Jump to content

ស៊ីន ស៊ីសាមុត

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ស៊ិនស៊ី សាមុត)
ស៊ីន សុីសាមុត
ព័ត៌មានផ្ទៃខាងក្រោយ
ឈ្មោះកំណើតស៊ីន សុីសាមុត
កើត២៣ សីហា ១៩៣៣ ឆ្នាំរកា
ខេត្តស្ទឹងត្រែង
ដើមកំណើត កម្ពុជា
ស្លាប់១៨ មិថុនា ១៩៧៦
ពោធ៍ទន្លេ ស្រុកកោះធំ ខេត្តកណ្ដាល
អាជីពអ្នកចម្រៀង និង ជាអ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធទំនុកភ្លេង និង ជាអ្នកសម្រួលតន្ត្រី ជាតន្ត្រីករ និង ផលិតករខ្សែភាពយន្ត
ឧបករណ៍ភ្លេង(កូដទ្រ) (ផ្លុំបុី) (គោះឈឹង) (កូដវីយូឡុង) និង (Mandolin) ប្រភេទកូនហ្គីតា
ឆ្នាំសកម្ម១៩៥៣-១៩៧៦
ស្លាកតន្ត្រីថាសចម្រៀង រាជសីហ៍ (១៩៥៣-១៩៥៥) ថាសចម្រៀង វត្តភ្នំ (១៩៥៦-១៩៦៥)

ស៊ីន ស៊ីសាមុត (អង់គ្លេស: Sinn Sisamouth) កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ​លោកគឺ​ជា អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា អធិរាជ​សំឡេង​មាស (Emperor of the Golden Voice) ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ sa

។ លោក​ "ស៊ីន ស៊ីសាមុត" ទទួល​មរណៈភាពក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះរណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនាគ្រប់​រស់ជាតិ អន្លង់​អន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សារផ្សេងៗ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​ជាមួយដៃគូអ្នក​និពន្ធ​ដ៏ទៃ​ទៀតក្នុង​ជំនាន់​នោះ ដែលលោក "សុីន សុីសាមុត" មានបទចម្រៀងសរុប ១,២០០ បទ ក្នុងចំណោមបទចម្រៀងទាំងនោះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ ចំនួនជាង ៥០០ បទ ដោយស្មើនិង ៥០ អាលប៊ុម អាលប៊ុមដែលលោកបានច្រៀងនៅ ផលិតកម្មឆ្លងដែន មានចំនួន ២៥០ អាលប៊ុម ផលិតកម្មវត្តភ្នំ (Original) មានចំនួន ១៥៨ អាលប៊ុម ផលិតកម្ម Sayonara Cover ពីអ្នកចម្រៀងបរទេស មានចំនួន ៩០ អាលប៊ុម និង ផលិតកម្ម រស្មីពានមាស មានចំនួន ៥០ អាលប៊ុម ដែលជា Original Master Albums ។[]

ជីវប្រវត្តិ

[កែប្រែ]

ជីវិត​ចាប់ផ្ដើម

[កែប្រែ]

លោក ស៊ីន ស៊ីសាមុត កើត​នៅ​ថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៣ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូន​ប្រុស​ពៅ​និងមានបង​ប្អូនចំនួន ៤នាក់​ (ប្រុស ២ ស្រី ២) ឪពុករបស់​លោកឈ្មោះ ស៊ីន លាង ជានាយទាហ៊ានប្រចាំ ខេត្តបាត់ដំបង នៃ​ទាហានបដិវដ្តន៍ ប្រឆាំង ​អាណានិគមន៍​បារាំង ហើយ ​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺប្រចាំកាយ ចំណែកឯម្ដាយលោក ឈ្មោះ ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ ក្រោយពេលឪពុករបស់លោកសាមុត មរណៈភាពមិនយូរប៉ុន្មាន ​ម្តាយ​របស់​លោក ក៏​​រៀប​អាពាហ៍ពិពាហ៍ ម្ដងទៀត ​និងបានបន្សល់​ទុក​នូវ​កូន ២ នាក់​​ទៀត ។ លោក ស៊ីន-ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សានៃទីរួមខេត្ត នាខេត្តស្ទឹងត្រែង ពេលលោក​អាយុ ៧ ឆ្នាំ ។ លោកបានរៀនឧបករណ៍តន្ត្រី (កូដទ្រ) (ផ្លុំបុី) និង (គោះឈឹង) ពីជីតារបស់លោក ដោយមាននិស្ស័យជាអ្នកសិល្បៈ លោកក៏បានហាត់រៀនបទចម្រៀង មហោរី ចម្រៀងអាយ៉ៃ ចម្រៀងយីកេ ចម្រៀងចាបុី ចម្រៀងល្ខោនបាសាក់ ផងដែរ ។ ក្រោយពេលបញ្ចប់ការសិក្សានៅ អនុវិទ្យាល័យនា ខេត្តស្ទឹងត្រែង លោកបានទៅរៀនបន្តនាក្រុងភ្នំពេញ ផ្នែកវេជ្ជសាស្ត្រ ក្នុងឆ្នាំ ១៩៥១ ជាមួយម្ដាយមីងរបស់លោក ។ ដោយសារតែលោក មាននិស្ស័យផ្នែកសិល្បៈលោកបានសុំគ្រូឡើងច្រៀងចម្រៀង ជាញឹកញាប់នៅក្នុងថ្នាក់រៀន ទេពកោសល្យ របស់លោកបានឈានទៅបង្កើតក្រុមចម្រៀងផ្ទាល់ខ្លួនក្នុងឆ្នាំ ១៩៥២ ដែលមានសមាជិកនៃក្រុមចម្រៀង ៦នាក់ ដែលសុទ្ធតែជាមិត្តរួមថ្នាក់របស់លោក ដែលក្រុមរបស់លោកមានឈ្មោះថា "រស្មីព្រះច័ន្ទ" ។ ក្រុមចម្រៀងរបស់លោក ចាប់ផ្ដើមល្បីទូទាំងសាលា នាក្រុងភ្នំពេញរហូតដល់ខាងផលិតកម្ម "រាជសីហ៍" ប្រចាំវិទ្យុជាតិកម្ពុជា អញ្ជើញក្រុមរបស់លោកទៅចូលច្រៀងក្នុងឆ្នាំ ១៩៥៣ ពេលនោះហើយដែលលោក សុីន សុីសាមុត បោះជំហានទៅក្នុងវិថីសិល្បៈនាពេលនោះរហូតដល់រូបលោកអស់ជីវិតក្នុងរបបវាលពិឃាតប៉ុល ពត ក្នុងឆ្នាំ ១៩៧៦ ។[]

ភាពជោគជ័យ និង សមិទ្ធិផល

ឆ្នាំ ប្រភេទពាន កំណត់ត្រា លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
1953 Top 1 Singer of​ Cambodia Top of​ Cambodia National Radio  Won  Radio National of Kampuchea []
1955 National Choir Awards Cambodia National Band  Won 
Royal Palace Orchestra By Queen
Sisowath Kosamak []
1962 Artist of The Year Asian Academy Music Award  Nominated  Beijing, China
(30 Countries Joined)
1963 Best Male Singer
(Champa Battambang)
Cambodia Artist National Song  Won  Chaktomok Theatre []
1966 Emperor of the Golden Voice Got Gold Medal   Nominated 
By King Norodom Sihanouk []
1969 Best Male Artist Cambodia National Academy Awards  Won  Preah Suramrit Theatre
Phnom Penh []
2015 Video Source Award (imdb) Don't Think I've Forgotten: Cambodia's Lost Rock & Roll  Nominated  Houston Cinema Arts Festival []
2018 CROSSCUT ASIA #05 Lineup Don't Think I've Forgotten: Cambodia's Lost Rock & Roll  Nominated  Tokyo International Film Festival []

អាជីពតន្ត្រី (ទសវត្សរ៍ ១៩៥០)

[កែប្រែ]

នៅអំឡុងឆ្នាំ ១៩៥៣ ក្រោយពេលលោក សុីន សុីសាមុត មានឱកាសចូលច្រៀងក្នុង ស្ថានីយ៍វិទ្យុជាតិកម្ពុជា (អង់គ្លេស: Radio National Kampuchea Archived 2021-02-26 at the វេយប៊ែខ ម៉ាស៊ីន.) ហៅកាត់ថា (R) លោកបង្ហើរសំនៀង ជាប្រភេទបទភ្លេងមហោរី នៃ របាំត្រុដិ ដើម្បីច្រៀងអបអរក្នុង ពិធីបុណ្យចូលឆ្នាំខ្មែរ បទចម្រៀងដើមដំបូងគេមានចំណងជើងថា (បងច្រៀងហៅអូន) ក្នុងអាលប៊ុម ទី១ នៃផលិតកម្ម "រាជសីហ៍" បន្ទាប់មកលោក សុីន សុីសាមុត បានច្រៀងនូវបទចម្រៀងដើមដំបូង នៃចង្វាក់រាំវង់ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គឺបទ រាំវង់ឯករាជ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ លោក សុីន សុីសាមុត បានបន្តច្រៀងក្នុងវិទ្យុជាតិ និងបានចេញនៅបទចម្រៀងជាបន្តបន្ទាប់ ដែលជាប្រភេទបទចម្រៀងដូចជា៖ បទចម្រៀង មហោរី ចម្រៀងអាយ៉ៃ ចម្រៀងយីកេ ចម្រៀងចាបុី និងចម្រៀងល្ខោនបាសាក់ ភាពបុិនប្រសពរបស់លោកត្រូបាន ក្រសួងឃោសនាការ អញ្ញើញលោកឱ្យចូលច្រៀង ក្នុងវង្សភ្លេងព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៥៥ ហើយលោកក៏ទទួលបានពានរង្វាន់ក្រុមចម្រៀងជាតិ (អង់គ្លេស National Choir Awards) បំពាក់ថ្នាក់ជាកិច្ច កិត្តិយស សហមេត្រីភាព ដែលជារាជព្រះទាន របស់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ក្នុងពេលនោះផងដែរ ។[១០]

អាជីពតន្ត្រី (ទសវត្សរ៍ ១៩៦០)

[កែប្រែ]

នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស ​(សំដែងដោយអ្នកស្រី ឌី-សាវ៉េត)​អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។

អាជីពតន្ត្រី (ទសវត្សរ៍ ១៩៧០)

[កែប្រែ]

ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោក​ច្រៀង​បទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយ​អ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ។ ដូចជា បទបងនៅតែចាំ តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនា​យ៉ាងជ្រាលជ្រៅទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុត​បានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួក​ខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។

កេរ្តិ៍ឈ្មោះ

[កែប្រែ]

ជីវិត​ឯកជន

[កែប្រែ]

លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់​និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។ លោកស៊ីន-ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ ទោះបីជាលោកស៊ីន-ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។ ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក​មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារ​សម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

កាតាឡុកតន្ត្រី អាលប៊ុមដៃគូ (Partner Albums )

[កែប្រែ]

បទឆ្លងឆ្លើយជាមួយ រស់ សេរីសុទ្ឋា

  • កែវបញ្ចពណ៌
  • កូឡាបស្នេហា
  • កុំឃាត់បងអី
  • កំលោះភ្នំពេញក្រមុំបាត់ដំបង
  • ក្រមុំខ្មែរលើ
  • ក្លិនផ្កាព្រៃភ្នំ
  • ខូចម្តុំណា
  • ខ្លាចតែខុស
  • គូព្រេងនិស្ស័យស្នេហ៍
  • គំនួចវាយោរ
  • គ្មានអ្វីធំជាងស្នេហាយើង
  • ចង់តែខាំហែក
  • ចង់បានផ្កាអ្វី?
  • ​ ចំរៀងគូស្នេហ៍
  • ច័ន្ទរះកណ្តាលថ្ងៃត្រង់
  • ច័ន្ទរះក្នុងរាត្រី
  • ចិត្តបងរឹងដូចថ្ម
  • ចិត្តមួយថ្លើមមួយ
  • ចិត្តឥតល្អៀង
  • ចោរលួចចិត្ត
  • ជំនោរត្រជាក់
  • ជំរកភក្តី
  • ជំរកស្នេហ៍
  • ឈូករ័ត្នមាសបង
  • ថ្មគោលស្រមោលស្នេហ៍ ស្តាប់ច្រៀង
  • ដួងព្រះចន្ទ្រា
  • ឋានសុបិន្តស្នេហ៍
  • ឋានសួគ៌នៃយើង
  • ឋានៈ​ផ្សេងចិត្ត​ផ្សេង
  • ទារុណកម្មនាងនាគ
  • ទូកបងអ៊ុំស្កាត់
  • ទេសភាពព្រលឹម
  • នួនល្អងព្រមទៅ
  • បឋមវ័យស្នេហា
  • បងស្មោះលុះក្ស័យ
  • បុប្ផាឋានសួគា
  • បំពេរទិព្វសូដាច័ន្ទ
  • បោះឈូង
  • ប្រស្នារបួនខ
  • ផ្កាអង្គារបុស្ស
  • ផ្កាអើយផ្កាពុទ្រា
  • ផ្គរលាន់ឯត្បូង
  • ព្រះជិនវង្សកុសលបុប្ផា
  • ព្រះជិនវង្សបុទុមសូរិយា
  • ភក្តីស្នេហា
  • មួយកំផ្លៀងអនុស្សាវរីយ៍
  • យប់យន់ទន់ត្រជាក់
  • យើងកុំភ្លេចគ្នា
  • យើងទៅបោះឆ្នោតស្ដាប់[១១]
  • យើងព្រាត់គ្នាហើយ
  • រសស្នេហ៍ឧត្តម
  • រួមស្នេហ៍លោកីយ៍
  • លាហើយកូឡាបបាត់ដំបង
  • សុបិន្តឋានស្នេហ៍
  • សុបិន្តសួគា៏​
  • សុភាមាសបង
  • ស្ដេចដំរីស
  • ស្ទឹងពោធិ៍សាត់
  • ស្នេហ៍បងនិងអូន
  • ស្នេហាចំប៉ាមាស
  • ស្នេហាព្រះថោងនាងនាគ
  • ស្នេហាព្រះលក្សិនវង្ស
  • ស្រណោះអូរជ្រៅ
  • ស្វាយមួយមែក
  • អូនកើតឆ្នាំអី
  • អក្ខរាលោហិត
  • អនិច្ចាកាយងងឹត
  • អាទិត្យសុវណ្ណច័ន្ទកេសរ
  • អាប៊ុលកាសេម
  • អាយុមិនអស់មិនស្លាប់
  • ឯណាព្រហ្មចារី
  • ឱ! ស្នេហ៍អើយ!
  • ឱអ្នកគ្រូពេទ្យអើយ

បទឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន

  • ​ កម្សាន្តគង្គារ
  • ​ កុំឆ្លើយថាទេ
  • ​ កេតសង្វាមាសបង
  • ​កូនកាត់បីសាសន៍
  • ​ ចិញ្ជៀនត្បូងប្រាំ
  • ​ ចិត្តត្រជាក់
  • ​ចិត្តស្មោះដូចគ្នា
  • ​ ជម្រកស្នេហ៍
  • ​ ជីវិតកវីតន្រ្តីស្នេហ៍
  • ​ជួយរុញឡានបន្តិច
  • ​ ជើងមេឃពណ៏ស
  • ​ ញញឹមទាំងចុកឈាម ស្ដាប់
  • ​ តន្ត្រីធម្មជាតិ
  • ​ ទឹកជ្រោះអនុស្សាវរីយ៍
  • បណ្ដែតក្បូនលេងស្ដាប់
  • ​មន្ថាមាសបង
  • មិនបានចុះអត្តាស៊ីវិល
  • ​ រូបពីរជីវិតមួយ
  • ​ លាហើយកុលាបលង្វែក
  • ​ សម្ផស្សច័ន្ទគ្រឿហ្វា
  • ​សុំស្នេហ៍ព្រះពាយផាត់
  • ស្រីឆ្នាស់ប្រុសឆ្នើម
  • ​ស្អប់ស្រីញ៉ាំស្រា
  • ស្នេហ៍ដូចជើងមេឃ
  • អារុណរះ
  • អាកាសសមុទ្រខ្មែរស្ដាប់
  • ​ អ្នកបើកត្រាក់ទ័រខ្វះស្នេហ៍

កេរ្តិ៍ដំណែល

[កែប្រែ]

ការកត់ត្រាជាស្នាដៃនិពន្ធរបស់ លោក ស៊ីន-ស៊ីសាមុត ភាគច្រើនត្រូវបានបំផ្លាញដោយរបបខ្មែរក្រហមក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ឥទ្ធិពលបរទេសចេញពីសង្គមកម្ពុជាឬត្រូវបានបាត់បង់ដោយសារការពុកផុយ។ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកប្រមូលនិងសហគ្រិនបានរកឃើញនិងថតចម្លងឯកសារថតចម្លងខ្លះរបស់គាត់បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩។

ដោយសារតែឥទ្ធិពលរបស់លោកលើតន្ត្រីខ្មែរពិតជាអស្ចារ្យ នោះគឺស៊ីន ស៊ីសាមុតនៅតែជាឈ្មោះគ្រួសារមួយនៅក្នុងប្រទេសកម្ពុជាហើយនៅតែមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃ។ គាត់មានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងខ្សែភាពយន្តឯកសារឆ្នាំ ២០១៥ ស្តីពីប្រវត្តិសាស្ត្រតន្ត្រីប្រជាប្រិយរបស់ខ្មែរ កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់ដែលក្នុងនោះបទសម្ភាសន៍ជាច្រើនពណ៌នាថា លោក ស៊ីន-ស៊ីសាមុត ជាតន្ត្រីករខ្មែរសំខាន់បំផុតគ្រប់ពេល។ ខ្សែភាពយន្តនេះយកចំណងជើង ចេញពីបទចម្រៀងលោក ស៊ីន-ស៊ីសាមុត កុំស្មានបងភ្លេច

ខណៈដែលស៊ីសាមុតត្រូវបានគេជឿជាក់ថាបាននិពន្ធបទចំរៀងបានច្រើនជាងមួយពាន់បទចម្រៀងជាច្រើនត្រូវបានបាត់បង់ខណៈដែលបទខ្លះទៀតត្រូវបានគេថតចម្លងនិងលក់ដោយមិនមានផលប្រយោជន៍អ្វីដល់គ្រួសាររបស់គាត់។ ប្រទេសកម្ពុជាបានអនុម័តច្បាប់រក្សាសិទ្ធិលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៣ ដែលអនុញ្ញាតឱ្យគ្រួសារទាមទារសិទ្ធិបញ្ញារបស់សិល្បករជាលើកដំបូង។ នៅឆ្នាំ ២០១៤ ក្រុមគ្រួសាររបស់លោកស៊ីសាមុតបានផ្តល់ភស្តុតាងនៃការតែងនិពន្ធហើយត្រូវបានប្រគល់សិទ្ធិជាម្ចាស់កម្មសិទ្ធិលើបទចម្រៀងចំនួន ១៨០ បទ។ ព្រឹត្តិការណ៍នេះតទទួលបានមានការអបអរសាទរនិងការប្រគំតន្ត្រីកិត្តិយស។ ទោះយ៉ាងណាប្រជាជាតិកម្ពុជាក៏បានអះអាងបទចម្រៀងរបស់ លោក ស៊ីន ស៊ីសាមុត ជាទ្រព្យសម្បត្តិរដ្ឋផងដែរនៅក្នុងការបង្ហាញមួយទៀតនៃប្រជាប្រិយភាពនិងឥទ្ធិពលរបស់គាត់។

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ

[កែប្រែ]

ប្រជាប្រិយភាព​របស់​លោក ស៊ីន-ស៊ីសាមុត មិន​បាន​ធ្វើ​ឱ្យ​ចុះ​ទន់​ខ្សោយ​កិត្តិនាម​របស់​អ្នក​ចម្រៀង​​ដទៃ​ទៀត ដូច​ជា លោក អ៊ឹម-សុងសឺម និង អ្នក​ស្រីហួយ-មាស ដែល​ច្រៀង​ឱ្យ​វិទ្យុ​ជាតិ​នា​សម័យ​​នោះ​ទេ ។ លោក មាស ហុកសេង អ្នក​សិល្បៈ​ចម្រៀង​នៅ​​​​​​មហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ ​(សាលា​រចនា) មាន​កិត្តិនាម​ល្បី​តាម​រយៈ​បទ​ លលក​ញី​ឈ្មោល នៅ​ឆ្នាំ ១៩៦៦ ។ កិត្តិសព្ទ​របស់​តារា​ចម្រៀង​ល្បី ៗ ទាំង​នេះ បាន​ដោយ​សារ​​ទឹក​ដៃ​​និពន្ឋ​របស់​កវី ម៉ា-ឡៅពី ដែល​បាន​និពន្ធ​បទ​ល្បី ៗ​ដូច​ជា​បទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជា​ដើម ។ លោក ម៉ា-ឡៅពី បាន​លា​ចាក​​លោក​នៅ​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើន​តែ​ច្រៀង​និង​មិន​សូវ​និពន្ធ​​បទ​ភ្លេង​ទេ ។ បទ​ចម្រៀង​ល្បី​របស់​លោក ​គឺ បទ​កោះត្រល់ ដែល​បាន​ថត​នៅ​ឆ្នាំ ១៩៦៣ នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ខ្មែរ​គ្រប់​រូប ដែល​សោក​ស្តាយ​នូវ​ការ​​បាត់​បង់កោះត្រល់​ទៅ​វៀតណាម ។ លោក អ៊ឹម-សុងសឺម និង​អ្នក​ស្រី ហួយ-មាស តែង​តែ​ទៅ​តាម​សម្តេច​ ព្រះបាទនរោត្តម-សីហនុ ពេល​ទ្រង់​ចុះ​ទៅ​​ទស្សនកិច្ច​តាម​ខេត្ត ដើម្បី​ច្រៀង​បទ​ចម្រៀង​ប្រជាប្រិយ មាន​រាំ​វង់​ជា​ដើម សម្រាប់​កំដរ​បង​ប្អូនប្រជាពលរដ្ឋ​ ដែល​ទៅ​ទទួល​ស្វាគមន៍​ព្រះ​ប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏​ជា​អ្នក​ចម្រៀង​ល្បី​​នា​សម័យ​នោះ​ដែរ តាម​រយៈ​បទអាកាសយាន ។ អ្នក​គាំ​ទ្រ​លោក សុះម៉ាត់ ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​និយម​បទ​ថ្មី ៗ របស់​​លោក ស៊ីន-ស៊ីសាមុត ដែល​ចេញ​ក្រោយ​ទេ ។

មិត្តភក្តិ និង ចំណង់ចំណូលចិត្ត

[កែប្រែ]

លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបាន​សន្យា។ ពេលវេលា ឬតម្លៃដែលបាងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថា​លោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។

លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមាន​តម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។

លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំឡេងលោក។

ការសម្តែងលើឆាកតន្ត្រី - Performances

[កែប្រែ]

អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត

[កែប្រែ]

បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។

  • បទឧត្តមដួងចិត្ត ស្តាប់ លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែល​លោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្ត​ដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
  • បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
  • បើនឹងព្រាត់ហើយស្តាប់ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែក​ទៅដោយសារខ្វះភក្តីភាពនឹងលោក ។
  • បទស្លឹកឈើចាកមែក[១] ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
  • បទចាំជួបរាល់ថៃ្ងលិច[២] ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
  • បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ
  • បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា
  • ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។

អាលប៊ុមចម្រៀងអន្តរជាតិ កំណែប្រែជាភាសាខ្មែរ (International Cover Albums Version Khmer)

[កែប្រែ]

ចម្រៀងអន្តរជាតិ កំណែប្រែជាភាសាខ្មែរ

កាតាឡុកតន្ត្រី អាលប៊ុមទោល (Solo Albums)

[កែប្រែ]

ច្រៀងទោល់

  • ខឹងព្រោះស្រលាញ់
  • ខំតែជឿ
  • ខុសព្រោះខ្ញុំ
  • ខ្យល់សមុទ្រ
  • ខ្មៅស្រស់
  • ខ្យល់ទន្លេ
  • ខ្យងក្តក់ទឹកជន់ ស្តាប់

  • ចង់កើតជាទឹក
  • ចង់ត្រឹមតែឃើញ​ ស្តាប់
  • ចង់បំភ្លេចដែរ ស្ដាប់
  • ​ ចុកឈាមនៅប៉ៃលិន
  • ចន្ទ្រារះហើយ
  • ចិត្តជិតក្បត់
  • ចិត្តឥតសង្ឃឹម
  • ចុងស្រល់
  • ចំណោទស្នេហា
  • ចន្ទគ្រឹហ្វា​ (ចន្ទគ្រឿហ្វា)
  • ចំប៉ាបន្ទាយដែក
  • ចំប៉ាបាត់ដំបង
  • ចំប៉ាផ្សារលើ ស្តាប់
  • ចំប៉ីសួគ៌ា
  • ចំប៉ីសៀមរាប ស្តាប់
  • ចម្រៀងមរណៈ
  • ចម្រៀងហៅអូន
  • ចម្រៀងមួយបទតែងមិនចប់ ស្តាប់
  • ចម្រៀងស្នេហ៍(ក្បត់នៅតែក្បត់) បទភ្លេង និង ទំនុកច្រៀង ពៅ ស៊ីផូ ស្ដាប់
  • ចម្រៀងស្នេហ៍(ភក្ត្រាស្រទន់)
  • ចម្រៀងឥតព្រាងទុក

បទភ្លេង, ទំនុកច្រៀង និង ច្រៀងដោយលោក ស៊ីន ស៊ីសាមុត ចម្រៀងភាពយន្តរឿង ចម្រៀងឥតព្រាងទុក

  • ឈាមប្រឡាក់ដៃខ្ញុំ
  • ឈូកក្នុងបឹង

  • ដងស្ទឹងពោធិ៍សាត់
  • ដងស្ទឹងសង្កែ​ ស្តាប់
  • ដឹងដែរ
  • ដួងខែរនោច
  • ដួងនេត្រា
  • ដើម​ដូង​ព្រលឹង​ស្នេហ៍
  • ដំបៅដួងចិត្ត

  • តើបងខុសអីបានជាស្រីសុំលែង ស្តាប់
  • តើមាននរណាខ្លះដូចខ្ញុំ?

  • ថាវរីមាសបង
  • ថ្ងៃនេះមិនចូលផ្ទះទេ
  • ថ្ងៃណាមានសង្ឃឹម
  • ថ្ងៃណាមេឃស្រឡះ?

  • ទឹកភ្នែកដើមឆ្នាំ
  • ទឹកភ្នែកលើទ្រូង ស្តាប់ ច្រៀង
  • ទឹកភ្នែកមួយតក់ស្តាប់
  • ទឹកភ្នែករំចង់
  • ទឹកភ្នែកឪពុក
  • ទឹកហូរក្រោមស្ពាន
  • ទុក្ខស្នេហ៍ទុក្ខកម្ម
  • ទូកត្នោត

បទភ្លេង ស៊ីន ស៊ីសាមុត ទំនុកចម្រៀង ម៉ៅ ឡៅពី ដឹកនាំប្រគំភ្លេងដោយ នូ ញ៉ុង

  • ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
  • ទេពធីតាក្នុងសុបិន
  • ទំនួញកំហែងឈើទាល
  • ទំនួញ​ចាប​មាស ស្តាប់
  • ទំនួញនាងបទុមា
  • ទំនួញហ្គីតាមាស ស្តាប់ ច្រៀង
  • ទំនួញអក្ខរា
  • ទំនួញទោចភ្នំ
  • ទំនួញស្ដេចនាគ

(ក្នុងខ្សែភាពយន្តខ្មែរ រឿង ស័ង្ខសិល្ប៍ជ័យ) ច្រៀងដោយ ស៊ីន ស៊ីសាមុត

  • ទោះយ៉ាងណា
  • ទ្រព្យគាប់ចិន្តា
  • ទំនិញស្នេហា
  • ទន្សាយស្តាយចន្ទ

  • ធីតាវិមានមាស
  • ធូបបីសរសៃ

  • និស្ស័យកម្មព្រះមោគ្គល្លាន
  • និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
  • នឹកសែននឹក
  • នឹកអូនជានិច្ច
  • នៅតែប្រាថ្នា

  • បក្សាស្លាបដែក
  • បងខុសហើយ
  • បង​ចាំយូរហើយ
  • បងច្រៀងនាងយំ
  • បង​នៅ​រង់​ចាំ
  • បង​នាំខ្មៅរត់
  • បងលាសិនហើយ(ក្នុងខ្សែភាពយន្ត រឿង ពៅឈូកស)
  • បងសែនពេញចិត្តនឹងស្រី
  • បងស្រណោះសំដី
  • បងស្រលាញ់អូនជាងគេ
  • បង្គងទឹកភ្នែក
  • បង​រស់​ព្រោះ​អូនស្ដាប់
  • បណ្ដាំស្នេហ៍
  • បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ
  • បាត់​ដំបង​កុំចងពៀរនឹងខ្ញុំ
  • បាត់ដំបងបណ្តូលចិត្ត
  • បានជួបគ្នាហើយ
  • បិតាអភ័ព្វ
  • បិសាចក្រមុំ
  • បុប្ផាតែមួយ ស្តាប់ ច្រៀង
  • បុប្ផាមាសស្នេហ៍
  • បុប្ផាវៀងចន្ទ
  • បុប្ផាឆៀងម៉ៃ
  • បុប្ផាដីក្រុង
  • បុប្ផាពង្រ
  • បុប្ផាលាក់ខ្លួន
  • បំភ្លេចមិនបាន
  • បើជាវាសនា
  • បើនឹងព្រាត់ហើយ
  • បើស្រលាញ់ត្រូវហ៊ាន
  • បើអូនបានបង
  • ប៉ៃលិនសុបិនស្នេហ៍
  • ប៉ៃលិនព្រលឹងស្នេហ៍
  • ប្ដីមួយជីវិត
  • ប្រវាស់ស្រែប្រាំង
  • បណ្ដាំស្នេហ៍​(បណ្ដាំស្នេហ៍ស្នង) ស្ដាប់

  • ផាត់ជាយបណ្ដូលចិត្ត
  • ផ្ការីកក្នុងចិត្ត​ ស្តាប់ ច្រៀង
  • ផ្កាយព្រឹក
  • ផ្កាយ​ព្រះ​អង្គារ ស្តាប់
  • ផ្កាយព្រះអង្គារ ចង្វាក់សារ៉ាវ៉ាន់ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត
  • ផ្សងព្រេងតាមកម្ម
  • ផ្សងកម្រងផ្កា

  • ភូមគគីធំ
  • ភ័ព្វព្រេងវាសនា
  • ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
  • ភ្នំសំពៅជម្រៅដួងចិត្ត
  • ភ្លៀងស្រក់នៅមាត់បង្អួច
  • ភ្លេងមច្ចុរាជ ស្តាប់

  • មករាំលេងនឹងខ្ញុំ
  • មន្តស្នេហ៍ស្រីខ្មៅ ស្តាប់ ច្រៀង
  • មាននរណាខ្លះ
  • មាសទឹកប្រាំបី
  • មាសទឹកដប់
  • ម៉ារីណា
  • មិនលែងប្រពន្ធ
  • មួយម៉ឺនសារភាព
  • មួយម៉ឺនអាល័យ
  • មេឃ និងដី
  • ម៉ោង៣យប់មិញ
  • ម៉ែឱ្យអាវយ័ន
  • ម្ចាស់ក្លិននៅទីណា
  • ម្លប់​ដូង​ទី​ដប់
  • ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
  • ម្សិលមិញ
  • មន្តស្នេហ៍ស្រីខ្មៅ

  • រង់ចាំថ្ងៃស្អែកស្តាប់
  • រយពាន់សារភាព
  • រសាត់តាមខ្យល់
  • រាហុចាប់ចន្ទ្រ
  • រូបស្រីជាដួងចិត្តបង
  • រូបមួយជីវិតពីរ
  • រូបអូនហ្នឹងហើយ
  • រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
  • រៀមខំស្រម៉ៃ
  • រៀម​ចង់​ជួប​ចរចា (យូរឆ្នាំដែលចាំអូន)
  • ដួងខែរនោច
  • រំដួលក្រពុំ
  • រំដួលកោះកុង
  • រំដួលស្ទឹងសង្កែ ស្តាប់
  • រំដួលពោធិ៍សាត់
  • រំដួលសុរិន្ទ
  • រឿងពិតរបស់បង
  • រសើបណាស់[[មេឌា:]]

  • លាបាត់ដំបង
  • លាហើយសកុលាបស្រី
  • លាភូមិសេកសក
  • លាហើយប៉ារីស
  • ល្វាចេកព្រាត់គូ
  • លាហើយពោធិ៍សាត់
  • ល្មមហើយណាស្រី ស្តាប់ច្រៀង
  • លុះលង់ក្រោមធរណី
  • លួចស្នេហ៍លួចទុក្ខ
  • លួចស្រលាញ់
  • ស្ទឹងពោធិ៍សាត់

  • វណ្ណៈស្នេហ៍
  • វស្សាដល់ហើយ
  • វាសនាបិតាអភ័ព្វ
  • វិលវិញតាមសន្យា
  • វិលវិញមកអូន

  • សាយណ្ហទោចយំ
  • សូមជួបត្រឹមជាតិហ្នឹង
  • សង្ឃឹមជានិច្ច
  • សង្ឃឹមឬឥតសង្ឃឹម
  • សង្ឃឹមចុងក្រោយ
  • សង្សារកម្សត់
  • សញ្ញាប័ត្រស្នេហា
  • សំបុត្របងមួយ
  • សំបុត្រចុងក្រោយ
  • សំណើចចំអកព្រម្មលិខិត
  • សម្បថមុខព្រះ
  • សម្លេងស្រែកហៅ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត ស្ដាប់
  • សន្ទូចអត់នុយ ស្តាប់
  • សមុទ្រទឹកភ្នែក
  • សមុត្ររីងស្ងួត ស្តាប់
  • សម្ដីមិនទៀង
  • សម្រស់កោះកុង
  • សុភាពបុរសចេះដាល់ស្ដាប់
  • សុវណ្ណមច្ឆា
  • សូរសំលេងភ្លៀងធ្លាក់
  • សូរិយារៀបលិចស្តាប់
  • សូរិយាផ្សងស្នេហ៍
  • ស៊ូទ្រាំតាមកម្ម
  • សែនរន្ធត់
  • សែន​ស្ដាយ​ថ្ពាល់​ស្ដាំ
  • សំឡេង​ទឹក​ភ្លៀង
  • ស្ដាយដួងតារា ស្ដាប់
  • ស្តាយក្លិនកុលាបរោយ
  • ស្តាយក្លិនដែលឃ្លាត
  • ស្តាយចិត្តដែលស្មោះ
  • ស្នេហ៍បរាជ័យ
  • ស្នេហាមួយ ស្ដាប់
  • ស្ពានអូរតាគី
  • សោភីនីមាសស្នេហ៍
  • ស្រណោះខ្លួនណាស់
  • ស្រណោះគ្រាដែលកន្លង បទភ្លេង, ទំនុក និងច្រៀងដោយលោក ស៊ីន ស៊ីសាមុត

ដឹកនាំភ្លេងដោយលោក ហាស់ សាឡន

  • ​​​ ស្រណោះផ្កាក្ទម្ភស្តាប់ ច្រៀង
  • ស្រណោះភូមិដើមល្វា
  • ស្រណោះស្រុកស្រែស្តាប់
  • ស្រឡាញ់ហើយម្ដេចស្អប់
  • ស្រអែមដងស្ទឹងសង្កែ
  • ស្រអែមលាក់ខ្លួន
  • ស្តាប់បងច្រៀងបំពេ
  • ស្ទឹងកែវ ស្តាប់
  • ស្ទឹងពោធិ៍សាត់
  • ស្លឹកឈើចាកមែក
  • សំណោករាហុល
  • សំណព្វចិត្ត
  • សុំស្នេហ៍សុំលុយ និពន្ធបទភ្លេង និង ទំនុកច្រៀង វ៉ោយ ហូ ដឹកនាំប្រគំភ្លេង ហាស់ សាឡន
  • ស្នេហ៍នៃយើង
  • ស្នេហ៍បាត់សំរស់
  • ស្នេហ៍លើអាកាស
  • ស្នូរតំណក់ទឹកភ្លៀង
  • ស្ពាន​ឈើ​​អភ័ព្វ
  • ស្មានចិត្តមិនត្រូវ
  • ស្រីចិត្តរយពាន់
  • ស្រលាញ់អូន៣៦៥ថ្ងៃ
  • សម្រស់គ្មានផ្ទឹម
  • សម្រែកឈាមខ្មែរ ច្រៀងដោយលោក ស៊ី ស៊ីសាមុត ទំនុកច្រៀង ម៉ា ឡៅពី បទភ្លេង ស៊ីន ស៊ីសាមុត​
  • សត្វស្ទាំងហើរស្ទុយ

  • អកបឹងកន្សែង ស្ដាប់
  • អក្ខរាទឹកភ្នែក
  • អក្ខរាផ្ញើទៅស្រី ស្ដាប់
  • អក្ខរាតាមព្រះពាយស្តាប់
  • អនិច្ចា
  • អនិច្ចា​ក្រឡា​ហោមគង់
  • អនិច្ចាផ្គរលាន់
  • អនុស្សាចារដើមស្រឡៅ
  • អនុស្សាវរីយ៍ភ្នំសំពៅ
  • អនុស្សាវរីយ៍សេកសក
  • អស់ហើយក្តីរំពឹង
  • អាថ៌កំបាំងបុរសក្នុងលោក
  • អានី ស្តាប់
  • អារសាច់ជូនម្ដាយ
  • អាសូររំចង់ (ទឹកភ្នែករំចង់)
  • អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
  • អូនគង់ដឹងខ្លួន
  • អូនគ្មានស្រណោះ
  • អូនជាដួងចិត្តបង
  • អូនទើសទាស់រឿងអ្វី
  • អូនភស្ដា
  • អូនមកពីណា
  • អម្រែកស្នេហ៍អវិចី

  • ឯណាទៅឋានសូគ៌

តំណភ្ជាប់ក្រៅ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Margaret J. Goldstein (2004).Cambodia in Pictures Visual geography series.Twenty-First Century Books.p.80 ISBN: 0822519941
  2. "Sinn Sisamouth Documentary". nexusmanger.com. The Sinn Sisamouth Documentary Project We Love Long Beach, CA Documentary. 2004. Archived from the original on 4 តុលា 2021. Retrieved 2 May 2015. Rock on Film and tagged Cambodia, Cambodia pop culture, Don't Think I've Forgotten: Cambodia's Lost Rock and Roll, John Pirozzi
  3. "ABSTRACT Sounding The Spirit of Cambodia: The Living Tradtion of Khmer Music And Dance Drama in A Washington, DC Community". drum.lib.umb.edu. Professor Carol E.Robertson School of Music. 2004. Archived from the original (PDF) on 2021-10-04. Joaana Theresa Pecore Doctor of Philosophy
  4. "Lokhon Luang", the Cambodian Court Theatre: Toward a Decline of Women's Supremacy?. Asian Theatre Journal Vol. 32, No. 2 University of Hawai'i Press. 2015. p. 416-439. https://www.jstor.org/stable/24737039. 
  5. ""Don't Think I've Forgotten: Cambodia's Lost Rock and Roll"" (PDF). argotpictures.com. ARGOT PICTURES PRESENTS. 2014.
  6. "A voice from the killing fields". theguardian.com. Journalist and writer Nik Cohn's feature on Elvis Presley ('The Greatest Gigs of All Time') appeared in OMM41. Retrieved 19 May 2007. Nik Cohn, The Guardian News
  7. "'Don't Think I've Forgotten,' a Documentary, Revives Cambodia's Silenced Sounds". nytime.com. The New York Times. Retrieved 9 April 2015. By Ben Sarario
  8. "Screen Asia: "Don't Think I've Forgotten: Cambodia's Lost Rock and Roll"". Asia Society.org. Houston Cinema Arts Festival. 2015.
  9. "31th Tokyo International Film Festival (TIFF)". Asia center JAPANFOUNDATION. 2018.
  10. Popular Song, Melodies from the Dead: Moving beyond Historicism with the Buddhist Ethics and Aestheties of Pin Peat and Cambodian Hip Hop. Department of Musicology and Ethnomusicology, Boston University, Boston, MA 02215, USA. 2001. https://www.mdpi.com/2077-1444/11/11/625. "mdpi.com 7 November 2020" 
  11. ក្រុមព្រះសុរិយា