ព្លយ​​ខ្មែរ

ពីវិគីភីឌា

បើ​យើង​ប្រៀបធៀប​ព្លយ​ ខ្មែរ​សព្វថ្ងៃនេះ ដែល​ជនជាតិខ្មែរ​នៅ​ម្តុំ​ភ្នំក្រវាញ​កំពុង​ពេញនិយម និង​ព្លយ​នៃ​បងប្អូន​ជនជាតិ​ខ្មែរលើ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី នៅ​ប្រទេស​វៀតណាម​ខាងត្បូង ឬក៏​នៅ​ប្រទេស​លាវ​បច្ចុប្បន្ន ឃើញ​មាន​លក្ខណៈ​ដូចគ្នា ទោះបីជា​ប្រវត្តិសាស្ត្រ​បាន​វិ​វត្ត​មកជា​ច្រើន​យុគ​ច្រើន​សម័យ​ក្តី ។ តាមពិតទៅ លក្ខណៈសម្បត្តិ ឬក៏​មូល​វិធី​ផលិត​ព្លយ​ឧបករណ៍​ផ្លុំ​មិនបាន​ប្រែប្រួល​ប៉ុន្មាន​ទេ ទោះបីជា​បទ​ភ្លេង​នាបច្ចុប្បន្ន​ភាព​រឹត​តែមានច្រើនឡើងៗ ធ្វើអោយ​ភាពសម្បូរ​បែប​កាន់តែ​ប្រសើរឡើង​ជានិច្ច ។

នេះហើយ ​ដែលជា​សម្មតិកម្ម​វប្បធម៌​របស់​បុព្វបុរស​មន-ខ្មែរ បាន​បន្សល់ទុកដើម្បី​ធ្វើឱ្យ​ជីវិត​មាន​ភាពសប្បាយ​រីករាយ ។ តែ​ទន្ទឹមនឹងនេះ សុភមង្គល​ក្នុងការ​រស់នៅ​ក៏ត្រូវ​បាន​ភ្ជាប់​ទៅនឹង​ជំនឿ​សាសនា​បែប​ជីវ​ច​ល​ និយម​ផងដែរ ។

ជាទូទៅ ​ភ្លេង​តូរ្យតន្ត្រី និង​ជំនឿ​សាសនា ពុំមែន​ដាច់ចេញ​ពីគ្នា​បាន​នោះទេ ដែលជា​សញ្ញា​កត់សម្គាល់​អត្តសញ្ញាណ​ជាតិ​របស់​ជនជាតិនីមួយ។ យ៉ាងណាមិញ​ព្លយ​ខ្មែរ​ក៏​ដូច្នោះ​ដែរ ពោល​គឺជា​ឧបករណ៍​ភ្លេង​ដែល​ជនជាតិខ្មែរ​យើង ដោយឡែក​ជនជាតិ​សួយ ឬ​ព័រ នៅ​ខេត្តពោធិសាត់​បាន​និយម​ប្រើ​តាំងពី​បុរាណកាល​នៅតែ​រីកចំរើន​លូតលាស់​ រហូតដល់​សព្វ​ថ្ងៃនេះ ។

អាស្រ័យ ​ដោយមាន​ស្លាកស្នាម​នៃ​ការប្រើ​ព្លយ​នៅ​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ការពេញនិយម​នៃ​កុលសម្ព័ន្ធ​មន-ខ្មែរ​សព្វថ្ងៃនេះ​ផង ទើប​យើង​អាច​សន្និដ្ឋានថា ព្លយ​ជា​ឧបករណ៍​ភ្លេង​ដ៏​បរម​បុរាណ​បំផុត​នៃ​ខឿនវប្បធម៌​អរូបី​របស់​ ជនជាតិខ្មែ​រ​យើង (ម.ត្រា​ណេ) ។

ឯកសារ​យោង[កែប្រែ]