Jump to content

ខេត្តក្រមួនស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Kiên Giang province)
ប្លង់នៃខេត្តក្រមួនស

ក្រមួនស គឺជា​ខេត្ត​មួយ នៅ​ដែនដី​ ត្រូវបាន រដ្ឋាភិបាល​យួន​ប្តូរ ឈ្មោះ​ទៅជា​ភាសា​យួន​ថា ខេត្ត កៀង យ៉ាង ( Kiên Giang ) ។ មជ្ឈមណ្ឌល​របស់​ខេត្ត​គឺ​ទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយ​ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រ​ឆ្ពោះទៅ​ទិស​ខាងជើង​។ ទិស​ឦ​- សាន នៃ​ខេត្ត​ក្រមួនស ជាប់​នឹង​ខេត្តមាត់ជ្រូក​ ទិស​ខា កើត ជាប់ នឹង​ទីក្រុង​ព្រែក​ឫស្សី​ ទិសអាគ្នេយ៍​ជាប់​នឹង​ខេត្តពលលាវ, ទិស​ខាងត្បូង​ជាប់​នឹង​ខេត្ត​ទឹកខ្មៅ​, ទិស​ខាងជើង​ជាប់​ព្រំដែន ប្រទេស​កម្ពុជា ដែលមាន​បន្ទាត់​ព្រំដែន​ប្រវែង ៥៤​គីឡូម៉ែត្រ ទិស​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រថៃ ដែលមាន​បន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ។ ខេត្ត​ក្រមួន​សមាន​កោះ​តូចធំ​ជាង ១០០ នៅក្នុង​សមុទ្រ។ ខេត្ត​ក្រមួន​សមាន​ផ្ទៃដី ៦ ២៩៩ គីឡូម៉ែត្រ ក្រឡា។​
បច្ចុប្បន្ននៅកម្ពុជានៅសល់វិថីមួយដែលមានឈ្មោះថា វិថីក្រមួនស ដែលគិតចាប់ពី មហាវិថីព្រះមុនីវង្ស មកដល់ មហាវិថីព្រះនរោត្តម ខាងជើង មន្ទីរពេទ្យព្រះអង្គឌួង។

ទិដ្ឋភាពខេត្តក្រមួនស។

បន្តវិគីភីឌាសឺនសុរីយាអាប់រស្មី

និរុត្តិសាស្ត្រ​

[កែប្រែ]

​ពាក្យ​ថា ក្រមួនស មកពី ក្រមួន និង ស​។​

​*ក្រមួន (​នាម​) វត្ថុ​មាន​ព៌​ណ​លឿង​, ​លឿងចាស់​, លឿងខ្ចី​ឬ​ព៌​ណស​ក៏មាន ជា​វត្ថុ​មាន​អាកា​រៈទ​ន់​ល្អិត ធ្វើជា​ទៀន​អុជ​បាន​, កើត​ពី​ទឹក ឃ្មុំ។ ក្រមួនមាត់ គឺ​ក្រមួន​ស្ល​លាយ​នឹង​ប្រេង និង​គ្រឿង​ក្រ អូ​ប​ឯទៀត​សម្រាប់​លាប​បបូរមាត់ ។​សាច់​ខ្យង ដែលមាន​ពណ៌​លឿង​ដូច​ក្រ មួន​ក៏​ហៅថា ក្រមួន ដែរ។​

​*ស​ ( គុណនាម ) ដែលមាន​ពណ៌​សម្បុរ​ដូច​សំឡីកប្បាស​, ពណ៌​ស​,​សំពត់​ស​, សក្បុស​, ស​ណាស់។ សរុបមក ខេត្ត​ក្រមួនស មានន័យថា ខេត្ត​ដែលមាន ក្រមួន ពណ៌ ស។​

ប្រវត្តិ​

[កែប្រែ]

​ឆ្នាំ ១៨៣២ ក្រមួនស​ឋិត​នៅក្នុង​ខេត្តពាម ( Hà Tiên ) ដែលជា​អតីត​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម នា​សម័យ​នោះ។​

​ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ភូមិ សាស្ត្រ​នៅ​កម្ពុជា​ក្រោម ជា ៥ តំបន់​រដ្ឋបាល​ធំៗ ហើយ​នៅក្នុង​តំបន់​នីមួយៗ គេ​ចែកចេញជា និគម​តូចៗ មួយទៀត បានជា​ខេត្ត​ពាម (Hà Tiên ) ពី​ដើម​ត្រូវបាន​ចែកជា ២ គឺ ៖

  • ១.​ពាម ( Hà Tiên )
  • ២.​ក្រមួនស ( Rach Gia )

នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ទាំងពីរ​គឺ ពាម និង ក្រមួនស ត្រូវបាន​ក្លាយជា​ខេត្ត​ទាំង ២ គឺ ខេត្ត​ពាម និង​ខេត្ត​ក្រមួនស។​

​ពេលដែល​កម្ពុជា​ក្រោម នៅក្រោម​ការកាន់កាប់ នៃ​របប​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hoà) ខេត្ត​ពាម និង ខេត្ត​ក្រមួនស រដ្ឋាភិបាល​វៀតណាម​មួយ​នេះ បាន​ច្របាច់​បញ្ចូល ខេត្ត​ទាំងពីរ​នេះ​ឲ្យ​ចូលគ្នា​ទៅជា​ខេត្ត​មួយ ហើយ​ផ្លាស់​ឈ្មោះ​ថ្មី ទៅជា​ភាសា​យួន​មួយ​ទៀតថា ខេត្ត​កៀង​យ៉ាង (Kiên Giang ) ចំណែក​ខ្មែរក្រោម​វិញ នៅតែ​ហៅថា​ខេត្ត​ក្រមួនស តាម​ភាសាជាតិ របស់ខ្លួន។​

រដ្ឋបាល​

[កែប្រែ]

ខេត្តក្រមួនស (អង់គ្លេស: Kramuon Sa Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង ​បច្ចុប្បន្ន រដ្ឋាភិបាល​វៀតណាម បាន​កែប្រែ​ឈ្មោះ​ភូមិ ឃុំ ស្រុក នៃ​ខេត្ត​ក្រមួនស​ទៅ​ភាសា​យួន និង​បាន​បែងចែក​រដ្ឋ​ភូមិសាស្ត្រ ចេញ​ជាច្រើន​ភូមិ ឃុំ​និង​ស្រុក។​

​ភូមិសាស្ត្រ​ខេត្ត​ក្រមួនស ពេលនេះ ត្រូវបាន​បែង​ចែកចេញជា ១២ ស្រុក (Huyện) និង​មាន​ទីក្រុង ១ គឺ​ទីក្រុង ក្រមួនស (Rạch Giá) និង​ទី​រួម​ខេត្ត ១ គឺ​ទី​រួម​ខេត្ត​ពាម (Hà Tiên)។ ខេត្ត​ក្រមួន​សមាន ១០ទីរួមស្រុក​ ៩៧ ឃុំ និង ១៣ សង្កាត់។​

​ឈ្មោះ​ស្រុក​ទាំង ១២ និង​ទី​រួម​ខេត្ត​ទាំង ២ ដែល​រដ្ឋាភិបាល​វៀតណាម បាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន​។ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តក្រមួនស
លេខរៀងឈ្មោះស្រុកជាអក្សរខ្មែរឈ្មោះស្រុកជាអក្សរឡាតាំងឈ្មោះស្រុកជាអក្សរ
១ ​ទីរួមខេត្តពាម Peam Province Hà Tiên
២ ​ទីក្រុងក្រមួនស Kramuon Sa City RạchGiá
៣ ស្រុកភ្នំម្លូ Phnom Mlou District Kiên Lương
៤ ស្រុកភ្នំដី Phnom Dei District Hòn Đất
៥ ស្រុកឃ្លាំងមឿង Khleang Meung District Châu Thành
៦ ​ស្រុកក្រសាំង Krasaeang District Tân Hiệp
៧ ​ស្រុកព្រៃរំដេង Prey Romdeng District Giồng Riềng
៨ ​ស្រុកអំពាចវែង Ampeach Veng District Gò Quao
៩ ​ស្រុកព្រែកបី Prek Bei District An Biên
១០ ​ស្រុកអូរមិញ O Minh District An Minh
១១ ​ស្រុកកោះត្រល់ Kaoh Tral District Phú Quốc
១២ ​ស្រុកប្រជុំកោះ Brachoum Kaoh District Kiên Hải
១៣ ​ស្រុកខ្វែងទទឹង Khveng Ttung District Vĩnh Thuận
១៤ ស្រុកទួលអូរមិញ Toul Ou Minh District U MinhThượng


ព្រំប្រទល់នៃខេត្តក្រមួនស

ខេត្តក្រមួនស ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)
ខេត្តមាត់ជ្រូក ខេត្តព្រែកឬស្សី និង ខេត្តពលលាវ កោះត្រល់ និង សមុទ្រពាម ខេត្តទឹកខ្មៅ និង ខេត្តពលលាវ ខេត្តមាត់ជ្រូក ខេត្តព្រែកឬស្សី និង  កម្ពុជា



ផែនទីខេត្តក្រមួសដែលយួនប្រើសព្វថ្ងៃ ផែនទីខេត្តក្រមួស


រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​

[កែប្រែ]

​ក្រមួនស ជា​ខេត្ត​មួយ​សម្បូរ​ទៅដោយ​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​ទាក់ទិន​នឹង​រឿងរ៉ាវ​ខ្មែរក្រោម ដូចជា ជំនីក​ព្រែក​តែង (Kênh Đào Vĩnh Tế) កំពង់ផែ​អន្តរជាតិ​អូរ​កែវ (Oc Eo) នៃ​មហា​ណា​ចក្រ​នគរ​ភ្នំ ( ភាសា​យួនៈ Phù Nam) និង​វត្ត​អារាម​ព្រះពុទ្ធសាសនា ថេរវាទ​ខ្មែរ​មាន​ចំនួន ៧៦ វត្ត ក្នុងនោះ​មាន វត្តរតនរង្សី ហៅ វត្ត​ចំការ​ត្រើយ​ត្បូង បានកកើតឡើង​ក្នុង គ​. ស​. ១៤១២ ៕

ឯកសារយោង

[កែប្រែ]
  • វចនានុក្រម​ខ្មែរ រៀង​រៀង​ដោយ សម្តេច ព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោ​ត​ញ្ញា​ណោ បោះពុម្ព​ដោយ​ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ ១៩៦៨។​

ដោយ ថាច់ ប្រីជា គឿន

មើលផងដែរ

[កែប្រែ]