្រភេទវាយមួយ​បែប ដែល​លក្ខណៈពិសេសរបស់វា គឺប្រើជាមួយ​ខ្លែងឯកពី​សម័យ​បូរាណ​កាល​មក។ គេអាចប្រើវាដាច់ដោយឡែកពីខ្លែងឯកបាន ដោយវាយផ្ទាប់នឹងមាត់

គេប្រើអង្គួចសម្រាប់សាសងស្នេហា រវាងមនុស្សស្រីនិងប្រុស។ ពីព្រោះតែទំនៀមទម្លាប់ខ្មែរយើងតឹងរឹង មិនឲ្យប្រុសនិងស្រីអាចជួបគ្នា សូម្បីតែជជែក ទើបយុវវ័យជំនាន់នោះ បង្កើតភាសាផ្ទាល់ខ្លួនតាមរយៈអង្គួច។ អង្គួច ក៏ត្រូវបានគេប្រើភ្ជាប់នឹងខ្លែងឯកដែរ។