Jump to content

ស្រុកមិត្តភាព

ពីវិគីភីឌា
មិត្តភាព
ស្ថិតិ
ខេត្ត: ក្រុងព្រះសីហនុ
ប្រជាជន: ៦៧៤៤០ នាក់ (១៩៩៨)
ឃុំ:
ភូមិ: ១៩
កូដស្រុក: ១៨០១
ផែនទី

ស្រុកមិត្តភាពគីជាខណ្ឌ័មួយនៅក្នុងចំណោមខណ្ឌ័ទាំងបី(ខណ្ឌមិត្តភាព ខណ្ឌព្រៃនប់ខណ្ឌស្ទឹងហាវ) ដែលស្តិតនៅក្នុងខេត្តព្រះសីហនុដែលពីភ្នំពេញមកកានតំបន់នេះមានចំងាយ២៣២គ.ម។ នៅក្នុងខណ្ឌ័នេះមាន០៥ឃុំ​​​ ១៩ភូមិ។ក្នុងតំបន់នេះមានធនាគារ អង្គការ មន្ទីពេទ្យ សាលារៀនជាច្រើនដូចជា សាលាបឋមសិស្សា នឹង​​​ អនុវិទ្យាល័យកម្មករ​ក្រុងព្រះសីហនុ ​សាលាឋបមសិស្សាជាស៊ីម សាលាបឋមសិក្សាផ្សារលើ​ អនុវិទ្យាល័យសម្តេចឪ វិទ្យាល័យក្រុងព្រះសីហនុ បឋមសិស្សាឡាយហ្វ សាលាហ៊ុនសែនមិត្តភាព​​ មត្តេយ្យេខេត្តព្រះសីហនុ សាលាឃ្លាំងលើ។ ហើយមានសាកលវិទ្យាល័យចំនួន០៤​ សាកលវិទ្យាល័យBBU​ សាកលវិទ្យាល័យUME​​ សាកលវិទ្យាល័យKUTM​ សាកលវិទ្យាល័យLife ចំនែកផ្សារនៅតំបន់នេះមាន០៤ ផ្សារលើផ្សារអូរមួយដែលមានប្រជាជនមួយចំនួនហៅថាផ្សារចិន ផ្សារពាណិជ្ជកម្ម នឹង​ផ្សារឃ្លាំងលើ) វត្តអារាមនៅក្នុងតំបន់មានវត្តចំនួនបីគឺ​ វត្តលើ វត្តក្រោម វត្តអូរត្រេះ ។ នៅតំបន់នេះក៏មាន​កាស៊ីណូធំៗចំនួន០4ផងដែលគឺកាស៊ីណូកំពង់សោមសីធី កាស៊ីណូដាយមិនស៊ី កាស៊ីណូហូររីដេ និងកាសីណូអូរតែលសុខា​ ។ ហើយពាក់កណ្តាលនៃខណ្ឌ័នេះពន្ធ័ជុំវិញទៅដោយទឹកសមុទ្រនឹងកោះដែលបានធ្វើអោយតំបន់នេះជាតំបន់ផ្លូវទឹកសមុទ្រធំជាង គេកំពុងផែស្វយ័តជាកំពុងផែអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលមានទូក​ នឹង កាប៉ាល់តូចធំដឹក ទំនិញពីប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជាតាមផ្លូវសមុទ្រនេះជារៀងរាល់ថ្ងៃ។

តំបន់ទេសចរណ៍

[កែប្រែ]

ដោយសារតែខណ្ឌ័នេះជាប់សមុទ្រដែល ធ្វើអោយមាន​ឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ ចំនួន០៤​​គឺ ឆ្នេរអូរឈើទាល ឆ្នេរ​ឯករាជ្យ(អូរតែល៧ជាន់) ឆ្នេរសុខា នឹង​ ឆ្នេរអូរត្រេះ​​នឹងជាតំបន់ទេសចរណ៍ដែល សំបូរទៅដោយអាហារសមុទ្រស្រស់ៗ ដែលមានតំលៃសមរម ឆ្នេរខ្សាច់សរក្បុស ទឹកសមុទ្រមានពណ៏ខៀវស្រងាត់​ ខ្យល់អាកាសធម្មជាតិនិងបរិសុទ្ធ​​ ហើយប្រជាជននៅក្នុងតំបន់នេះមានទឹកមុខស្រស់ញញឹម ហើយមានផ្ទះសំណាក់ និង​សណ្ឋាគារជាច្រើនដែលធ្វើអោយតំបន់នេះមានមនុស្សច្រើនកុះករជាពិសេសគឺនៅថ្ងែសៅរ៍ថ្ងែអាទិត្យនឹងថ្ងែបុណ្យទាន។ប្រជាជននៅក្នុងខណ្ទ័នេះ ភាគច្រើនជាអ្នកនេសាទតាមសមុទ្រ លក់ដូរផ្សេងៗ ហើយអ្នកដែលជាប់នៅតាមមាត់សមុទ្រ ឫ នៅតាមផ្លូវទៅសមុទ្របានបើកជា ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីដ្ឋាន​ ឫ លក់តាមមាត់សមុទ្រ ។

អាកាសធាតុ

[កែប្រែ]

នៅតំបន់នេះរដូវប្រាំងពីខែមិនាដល់ខែឧសភា ហើយថ្ងែដែលក្តៅមានកំដៅ៣៥អង្សា ។រដូវភ្លៀងចាប់ពីខែមិថុនាដល់ខែតុលា នឹង រដូវរងាចាប់ពី ខែវិច្ចកាដល់ខែកុម្ភះ បើត្រជាក់ជាង គេវិញមានរហូតដល់២០អង្សា​។​ នៅឆ្នាំ២០០៩ខណ្ឌ័មិត្តភាពក្រុងព្រះសីហនុត្រូវបានប្តូរទៅជាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វិញ៕

ស្រុកមិត្តភាពរួមមាន៥ឃុំ និង១៩ភូមិ។

មិត្តភាព
ឃុំ ភូមិ
សង្កាត់១ មណ្ឌល១, មណ្ឌល២, មណ្ឌល៣
សង្កាត់២ មណ្ឌល១, មណ្ឌល២, មណ្ឌល៣
សង្កាត់៣ មណ្ឌល១, មណ្ឌល២, មណ្ឌល៣
សង្កាត់៤ មណ្ឌល១, មណ្ឌល២, មណ្ឌល៣, មណ្ឌល៤, មណ្ឌល៥, មណ្ឌល៦
កោះរុង កោះតូច, ដើមថ្កូវ, ព្រែកស្វាយ, មណ្ឌលកោះរ៉ុងសន្លឹម