Jump to content

អ្នកប្រើប្រាស់:Doungudom

ពីវិគីភីឌា
សូមស្វាគម៍មកកាន់វីគីភីឌាភាសាខ្មែរ



ស្វាគមន៍មកកាន់ទំព័រអ្នកប្រើប្រាស់ ដួង ឧត្តម
១១១៣៧ អត្ថបទក្នុងវីគីភីឌាជា ភាសាខ្មែរ

ទំព័រ​​ របស់ខ្ញុំ


ចំណេះដឹងទួរទៅ៖

ភាសាអង់គ្លេស ជាភាសាមួយដែលត្រូវបានប្រើនៅស្ទើរតែគ្រប់ប្រទេស ដែលប្រើវាសំរាប់ទំនាក់ទំនងគ្នានៅក្នុងពិភពលោក ពីព្រោះតែភាសានេះជាភាសាអន្តរជាតិ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាស្ទើរទាំងអស់នៅក្នុងប្រទេសកម្ពូជា គឺបានប្រើវាសំរាប់ធ្វើការបង្រៀនទៅដល់យុវជនអោយយល់ច្បាស់ពីវា ដើម្បីងាយស្រួលក្នុងការ ងាយស្រួលក្នុងការធ្វើជំនួញឬពាណិជ្ជកម្ម និងស្វែងរកការងារធ្វើ៕


តើអ្នកធ្លាប់បានដឹងពីមុនមកទេថា៖

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប។សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ានសាលាដុនបូស្កូ។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅ ប្រទេសអ៊ីតាលី ជាមួយលោកឪពុកបូស្កូ។

ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុង ប្រទេសថៃ។ ឆ្នាំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមន៍សាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវះដុនបូស្កូខេត្តកែប​បាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ​ ដែលមកពីជនបទទីដាច់ស្រយាល​ តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។​ជាពិសេសអប់រំផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។

+ទីតាំងនៃសាលាដុនបូស្កូនៅកម្ពុជា[កែប្រែ]ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖

-ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា
-ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី
-ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះ
-ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន
-ដុបូស្កូ ខេត្តកែប ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវជន​​ និង​ យុវនារី ។
ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១៣៣ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។


ព័ត៌មានផ្ទាល់ខ្លួន

ខ្ញុំឈ្មោះ ដួងឧត្តម ភេទប្រុស កើតនៅថ្ងៃទី ២៥​ ០៩ ១៩៩៥​ រស់នៅឃុំបន្ទាយមាសខាងលិចស្រុកបន្ទាយមាស ខេត្តកំពត។ ខ្ញុំមានបងប្អូនទាំងអស់៤នាក់ ឪពុកម្ដាយរបស់ខ្ញុំជាកសិករ ។

នៅក្នុងឆ្នាំ ២០០០-២០០៧ ខ្ញុំធ្លាប់បានរៀននៅសាលាបឋមសិក្សាលំទុំពួង
ហើយនៅក្នុងឆ្នាំ ២០០៧-២០១២ ធ្លាប់បានរៀននៅវិទ្យាល័យកន្សោមអក ។ សព្វថ្ងៃនេះខ្ញុំកំពុងរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហើយកំពុង បន្តការសិក្សានៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែក ព័ត៌មានវិទ្យា និង ភាសា។ នៅពេលអនាគត់ខ្ញុំចង់ក្លាយទៅជា អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនមួយ និង Programer ។

ប្រវត្តិរបស់លោកឪពុកបូស្កូ

លោកឪពុកបូស្កូ
លោកឪពុកបូស្កូកើតនៅឆ្នាំ១៨១៥ ហើយលោកស្លាប់ឆ្នាំ១៨៨៨ ដែលទទួលការតែងតាំងជាសន្តបុគ្គល

ដោយព្រះសហគមន៏កាតូលិក ជាបូជាចារ្យអប់វិទូនៅក្រុងទូរិន​ នាអំឡុងសតវត្សរ័ទី១៩។ កិច្ចការខាងវិស័យសិស្សរបស់លោក លោកបានបង្កើតវិធីសាស្រ្តអប់រំយុវជន ដែលគេហៅថា ប្រពន្ធ័ការពារ"។ ដូចច្នេះគោលបំណងនៃប្រពន្ធ័អប់រំនេះដែលហៅថា ប្រពន្ធ័ការពារនេះ បានចង្អុលបង្ហាញអោយឃើញ អំពីអ្វីដែលលោកឪពុកបានផ្តល់ទុកក្នុងការសិស្ស ជាពិសេសក្នុងផ្នែកការពន្យល់ និងការផ្តល់យោបល់។ បច្ច័យសំខាន់ដែកត្រូវលើកមក ពិចារណានៅទីនេះ គឺ សកម្មភាពអំពីការផ្តួចផ្តើមរបស់លោកឪពុកបូស្កូ

ដែលជាអ្នកផ្ដល់កំណើតដល់ប្រពន្ធ័ការពារ សិល្បះ ពិសេសរបស់លោកដែលប្រើជាមួយយុវជន ការបញ្ជាក់អំពីតមៃរបស់យុវជន និងការប្រើហេតុផល សាសនានិងចិត្តសប្បុរស ជាឧបរណ៏សំខាន់ក្នុងការជួយយុវជន។


នេះជារួបកុមារដុនបូស្កូ

មូលនិធិ​កុមារ​ដុន​បូស្កូ​ គឺជា​សកម្មភាព ​ដ៏សំខាន់មួយ នៃ​ក្រុម​គ្រួសារ ​ដុន​បូស្កូ​នៅក្នុង​ប្រទេសកម្ពុជា​ ដែល​ចាប់​ផ្ដើម​​ ដំណើរ​ការ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២​ ក្នុង​គោល​បំណងជួយ​ដល់​ កុមារ​ក្រីក្រ និង​ កុមារកំព្រា នៅកម្ពុជា។ ​មូនិធិ​កុមារ​ ដុនបូស្កូ បាន​ជួយ​ដល់​ កុមារ​ទាំង​នោះ​ បាន​ចូល​រៀនដូច​កុមារ​ដ៏ទៃ​ ដោយ​ពឺង​ផ្អែក​លើ​ជំនួយ ពី​សមាគម​ន៍​ ដុនបូស្កូ និង​ ពី សប្បុរស​ជននា​នា។ គម្រោង​នេះ មាន​ទី​ស្នាក់​ការ​ធំ នៅ​រាជធានីភ្នំពេញ​ និង​ការិយាល័យ​នៅ​ ខេត្ត ប៉យប៉ែត​ ខេត្តបាត់ដំបង និង​ ខេត្តព្រះស៊ីហនុ។ នៅក្នុងឆ្នាំ ២០០៨ មូនិធិកុមារ​ដុនបូស្កូ ជាង​ ៥០០០០​នាក់​​ នៅទូទាំង​ប្រទេស​កម្ពុជា។​

ប្រវត្តិមូលនិធិកុមារ​ដុន​បូស្កូ

[កែប្រែ]

មូលនិធិ​ដុន​បូស្កូកម្ពុជា ត្រូវ​បាន​ បង្កើត​ឡើង​ ដោយ​លោក​ឪពុក​ ចន​​ វីសឺ នៅក្នុង​ឆ្នាំ ១៩៩២​​ (លោកពុក​ ចន​​ វីសឺ ក៏ជា​អ្នក​ដែល​បាន​ បង្កើត​ឡើង​នូវ មូនិធិកុមារ​ដុន​បូស្កូ​ថៃ​ផង​ដែរ) ។ មូនិធិកុមារ​ដុន​បូស្កូ ត្រូវ​បាន​ បង្កើត​ឡើង​ក្នុង​ គោល​បំណង​ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ បាន​ជួប​វិបត្តិ សង្គ្រាម​ និង​ នយោបាយ​ អស់​ជា​ច្រើន​ឆ្នាំ។ នៅកំឡុង​ឆ្នាំ​ ១៩៩៩ កុមារ​កម្ពុជា​ ៧០ ភាគរយ មិន​មាន​លិទ្ធិភាព និង​ ឪកាស ក្នុង​ការចូល​សិក្សានៅតាម​សាលា​រៀន​បាន។ សាលា​រៀន​នៅ កម្ពុជា​ជា​ច្រើន​ ត្រូវ​បាន​បំផ្លេច​បំផ្លាញ​ ដោយ​សារ​សង្គ្រាម។ មូនិធិ​ដុន​បូស្កូ បាន​ប្ដេជ្ញា​ កសាង​សាលារៀន នៅ​កម្ពុជា​ ឪ្យបានច្រើន​ឡើង​វិញ ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ប្រទេស​នៅ អឹរ៉ុប។ នៅក្នុង​ពេល​នោះ​ កុមារ​កម្ពុជា​ជា​ច្រើន​ រស់​នៅក្នុង​សភាព ជា​កុមារ​កំព្រា គ្រួសារ​ក្រីក្រ​ និង​ គ្រួសារ​ដែល​មាន​សមា​ជិក​ផ្ទុក​មេរោគ​ អេដស៍ រួម​ទាំង រំលោភបំពាន និង ​ការ​ជួញ​ដូរ​កុមារ​ ​។​ គម្រោង​នេះ​ មាន​គោលបំណង​ ជួយ​ឲ្យកុមារ​បាន​ចូល​រៀន និង​ ផ្គត់​ផ្គង់​ជា​អាហារ​ដល់​ពួក​គេ។ គម្រោង​មាន​សារៈសំខាន់​ ជា​ខ្លាំង​ដល់​កុមារ​ជា​ពិសេស​ កុមារនៅ​រោងចក្រ​ ផលិត​អិដ្ឋ នៅ​ខេត្តបាត់​ដំបង កុមារ​ដែល​​ បាន​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​ នៅ ប៉យប៉ែត និង​ កុមារ​នៅខេត្ត​ព្រះសីហនុ។

គោល​បំណង

[កែប្រែ]

​ មូលនិធិ​កុមារ​ដុន​បូស្កូ មាន​គោល​បំណង​ ជួយ​ដល់​កុមារក្រីក្រ និង​ កុមារ​ដែល​ប្រឈម​មុខ​ និងការ​រំលោភបំពាន​​ ការជួញដូរកុមារ ការ​ប្រើ​កំលាំង​ពលកម្មកុមារ កុមារ​តាម​ជញ្ជើមផ្លូវ និង​កុមារ​កំព្រា​ ដើម្បី​ទទួល​បាន​ការសិក្សា ដូច​កុមារ​ដទៃ។ គម្រោង​នេះ ក៏បាន​ជួយ​ ជា​អាហារ និង​ តម្រូវ​ការ​ក្នុង​ការ​រស់​នៅជាប្រចាំថ្ងៃរបស់​ពួក​គេផងដែរ។












Kep
កែប
Provincial Municipality
Map of Cambodia highlighting Kep
Map of Cambodia highlighting Kep
កូអរដោនេ: 10°29′N 104°18′E / 10.483°N 104.300°E / 10.483; 104.300Coordinates: 10°29′N 104°18′E / 10.483°N 104.300°E / 10.483; 104.300
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងកែប
រដ្ឋាភិបាល
 • អភិបាល​ខេត្តស សេដ្ឋា
ផ្ទៃក្រឡា
 • សរុប៣៣៦ គម2 (១៣០ ម៉ាយ ការ)
ប្រជាជន (2009)[]
 • សរុប៤០,២៨០
 • សន្ទភាព០.១២/km2 (០.៣១/sq mi)
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-23
ស្រុក និង​ក្រុង2


ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុ ដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។

ប្រវត្តិនៃខេត្តកែប

[កែប្រែ]

ខេត្តកែប​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុងកែប​នាពេល​កន្លង​ទៅ​ប៉ុណ្ណោះ ។ ក្រុងកែប​បាន​កសាង​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ ១៩០៨ ក្នុង​សម័យ​អាណានិគម​បារាំង ។ ទីក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នា​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ តាម​ការ​តំណាល​របស់​អ្នក​ខ្លះ ឈ្មោះ​ទីក្រុង​កែប​នេះ ​បាន​ក្លាយ​ពី​ពាក្យ​បារាំង ឡឺ​កាប (Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ “ជ្រោយ” ដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ ។

តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម​ ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ។

ស្ថានភាពទូទៅ

[កែប្រែ]

តាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃមួយខេត្តដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និង​ស្រុក​១ ក្នុងនោះរួមមាន ៥ ឃុំ​និង​សង្កាត់៖

ហេដ្ឋារចនាសម័្ពន្ធទីក្រុង

[កែប្រែ]

អគ្គីសនី
ខេត្ត​កែបមានកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ឋ។ រហូតមកទល់ឆ្នាំ ២០០៥ ខេត្តកែបប្រើប្រាស់ភ្លើង​អគ្គីសនីផ្គត់ផ្គង់ដោយម៉ាស៊ីនប្រើប្រេងម៉ាស៊ូត រយៈពេល២ម៉ោងក្នុង១ថ្ងៃ គឺចាប់ពីម៉ោង ៧ ដល់ម៉ោង​៩យប់តែប៉ុណ្ណោះ។ កត្តានេះជំរុញអោយអាជីវកម្មទាំងអស់បង្ខំចិត្តផលិតភ្លើងដោយខ្លួនឯង។ នៅឆ្នាំ២០០៧ ខេត្តបានជំរុញអោយមានការទាញភ្លើងពីប្រទេសវៀតណាមដែលមាន​តំលៃ៨០០​រៀល​ក្នុង១គីឡូវ៉ាត់ម៉ោង Kwh។

ទឹក
មកទល់ពេលនេះក្រុងគ្នានបណ្តាញផ្គត់ផ្គង់ទឹកស្អាតទេ។ ប្រជាជននិងអាជីវកម្មនានាប្រើប្រាស់ ទឹកអណ្តូងតាមផ្ទះរៀងខ្លួន។

កាកសំនល់
មកទល់ពេលនេះ ក្រុងគ្មានបណ្តាញគ្រប់គ្រងកាកសំនល់ទេ។ ប្រជាជននិងអាជីវកម្មនានាត្រូវ ដោះស្រាយការបោះកាកសំនល់និងសំរាមដោយខ្លួនពួកគេ។​ ហើយប្រជាជននៅទីនេះកំពុងតែព្យាយាមសំអាតទីក្រុងរបស់ពួកគេ។

សេដ្ឋកិច្ច

[កែប្រែ]

ផ្សារ៖ កែប ក្ដាម ដំណាក់ចង្អើរ តូច

តំបន់​ទេសចរណ៍

[កែប្រែ]
អាពាហ៍ពិពាហ៍មួយនៅក្រុងកែប

កោះទន្សាយ -​Koh Tonsay (Rabbit Island)

[កែប្រែ]

កោះទន្សាយស្ថិតនៅខាងត្បូងឆៀងខាងលិច ចំងាយប្រហែល ៤,៥គមពីទីក្រុងកែប។ កោះទន្សាយមានឆ្នេរខ្យាច់សក្បុសចំនួន ២សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍។ ជំរៅទឹកសមុទ្រនៅទីនេះមាន សភាពរាក់ដោយសារឆ្នេរជុំវិញកោះមានភាពទេរតិចតួច ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសក្តិសមសំរាប់ការហែលទឹកលេងកំសាន្ត។ នៅបាតសមុទ្រក្បែរនោះសំបូរ ផ្កាថ្ម សារាយសមុទ្រ និង សត្វសមុទ្រជាច្រើនប្រភេទ ដែលជាភាពទាក់ទាញចំពោះអ្នកស្រាវជ្រាវនិងអ្នកបរិស្ថានវិទ្យា។ ឈ្មោះកោះទន្សាយក្លាយមកពី ពាក្យថា រំសាយ។ មានតំណាលថា ដើម្បីគេចពីការតាម ប្រហាររបស់កងទ័ពនាយបញ្ជាការ ព្រះអង្គម្ចាស់សាកោរាជ(Sakor Reach)?បាននាំទ័ពគេចខ្លួនមកដល់ក្រុងកែប។ នាពេលនោះកងទ័ពរបស់ព្រះអង្គបានអស់កំលាំងជាបណ្តើរៗ ព្រះអង្គក៏ សម្រេចចិត្តនាំកងទ័ពដែលនៅសេសសល់ឆ្លងទៅកោះមួយដែលនៅចំពីមុខក្រុងកែប។ ព្រះអង្គបានប្រកាសរំសាយទ័ពនៅលើកោះនោះ។ ដោយហេតុនេះហើយ កោះនោះក៏ត្រូវបានគេហៅថា កោះរំសាយ រួចក្លាយជា កោះអម្សាយ រូចជា កោះអន្សាយ និងចុងក្រោយបំផុតជាកោះទន្សាយដូចបច្ចុប្បន្នទៅ។

កោះទន្សាយ មានផ្ទៃដី ពីរគីឡូមែត្រក្រឡា។ នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តមសីហនុ កោះទន្សាយបានក្លាយជា​កន្លែងឃុំឃាំងអ្នកទោស ដើម្បីឱ្យពួកគេនៅការពារកោះនេះ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ សព្វថ្ងៃ មានប្រជាជន៧គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។

កោះពោធិ៍

[កែប្រែ]

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលអាច ត្រូវនឹងចំណូលចិត្តសម្រាប់ភ្ញៀវដែលនិយមគោលដៅអេកូទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ ។ កោះនេះលម្អ ដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់ ។ កោះពោធិ៍ គឺជាភូមិកររបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន ។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយ ប្រហែល ១០ គីឡូម៉ែត្រពីក្រុងកែប ។

ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរមួយទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច ។ សម្រាប់ការ ចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន ។

ភ្នំសសៀរ

[កែប្រែ]

នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស ។ នៅ ទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺល្អាង ស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាង ស-ខ្មៅ និង ល្អាងប្រចៀវ ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី ។ រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ ។ វាក៏ជារូងធំហើយជ្រៅ និង មានទឹកខួបប្រាំងខួបវស្សានៅទីនោះ ។

ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តី ក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើនប៉ុន្មានឡើយ នៅភ្នំសសៀរនេះ ពោល​គឺ​ភាគ​ច្រើន​ទៅហួសមកហួស ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ រមណីយដ្ឋានភ្នំសសៀរ គឺជារមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ ។

រមណីយដ្ឋានទេសចរណ៍ភ្នំពោន

[កែប្រែ]

ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរ ។ ភ្នំពោនមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់ មាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល ។

ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយឱ្យទៅជាទីសម្រាប់លម្ហែ និង សាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង ។ អ្វីដែលទន្ទឹងរង់ចាំដំបូងនាពេលនេះនោះ គឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែប និង ផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក ។ នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប ។

ភ្នំវល្លិ

[កែប្រែ]

ភ្នំវល្លិបានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្ម ចូលជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស ដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះ ឈូក រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់ ។

សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមានបារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង បរទេស ។ ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ ៘ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជន កំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបាន ដល់ភ្នំវល្លិ ។

ក្រុងកែប

[កែប្រែ]
អ្នកលក់ម្នាក់ រកក្តាមនៅសមុទ្រកែប

ខេត្តកែប ជាខេត្តមួយដែលមានព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់ទឹកសមុទ្រ។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។​ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។ ខេត្តកែបមាន៣សង្កាត់ដូចជា

  • សង្កាត់កែប
  • សង្កាត់ព្រៃធំ
  • សង្កាត់អួរក្រសារ

ភូមិ

[កែប្រែ]
  • ភួមិកែប
  • ភួមិកែវក្រសាំង
  • ភួមិដំណាក់ចង្អើរ
  • ភួមិ​ ថ្នី
  • ភួមិអូរក្រសារ
  • ភួមិដំណាក់ចំបក់
  • ភួមិកំពង់ត្រឡាច

ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន រីឯផ្ទៃដីក៌កាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។​ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរ​បរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អ។ ខេត្តកែប ដែលជាខេត្តមួយដែលស្ថិតប៉ែកនិរតីនៃប្រទេសកម្ពុជា។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។​ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។ ខេត្តកែបមាន៣សង្កាត់ដូចជាៈ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន ហើយទីរួមខេត្តមានផ្ទៃដីកាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។​ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរ​បរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អផងដែរ។ សព្វថ្ងៃខេត្តកែបមាន សាលារៀន​ មន្ទីរពេទ្យ​ ព្រមទាំងអគារខ្ពស់៍ៗ ប្រជាជនមួយចំនួនគោរពព្រះពុទ្ធសាសនា នឹងខ្លះទៀតគោរពព្រហ្មញ្ញសាសនា។ ហើយខេត្តនេះសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗដូចជា ក្តាម ខ្យង បង្កង បង្គា ត្រី ព្រមទាំងអាហារជាច្រើនទៀត។ ចំនែកឯរមណីយដ្ឌានមានរមណីយដ្ឌានភ្នំសសៀរនៅក្បែរផ្សារសេះសហើយមានកន្លែងទស្សនាជាច្រើន ដូចជា រូងស្តេចដំរីស រូងប្រចៀវ រូងស្រែមួយរយ ព្រះគោព្រះកែវទៀតផង។ នៅពេលមានកម្មវិធីផ្សេងៗ ប្រជាជនតែងតែទៅគោរពព្រះសង្ឃនៅទីនោះ។ ព្រមទាំងប្រជាជនយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគងនៅទីនោះ។ ហើយប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំងពេលដែលគាត់ត្រលប់មកពីទីវត្តអារាម។ហើយប្រជាជននៅភូមិរបស់ខ្ញុំមានការចេះ ដឹងច្រើនចំនែកឯប្រជាជនមួយចំនួនទៀតគា្មនការចេះដឹង។នេះបញ្ជាក់អោយឃើញថាមានប្រជាជនភាគតិចគឺគ្មានការចេះដឹងទេពីព្រោះខេត្តនេះជាខេត្តដែលកំពុងអភិវឌ្ឍ។

ទេសភាពដែលស្ថិតក្នុងខេត្តកែបនៅលើឆ្នេរនៃកោះទន្សាយ

ឯកសារពិគ្រោះ

[កែប្រែ]
  1. "General Population Census of Cambodia 2008 – Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.

Kep Cambodia Tourist guide to Kep, Cambodia.
Kep City, Cambodia Travel Guides to Kep City.
Photo Gallery of Kep City Photo Gallery of Kep City.
KepCambodia.com Tourist information website specifically featuring Kep.
TheBeachHouseKep.com Business website with good information, directions and photos of Kep.












រម្មណីដ្ឋានកែប


ជួរឈរទី១ ជូរឈរទី២ ជួរឈរទី៣ ជួរឈរទី៤ ជួរឈរទី៥
ជួរដេកទី១ ជួរដេកទី២ ជួរដេកទី៣ ជួរដេកទី៤ ជួរដេកទី៥
ជួរដេកទី១ ជួរដេកទី២ ជួរដេកទី៣ ជួរដេកទី៤ ជួរដេកទី៥
ជួរដេកទី១ ជួរដេកទី២ ជួរដេកទី៣ ជួរដេកទី៤ ជួរដេកទី៥
ជួរដេកទី១ ជួរដេកទី២ ជួរដេកទី៣ ជួរដេកទី៤ ជួរដេកទី៥
Header 1 Header 2 Header 3
row 1, cell 1 row 1, cell 2 row 1, cell 3
row 2, cell 1 row 2, cell 2 row 2, cell 3
ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,​ទី​២៦​ខែធ្នូ ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង១៨:៣៤ វីគីភីឌាជាភាសាខ្មែរ មាន ១១១៣៧អត្ថបទ។
អ្នកប្រើនេះគឺជាកូនប្រុសរបស់ឪពុកបូស្កូ.

Hello

នេះជាព្រះបរមរាជវាំងនៃប្រទេសកម្ពុជា
នេះជាប្រាសាទអង្គរវត្ត
នេះជាសាលាបច្ចេកទេសដុនបូស្កូខេត្តកែប




ការយល់ដឹងពី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៖

ជំពូកទី១ ធម្មជាតិនិងសណ្ឋានរបស់រដ្ឋ

   មាត្រា១

ប្រទេសកម្ពុជា ជាប្រជាជាតិមួយដែលមានព្រះមហាក្សត្រយ៏សោយរាជ។

   មាត្រា២

(កែប្រែ)ភារសាដែលប្រើជាផ្លូវការគឺភារសាខ្មែរ។ ជំពូកទី២ សេរីភាព-សិទ្ធនិងករណីកិច្ចរបស់ខេមរជន

   មាត្រា៣

សេរីភាពជាដំនើរអាចធ្វើអ្វីបានគ្រប់យ៉ាងកុំអោយតែប៉ះពាល់អោយខូចសិទ្ធអ្នកដដៃ។ល័ក្ខខ័ណ្ឌនៃការប្រើសេរីភាពមានត្រាទុក ក្នុងច្បាប់។អ្វីដែលច្បាប់មិនបង្គាប់អោយធ្វើជនណាក៏ដោយមិនអាចត្រូវគេបង្ខំអោយធ្វើបានោឡើយ។

   មាត្រា៤

នឹងចោតចាប់ឬឃុំឃាំងជនណាមួយបានលុះតែជននោះប្រព្រឹត្តិបទដែលមានត្រាទុកក្នុងច្បាប់ឯអ្នកចោទអ្នកចាប់ឬអ្នកឃុំឃាំងត្រូវ ប្រតិបត្តិតាមរបៀបដែលច្បាប់បានបញ្ញតិទុក។ និងឃុំឃាំងជនណាទុកបានលុះតែមានចៅក្រមពិនិត្យការឃុំឃាំងនោះឃើញថាត្រឹមត្រូវតាមច្បាប់ហើយយល់ព្រមព្រៀងផងដោយ ចង្អុលហេតុផលក្នុងរយៈវេលាដែលកំណត់ក្នុងច្បាប់។ ទារុណកម្មឬការបង្ខំដែកឥតប្រយោជន៏ក្នុងខណៈចាប់ជនណាមួយការសង្កត់សង្កិនចិត្តឬការធ្វើបាបដល់រាងកាយចំពោះអ្នកជាប់ឃុំ ណាមួយការប្រព្រឹត្តដែលបណ្ដាលឲធ្ងន់ថែមទៅលើទណ្ឌកម្មដែលតុលាការបានតម្រូវតាមច្បាប់នៅលើអ្នកមានទោសណាមួយស្រេច ហើយនោះច្បាប់ហាមមិនអោយប្រព្រឹត្តហើយក្នុងបទទាំងនេះអ្នកដៃដល់អ្នកមេគំនិតឬអ្នកសមគំនិតត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន។

   មាត្រ៥

ដរាបណាដែលតុលាការមិនទាន់ករកាសថាអ្នកត្រូវចោតមានទោសទេដរាបនោះត្រូវទុកអ្នកត្រូវចោតជាមនុស្សឯតទោស។ ទណ្ឌកម្មដែលបំបាត់ឬបន្ថយសេរីភាបដល់អ្នកប្រព្រឹត្តខុសត្រូវដាក់ដោយញុំាងអោយតែខ្លួនបានល្អឡើងវិញ។

   មាត្រា៦

ខេមរជនមិនអាចត្រូវនីរទេសពីដែលដីខ្មែរបានឡើយ។ការហាមខេរជនមិនអោយនៅក្នុងកន្លែងណាមួយឬការបង្ខំអោយនៅក្នុងកន្លែង ណាមួយឬការបង្ខំអោយនៅក្នុងកន្លែងណាមួយត្រូវតែក្នុងករណីដែលមានបញ្ញត្តទុកក្នុងច្បាប់។

   មាត្រា៧

កម្មសិទ្ធស្ថិតនៅក្នុងកាឃុំគ្រងនៃច្បាប់។ដែលនិងដកហូតកម្មសិទ្ធអំពីជនណាមួយនោះក៏ដោយហេតុសាធារណៈប្រយោជន៏ក្នង ករណីដែលច្បាប់បានបញ្ញត្តទុកហើយត្រូវអោយសោហ៊ុយជួសជុលជាមុនដោយយុត្តិធម៌។

   មាត្រា៨

សេរីភាពខាងជំនឿត្រូវបើកអោយមានដោយបរិបូរណ៌។សេរីភាពក្នុងការប្រតិបត្តផ្លូវឿសាសនាក៏ត្រូវបើកអោយមានដូច្នោះដែរ បើនិង បន្ថយខ្លះបានតែត្រងណាដែលវៀរពុំបានដើម្បីកុំអោយខូចសេក្ដីស្ងប់ស្ងាត់រៀបរយរបស់មហាជន។ ព្រះពុទ្ធសាសនាជសាសនារបស់រដ្ឋ។

   មាត្រា៩

ខេរជនមានសេរីភាពក្នុងការនិយាយសរសេ​និងបោះពុម្ភនិងការផ្សាយដល់មហាជន។ខេរជនអាចសំដែងផ្សាយឬការពារមតិគ្រប់យ៉ាង តាមផ្លូវការសែតក្ដីតមាវិធីឯណាទៀតក្ដីកុំអោយតែប្រើសិទ្ធនេះដោយរំលោភហើយកុំអោយតែញុំាងអោយខូចសេក្ដីស្ងប់របៀបរយម ហាជន។មិនត្រូវបង្ខំឬបង្គាប់នរណាអោយសំដែងមតិថាដូច្នេះឬដូច្នោះឡើយ។

   មាត្រា១០

ខេរជនទាំពួងមានសិទ្ធរួបរួមជាសហគមដោយសេរីកុំអោយតែសហគមននោះធ្វើអោយខូចឬញុំាងអោយខូចសេរីភាពទាំងឡាយដែល រដ្ឋធម្មនុញ្ញនេះធានាអះអាងអោយមាន។ត្រូវបើកអោយមានសេរីភាពក្នុងការប្រជុំផងដែរ។

   មាត្រា១១

ទីលំនៅមិនត្រូវនណាចូលទៅរុករានបានឡើយ។នឹងចូលទៅក្នុងលំនៅគេបានតែក្នងករណីដែលច្បាប់បានបញ្ញត្តទុកហើយអោយត្រូវ តាមរបៀបច្បាប់ផង។

   មាត្រា១២

សំបុត្រដែលផ្ញើទៅរកគ្នាមិនត្រូវនរណាបមើលបានឡើយវៀរលែងតែមានច្បាប់អនុញ្ញាតដោយជាក់ស្ដែងជាបណ្ដោះអាសន្នអោយបើក ក្នុងវេលាដែលប្រយោជន៏យ៉ាងធំរបស់ប្រទេសជាតិបង្គាប់ឲធ្វើដោយខានមិនបាន។

   មាត្រា១៣

ខេមរជនទាំងពួងត្រូវទទួលតំនេអរាជកាបានដូចគ្នា។ក្រៅពីគុណសម្បត្តិនិងសមត្ថភាពរបស់សាមីខ្លួនគ្មានអ្វីជាហេតុបណ្ដាលអោយជន ​​នេះទទួលបានអោយជននោះទទួលមិនបានទេ។

   មាត្រា១៤

ខេរជននីមួយៗមានសិទ្ធចូលពាក្យប្ដឹងសុំទៅអ្នកកាន់អំនាចសារធាណៈបានដើម្បីនាំអោយមានការពិចារណាបញ្ហាទាំឡាយដែលមានផ លប្រយោជន៏ចំពោះបុគ្គលឬដល់មហាជន។

   មាត្រា១៥

ការប្រើសិទ្ធិទាំងឡាយដែលរដ្ឋធម្មនុញ្ញនេះធានាអះអាងមិនត្រូវបង្អាក់បង្ខានបានឡើយ។ប៉ុន្តែបើប្រជាជាតិត្រូវប្រកាសនៅក្នុងភ័យន្ត រាយនោះសិទ្ធដែលមានពណ៌នាក្នុងមាត្រា៤ដល់៩(វគ្គទី១)និង១០(វគ្គទី២)និង១២អាយត្រូវបង្គាប់អោយឈប់ប្រសិនបានតាមកំរិតនិង របៀបដែលមានបញ្ញទុកក្នុងច្បាប់។ ការបង្អាក់បង្ខាននេះមិនត្រូវអោយយូរលើសពីប្រាំមួយខែប៉ុន្តែនិងបន្ដជាថ្មីម្ដងទៀតតាមរបៀបដដែលក៏បាន។ ជានណារំលបប្រើការបង្អាក់បង្ខាននេះដើម្បីធ្វើតាមទំនើងចិត្តអោយខូចសិទ្ធអ្នកដទៃខាភោគទ្រព្យក្ដីខាងផ្លូងចិត្តក្ដីជននោះត្រូវទទួលខុស ត្រូវក្នុងបទនេះដោយផ្ទាល់។ដល់ផុតពេលបង្អាក់បង្ខាននេះហើយជានណាដែលយល់ថាខ្លួនត្រូវគេធ្វើតាមទំនើងចិត្តអោយឈឺចាប់ ដល់រាងកាយក្ដីអោយខូចខាតដល់ភោគទ្រព្យក្ដីជាននោះអាចប្ដឹងសាលាជំនរះក្ដីសុំអោយជួលជុលខាងផ្លូវចិត្តឬខាងធនធាន។

   មាត្រា១៦

ខេមរជននីមួយៗត្រូវអោយមានចិត្តស្មោះត្រង់ចំពោះព្រះមហាក្សត្រិយ៏។ត្រូវមានករណីកិច្ចប្រតិប្តិច្បាប់ការពារប្រទេសហើយជួយ រដ្ឋាភិបាលដោយបង់ពន្ធដានិងដោយវីធីគ្រប់បែបយ៉ាងដែលមានបញ្ញត្តទុកក្នុងច្បាប់។ ជំពូក៣ អំពីច្បាប់និងអំនាច

   មាត្រា១៧

ច្បាប់ជាសេក្ដីសំដែងឆន្ទះរបស់ជាតិ។ច្បាប់ត្រូវប្រើទៅលើជនទាំងអស់ប់ទោះជាច្បាប់នេះរក្សាការពារក្ដីផ្ដន្ទាទោសក្ដី។ ច្បាប់ធានាអះអាងអោយខេមរជនទាំងពួងប្រើសេរីភាពនិងសិទ្ធទាំងឡាយដូចមានរៀបរាប់ក្នុងជំពូកមុននេះបើទោះជាដូចម្ដេចក៏ ដោយច្បាប់មិនអោយធ្វើអោយខូចសេរីភាពនិងសិទ្ធិទាំងនោះបានឡើយ។

   មាត្រា១៨

ច្បាប់ធានាអះអាងអោយជនទាំងពួងមានសិទ្ធិអោយតុលាការទទួលជំនុំជុំរះ។សេលកដីខ្វះខាតធនធានមិនគ្រប់គ្រាន់មិនអាច ជាឧប្បស័គ្គក្នុងការអោយតុលាការទទួលជំនុំជំនរះបានឡើយ។

   មាត្រា១៩

វៀរលែងតែមានបញ្ញិត្តិពិសេសដោយជាក់ច្បាស់ក្នុងច្បាប់ ។ច្បាប់មិនត្រូវយកទៅប្រើលើអំពើដែលកន្លងទៅហើយមុនពេលអោយ ប្រតិបត្តិតាមនោះទេ។ប៉ុន្តែជនណាក៏ដោយនឹងអាចត្រូវតុលាការជំនុំជំរះនឹងដាក់ទន្ទកម្មបានលុះតែជននោះបានប្រព្តឹត្តិបទ ល្មើសមានក្នុងច្បាប់ណាមួយដែលមានប្រកាសអោយប្រើហើយ។ហើយដែលត្រូវប្រើមុនមានបទល្មើសនោះ។

   មាត្រា២០

ច្បាប់ត្រូវប្រតិបត្តិតាម៖ -នៅភ្នំពេញកំណត់មួយថ្ងៃគត់ក្រោយដែលបានចុះច្បាប់នេះក្នុងរាជកិច្ច។ -នៅទីឯទៀតគឺក្នុងដែលស្រុកនៅមួយៗកំណត់ប្រាំថ្ងៃគត់ក្រោយរាជកិច្ចដែលមានចុះច្បាប់នោះទៅដល់សាលាស្រុក។ ប៉ុន្តែបើច្បាប់បានសំដែងថាការប្រញាប់នោះត្រូវប្រើភ្លាមៗក្នុងក្រុងភ្នំពេញក្រោយដែលបានយកទៅបិទនៅសាលាក្រុងហើយនៅ ក្នុងស្រុកនីមួយៗក្រោយដែលបានយកទៅបិទនៅសាលាស្រុក។

   មាត្រា២១

អំនាចគ្រប់យ៉ាងមកពីព្រះមហាក្សត្រិយ៏។អំនាចទាំងនោះត្រូវប្រើទៅតាមបទបញ្ញបត្តិនៃរដ្ឋធម្មនុញ្ញនេះ។

   មាត្រា២២

រដ្ឋសភាជាអ្នកប្រើអំនាចនិតិបញ្ញត្តិក្នុងព្រះបរមនាមនៃព្រះមហាក្សត្រ។ អ្នកដែលមានសិទ្ធតែងច្បាប់នោះគឺព្រះមហាក្សត្រនិងគណៈគណរដ្ឋមន្ត្រីសមាជិកនៃរដ្ឋសភានិងសមាជិកនៃក្រុមប្រឹក្សាព្រះ រាជអាណាចក្រ។

   មាត្រា២៣

គណរដ្ឋមន្ត្រីជាអ្នកប្រើអំនាចនិតិប្រតិបត្តិក្នុងព្រះបរមនាមនៃព្រះមហាក្សត្រិយ៏។

   មាត្រា២៤

សាលាជំរះក្ដីគ្រប់ជាន់ថ្នាក់គ្រប់បែបជាអ្នកប្រើអំនាចតុលាការក្នុងព្រះបរមនាមនៃព្រះមហាក្សត្រិយ៏។ ជំពូក៤ អំពីព្រះមហារក្សត្រ

   មាត្រា២៥

រាជសម្បត្តិប្រទសកម្ពុជាជាមតិរបស់ក្សត្រាទាំងឡាយដែលជាតំណរពីព្រះបាទសម្ដេចព្រះហិរវិក្សរាមាធីបតីព្រះអង្គដួង។

   មាត្រា២៦

ព្រះមហាក្សត្រិយ៏ទ្រង់នូវព្រះរាជអំនាចចាត់តាំងព្រះរជ្ជទាយាទនិងព្រះរាជអំនាចដកព្រះជួរទាយាទពីតំនែងបានដោយទ្រង់ប្រ ជុំក្រុមប្រឹក្សារាជសម្បត្តិពីគ្រោះជាមុន។

   មាត្រា២៧

កាលបើរាជសម្បត្តិទំនេរប្រសិនបើព្រះមហាក្សត្រិយ៏ពុំបានចត់តាំងព្រះរជ្ជទាយាទដូចខាងលើនេះទេនោះក្រុមប្រឹក្សារាជសម្បត្តិ ចាត់តាំងព្រះមហាក្សត្រិយ៏អង្គថ្មីដោយយកតាមមតិនៃភាគច្រើនក្នុងទីប្រជុំប់មតិនៃទីប្រជុំចែកជាពីរភាគីស្មើរគ្នានោះត្រូវយកតាម មតិនៃប្រធាន។

   មាត្រា២៨

ក្រុមប្រឹក្សារាជសម្បត្តិមានសមាជិកដូចតទៅ៖ -អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស -ប្រធានរដ្ឋសាភា -នាយករដ្ឋមន្រ្តី -ព្រះសង្ឃនាយកទាំងពីរគណៈ អធិបតីក្រុមសង្គហៈព្រះរាជវង្សានុវង្សជាប្រធាននៃក្រុមប្រឹក្សារជាសម្បត្តិ។

   មាត្រា២៩

នីតិភាពនៃព្រះមហាក្សត្រិយ៏ត្រូវកំណត់តាំងពីព្រះជន្មាយុដប់ប្រាំបីព្រះវស្សា។បើប្រសិនជាព្រះមហាក្សត្រិយ៏ស្ថិតក្នុងអនិតិភាព ឬគ្មានសមត្ថភាពនិងទ្រង់ប្រើព្រះរាជសិទ្ធិទេនោះព្រះរាជសិទ្ធិនោះត្រូវជាភារៈរបស់ព្រះរាជានុសិទ្ធិមួយព្រះអង្គ។ ក្រុមប្រឹក្សារាជសម្បត្តិជាអ្នកវិនិច្ឆ័យថាព្រះមហាក្សត្រិយ៏គ្មានសម្ថភាពហើយបើមានករណីដូច្នោះក្រុមប្រឹក្សារាជសម្បត្តិត្រូវចាត់តាំង ក្សត្រណាមួយអង្គក្នុងព្រះរាជវង្សានុវង្សជាព្រះរាជានុសិទ្ធិ។

   មាត្រា៣០

(ស្ទួន)ដោយមានហេតុផលនៃរដ្ឋតម្រូវក្នុងករណីដែលកាលៈទេសៈពុំអាចអោយចាត់តាំងបាននូវព្រះមហាក្សត្រិយ៏អង្គថ្មីក្រុមប្រឹក្សារា ជសម្បត្តិក្នុងរយៈវេលាដដែលដូមមានក្នុងមាត្រាខាងលើត្រូវចាត់ការចាត់ក្រុមប្រឹក្សារាជានុសិទ្ធមួយដែលត្រូវបំពេញជាបណ្ដោះ អាសន្ននូវព្រះរាជបុព្វសិទ្ធក្នុងល័ក្ខខ័ណ្ឌទាំងឡាយដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញនេះ។ ក្រុមប្រឹក្សារជានុសិទ្ធមានសមាជិកបីរូបដែលប្រធានត្រូវជាសមាជិកមយយរូបនៃព្រញរាជង្សានុវង្សជាករចំាបាច់។ ក្រុមប្រឹក្សារជានុសិទ្ធចេញសេក្ដីសំរេចទាំងឡាយដោយមតិជាឯកច្ឆ័ន្ទហើយលើកិច្ចទាំងអស់ដែលត្រូវរាជទ្រង់ឡាយព្រះហស្ថលេ ខានោះត្រូវសមាជិកទាំងអស់ចុះហត្ថេខា។ក្រុមប្រឹក្សារជសម្បត្តិត្រូវជ្រើសរើសដដៃទៀតនូវសមាជិកជំនួយពីររូបសំរាប់ជំនួសសមា ជិកសមីជនទាំងឡាយនៅពេលពុំនៅឬមានធុរៈ។ក្នុងករណីប្រធានពុំនៅឬមានធុរៈនោះត្រូវសមាជិកដែលជាសមីជនមួយរូបដែល យកតាមរបៀបការតែងតាំងជំនួសជាបណ្ដោះអាសន្ន។សមាជិក សមីជននេះត្រូវសមាជិកជំនួសមួយរូបជំនួសជាបណ្ដោះអាសន្នក្នុងករុមប្រឹក្សាសមាជិកជំនួសត្រូវយកតាមរបៀបការតែងតាំង។ នៅដំបូងនីតិការនីមួយៗក្រុមប្ឹក្សារជសម្បត្តិត្រូវសំរេចអំពីកាបន្តឬអំពិការកែប្រែក្រុមប្រឹក្សារជានុសិទ្ធប្រសិនបើដោយមានហេតុ ផលនៃរដ្ឋជាដរាបដែរយល់ឃើញថាមិនអាចចាត់ការចាត់តាំងនូវព្រះមហាក្សត្រិយ៏អង្គថ្មីទេ។ ក៏ប៉ុន្តែក្នុងករណីដែលប្រធានសមីជនស្រាប់តែកាន់កាប់មុខតំនែងរបស់ខ្លួនឥកើតជាស្ថាពរនោះក្រុមប្រឹក្សារាជសម្បត្តិ្តត្រូវចាត់កា រដើម្បជំនួសប្រធាននោះក្នុងបីថ្ងៃបន្ទាប់ពីព្រឹត្តិការណ៏មក។

   មាត្រា៣១

(កែប្រែ)ក្នុងប្រាំបីថ្ងៃតពីការផ្លាស់ប្ដូររជ្ជកាលមួយៗរដ្ឋសភាត្រូវប្រជុំជាកាតព្វកិច្ចដើម្បីទទួលតាមករណីនូវសច្ចាប្រណិធានរបស់ព្រះ មហាក្សត្រិយ៏របស់រាជនុសិទ្ធឬរបស់ក្រុមប្រឹក្សារាជានុសិទ្ធ។

   មាត្រា៣២

មុននឹងទទួលព្រះរាជអំនាចព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានក្នុងទីប្រជុំរដ្ឋសភាមានជាសេក្ដីដូចតទៅ៖ ខ្ញុំតាំងសច្ចាថានិងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងឡាយនៃព្រះរាជណាចក្រហើយនិងតាំងចិត្តធ្វើផលប្រយោជន៏របស់រដ្ឋនិង ប្រជារាស្រ្ត។

   មាត្រា៣៣(កែប្រែ)

រាជានុសិទ្ធនិងចូលកាន់តំនែងបានតែនៅពេលបានថ្លែងនៅក្នុងរដ្ឋសភានូវសច្ចប្រណិធានដូមមានកំណត់ក្នុងមាត្រាខាងលើដោយ បន្ថែមសេក្ដីថាៈ........ហើយមានសេក្ដីភក្តីចំពោះមហាក្សត្រិយ៏។ ក្រុមប្រឹក្សារជានុសិទ្ធនិងចូលកាន់តំនែងបានតែនៅពេលបន្ទាប់ពីបានថ្លែងនៅក្នុងរដ្ឋសភានូវសច្ចាប្រណិធានដូមមានកំណត់ក្នុង មាត្រាខាងលើដោយប​ន្ថែមថាៈ.......ហើយមានសេក្ដីភក្ដីចំពោះរាជបាល័ង្គ.....។ ប្រធាននិងសមាជិកទាំងឡាយនៃក្រុមប្រឹក្សារជានុសិទ្ធគ្មានសិទ្ធទទួលបៀលៀងហើយនិងអ្វីដទៃទៀតដូចជាអត្ថប្រយោជន៏និងតាវ កាលិកធម្មជាតិដែលថ្វាយចំពោះព្រះមាហក្សត្រិយ៏ព្រមទាំងនិវាសដ្ឋាននៅក្នុងព្រះបរមរាជវាំង។ ប៉ុន្តែសមាជិកទាំងនោះក្នុងករណីដ៏គួរអាចទទួលនូវតាវកាលិកធម្មជាតិនិងអំនាចពិសេសដែលនិងកំណត់ដោយច្បាប់។

   មាត្រា៣៤

ចាប់ផ្ដើមតាំងពីវេលាដែលរាជសម្បត្តិទំនេររហូតដល់វេលាដែលព្រះមហាក្សត្រអង្គថ្មីឬព្រះរាជានុសិទ្ធិថ្លែងសច្ចាប្រណិធានក្នុងរវាង វេលានោះប្រធានរដ្ឋសភាប្រើអំណាចជាប្រមុខរដ្ឋរបសើរដ្ឋស្នងព្រះអង្គដោយទទួលសេក្ដីខុសត្រូវលើខ្លួន។ក្នុងពេលដែលព្រះ មហាក្សត្រយ៏មិនបានគង់នៅក្នុងប្រទេសកម្ពុជាឬពុំអាចទ្រង់ទទួលព្រះរាភារៈបានព្រះមហាក្សត្រយ៏ទ្រង់ប្រគល់ភារៈនោះទៅក្រុមប្រឹ ក្សាមួយក្រុមជាបណ្ដោះអាសន្នព្រះមហាក្សត្រិយ៏ទ្រង់តាំងអធិបតីនិងសមាជិកនៃក្រុមប្រឹក្សានោះដោយចាត់តាំងយកព្រះ យកក្រៅពីសមាជិកនៃដ្ឋាភិបាល។

   មាត្រា៣៥

ព្រះមហាក្សត្រិយ៏ទ្រង់ជាអគ្គប្រមុខរដ្ឋ។អង្គព្រះមហាក្សត្រិយ៏ជាទីគោរពសក្ការៈនរណានិងល្មើសពុំបាន។

   មាត្រា៣៦

ព្រះមហាក្សត្រិយ៏ទ្រង់ប្រកាសអោយប្រើច្បាប់ទាំងឡាយមាត្រា៨៣នៃរដ្ឋធម្មនុញ្ញនោះ។ក្នុងរយៈវេលាដែលមានកំណត់សម្រាប់ការប្រ កាសអោយប្រើនេះព្រះមហាក្សត្រិយ៏អាចផ្ញើព្រះរាជសារទៅអោយរដ្ឋសភារនិងក្រុមប្រឹក្សារាជាណាចក្រពិចារណាច្បាប់នោះជាថ្មីទៀត ឯរដ្ឋសភានិងក្រុមប្រឹក្សាព្រះរាជាណាចក្រក៏ត្រូវតែព្រមតាមព្រះរាជអង្កការ។

   មាត្រា៣៧

(កែប្រែ)ព្រះមហាក្សត្រទ្រង់ប្រាស្រ័យនិងរដ្ឋសភានិងក្រុមប្រឹក្សាព្រះរាជាណាចក្រហើយនិងសភាប្រជារាស្ត្រប្រចាំខេត្តនិងរាជាធានីដោយ ព្រះរាជសាសន៏។ ព្រះមហាក្សត្រទ្រង់ត្រាស់បញ្ជាអោយវរជននានាចូលទៅកាន់រដ្ឋសភាក្រុមប្រឹក្សាព្រះរាជណាចក្រនិងសភាប្រជារាស្ត្រប្រចាំខេត្តនិងរាជធា នីដើម្បីថ្លែងយោបល់ឬថ្លែងការណ៏ដ៏សំខាន់ពិសេសជំរាបសភានិងក្រុមខាងលើនេះបានតាមព្រះរាជអង្ការ។

   មាត្រា៣៨

ព្រះមហាក្សត្រិយ៏ទ្រង់ហៅប្រជុំរដ្ឋសភាតាមបទបញ្ញនៃមាត្រា៥៩និង៦០នៃរដ្ឋធម្មនុញ្ញនេះ។ ព្រះអង្គទ្រង់នៅព្រះរាជសិទ្ធរំលាយរដ្ឋសភារបានតាមសក្ដីនែនាំនៃគណៈរដ្ឋមន្រ្តីព្រះមហាក្សត្រិយ៏ទ្រង់រំលាយរដ្ឋសភាបានតែមួយដងដោ យហេតុដដែល។បើរមានការរំលាយរដ្ឋសភាដូចខាងលើនេះការជ្រើសតាំងជាថ្មីត្រូវអោយមានក្នុងរយៈពេលវាលាពីរខែយ៉ាងយូរ។

   មាត្រា៣៩

ព្រះមហាក្សត្រិយ៏ទ្រង់ជ្រើសនារយករដ្ឋមន្រ្តីហើយទ្រង់តែងតាំងនាយករដ្ឋមន្រ្តីព្រមទាំងរដ្ឋមន្រ្តីដែលនាយកនោះក្រាបបង្គំសុំអោយតែង តាំង។

   មាត្រា៤០