អ្នកប្រើប្រាស់:Houn piseth sc

ដោយវិគីភីឌា
Jump to navigation Jump to search

Cambodiaricefarming2.jpg|រូបភាពតូច|ស្តាំ]] រូបភាពតូច

ថៃ្ងនេះ ថ្ងៃច័ន្ទ,​ទី​២២​ខែកក្កដា ឆ្នាំ ២០១៩
ម៉ោងអន្តរជាតិ ម៉ោង១៧:១៧ វីគីភីឌាជាភាសាខ្មែរ មាន ៧៦៤៧អត្ថបទ។

[[http:// អ្នកប្រើនេះគឺជាអ្នកនៅស្រុកជុំគីរី.

h2 style="background-color:red">សូមជំរាបសួរ និងសូមស្វាគមន៏ ការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ។

ខ្ញុំបាទឈ្មោះ ហ៊ន​ ពិសិដ្ឋ ភេទ​ ប្រុស​ កើតនៅថ្ងៃទី០១​​ ខែសីហា ឆ្នាំ១៩៩៥ ជាសិស្សដែលកំពុងរៀន ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន​ ឆ្នាំទី១​ ជំនាន់ទី៥ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប
ទីកន្លែងកំណើត៖ ភូមិក្របៅ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង


​​​​​​​​​​​​​​​ This user is able to contribute with a medium level of English. លោកHoun piseth scចេះនិយាយភាសាអង់គ្លេសមធ្យម

km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ

[[ឯកសារ:


ទង់ជាតិប្រទេសកម្ពុជា

ភូមិតារាជ

ភូមិតារាជគឺជាភូមិមួយដែលស្ថិតនៅ ឃុំត្រពាំងរាំង ស្រុកជំគី ខេត្តកំពត ហើយភូមិតារាជមានចំនួន២០១៤គ្រួសារនិងប្រជាជន២០១៨នាក់។

ប្រវត្ដិសាស្រ្ដ[កែប្រែ]

កាលពីដើមមានលោកតាម្នាក់ឈ្មោះតារាជគាត់បានមកសង់ផ្ទះនៅភូមិនេះមុនគេ។

អត្ថន័យឈ្មោះ[កែប្រែ]

កាសពីដើមដំបូងមានតាម្នាក់ឈ្មោះតារាជគាត់មករស់នៅក្នូងភូមិនេះមុនគេទើបប្រជាជនទាំអស់គ្នាបានហៅឈ្មោះភូមិនេះថាជាភូមិតារាជរហូតមកដល់សព្វថ្ងៃនេះ។

សេដ្ឋកិច្ច[កែប្រែ]

នៅភូមិតារាជប្រជាជនប្រកបមុខរបរធ្វើស្រែចំការ​និងក្រោយពីការធ្វើស្រែចំការភាគច្រើនប្រជាជនចិញ្ចឹមសត្វនិងឡើងត្នោត ហើយមានអគ្គីសនីនិងទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាជននៅទីនោះមានជីវភាពមធ្យម។

វប្បធម៏[កែប្រែ]

នៅភូមិតារាជពួកគេចេះជួយយកអាសារគ្នាទៅវិំញទៅមកជាពិសេសពេលមានបុណ្យទានរឺអាពាហ៍ពិពាហ៍ម្ដងៗតែងតែហៅគ្នាទៅវិញទៅមក ហើយស្លៀកពាក់ទៅតាមប្រពៃណីដោយសារពួកគេកាន់សាសនាព្រះពុទ្ធ និង​ សាសនាគ្រឹស។

អាសធាតុ[កែប្រែ]

អាកាសធាតុនៅភូមតារាជនោះគមធ្យម។

ទេសចរណ៍[កែប្រែ]

នៅក្នុងភូមនោះមានវិហារមួយឈ្មោះវិហារកាតូលិក សម្រាប់អោយប្រជាជនចូលអបរំចិត្តអោយស្ងប់និងមានក្មេងចូលលេងជារាងរាល់ថ្ងៃ។

​​​

ប្រវត្តិសាស្ត្រថៃ
1686 Map of Siam.
ប្រវត្តិសាស្ត្រ
រាជអាណាចក្រសុខោទ័យ
រាជអាណាចក្រអយុធ្យា
រាជអាណាចក្រធនបុរី
រាជអាណាចក្ររតនកោសិន្ទ្រ
សម័យយោធា
សម័យប្រជាធិបតេយ្យ
Portal icon តោរណៈថៃ

ពួកថៃបានបំលាស់ទីមកពីស្រុកកំនើតរបស់ដូនតាខ្លួននៅចិនខាងត្បូង មកកាន់ដីទ្វីបអាស៊ីអាគ្នេយ៍នៅ ប្រហែលសតវត្សទី១០ ។ តាំងពីមុនដល់ពេលនោះ រាជាអាណាចក្រឥណ្ឌាភាវូបនីយកម្មមួយចំនួន ដូចជា នគរមន ខ្មែរ និង ម៉ាឡេ បានគ្រប់គ្រងតំបន់ទាំងនោះ ។ ពួកថៃបានបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេដោយចាប់ផ្ដើមជាមួយ សុខោទ័យ ឆៀងសែន និងឆៀងម៉ៃ និងនគរស្រែមួយលាន (Lanna) ហើយនិងក្រោយមកទៀតនគរអយុធ្យា ។ រដ្ឋទាំងនេះបានប្រយុទ្ធគ្នាទៅវិញទៅមកហើយស្ថិតក្រោមការគំរាមកំហែងជានិច្ចកាលពីពួកខ្មែរ ភូមា និងវៀតណាម ។ យូរៗក្រោយមកទៀត មហាអំនាចអាណានិគមអឺរ៉ុប បានធ្វើការគំរាមកំហែងក្នុងសតវត្សទី១៩ និងដើមសតវត្សទី២០ ក៏ប៉ុន្តែប្រទេសថៃនៅតែជារដ្ឋក្នុងអាស៊ីអាគ្នេយ៍តែមួយគត់ បានរួចផុតពីការគ្រប់គ្រងតាមបែបអាណានិគម ។ បន្ទាប់ពីបញ្ចប់រាជាធិបតេយ្យផ្ដាច់ការក្នុងឆ្នាំ១៩៣២ ប្រទេសថៃបានស៊ូទ្រាំអស់ហុកសិបឆ្នាំ នៃការគ្រប់គ្រងយោធាជាស្ទើរតែជាអចិន្ត្រៃយ៍ មុនពេលការបង្កើតនូវប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ

រដ្ឋដំបូងៗនៃប្រទេសថៃ[កែប្រែ]

ពីមុនការចំនាកស្រុកមកទិសខាងត្បូងនៃប្រជាជនតៃពី យូណាន ក្នុងសតវត្សទី១០ ឧបទ្វីបឥណ្ឌូចិន គឺធ្លាប់ជាទឹកដីកំណើតរបស់សង្គមអ្នកស្រុកដើមផ្សេងៗ ដែលមានជំនឿលើព្រលឹងជាយូរមកបើរាប់ថយក្រោយគឺ៥០០,០០០ឆ្នាំកន្លយមកហើយ ។ ការស្រាវជ្រាវថ្មីនៃបាសាណីភូត ហូម៉ូ អេរ៉ិកថឹស (Homo erectus) ដូចជាមនុស្សឡាំផាង (Lampang)ក៏ជាឧទាហរណ៍មួយដែរ ។ សំនល់ដែលត្រូវបានរកឃើញដំបូងកំឡុងពេលកំនាយ ក្នុងខេត្តឡាំផាង ប្រទេសថៃ ។ ការរកឃើញត្រូវបានចុះកាលបរិច្ឆេទពីប្រហែល ១,០០០,០០០-៥០០,០០០កន្លងទៅហើយក្នុង យុគទឹកកក (Pleistocene)។ មានស្ថានីយជាច្រើនអនេកក្នុងប្រទេសថៃចុះកាលបរិច្ឆេទនូវយុគ សំរិទ្ធិ (១៥០០-៥០០ម.គ.) និងដែក (៥០០ម.គ.-៥០០គ.ស.) ។ ភាគច្រើនបំផុតបានស្រាវជ្រាវទូទាំង នៃស្ថានីយទាំងនេះដែលស្ថិតនៅខាងជើងឆៀងខាងកើតប្រទេស ជាពិសេសនៅតាមដងទន្លេមូន និងឈី ។ ទន្លេមូនជាពិសេសគឺជាទឹកដីកំណើតទីកន្លែងមាន'ស្នាមភ្លោះ'ជាច្រើន ដែលប្រកបដោយពំនូកព័ទ្ធជុំវិញដោយប្រឡាយ និងកំពែង ។ គំនីគំនរមានផ្ទុកភស្តុតាងនៃការកាន់កាប់នាសម័យបុរេប្រវត្តិ ។

នៅប្រហែលសតវត្សទី១នៃសម័យពួកគ្រិស្ត តាមរយះអក្សចារិកនគរភ្នំ និងកំណត់ត្រាប្រវត្តិវិទូចិន (ការសិក្សាររួម) ភាគច្រើននៃការតាំងទីលំនៅគឺដើម្បីដោះដូរពាណិជ្ជកម្ម នៅភាគត្បូងដែលធ្វើឲឃើញឡើង នូវការរៀបចំទៅជារដ្ឋម៉ាឡេជាច្រើន ក្នុងចំណោមរដ្ឋដំបូងៗបង្អស់ដែលគេជឿជាក់ថាគឺជាលង្កាសុខា (Langkasuka) និងTambraលិង្គ (Tambralinga) ។

អរិយធ៌មបុរាណ[កែប្រែ]

ពីមុនមកទល់ការមកដល់នៃពួកតៃ និងវប្បធ៌មជាអ្វីដែលគឺជាប្រទេសថៃឥឡូវនេះ តំបន់នេះបានទទួលរងនូវអរិយធ៌មមន-ខ្មែរ និងម៉ាឡេ ដែលជាជនជាតិដើម ។ ប៉ុន្តែមិនសូវទូលំទូលាយទេដើម្បីស្វែងយល់ ពីប្រទេសថៃមុនសតវត្សទី១៣តាមអក្សរសាស្ត្រ និងប្រភពច្បាស់លាស់គឺកម្រមែនទែន និងភាគច្រើនការសិក្សាអំពីសម័យកាលនេះត្រូវបានផ្សែផ្សំ ពីភស្តុតាងបុរាណវត្ថុ ។

ទ្វារវតី[កែប្រែ]

ព្រះពុទ្ធកំពុងសឹងទម្រេតខ្លួនប្រវែង១៣ម៉ែត្រ នៅនគររាជសីមា

តាមដងជ្រលងចៅពញា(ថៃ:ចៅផ្រាយ៉ា)នៅអ្វីដែលឥឡូវគឺជាថៃកណ្ដាលសព្វថ្ងៃនេះ ពេលមួយនោះធ្លាប់ជាទឹកដីកំណើតនៃវប្បធ៌មទ្វារវតីមន ដែលបានផ្សាយពីសតវត្សទី៧ដល់សតវត្សទី១០ ។[១] អត្ថិភាពនៃអរិយធ៌មទាំងនោះត្រូវបានបំភ្លេចចោលយូរមកហើយដោយពួកថៃពេលនោះ សាមូល បៀល (Samuel Beal) បានរកឃើញភាពសមរមចំនោមសំនេរចិននៅអាស៊ីអាគ្នេយ៍ ទូឡូប៉ូទី (Tou-lo-po-ti) ។ កំឡុងដើមសតវត្សទី២០ពួកអ្នកបុរាណវត្ថុដឹកនាំដោយលោក ហ្សក សឺដេស (George Coedès) បានធ្វើកំណាយដ៏ធំមួយនៅអ្វី ដែលឥឡូវគឺជានគរបឋម (ថៃ:ណាខនផាថម) ហើយបានរកឃើញថាខេត្តនេះគឺជាមជ្ឈមណ្ឌល នៃវប្បធ៌មទ្វារវតី ។ ក្រុមសំណង់ដែលមានឈ្មោះទ្វារវតីគឺត្រូវបានបញ្ជាក់ ដោយសិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹតដោយមានចារឈ្មោះទ្វារវតី នៅលើសិលាចារឹក ។

រូបចម្លាក់ នៃព្រះនរាយណ៍ (វិស្ណុ)ថៃ សម័យកាលខ្មែរ ~សតវត្សទី១០ ។

ក្រោយៗមកទៀត ស្ថានីយទ្វារវតីមួយចំនួនបន្ថែមទៀតបានរកឃើញ ទូទាំងដងទន្លេចៅពញា ។ ស្ថានីយដ៏សំខាន់បំផុតពីរគឺនគរបឋម និងឧថោង (ថៃ:អ៊ុថង,អង់គ្លេស:Uthong) (បច្ចុប្បន្នខេត្តសុវណ្ណបុរី, ថៃ:សុផាន់បូរី) ។ សិលាចារិកទ្វារវតីត្រូវបានចារជាភាសាសំស្ក្រឹត និងមនដោយប្រើអក្សរយកចេញពីអក្សរបល្លវៈ នៃរាជវង្សបល្លវៈ ។ សាសនារបស់ទ្វារវតីត្រូវបានគេគិតថាគឺថេរវាទ តាមរយះទំនាក់ទំនងជាមួយស្រីលង្កាជាមួយនឹងពួកវណ្ណៈអ្នកគ្រប់គ្រងក៏ប្រារព្ធធ្វើដែរ នូវពិធីការសាសនាហិណ្ឌូជាច្រើន ។ សិល្បៈទ្វារវតី រួមមានរូបចម្លាក់ព្រះពុទ្ធ និងចេតិយជាច្រើនបង្ហាញភាពស្រដៀងគ្នាខ្លាំងទៅនឹងអ្វីដែលរាជវង្សគុប្តៈ (Gupta) មាន ។ ការបង្ហាញនូវសិល្បៈទ្វារវតីដ៏លេចធ្លោបំផុតគឺធម្មចក្រជាច្រើន រឺ កងថ្ម ដែលប្រកាសនូវគោលការណ៍នៃព្រះពុទ្ធសាសនា ។ ផ្នែកខ្លះនៅភាគខាងត្បូង នៃដងទន្លេចៅពញាត្រូវបានធ្វើជាប្រធានចំពោះឥទ្ធិពលខ្មែរ និងហិណ្ឌូថែមទៀតតាមរយះសិលាចារិក ដែលរកឃើញជាភាសាខ្មែរ និងសំស្ក្រឹត ។[២]

ទ្វារវតីមិនមែនជានគរមួយទេ ប៉ុន្តែជាបណ្ដាញក្រុងនៃរដ្ឋជាច្រើននាំសួយសារអាករដើម្បីរដ្ឋៗនីមួយបន្ថែមអំណាច តាមរយះមណ្ឌលគំរូ ។ វប្បធ៌មទ្វារវតីបានរីកសាយភាយទៅ ដល់ឥសានដូចគ្នាដែលក៏ឆ្ពោះទៅខាងត្បូងឆ្ងាយ ដល់បួរដីក្រៈទៀត ។ ទ្វារវតីគឺជាកន្លែង នៃការដោះដូរពាណិជ្ជកម្មអន្តរជាតិ តាមរយះវត្ថុបុរាណរបស់រ៉ូម៉ាំងដែលបានរកឃើញនៅទីនោះ និងទ្វារវតីបាននាំសួយទៅព្រះបរមរាជវាំងស្ដេចថាងក៏ត្រូវបានកត់ត្រាទុកដែរ។ វប្បធ៌មនេះបានមកដល់ទីបញ្ចប់ប្រហែលសតវត្សទី១០ នៅពេលនោះវាត្រូវបានជំនួសមកវិញដោយទម្រង់ការរដ្ឋបាលបែបបង្រួបបង្រួមល្វោ-ខ្មែរវិញ ។

ស្រីគោត្របូរណ៍[កែប្រែ]

ពេលដែលពួកអ្នកទ្វារវតីបានកាន់កាប់បាន ចៅពញា ឥសានគឺជាកន្លែងមួយនៃវប្បធ៌មស្រីកុត្តាប៊ុនដែលជារបស់ប្រជាជនជាតិដើមមន-ខ្មែរ ។ ស្រីកុត្តាប៊ុនត្រូវគេចាត់ទុកថាជាវប្បធ៌មដើមនៃទ្វារវតី ដែលរួមមានអក្សរមននិងទីក្រុងរាងមូល ។ ធម្មចក្រនៃទ្វារវតីបានក្លាយជាសីមា រឺក៏ ថ្ម បានបន្សល់ទុកនៅស្រីកុត្តាប៊ុន ។ វប្បធ៌មនេះបានទទួលដោយការពង្រីកទឹកដីខ្មែរចេនឡាប្រហែលសតវត្សទី៧ ។ ផ្នែកដ៏ធំបំផុតនៃឥសានភាគអាគ្នេយ៍គឺជាបេះដូង នៃនគរចេនឡាដែលលាតសន្ធឹងលើនគរភ្នំភាគខាងត្បូងប្រហែលនៅសតវត្សទី៧ ។

ថៃខាងត្បូង[កែប្រែ]

ខាងក្រោមបួរដីក្រៈគឺជាកន្លែងមួយនៃអរិយធ៌មម៉ាឡេ ។ អាណាចក្រម៉ាឡេដំបូងៗមួយចំនួនត្រូវបានគេពិព៌ណនាថាជារដ្ឋចំណុះហ្វូណន (ភ្នំ) តាមរយះប្រភពចិននៅសតវត្សទី២ទោះបីជាភាគច្រើន នៃរដ្ឋទាំងនោះបានបញ្ជាក់ថាគឺជាអង្គការបែបកុលសម្ព័ន្ធ ក៏ដោយ ក៏វាតំណាងឲនគរទាំងនោះពេញទី ។[៣] ចាប់ពីសតវត្សទី៦មកមុខទៀត មណ្ឌលសំខាន់ៗពីរបានគ្រប់គ្រងភាគខាងត្បូងថៃ គឺកណ្ឌុលី (Kanduli) និងលង្កាសុខា ។ កណ្ឌុលី ស្ថិតនៅអ្វីដែលឥឡូវគឺជាខេត្តសុរដ្ឋធានី (ថៃ:សុរ៉ាត់ថានី) និងលង្កាសុខា នៅឯ ផាត់ថានី (Pattani) ។ ថៃខាងត្បូងគឺជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា និងមហាយាន ។ ព្រះសង្ឃរាជវង្សថាង អ៊ី ឈីង (I Ching) បានឈប់នៅលង្កាសុខាដើម្បីសិក្សាវេយ្យាករណ៍ភាសាបាលី និងមហាយានកំឡុងពេលធ្វើដំណើររបស់លោកទៅកាន់ឥណ្ឌានៅប្រហែលឆ្នាំ៨០០គ.ស. ។ នៅពេលនោះដែរ ក្រុមនគរនៅភាគខាងត្បូងថៃភ្លាមៗបានធ្លាក់ នៅក្រោមឥទ្ធិពល នៃនគរម៉ាឡេស្រីវិជ័យពីស៊ូម៉ាត្រា

សម័យបុរាណ[កែប្រែ]

ចាប់ពីប្រហែលសតវត្សទី១០ដល់ទី១៤ ប្រទេសថៃត្រូវបានគេស្គាល់ តាមរយះរបកគំហើញបុរាណវត្ថុនិងតាមរឿងព្រេងក្នុងស្រុកតំបន់ជាច្រើន ។ សម័យនេះបានមើលឃើញ នូវការត្រួតត្រារបស់ខ្មែរលើមួយផ្នែកធំនៃអាងទន្លេចៅពញា និងឥសាន ។ ការពង្រីកទឹកដីនៃប្រជាជននិងវប្បធ៌មតៃឆ្ពោះមកភាគខាងត្បូងក៏បានកើតឡើង កំឡុងសម័យបុរាណនេះដែរ ។

ល្វោ[កែប្រែ]

វត្តព្រះប្រាង្គសាមយ៉តនៅលពបុរី

នៅប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋជាច្រើននៃទ្វារវតីបានបញ្ចូលគ្នាជាមណ្ឌលពីរគឺ ល្វោ (សម័យទំនើប លពបុរី) និងសុវណ្ណភូមិ (សម័យទំនើប សុវណ្ណបុរី) ។ តាមរយះរឿងនិទានមួយជាកាលប្រវត្តិសាស្ត្រ នៅភាគខាងជើងមួយចំនួនក្នុងឆ្នាំ៩០៣ Tambraលិង្គ (Tambralinga) បានលុកលុយ និងដណ្ដើមបានល្វោហើយបានប្រគល់រាជបល្ល័ង្កល្វោ ឲព្រះអង្គម្ចាស់ម៉ាឡេមួយអង្គ ។ ព្រះអង្គម្ចាស់ម៉ាឡេរៀបអភិសេក ជាមួយនឹងព្រះនាងខ្មែរដែលជាអ្នកបានភៀសព្រះកាយពីការបង្ហូរឈាមរបស់រាជវង្សអង្គរ ។ ព្រះបុត្រាពីរអង្គបានប្រកួតប្រជែងគ្នាដណ្ដើមរាជបល្ល័ង្កខ្មែរ ហើយបានក្លាយជាសូរ្យវរ្ម័នទី១ ដូច្នេះហើយបាននាំឲល្វោស្ថិតក្រោមការត្រួតត្រារបស់ខ្មែរ តាមរយះការរួបរួមគ្នាដោយផ្ទាល់ ។ ព្រះបាទសូរ្យវរ្ម័នទី១បានពង្រីកទឹកដីទៅឥសានដែរ ហើយក៏កសាងប្រាង្គប្រាសាទជាច្រើន ។== Common modern bike engines used in cars ==

សូរ្យវរ្ម័នផ្ទុយមកវិញគ្មានព្រះរាជទាយាទទេ ហើយម្ដងនោះល្វោក៏បានទទួលឯករាជ្យ ។ ព្រះបាទអាណោរដ្ឋានៃបាហ្កានបានលុកលុយល្វោក្នុងឆ្នាំ១០៥៧ និងយកបានព្រះរាជធីតាល្វោជាព្រះមហេសីរបស់ទ្រង់ ។ ឥទ្ធិពលនៃនគរល្វោបានឈានដល់កំរិតកំពូលក្នុងរជ្ជកាលស្ដេចនរាយណ៍ (Narai) (១០៧២-១០៧៦) ។ ល្វោបានប្រឈមមុខនឹងការលុកលុយឈ្លានពានរបស់ភូមាក្រោមការដឹកនាំស្ដេចខ្យានស៊ីថា (Kyanzittha)ដែលមាតារបស់ទ្រង់គឺជាព្រះនាងល្វោ ក្នុងឆ្នាំ១០៨០ផ្ទុយទៅវិញអាចនឹងត្រូវរុញច្រានមកវិញ ។ បន្ទាប់ពីការចូលទីវង្គត់ស្ដេចនរាយណ៍ ផ្ទុយទៅវិញល្វោបានលិចលង់ក្នុងសង្គ្រាមបង្ហូរឈាម ក្នុងស្រុកហើយខ្មែរក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី២បានទាញយកប្រយោជន៍ពីរឿងនេះដោយធ្វើការលុកលុយល្វោ និងតែងតាំងព្រះរាជបុត្ររបស់ព្រះអង្គជាស្ដេចល្វោ ។

ដោយដដែលៗប៉ុន្តែការត្រួតត្រារបស់ខ្មែរបានផ្អាកសិន ជាចុងក្រោយខ្មែរបានធ្វើខ្មែរូបនីយកម្មលើល្វោ ។ ល្វោត្រូវបានប្រែក្លាយ ពីទីក្រុងទ្វារវតីមនបែបថេរវាទទៅ ជាទីក្រុងខ្មែរមួយបែបព្រហ្មញ្ញសាសនាវិញ ។ ល្វោបានក្លាយជាឃ្លាំងផ្ទុកវប្បធ៌ម និងអំណាចឥទ្ធិពលរបស់ខ្មែរនៅឯអាងទន្លេចៅពញា ។ ចម្លាក់លៀននៅអង្គរវត្ត បានបង្ហាញកងទ័ពល្វោជាកងទ័ពមួយក្រោមការបញ្ជាពីអង្គរ ។ យ៉ាងណាក៏ដោយ ការកត់សំគាល់គួរឲចាប់អារម្មណ៍មួយ គឺថាទាហានតៃត្រូវបានបង្ហាញឲឃើញថាជាផ្នែកមួយនៃទាហានល្វោដែរ មួយសតវត្សមុនការបង្កើតឡើងនៃនគរសុខោទ័យ ។

ហរិបុញ្ជ័យ[កែប្រែ]

ព្រះពុទ្ធអង្គមកពីវត្តគុកគុតនៅឡាំភុន (Lamphun) ។

តាមរយៈជាមាទេវីវាម្សៈ ទីក្រុងនៃហរិបុញ្ជ័យ (សម័យទំនើប ឡាំភុនត្រូវបានស្ថាបនិកឡើងដោយពួកឥសី ជាមាទេវី ព្រះនាងល្វោមួយអង្គ ដែលត្រូវបានគេអញ្ជើញឲទៅគ្រប់គ្រងទីក្រុងក្នុងប្រហែលឆ្នាំ៧០០គ.ស. ។ ក៏ប៉ុន្តែកាលបរិច្ឆេទត្រូវគេចាត់ទុកថាលឿនពេក សំរាប់ការស្ថាបនាហរិបុញ្ជ័យ ពេលនោះជាមាទេវីមិនបាននាំធម្មចក្រមកភាគខាងជើងទេ ។ ហរិបុញ្ជ័យប្រហែលជាពន្លកចុងក្រោយ (ប្រហែលសតវត្សទី១០) នៃនគរល្វោ រឺក៏ជំនួស ដោយជាប់ទាក់ទងនឹងនគរថាទង

ហរិបុញ្ជ័យគឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាថេរវាទនៅភាគខាងជើង ។ នគរនេះបានចម្រើនលូតលាស់កំឡុងរជ្ជកាលព្រះបាទអត្តយាវង្ស ដែលបានសាងធាតុហរិបុញ្ជ័យ ក្នុងឆ្នាំ១១០៨ ។ នគរនេះមានចំណងមេត្រីភាពរឹងមាំទៅនឹងនគរមនមួយទៀតនៅឯថាទង ។ កំឡុងសតវត្សទី១១ ហរិបុញ្ជ័យបានធ្វើសង្គ្រាមរ៉ាំរ៉ៃជាមួយនគរឆៀងសែនងឿនយ៉ាងតៃ ។ ដោយចុះខ្សោយដោយសារការលុកលុយរបស់តៃ ហរិបុញ្ជ័យនៅទីបញ្ចប់បានធ្លាក់ក្នុងឆ្នាំ១២៩៣ទៅដៃព្រះបាទម៉័ងក្រៃ (Mangrai) ស្ដេចនៃនគរស្រែមួយលានជារដ្ឋបន្តពីនគរងឿនយ៉ាង ។

ការមកដល់នៃពួកតៃ[កែប្រែ]

ទ្រឹស្ដីថ្មីនិងត្រឹមត្រូវបំផុតអំពីដើមកំនើត នៃប្រជាជនតៃបានថ្លែងយ៉ាងច្បាស់ថាខេត្តគ័ងស៊ី (Guangxi) ក្នុងប្រទេសចិនពិតជាមាតុភូមិរបស់ពួកតៃមែនជំនួស ឲខេត្តយូណាន (Yunnan)វិញ ។ ប្រជាជនតៃដ៏ច្រើនត្រូវបានស្គាល់ថាជាពួកចួង នៅមានរស់នៅឯគ័ងស៊ីសព្វថ្ងៃនេះ ។ នៅប្រហែលឆ្នាំ៧០០គ.ស.ពួកតៃ ដែលមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនបានមកតាំងលំនៅ នៅអ្វីដែលឥឡូវគឺជា ដៀន បៀន ភូនៅប្រទេសវៀតណាមនាសម័យថ្មីនេះ តាមរយៈរឿងនិទានរបស់ឃុន បរម (Khun Borom) ។ ចាប់ពីទីនោះមក ពួកតៃបានចាប់ផ្ដើមសាយភាយមកតំបន់ទួលភ្នំភាគខាងជើង និងបានស្ថាបនាទីក្រុងជាច្រើននៅហ្លួងព្រះបាង និង ឆៀងសែន

រឿងនិទានសិង្ហនវតី និទានប្រាប់យើងឲដឹងថាមេកន្ទ្រាញពួកតៃឈ្មោះសិង្ហនវតីបានដេញកម្ចាត់ប្រជាជនវ៉ាជាជនជាតិដើម ហើយបានស្ថាបនាទីក្រុងមួយនៅឆៀងសែននៅប្រហែលឆ្នាំ៨០០នៃគ.ស. ។ ជាលើកទីមួយហើយ ដែលប្រជាជនតៃបានបង្កើតទំនាក់ទំនង ជាមួយអរិយធ៌មឥណ្ឌូបនីយកម្មនៅអាស៊ីអាគ្នេយ៍ ។ តាមរយៈហរិបុញ្ជ័យ ពួកតៃនៅឆៀងសែនបានសម្របខ្លួនទៅនឹងពុទ្ធសាសនាថេរវាទ និងរាជនាមសំស្ក្រឹតធាតុនៃដយទង់បានសាងឡើងប្រហែលឆ្នាំ៨៥០គ.ស. ដែលបង្ហាញន័យនូវការគោរពស្រលាញ់ នៃប្រជាជនតៃលើព្រះពុទ្ធសាសនាថេរវាទ ។ ប្រហែលឆ្នាំ៩០០គ.ស. សង្គ្រាមដ៏ធំដែលប្រយុទ្ធតទល់គ្នារវាងឆៀងសែន និងហរិបុញ្ជ័យបានផ្ទុះឡើង ។ កងទ័ពមនបានកាន់កាប់ឆៀងសែន ហើយស្ដេចឆៀងសែនបានភៀសព្រះកាយបាត់ ។ ក្នុងឆ្នាំ៩៣៧ មហាព្រះអង្គម្ចាស់ព្រំបានដណ្ដើមឆៀងសែន បានវិញពីពួកមន ហើយបានធ្វើទុក្ខកម្ចាត់ហរិបុញ្ជ័យយ៉ាងធ្ងន់ធ្ងរ ។

ប្រហែលឆ្នាំ១០០០គ.ស. ឆៀងសែនត្រូវបានបំផ្លាញដោយសាររញ្ជួយដី រួមជាមួយនិងអ្នកស្រុកទាំងអស់ក៏ស្លាប់ដែរ ។ ក្រុមប្រឹក្សាមួយត្រូវបានបង្កើតឡើងដើម្បីអភិបាលនគរមួយរយៈកាល ហើយក្រោយមកទៀតបុរសអ្នកស្រុកជាតិវ៉ាម្នាក់ដែលគេស្គាល់ថាជា លវចក្ករាជត្រូវបានជ្រើសរើសឲធ្វើស្ដេចនៃទីក្រុងថ្មីឆៀងសែន រឺ ងឿនយ៉ាង ។ រាជវង្សលវចក្ករាជប្រហែលជាបានគ្រប់គ្រង លើតំបន់នោះអស់រយៈពេលក្បែរ៥០០ឆ្នាំ ។

ចំនួនប្រជាជនដ៏ច្រើនលើសលប់ពេក ប្រហែលជាបានជំរុញដល់ពួកតៃដើម្បីស្វែងរកធនធានភោគទ្រព្យបន្ថែម ឆ្ពោះមកខាងត្បូង ។ នៅឆ្នាំ១១០០គ.ស. ពួកតៃបានបង្កើតខ្លួនឯងជាពួក ផ ឃុន (ពួកជនកគ្រប់គ្រង) នៅ ណាន់ ផ្រែ ស៊ុងឃ្វែ (Songkwae) សុវណ្ណខៈលោក ចក្រអង្គរ៉ៅ (Chakangrao) ។ល។ នៅជ្រលងដងទន្លេចៅពញាខាងលើ ។ ពួកព្រះអង្គម្ចាស់តៃភាគខាងត្បូងទាំងនេះបានប្រឈមមុខ នឹងឥទ្ធិពលរបស់ខ្មែរពីល្វោ ។ ភាគខ្លះក្នុងចំនោមពួកគេបានក្លាយជាអ្នកចំនុះទៅនឹងទម្រង់រាជការល្វោ-ខ្មែរ ។

អាងទន្លេចៅពញាស្ថិតក្រោមការកាន់កាប់របស់ពួកតៃ[កែប្រែ]

មានរឿងព្រេងជាច្រើននិយាយ អំពីការមកដល់របស់ពួកតៃគ្រប់គ្រង លើមណ្ឌលនៃថៃកណ្ដាលរួមមានល្វោ និងសុវណ្ណភូមិ ។ មណ្ឌលសុវណ្ណភូមិបានទទួលឯករាជ្យពីអំនាចឥទ្ធិពលខ្មែរ និងដើមឡើយរួមផ្សំនូវខេត្តភាគខាងលិចថៃសម័យថ្មីនេះរួមមាន សុវណ្ណបុរី រាជបុរី និងពេជ្របុរី

នៅសតវត្សទី១២ ពួកតៃ ផ ឃុននៃទន្លេចៅពញាខាង លើបានពួតដៃគ្នានៅក្បែរ ផ ឃុននៃសុខោទ័យជាទីតាំងកងទាហានខ្មែរដ៏សំខាន់មួយ ។ ជាមួយនឹងរាជការខ្មែរទន់ខ្សោយផ ឃុនស្រី នោ ណាមថម នៃសុខោទ័យបានទទួលបានស្វយ័តភាពនៅឯដងទន្លេចៅពញាខាងលើ ។ ក៏ប៉ុន្តែ កំឡុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មហាអំនាចខ្មែរបានពង្រឹងនិងពួកតៃ ពួកផ ឃុនត្រូវបានបង្ក្រាបនិងនៅក្រោមបង្គាប់អធិរាជខ្មែរ ។ សុវណ្ណភូមិក៏បានចុះខ្សោយ ដោយសារការលុកលុយរបស់ខ្មែរ ហើយមានតែទីក្រុងសុវណ្ណបុរីតែមួយគត់ទេដែលនៅសល់ ។

សុខោទ័យនិងស្រែមួយលាន[កែប្រែ]

អាស៊ីអាគ្នេយ៍ប្រ.១៣០០គ.ស. ដែលបង្ហាញនូវ ចក្រភពខ្មែរជាព៌ណក្រហម នគរល្វោជាព៌ណទឹកសមុទ្រ ចក្រភពសុខោទ័យជាព៌ណទឹកក្រូច ចាម្ប៉ាជាព៌ណលឿង ដាយវៀតជាព៌ណខៀវ និងនគរស្រែមួយលានជាព៌ណស្វាយ ។
សំនល់បាក់បែកនៃវត្តមហាធាតុ ឧទ្យានប្រវត្តិសាស្ត្រសុខោទ័យ

ទីក្រុងរដ្ឋថៃជាច្រើនបានទទួលឯករាជ្យបន្តិចម្ដងៗ ពីចក្រភពខ្មែរដែលកាន់តែទន់ខ្សោយទៅៗ ។ ទីក្រុងរដ្ឋនោះត្រូវបានគេនិយាយថាសុខោទ័យបានបង្កើតឡើងដោយក្សត្រមួយអង្គ នគរខ្លាំងដោយសារតែពុកឃុន ស្រីឥន្ទ្រាទិត្យ (ពាក្យ ពុកឃុន មានន័យថា លោកឪ)នៅឆ្នាំ១២៣៨គ.ស. ។ លក្ខណៈនយោបាយហៅតាមបុរាណហៅតាមបុរាណថា'ឪពុកគ្រប់គ្រងកូន' ដែលស្ថិតស្ថេរមកដល់ពេលនេះ ។ គ្រប់គ្នាអាចនាំយកបញ្ហារបស់ពួកគេទៅទូលស្ដេចដោយផ្ទាល់ ដោយមានកណ្ដឹងនូវពីមុខព្រះបរមរាជវាំងសម្រាប់គោលបំណងនេះ ។ ទីក្រុងត្រូវបានត្រួតត្រាមួយរយៈខ្លីនូវតំបន់ ដែលបានកាន់កាប់ក្រោមការគ្រប់គ្រងស្ដេចរាមកំហែង ជាអ្នកបង្កើតអក្ខរក្រមថៃ ប៉ុន្តែបន្ទាប់ពីការចូលទីវង្គត់របស់ព្រះអង្គនៅឆ្នាំ១៣៦៥ នគរក៏បានធ្លាក់ចុះនិងក្លាយជាប្រធានបទ ដើម្បីការធ្វើឲលេចឡើងនូវរដ្ឋថៃ៖ នគរអយុធ្យានៅតំបន់ទន្លេចៅពញាខាងក្រោម ។

រដ្ឋថៃផ្សេងមួយទៀតដែលមានរួមគ្នា ជាមួយសុខោទ័យគឺជារដ្ឋស្រែមួយលាននៅខាងជើង តាំងនៅឆៀងម៉ៃ ។ ស្ដេចពញាម៉័ងក្រៃជាស្ថាបនិកនៃរដ្ឋនេះ ។ ទីក្រុងរដ្ឋនេះបានផុសឡើងនៅសម័យដូចគ្នាដូចសុខោទ័យ ។ ជាសក្ខីភាពស្រែមួយលានបានក្លាយ ជាសម្ព័ន្ធមិត្តិដ៏ជិស្និទ្ធនឹងសុខោទ័យ ។ បន្ទាប់ពីនគរអយុធ្យាបានលេចផុសឡើង និងពង្រីកឥទ្ធិពលរបស់ខ្លួនពីជ្រលងទន្លេចៅពញាមក សុខោទ័យជាចុងក្រោយក៏បានត្រូវបង្ក្រាប ។ សង្គ្រាមស៊ីសាច់ហុតឈាមរវាងនគរស្រែមួយលាន និងអយុធ្យាក៏បានបន្តជានិច្ចហើយឆៀងម៉ៃនៅទីបញ្ចប់ ក៏បានរាបទាបក្លាយជា'ប្រទេសចំនុះ'អយុធ្យា ។

ប្រវត្តិសាស្ត្រឯករាជ្យរបស់ស្រែមួយលាន ក៏បានបញ្ចប់ក្នុងឆ្នាំ១៥៥៨ នៅពេលដែលវាធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកភូមា តាំងពីពេលនោះមកនគរត្រូវបានត្រួតត្រា ដោយភូមារហូតដល់ចុងសតវត្សទី១៨ ។ ពួកមេដឹកនាំតាមតំបន់ ក្រោយមកទៀតបានរើបំរាស់ប្រឆាំងនឹងពួកភូមា ដោយមានជំនួយពីនគរថៃធនបុរីនៃ ព្រះចៅតាក់ស៊ីន ។ 'ទីក្រុងរដ្ឋ'ភាគខាងជើងជាច្រើន ក្រោយមកបានក្លាយជាប្រទេសចំណុះនៃនគរថៃធនបុរីនិងបាងកកភាគខាងក្រោម ។ នៅដើមសតវត្សទី២០ នគរទាំងនោះបានរួមផ្សំគ្នា ហើយបានក្លាយជាមួយភាគ នៃសៀមសម័យទំនើបនេះ ដែលប្រទេសនេះឥឡូវហៅថាប្រទេសថៃ ។

អយុធ្យា[កែប្រែ]

អាស៊ីអាគ្នេយ៍ប្រ.១៤០០គ.ស. ដែលបង្ហាញ ចក្រភពខ្មែរជាព៌ណក្រហម នគរអយុធ្យាជាព៌ណស្វាយខៀវ នគរដំរីមួយលានជាព៌ណស្លែ នគរសុខោទ័យជាព៌ណទឹកក្រូច ចាម្ប៉ាជាព៌ណលឿង នគរស្រែមួយលាន ជាព៌ណស្វាយក្រហម ដាយវៀតជាព៌ណខៀវ ។
ទូតសៀមមកចូលគាល់ ស្ដេចល្វីទី១៤នៅឆ្នាំ១៦៨៦ ដោយលោក ចាឃ្វីស វីហ្ករុច ឌុយផ្លេស៊ីស
អយុធ្យានៅសតវត្សទី១៧

ទីក្រុងអយុធ្យាត្រូវបានតាំងនៅលើកូនកោះតូចមួយព័ទ្ធជុំវិញដោយទន្លេបី ។ ដោយសារតែទីតាំងដ៏ខ្ពស់របស់ក្រុង អយុធ្យាក៏បានប្រែក្លាយជាមានឥទ្ធិពលភ្លាម ខាងនយោបាយ និងសេដ្ឋកិច្ច ។ អយុធ្យាមានឈ្មោះដោយឡែកផ្សេងទៀតបន្តបន្ទាប់ក្រៅពី'អយុធ្យា' ដែលបានដកចេញពីឰយុធ្យា ទីក្រុងពិសិដ្ឋិរបស់ឥណ្ឌា គឺ'ក្រុងទេព' 'ព្រះនគរ' និង'ទ្វារវតី' ។ បឋមក្សត្រនៃនគរអយុធ្យា ព្រះចៅរាមាធិបតីទី១ (គ្រប់គ្រង១៣៥១ដល់១៣៦៩) បានបង្កើតវិភាគទានដ៏សំខាន់ពីរយ៉ាងចំពោះប្រវត្តិសាស្ត្រថៃ៖ការស្ថាបនា និងឧបត្ថម្ភដល់ព្រះពុទ្ធសាសនាថេរវាទជាសាសនាផ្លូវការ ដើម្បីធ្វើឲរាជាណាចក្រព្រះអង្គខុសពីអាណាចក្រអង្គរហិណ្ឌូជិតខាង និងការចងក្រងធម្មសាស្ត្រា និងក្បួនច្បាប់ពឹងផ្អែកលើ់ប្រភពហិណ្ឌូនិងទំនៀមទម្លាប់ប្រពៃណីថៃ ។ ធម្មសាស្ត្រានៅតែជាឧបករណ៍នៃច្បាប់ថៃរហូតដល់ចុងសតវត្សទី១៩ ។ នៅក្នុងអត្ថិភាព៤១៧ឆ្នាំ នគរអយុធ្យាបានញាំញីដោយជម្លោះគ្នាឯង ក៏ប៉ុន្តែរឿងនេះមិនរារាំងការកើនឡើងនៅអំណាចដ៏ខ្លាំងក្លារបស់នគរឡើយ នៅលើមហាដែនអាស៊ីអាគ្នេយ៍ ។

វប្បធ៌មនិងប្រពៃណីអយុធ្យាបានក្លាយជាគំរូ សម្រាប់សម័យក្រោយទៀតក្នុងប្រវត្តិសាស្ត្រថៃ បាងកកជាគ្រឹះនគររតនកោសិន្ទ្រ នៃរាជវង្សចក្រី

ចាប់ផ្ដើមជាមួយការមកដល់នៃ ឯកអគ្គរាជទូតប៉ទុយហ្កាល់ ឌ័រតេ ផ្វឺណាន់ដេស (Duarte Fernandes) ក្នុងឆ្នាំ១៥១១ អយុធ្យាបានស្គាល់ដោយពួកអឺរ៉ុបថាជា'នគរសៀម' បានចូលមកទាក់ទង ជាមួយនឹងពួកបស្ចឹមលោកកំឡុងសតវត្សទី១៦ ។ អយុធ្យាប្រែក្លាយជាក្រុងមួយ ក្នុងចំណោមទីក្រុងដ៏សំបូររុងរឿងបំផុតនៅអាស៊ីបូព៌ា ។ តាមរយៈលោក ចច ម៉ូដេលស្គី (George Modelski) អយុធ្យាត្រូវគេប៉ាន់ស្មានថាធ្លាប់ជា ទីក្រុងធំបំផុតនៅលើពិភពលោក នៅឆ្នាំ១៧០០គ.ស. ជាមួយនឹងអត្រាប្រជាជនប្រហែល១លាននាក់ ។[៤] ពាណិជ្ជកម្មបានរីកចំរើនលូតលាត់ ជាមួយនឹងពួកបារាំងនិងដាឆ់ក្នុងចំណោមពួកបរទេសភាគច្រើន នៅក្នុងនគររួមគ្នាជាមួយនឹងពួកចិននិងជប៉ុន ។

សម័យអយុធ្យាគេស្គាល់ថាជា"យុគមាសនៃវិជ្ជាពេទ្យ" ដោយសារតែភាពជឿនលឿនក្នុងវិស័យវេជ្ជសាស្ត្រនៅពេលនោះ ។[៥]

អយុធ្យាបានពង្រីកនូវដែនឥទ្ធិពលរបស់ខ្លួនលើតំបន់ដ៏សំខាន់មួយ ដែលដាក់ឲនៅក្រោមអំនាចខ្លួនចាប់ពីក្រុមរដ្ឋឥស្លាមលើឧបទ្វីបម៉ាឡេនៅតាមកំពង់ផែអាន់ដាម៉ាន់នៅមីយ៉ាន់ម៉ាសម័យបច្ចុប្បន្ន អាណាចក្រអង្គរនៃកម្ពុជា ទៅដល់រដ្ឋមួយចំនួនទៀតនៅភាគខាងជើងប្រទេសថៃ ។ នៅសតវត្សទី១៨ អំណាចនគរអយុធ្យាបានធ្លាក់ចុះបន្តិចម្ដងៗតាមរយៈជម្លោះ រវាងពួកព្រះអង្គម្ចាស់ និងពួកមន្ត្រីបានញាំញីលើឆាកនយោបាយរបស់នគរ។ ក្សត្របុរីឆ្ងាយៗបានក្លាយជាកាន់តែឯករាជ្យទៅៗ មិនខ្វល់ពីរាជបញ្ជានិងរាជក្រិតពីរាជធានីទេ ។

នៅសតវត្សទី១៨ តំណាក់កាលចុងក្រោយនៃនគរបានមកដល់ ។ ពួកភូមា ដែលពួកគេបានដណ្ដើមអំណាចនគរស្រែមួយលាន ហើយក៏បានបង្រួបបង្រួមនគររបស់ពួកគេក្រោមរាជវង្សកន់បោង (Konbaung) បានចាប់ផ្ដើមការវាយលុកជាច្រើនលើកតទល់ នឹងអយុធ្យានៅទសវត្សឆ្នាំ១៧៥០និង១៧៦០ ។ នៅទីបញ្ចប់ ក្នុងឆ្នាំ១៧៦៧ បន្ទាប់ពីការឡោមព័ទ្ធជាច្រើនខែ ពួកភូមាបានបំបែកកំពែងក្រុងអយុធ្យាចូលទៅ ហើយបានប្លន់បំផ្លិចបំផ្លាញនិងដុតកម្ទេចក្រុង ។ គ្រួសាររាជវង្សបានភៀសខ្លួនចេញពីក្រុងនិងស្ដេចចុងក្រោយរបស់អយុធ្យា ឯកអថាត (Ekkathat)បានសុគតក្រោយពីអត់អាហារដប់ថ្ងៃពេលកំពុងលាក់ព្រះកាយ ។ ព្រះញាតិវង្សអយុធ្យាក៏ត្រូវផុតរលត់អស់ទៅ ។ សរុបទៅមានស្ដេច៣៣អង្គនៅសម័យនេះបូករួមទាំងស្ដេចក្រៅផ្លូវការមួយអង្គ ។

រាជវង្សទាំងប្រាំដែលបានគ្រប់គ្រងនគរអយុធ្យា៖

  1. រាជវង្សឧទងមានស្ដេច៣អង្គ
  2. រាជវង្សសុវណ្ណភូមិមានស្ដេច១៣អង្គ
  3. រាជវង្សសុខោទ័យមានស្ដេច៧អង្គ
  4. រាជវង្សប្រាសាទទង (រាជវាំងមាស)មានស្ដេច៤អង្គ
  5. រាជវង្សបាន់ភ្លូ (Bann Plu)មានស្ដេច៦អង្គ


ឯកសារយោង[កែប្រែ]

  1. David K. Wyatt, A Short History of Thailand (Yale University Press: New Haven, Connecticutt, 2003) p. 18.
  2. Brown, Robert L. (1996). The Dvaravati wheels of law and the Indianization of South East Asia. Leiden:E.J.Brill
  3. Jacq-Hergoualc'h, Michel, &Hobson, Victoria. (2002). Malay Peninsula: crossroads of maritime silkroads. Leiden:Koninkijke Brill N.V.
  4. ចច ម៉ូដេលស្គី (George Modelski), World Cities: –3000 to 2000, Washington DC: FAROS 2000, 2003. ISBN 0-9676230-1-4.
  5. Rong Syamananda, A history of Thailand, សាកលវិទ្យាល័យចុល្លាឡុងកន, 1986, p 92