ខេត្តលង់ហោរ
លង់ហោរ (ឡាតាំង: Longhor, យួន: Vĩnh Long) ជាខេត្តមួយ នៅដែនដី ទំព័រគំរូ:ប្រទេសវៀតណាម។ មជ្ឈមណ្ឌល ទីប្រជុំជនគឺ ទីរួមខេត្តលង់ហោរមានប្រជាជនទាំងអស់ ១ ០៣២ ៤០០ នាក់ និងផ្ទៃសរុប ១ ៤៧៥ គីឡូម៉ត្រក្រឡា និង នៅក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកចេញជាខេត្តវិញឡុង, សាដែក, និង ត្រាវិញ។
បន្ត
ភូមិសាស្ត្រ
[កែប្រែ]ខេត្តលង់ហោរឋិត នៅចំកណ្តាលដៃទន្លេទាំងពីរនៃទន្លេមេគង្គ គឺទន្លេបាសាក់ និងទន្លេលឿង ខាងកើត ជាប់នឹងខេត្តកំពង់ឫស្សី ទិសអាគ្នេយ៍ជាប់ នឹងខេត្តព្រះត្រពាំង ទិសខាងលិច ជាប់នឹងទីក្រុងព្រែកឫស្សី ទិសពាយ័ព្យជាប់ នឹងខេត្តប្រាសាទបណ្ឌប (Đồng Tháp) ទិសខាងជើងជាប់ នឹងខេត្តតៀងយ៉ាង (Tiền Giang) (ខេត្តថ្មីដែលយួន ទើប បង្កើត)។
ផ្ទៃដី៖
ខេត្តលង់ហោរមានផ្ទៃដីសរុប ១ ៤៧៥ គីឡូ ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីសម្រាប់៖
- កសិកម្ម ២១៦ ៣២៨ ha
- ដើមឈើឧស្សាហកម្ម មាន ២ ១៧៦ ha
- ជលផលមាន ១ ២២៦ ha ។
ប្រជាជន
[កែប្រែ]ប្រជាជនទូទាំងខេត្តសរុប ១.០២៣.៤០០ នាក់ ក្នុងនោះស្រីមាន ៤៩៦.៦០០ នាក់ ប្រុសមាន ២២៦.៨០០ នាក់ ។
រដ្ឋបាលភូមិសាស្ត្រ
[កែប្រែ]ខេត្តលង់ហោរ (អង់គ្លេស: Longhor Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង ខេត្តនេះមាន ៧ស្រុក ឃុំ និង ភូមិ÷
ខេត្តលង់ហោរ | |||
---|---|---|---|
លេខរៀង | ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង | ឈ្មោះស្រុកជាអក្សរយួន |
១ | ទីរួមខេត្តលង់ហោរ | Longhor Province Town | Thị xã Vĩnh Long |
២ | ស្រុកលង់ហោរ | Longhor District | Huyện Long Hồ |
៣ | ស្រុកកំពប់តែអុង | Kompb Te Ong District | Huyện Trà Ôn |
៤ | ស្រុកកំពង់តែអុង | Kompng Te Ong District | Huyện Mang Thít |
៥ | ស្រុកកំពង់រលីង | Kompng Rling District | Huyện Vũng Liêm |
៦ | ស្រុកផ្សារថ្មី | Phsar Thmei District | Huyện Tam Bình |
៧ | ស្រុកអង្គុលី | Angkouli District | Huyện Bình Minh |
ខេត្តមានទីរួមស្រុក ឃុំ/ខណ្ឌ ទាំងអស់ចំ នួន ១០៧ ក្នុងនោះទីរួមស្រុក/ខណ្ឌ មានចំនួន ១៣ ឃុំមានចំនួន ៩៤ និង ភូមិ និងតំបន់ មានចំនួន ១០៨។
ព្រំប្រទល់នៃខេត្តលង់ហោរ
ខេត្តលង់ហោរ | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
វត្ត
[កែប្រែ]- ១.វត្តបូព៌ាម្រឹគកប្បព្រឹក្ស (សង់ច្រវាចាស់)
- ២.វត្តសាលវនឧទ្យាន (ព្រែកឈូក)
- ៣.វត្តអម្ពវ័នមុនី (ស្វាយ)
- ៤.វត្តទេពមង្គល (អន្ទិព្វ)
- ៥.វត្តបទុមបុប្ផាសារាវន្តវង្ស (សង់ច្រវាថ្មី)
- ៦.វត្តសេរីដួនល្អ (ដួនល្អ)
- ៧.វត្តប្រជុំពលមង្គលបុរី (ទ្រនំសេក)
- ៨.វត្តកំពង់រាជបុប្ផា (អង្គុលីថ្មី)
- ៩.វត្តអង្គុលីរាជាសេរីឧត្តម (អង្គុលីចាស់)
- ១០.វត្តសែនសេរីសត្ថា (តាសែន)
- ១១.វត្តមង្គលបូរី (ព្រែកគោល)
- ១២.វត្តសេរីមង្គល (តាឆាយ)
- ១៣.វត្តសង្ឃមង្គល (កំពង់រលេម)
សូមបញ្ជាក់ថា ពាក្យនៅក្នុងវង់ក្រចក (….) គឺ ឈ្មោះវត្តដែលគេនិយមហៅ ចំណែកក្រៅវង់ក្រចកគឺនាម បញ្ញតិរបស់វត្ត ។
ឯកសារយោង
[កែប្រែ]- សារព័ត៌មានព្រៃនគរ Archived 2013-12-06 at the វេយប៊ែខ ម៉ាស៊ីន.
មើលផងដែរ
[កែប្រែ]
|
|