ខ្មែរក្រោម
ប្រជាជនខ្មែរក្រោមកំពុងតែធ្វើដំណើរតាមផ្លូវ | |
ចំនួនប្រជាជនសរុប | |
---|---|
៧-១០លាននាក់ (យោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងដែនដីសណ្ដទន្លេមេគង្គ) | |
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ | |
(ដីសណ្ដទន្លេមេគង្គ) | |
វៀតណាម | ៧-១០លាននាក់ (យោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោម) ១ ៣១៩ ៦៥២នាក់ (ទិន្នន័យរដ្ឋាភិបាលវៀតណាម) |
កម្ពុជា | ១.២ លាននាក់ (១៩៩៩) |
អាមេរិក | ៣០ ០០០នាក់ (១៩៩៩) |
អូស្ត្រាលី | ៣ ០០០នាក់ (១៩៩៩) |
ប្រទេសផ្សេងៗ | ៦០០០នាក់ (១៩៩៩) |
ភាសា | |
ខ្មែរ, វៀតណាម | |
សាសនា | |
ពុទ្ធសាសនាថេរវាទចំនួនប្រហែល៩៥% , គ្រិស្ដសាសនាប្រហែល៥% |
ខ្មែរក្រោម គឺជាជនជាតិខ្មែរ ដែលរស់នៅតាមតំបន់ដីសណ្ដមេគង្គ និង ទន្លេមេគង្គក្រោម។ ក្រោមរបបខ្មែរក្រហម- តាមរយៈ [២] ការប៉ាន់ស្មានចាស់គឺប្រមាណ ១៥០០០០។ ក្រោមការគ្រប់គ្រងរបស់វៀតណាមពីឆ្នាំ 1979-93 ខ្មែរដើមកំណើតខ្មែរនៅវៀតណាមខាងត្បូងមិនស្លាប់ទេ។ ហើយពួកគេត្រូវបានធានានូវសេរីភាពស៊ីវិលជាមូលដ្ឋាន។ ប៉ុន្តែក្នុងអំឡុងពេលនោះ ខ្មែរក្រហមបានសម្លាប់រង្គាលជនជាតិវៀតណាមនៅតាមព្រំដែន និង ការសម្លាប់រង្គាលបានបង្ខំប្រជាជនកម្ពុជាឱ្យចាកចេញពីប្រទេសកម្ពុជា ប៉ុន្តែកងកម្លាំងជាតិនិយមខ្មែរដ៏អាក្រក់នៅតែបន្តក្លែងបន្លំឯកសារដើម្បីញុះញង់គំនិតប្រឆាំងយួន។ ថ្ងៃនេះ ជនចំណាកស្រុកកម្ពុជាត្រូវបានចាត់ទុកថាជាក្រុមជនជាតិវៀតណាមចំនួន 54 នាក់ដែលរស់នៅក្នុងប្រទេសវៀតណាមខាងត្បូង។[១]
ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៤ ខែមិថុនា ខ្មែរក្រោមនៅភាគនិរតីនៃប្រទេសវៀតណាមបានសម្តែងការដឹងគុណរបស់ពួកគេនៅពេលដែលវៀតណាមបានធ្វើអំពើល្អ និងការពារពួកគេពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុន្តែផ្ទុយទៅវិញពួកគេតែងតែរៀបចំបាតុកម្មបំផ្លិចបំផ្លាញបំផ្លិចបំផ្លាញ។ ចង់ប្រើកម្លាំង ឈ្លានពានវៀតណាមខាងត្បូង និងទាមទារអបគមន៍ ជាភាសាយួនគេហៅថា (Miên) តាមព្យញ្ជនៈខ្មែរក្រោម (កម្ពុជាក្រោម) ដែលជាឈ្មោះខុសនៅពេលសំដៅលើដីសណ្ដមេគង្គរបស់វៀតណាម)។
ដើមកំណើត
[កែប្រែ]ខ្មែរក្រោមគឺជាជនជាតិខ្មែរ ដែលរស់នៅកម្ពុជាក្រោម តំបន់មួយនៅវៀតណាមខាងត្បូងដែលម្ដងនោះជាផ្នែកមួយនៃអាណាចក្រខ្មែរ។[៣]
តាមរយៈតួលេខរដ្ឋាភិបាលវៀតណាម (ជំរឿន ១៩៩៩) មានខ្មែរក្រោម ១០៥៥១៧៤ នាក់នៅវៀតណាម។
ប្រវត្តិ
[កែប្រែ]ផ្ដើមឡើងនៅដើមសតវត្សទី១៧ អាណានិគមកិច្ចនៃតំបន់នោះ ដោយនិគមជនយួនបានរុញច្រានខ្មែរបន្តិចម្ដងៗ នៅតំបន់ដីសណ្ដមេគង្គឱ្យឃ្លាតចាកឆ្ងាយពីបងប្អូនរបស់ខ្លួននៅកម្ពុជាកណ្ដាល និងបណ្ដាលឱ្យក្លាយជាជនជាតិភាគតិចនៅតំបន់ដីសណ្ដ។
ព្រៃនគរ ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មសមុទ្រយ៉ាងសំខាន់បំផុតរបស់ខ្មែរ។ ឈ្មោះទីក្រុងនេះត្រូវបានផ្លាស់ប្ដូរដោយយួនទៅជាសៃហ្គន និងក្រោយមកទៀត ទីក្រុងហូជីមិញ។ ការបាត់បង់នៃទីក្រុងនេះបានរារាំងច្រកចេញចូលរបស់ខ្មែរ ទៅកាន់សមុទ្រចិនខាងត្បូង។ បន្ទាប់មកទៀត ច្រកចេញចូលរបស់ខ្មែរទៅកាន់សមុទ្របច្ចុប្បន្នត្រូវបានកំណត់នៅត្រឹមឈូងសមុទ្រថៃ។ វាបានចាប់ផ្ដើមក្លាយជាភូមិនេសាទតូចមួយដែលគេស្គាល់ថាជាព្រៃនគរ។ តំបន់នោះជាទីក្រុងសៃហ្គន/ហូជីមិញដែលត្រូវបានគេកាន់កាប់ ដើមឡើយជាវាលភក់ល្បប់ និងត្រូវបានតាំងទីលំនៅដោយប្រជាជនខ្មែរអស់រយៈពេលច្រើនសតវត្សមកហើយមុនពេលការមកដល់នៃពួកយួន។
នៅឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) បានអនុញ្ញាតអោយជនភៀសខ្លួនយួនកំពុងតែរត់គេចពី សង្គ្រាមទ្រិញ-ង្វៀន ឱ្យតាំងទីលំនៅនិងបង្កើតផ្ទះប្រពៃណីនៅព្រៃនគរ។ រលកនៃនិគមជនយួនកើនឡើង ដែលព្រះរាជាណាចក្រខ្មែរ បានចុះខ្សោយដោយសារសង្គ្រាមជាមួយប្រទេសសៀម ហើយមិនអាចទប់ស្កាត់បាន ពួកគេក៏បានធ្វើយួនូបនីយកម្មតំបន់នោះយ៉ាងយឺតៗ។ គ្រានោះ ព្រៃនគរត្រូវបានគេស្គាល់ថាសៃហ្គន។
នៅឆ្នាំ ១៦៩៨ ង្វៀន-ហ៊ីវកាញ់ អភិជនយួនម្នាក់ ត្រូវបានបញ្ជូនដោយពួកមេដឹកនាំង្វៀននៅហ្វេ រឺ វ៉េ (Huế) ឱ្យបង្កើតឡើងនូវរចនាសម្ព័ន្ធរដ្ឋបាលយួននៅតំបន់នោះ ដូច្នេះក៏បំបែកចេញតំបន់នេះពីកម្ពុជា ដែលគ្មានកម្លាំងគ្រប់គ្រាន់ធ្វើអន្តរាគមន៍។ ចាប់តាំងពីឆ្នាំ ១៦៩៨ តំបន់នេះត្រូវបានស្ថិតនៅក្រោមរដ្ឋបាលយួនយ៉ាងណែន។ ពួកយួនបានក្លាយជាប្រជាជនភាគច្រើនដ៏លើសលប់នៅត្រង់កន្លែងខ្លះ[ត្រូវការអំណះអំណាង]។
នៅឆ្នាំ ១៨០២ ង្វៀន-អាញ់ (Nguyễn Ánh) បានធ្វើរាជាភិសេកខ្លួនឯងជាអធិរាជ យ៉ា-ឡុង (Gia Long) និងបានបង្រួបបង្រួមទឹកដីទាំងអស់ដែលជាវៀតណាមទំនើបឥឡូវនេះ រួមមានទឹកដីខ្មែរក្រោមផង។ នៅទសវត្សឆ្នាំ ១៩៧០ របបខ្មែរក្រហម បានវាយលុកវៀតណាម ជាកិច្ចខិតខំ ដើម្បីសញ្ជ័យយកតំបន់ដីសណ្ដទាំងនោះមកវិញ ដែលបានតាំងទីលំនៅដោយខ្មែរក្រោមដ៏លើសលប់ ប៉ុន្តែដំណើរផ្សងព្រេងខាងយោធានេះគឺជាគ្រោះមហន្តរាយទាំងស្រុង និងបានធ្វើអោយធ្លាក់ខ្លួនដួលរលំដោយសារការលុកលុយកម្ពុជារបស់កងទ័ពយួន និងបណ្ដាលឱ្យធ្លាក់ចុះខ្សោយរបបខ្មែរក្រហម រួមជាមួយនិងការកាន់កាប់របស់វៀតណាមនៅកម្ពុជាផង។
សឺន-ង៉ុកថាញ់ ជាខ្មែរជាតិនិយមម្នាក់ គឺជាខ្មែរក្រោមកើតនៅត្រាវិញ វៀតណាម។ កម្ពុជាទទួលបានឯករាជ្យនៅឯទីក្រុងសឺណែវ១៩៥៤ តាមរយៈការតស៊ូរបស់វៀតណាមនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ។
ចន្លោះឆ្នាំ ១៩៦៤ និង ១៩៧៤ ខ្មែរក្រោមត្រូវបានជ្រើសរើសដោយយោធាស.រ.ដើម្បីចូលបម្រើក្នុងកងកម្លាំងម៉ៃយ៍ (ម៉ៃផ្វស់) កំឡុងសង្គ្រាមវៀតណាម។[៤] ដំបូង ពួកគេបានប្រយុទ្ធឱ្យវៀតណាមខាងត្បូងប្រឆាំងពួកវៀតកុង ប៉ុន្តែក្នុងពេលនោះ ពួកក្រុមជីវពលទាំងនេះបានដាក់ឈ្មោះខ្លួនឯងថា រណសិរ្សតស៊ូកម្ពុជាក្រោម (បារាំង: Front de Lutte du Kampuchea Krom) នៅវៀតណាមខាងត្បូង។ ក្រុមនេះ ដើមឡើយបានបង្កើតឡើងដោយព្រះសង្ឃខ្មែរក្រោមមួយអង្គ មានព្រះនាម សឺន-សាមុកដែលមាននាមក្រៅថា កន្សែងស និងត្រូវបានបញ្ចូលទៅ FULRO។[៥]
បន្ទាប់ពី ជ័យជម្នះកុម្មុយនិស្តឆ្នាំ ១៩៧៥ កងជីវពលកម្ពុជាក្រោមបានដឹងថាវាពិតជាលំបាកណាស់ដើម្បីតស៊ូប្រឆាំងនឹងការវាយបករបស់កងកម្លាំងប្រដាប់អាវុធវៀតណាម ហើយពួកគេក៏បានឆ្លងកាត់ព្រំដែនទៅរកពួក កម្ពុជាប្រជាធិបតេយ្យដោយសង្ឃឹមថានឹងរកបានជម្រកសុវត្ថិភាពពីកន្លែងនោះដើម្បីផ្ដើមប្រតិបត្តិការរបស់ពួកគេឡើងវិញ។ នៅឆ្នាំ ១៩៧៦ ក្រុម កន្សែងស មួយក្រុមមានគ្នា ៦៨ នាក់ និង មេក្រុមរបស់ពួកគេបានស្វែងរកការជ្រកកោនក្នុងភូមិមួយក្បែរព្រំដែនវៀតណាមនៅស្រុកគីរីវង់ ហើយក៏បានចូលទៅដល់ជួបអាជ្ញាធរខ្មែរក្រហមដោយប្រាប់ពួកគេឱ្យទាក់ទងដើម្បីទទួលបានការសម្រេចចិត្តពីខៀវ-សំផន។ ពីដំបូងពួកគេត្រូវបានស្វាគមន៍ និងដកហូតអាវុធ ប៉ុន្តែនៅពេលដែលបទបញ្ជាធ្លាក់មកពីពួកមេដឹកនាំក.ប. ទៅដល់ដៃរដ្ឋអំណាចថ្នាក់មូលដ្ឋាន ពួក កន្សែងស ត្រូវបានបំបែកពីមេរបស់ខ្លួន។ មេរបស់ពួកគេបន្តបន្ទាប់មកទៀតត្រូវបានគេបញ្ជូននាំទៅ ភ្នំពេញ ដែលគាត់ត្រូវបានសម្លាប់បន្ទាប់ពីការធ្វើទារុណកម្ម ខណៈនោះ កងទ័ពខ្មែរក្រោម ៦៧ នាក់ត្រូវបានសម្លាប់រង្គាលគ្មានសល់នរណាម្នាក់ឡើយ។ កំឡុងប៉ុន្មានខែបន្តបន្ទាប់ ពួកកន្សែងស សរុបប្រហែល ២០០០ នាក់ ដែលបានឆ្លងកាត់ព្រំដែនស្វែងរកការជ្រកកោននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានសម្លាប់ជាប្រព័ន្ធដោយពួកខ្មែរក្រហម។[៦]
នៅឆ្នាំ ១៧៥៧ ពួកយួនបានធ្វើអាណានិគមលើខេត្តផ្សារដែក (ដាក់ឈ្មោះថ្មី Sa Đéc ជាភាសាយួន) និងមាត់ជ្រូក (ធ្វើយួននីយកម្មទៅជា Sa Đéc)។
កំណត់ចំណាំ
[កែប្រែ]- ↑ {{cite web|title=The 2009 Vietnam Population and Housing Census: Completed Results|url=http://www.gso.gov.vn/Modules/Doc_Download.aspx?DocID=12724 /default.aspx?tabid=503&ItemID=1841 GSO Hanoi,2004]
- ↑ Khmers Kampuchea-Krom Federation[តំណភ្ជាប់ខូច]
- ↑ Stuart-Fox, William, The Murderous Revolution: Life & Death in Pol Pot's Kampuchea, Alternative Publishing Co-Operative Limited, 1985, pp. 6.
- ↑ Vietnam Studies, U.S. Army Special Forces 1961-1971, CMH Publication 90-23, Department of the Army, Washington, D.C. 1989 (First Printed, 1973)
- ↑ Radu, M. The New Insurgencies, Transaction Publishers, 1990, p.202
- ↑ Ben Kiernan, The Pol Pot Regime: Race, Power, and Genocide in Cambodia under the Khmer Rouge, 1975–79. New Haven: Yale University Press, ISBN 978-0-300-14434-5, 1996
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Khmer Krom |
- Khmers Kampuchea-Krom Federation (KKF) Archived 2009-03-08 at the វេយប៊ែខ ម៉ាស៊ីន.
- Khmer Krom news and information network Archived 2005-08-29 at the វេយប៊ែខ ម៉ាស៊ីន.
- Khmer Krom news and information in Khmer language Archived 2007-09-28 at the វេយប៊ែខ ម៉ាស៊ីន.
- Khmer Krom: A Royal Solution for a Nationalist Vietnam Archived 2005-02-10 at the វេយប៊ែខ ម៉ាស៊ីន. បានរាយការណ៍ដោយ អង្គការប្រជាជននិងប្រជាជាតិគ្មានតំណាង
- Video clips of Rebecca Sommer's film "Eliminated without Bleeding" documenting human rights violation claims of the Khmer Krom in Vietnam Archived 2007-02-19 at the វេយប៊ែខ ម៉ាស៊ីន.
- March 2007- Article on religious oppression by Vietnam Archived 2007-03-20 at the វេយប៊ែខ ម៉ាស៊ីន.
|
|
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- Pages using ISBN magic links
- Pages using infobox ethnic group with unsupported parameters
- Articles using infobox ethnic group with image parameters
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែ សីហា ២០០៩
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- ក្រុមជនជាតិនៅកម្ពុជា
- ក្រុមជនជាតិនៅវៀតណាម
- តំបន់បែងចែក
- ជនជាតិភាគតិច
- ប្រជាជនវៀតណាមដើមកំណើតខ្មែរ