Jump to content

ស្គរធំ

ពីវិគីភីឌា
ស្គរធំ

ស្គរធំមានពីរ ប្រចាំវង់ភ្លេងពិណពាទ្យនីមួយៗ ស្គរទាំងពីរនេះមានសំនៀងមិនដូចគ្នាទេ។ ស្គរធំនីមួយៗមានមុខពាសដោយស្បែកទាំងសងខាង ដែលត្រូវគោះដោយអន្លូងចំនួនពីរ ស្គរនេះមានជាប្រចាំនៅក្នុងវង់ភ្លេងពិណពាទ្យ តែមិនប្រើប្រាស់គ្រប់តែបទភ្លេងនោះទេ។ ស្គរធំទាំងពីរមានសំនៀងខ្លាំងជាងស្គរនានានៅក្នុងវង់ភ្លេង។ តាមការសន្និដ្ឋានស្គរធំមានអាយុកាលរាប់ពាន់ឆ្នាំដូចស្គរសម្ភោដែរ ព្រោះស្គរនេះស្ថិតស្ថេរតាំងពីកណើតវង់ភ្លេងពិណពាទ្យមកម្លេះ ហើយជាគូរនឹងស្គរសម្ភោក្នុងការឱ្យចង្វាក់នឹងឱ្យសំនៀងឆ្លើយគ្នាទៅវិញទៅមកយ៉ាងរណ្តុំមិនអាចអត់បានក្នុងវង់ភ្លេងពិណពាទ្យនេះ។ ម្យ៉ាងទៀតស្គរធំនេះក៏មានឆ្លាក់រូបជាប់នឹងប្រាសាទអង្គរវត្តសម្រាប់បញ្ជាក់ថាស្គរធំមានវត្តមានមុនសម័យអង្គរហើយមានសារៈសំខាន់សម្រាប់សង្គមមនុស្សកាលពីរាប់ពាន់ឆ្នាំកន្លងមកហើយនោះ[]

ឯកសារយោង

[កែប្រែ]
  1. របាំព្រះរាជទ្រព្យ សីហា ឆ្នាំ២០០៥