ភ្លេងពិណពាទ្យ
លក្ខណៈទូទៅ
[កែប្រែ]ភ្លេងពិណពាទ្យគឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ បច្ចុប្បន្នក្រុមភ្លេងពិណពាទ្យគឺជា ក្រុមវង់ភ្លេងព្រះរាជវាំង។ ភ្លេងពិណពាទ្យមានពីរវង់គឺ វង់តូច និងវង់ធំ។ មានប្រជាជនខ្មែរមួយចំនួន នៅតែហៅវង់ភ្លេងនេះថា វង់ភ្លេងសៀម ។ នេះជាការខុសឆ្គងមួយដែលប្រជាជនខ្មែរមិនយល់ពីប្រវត្តិនៃ ភ្លេងពិណពាទ្យ ខ្លួនបែរជាហៅវង់ភ្លេងនេះជារបស់សៀមទៅវិញ៕
ពិណពាទ្យវង់តូច
[កែប្រែ]ពិណពាទ្យវង់តូច មានឧបករណ៍ទាំងអស់ចំនួន ០៥ឧបករណ៍ដូចជា៖
ពិណពាទ្យវង់ធំ
[កែប្រែ]ប្រគុំក្នុងពិធីផ្សេងៗ
[កែប្រែ]ភ្លេងពិណពាទ្យ មានប្រគុំក្នុងពិធីដូចជា÷
- ទទួលក្បួនទ័ព
- បុណ្យទ្វារទសមាស
- ព្រះរាជពិធីបួងសួង
- ព្រះរាជពិធីចុះផែ
- ព្រះរាជពិធីច្រត់ព្រះនង័្គល
- របាំទេពមច្ឆា
- របាំទេពមនោរម្យ
- របាំអប្សរា
- របាំមនីមេខាលា
- របាំសុវណ្ណមច្ឆា
- ល្ខោនខោល
- ល្ខោនស្បែកតូច
- ល្ខោនស្បែកធំ
- របាំអាយ៉ង
- ល្ខោនពាក់មុខ
- ល្ខោនរឿងរៀមកេរ្តិ៍
- បុណ្យភ្ជុំបិណ្ឌ
- បុណ្យកឋិនទាន
- បុណ្យផ្កា
- បុណ្យបញ្ចុះខន្ធសីមា
- បុណ្យសព
ប្រភេទភ្លេង
[កែប្រែ]ភ្លេងពិណពាទ្យ មានច្រើនបទ
[កែប្រែ]- បទទី១ បទសព្វសាធុការ ភ្លេងគ្រូឲ្យពរ កិច្ចឲ្យជាមង្គល
- បទទី២ បទត្រៈធំ ដំណើរសន្និបាត ភ្លេងអញ្ជើញគ្រូជាអធិបតី ជាកិច្ចប្រស់ព្រំ
- បទទី៣ បទផ្លិត ដំណើរសាទរ ប្រើក្នុង (របាំផ្លិត - Hand-Held Fan Dance)
- បទទី៤ បទពញាដើរ ភ្លេងស្ដេចយាង ដណើរប្រឡោមស្នេហ៍ ប្រើក្នុង (របាំ ទេពមនោរម្យ - Tep Monorom Dance)
- បទទី៥ បទហោះ ភ្លេងនៃដំណើរហោះហើររបស់ទេវតា
- បទទី៦ បទក្លុំ ភ្លេងនៃដំណើរបក្សី
- បទទី៧ បទភពផាត់ ភ្លេងនៃដំណើរបិទពួន ឬ រត់គេចខ្លួន
- បទទី៨ បទដំបងកណ្ឌ ភ្លេងបើកបាតនៃពពួក អាសុរា (យក្ស)
- បទទី៩ បទកម្មាន់ ភ្លេងនៃដំណើរទស្សទាយ ប្រើដោយតួអង្គ ហោរ៉ា
- បទទី១០ បទមហោរិទ្ធ
- បទទី១១ បទរោទ៍សាម៉ាលា ដំណើរចុះមករបស់ពួកទេពនិករ ឬ ទេវតា
- បទទី១២ សុីនួនបាចផ្កា ភ្លេងជូនពរ ប្រើក្នុង (របាំជូនពរ - Wishing Dance)
- បទទី១៣ ខ្លងយោល ភ្លេងសោយសោក ដំណើរកើតទុក្ខ
- បទទី១៤ បទក្រៅណៃ
- បទទី១៥ បទព្រះបាទសក្កៈនី
- បទទី១៦ បទរោទ៍បងរ៉ាប់រង
- បទទី១៧ បទខែកបរមខាត់
- បទទី១៨ បទជើត
- បទទី១៩ បទជើតឈឹង ភ្លេងដំណើរគ្រូ ដំណើរមកដល់ ឬ ដំណើរយាត្រា ប្រើក្នុង (របាំ សុវណ្ណមច្ឆា - Sovann Machha Dance) English mean (Mermaid Dance)
- បទទី២០ បទបាធំ
- បទទី២១ បទរុករន្ធ
- បទទី២២ បទជើតប្រចាប់ ភ្លេងនៃដំណើរដេញចាប់គ្នា ប្រើក្នុង (របាំ កែវមណីមេឃកាឡា ឬ មណីមេខលា - Keomoni Mekhala Dance)
- បទទី២៣ បទមាជ័យ
- បទទី២៤ បទផៃរឿង រឿងរណ្ដំ
- បទទី២៥ បទលោ
- បទទី២៦ បទភ្លុកតន់ម៉ាយ
- បទទី២៧ បទត្រាសប្លែង
- បទទី២៨ បទព្រាហ្មណ៍រើសជញ្ជៀន ឬ ព្រាហ្មណ៍កឹបវែន
- បទទី២៩ បទឡុងសុង
- បទទី៣០ បទសែនព្រេន
- បទទី៣១ បទបាចលាជ
- បទទី៣២ បទនាងនាគ ជ័យយន្តោ ភ្លេងនាគព័ន្ធ ប្រើជាកិច្ចបង្វិលទាន ឬ បង្វិលពពិល ប្រើក្នុង (របាំ ព្រះថោងនាងនាគ - Preah Thong Neang Neak Dance ) English mean Cambodia Royal Wedding Dance
- បទទី៣៣ បទជើតសុង
- បទទី៣៤ បទរោទ៍
- បទទី៣៥ បទត្រាក់តូច
- បទទី៣៦ បទលា ឬ ស្ដេចលា
- បទទី៣៧ បទស្មិល
- បទទី៣៨ បទជំនាញ
- បទទី៣៩ បទឈប់
- បទទី៤០ បទក្រាវណក
- បទទី៤១ បទជ្វារាំបើកវាំងនន
- បទទី៤២ បទជ្វារាំបិទវាំងនន
- បទទី៤៣ បទឈុយឆាយ ភ្លេងថ្វាយព្រះពរ ប្រើក្នុង (របាំថ្វាយព្រះពរ - Blessing Dance)
- បទទី៤៤ បទឡាំជ្វា ឬ បទរបាំជា
- បទទី៤៥ បទខែកណាំង ឬ ជ្វារាំបើកល្ខោនស្បែក
- បទទី៤៦ បទជ្វាបុមប៊ៃ
- បទទី៤៧ បទខែកសៃ ឬ បទជ្វារាំដាក់ទ្រូ
- បទទី៤៨ បទខែកសូក ឬ បទជ្វាសោកា
- បទទី៤៩ បទជ្វាឡើងរោង
- បទទី៥០ បទភូមាប្រាំថត
- បទទី៥១ បទតាយ៉ែ ភ្លេងក្រសាល ដំណើរមកកំសាន្ត ប្រើក្នុង (របាំ បួងសួង - Prayer Dance) (របាំ ទេពអប្សារ៉ា - Tep Apsara Dance)
- បទទី៥២ បទបារាំងវែង
- បទទី៧៣ បទព្រះថោង
- បទទី៨៩ បទនារីលង្វែក
- បទទី៩០ បទសែនស្រណោះ
- បទទី៩២ បទនាងណាយ
- បទទី៩៥ បទតានៃ ឬ បទសុីវីល័យ
- បទទី៩៧ បទស្វាហក់
- បទទី៩៨ បទភ្ញាវ៉ា
- បទទី៩៩ បទ ល្ខិន ឬ ល្ហិន
ប្រភព
[កែប្រែ]- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ Archived 2008-07-23 at the វេយប៊ែខ ម៉ាស៊ីន.
|
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |