ប្រទេសចម្ប៉ា
ប្រទេសចាម្ប៉ា ជារដ្ឋមួយដែលកើតឡើងនៅរវាងឆ្នាំ១៩២ ពាក់កណ្ដាលនៃសតវត្សទី២ នៃគ.ស ហើយត្រូវបានដួលរលំនៅឆ្នាំ ១៨៣២ដែលត្រូវបញ្ចូលទឹកដីប្រទេសចាម្ប៉ាទាំងមូល ទៅជាទឹកដីនៃប្រទេសវៀតណាម ក្រោមរាជវង្សង្វៀននៃ(អាណ្ណាម) ប្រទេសនេះមានការប្រែប្រួលខាងសាសនា នយោបាយ និង រាជធានី ប្រទេសចាម្ប៉ាមានភាសានិយាយផ្ទាល់ខ្លួនគឺ ភាសាចាម ប្រទេសមួយនេះកាន់របបរាជាធិបតេយ្យផ្ដាច់ការ ក្រោយពីបាត់បង់ទឹកដីរបស់ខ្លួនជនជាតិចាមបានភៀសខ្លួនទៅរស់នៅប្រទេសជិតខាងដូចជាប្រទេស កម្ពុជា ថៃ ហើយជនជាតិចាមមួយចំនួនទៀតក៏រស់នៅក្នុងទឹកដីរបស់ខ្លួនគឺនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ ជនជាតិចាមវា ឬ ម៉ាឡេ|និង ប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត(សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ាដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈ ឬ ព្រះឥសូរ។
ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោម ឬ ឡើងទៅលើឡើយ។ ពីសតវត្សទី៣ ទៅ ទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពី ឥន្ទ្របុរៈ ចុះមកតាំងទីនៅឯ រាជធានីបណ្ឌុរង្គ។ បន្ទាប់មករាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគទ្រព្យសម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី៣ ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាម មានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្ម បានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តី ដែលធ្វើអំពីមាស ប្រហែលជាព្រះនាង ភគវត្តី មហេសីរបស់ព្រះបាទជ័យជេដ្ឋ។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។
ប្រទេសចម្ប៉ា ជាប្រទេសដែលកកើតឡើង តាំងពីពាក់ណ្ដាល ស.ត.វទី២ ដែលយួនខំកែប្រែប្រវត្តិសាស្ត្រខ្លួនថាដែនដីចម្ប៉ាជាទឹកដីរបស់ខ្លួន។ តែតាមការពិតជាទឹកដីដែលខ្លួនបានលួចលេបយកទឹកដីចាម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ រួចយកឈ្មោះស្ដេចរបស់ខ្លួន ម៉ិញ ម៉ាង ដោយដាក់អោយសោយរាជ្យនៅឆ្នាំ១៨៣២ ដែនដីចម្ប៉ាលាតសន្ធឹងលើ ប្រទេសដាយវៀត ប្រទេសជ្វា បន្ទាប់មក បានក្លាយទៅជា តុងកឹង និងអណ្ណាម។ រួចយួនបន្តលេបយកទឹកដី តុងកឹង និងអណ្ណាម បានជោគជ័យនៅ ក្រោយសម័យអាណានិគមនិយមបារាំង ដោយលេបយកដោយទាំង កូសាំងស៊ីន ទៅជាមួយផងរួចក៏បានបង្រួបបង្រួមវៀតណាម(យួន) ទាំង២បញ្ចូលគ្នា។ ក្រោយពីបាត់បង់ទឹកដីមក ប្រជាជនចម្ប៉ា បានបំបែកខ្លួនជា២គឺ ជនជាតិចារ៉ាយ និងជនជាតិចាម ទង់ជាតិចាម្ប៉ា ទំព័រគំរូ:ទិន្នន័យប្រទេស ចាម្ប៉ាប្រទេសចាម្ប៉ា។ ហើយក៏បានប្រែក្លាយប្រជាជនខ្លួនទៅ៤ជា ប្រជាជនខ្មែរ-ឥស្លាម ដែលមានសុំសិទ្ធជ្រកកោននៅក្នុងប្រទេសកម្ពុជា និងខ្លះទៀតរស់នៅ ទឹកដីខេត្តក្រមួនស កម្ពុជាក្រោមច្រើនជាងគេ។ កាលពីកកើតនគរដំបូងចម្ប៉ា ប្រើ ភាសាសំស្ក្រឹត លុះមកដល់ ដាយវៀត ក៏ប្រើភាសា យួនដាយវៀត និងចាម រហូតមកដល់បាត់បង់ទឹកដី ជនជាតិចាម បានប្រើប្រាស់ភាសា ឥស្លាម។
ឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចម្ប៉ាទាំងស្រុង។ នៅពេលនោះស្តេចចម្ប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។
រាជធានី
[កែប្រែ]នគរចម្ប៉ា មានរាជធានី ៥គឺ
- ឥន្ទ្របុរៈ នៅអំឡុងឆ្នាំ៨៧៥ ដោយសោយរាជ្យដោយព្រះបាទឥន្ទ្រវរ្ម័នទី២ ជាញាតិវង្សរបស់ខ្មែរ រួចយួនដាយវៀត ក៏កែប្រវត្តិរបស់ស្តេចខ្លួន ដុង ដួង រួចចាត់ទុកស្ដេចអង្គនេះ គ្រងរាជ្យនៅ ខេត្តដាណាង ប្រទេសវៀតណាមខាងជើង ហើយមិនពេញចិត្តការដឹកនាំរបស់ ព្រះបាទឥន្ទ្រវរ្ម័នទី២ ដែលកាន់ ព្រះពុទ្ធសាសនាមហាយាន្ដ ដែលធ្វើអោយជំលោះរវាង ស្ដេចនគរចម្ប៉ា មានខ្សែស្រឡាយខ្មែរ និងស្ដេចនគរចម្ប៉ា មានខ្សែស្រឡាយយួន។ ហើយក៏ដាក់ប្រាសាទមួយដែលកសាងនៅសម័យនោះ ថាកសាងតាមរចនាបថ ម៉ាយ សាន់។
- អម្រាវតី
- វិជ័យ ចាប់ពីស.ត.វទី១២ ដល់ស.ត.វទី១៣ ព្រះបាទសូរ្យវរ្ម័នទី២ គ្រប់គ្រងនគរចម្ប៉ា ក្រុងវិជ័យ នៅឆ្នាំ១១៤៥
- កៅធរៈ
- បណ្ឌុរង្គ
នៅឆ្នាំ១១៤៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានដាក់នគរចម្ប៉ាជាអាណាខេត្តចំណុះអោយខ្មែរ
- ប៉ាន់ឌូរ៉ាន់ហ្គា (បានហៅផងដែរ។ បណ្ឌុរង្គ)
- តុងកឹង
- អណ្ណាម
- កូសាំងស៊ីន
ព្រះរាជា
[កែប្រែ]- ជយឥន្ទ្រវម៌្មទី៤ គ្រងរាជ្យពីឆ្នាំ១១៧៧ ដល់ ១១៨១ ដែលជាឆ្នាំដែល ប្រទេសចម្ប៉ា បានប្ដូរឈ្មោះទៅជា ចាម និងឈ្លានពានខ្មែរ។
ក្រោមការឈ្លានពានរបស់យួន
[កែប្រែ]ឆ្នាំ១៤៧១ កងទ័ពឡេដឹកនាំដោយស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានចូលលុកលុយចាម្ប៉ា ជាការឈ្លានពានរបស់វៀតណាមនៅចាម្ប៉ាឆ្នាំ១៤៧១ និងកាន់កាប់បានរាជធានីចាម វិជ័យ ។ ព្រឹត្តិការណ៍នេះ បានបញ្ចប់ឥទ្ធិពលចាម្ប៉ាដែលជានគរមានអំនាច ទោះបីជានគរចាម ដែលនៅសល់តូចៗនៅតែបន្តអស់រយៈពេលពីរបីសតវត្សទៀតក៏ដោយ ។ វាជាដើមហេតុ នូវការរប៉ាត់រប៉ាយបែកខ្ញែកប្រជាជនចាមទូទាំងអាស៊ីអាគ្នេយ៍ ។ ដោយនគរចាម្ប៉ាបានខ្ទេចខ្ទីភាគច្រើនហើយ និងប្រជាជនចាមបានត្រូវនិរទេសបំបង់ រឺ ត្រូវសង្កត់សង្កិន ការដាក់អាណានិគមរបស់វៀតណាម នូវអ្វីដែលឥលូវជាភាគកណ្ដាលនៃប្រទេសវៀតណាមបានបណ្ដាលឲគ្មានការតស៊ូណារឹងមាំទៀតឡើយ ។ ក៏ប៉ុន្តែ ការយាយីព្យាបាទបានកើនឡើងយ៉ាងខ្លាំងដោយអ្នកតាំងលំនៅថ្មី គិញ (Kinh) (វៀត) ហើយនិងការធ្វើសមាហរណកម្មនៃដែនដីចាមដើមទៅជាជាតិវៀតណាម ភាគច្រើននៃប្រជាជនចាមថ្វីត្បិតនៅមានក្នុងប្រទេសវៀតណាម ហើយនិងឥលូវពួកគេបានចាត់ទុកថាជាជនជាតិមួយ ក្នុងចំណោមជនជាតិភាគតិចដ៏សំខាន់ៗនៅក្នុងប្រទេសវៀតណាមសម័យទំនើបនេះ ។ ទីក្រុង ហ៊ូ បានស្ថាបនិក ក្នុងឆ្នាំ១៦០០តាំងនៅក្បែរៗជិតនឹងរាជធានីចាម្ប៉ានៃ ឥន្ទ្របុរៈ ដែលស្ថិតនៅទីនោះយូរហើយ ។ ឆ្នាំ១៤៧៩ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) ក៏បានធ្វើយុទ្ធនាការតទល់នឹង ប្រទេសឡាវដែរ ហើយបានកាន់កាប់រាជធានីហ្លួងព្រះបាង។ ទ្រង់បានធ្វើការលុកលុយបន្ថែមឆ្ពោះទៅខាងត្បូងទៅ ក្នុងតំបន់ទន្លេអិរ៉ាវ៉ាឌី ប្រទេសភូមាសព្វថ្ងៃនេះ មុនពេលដកទ័ពថយមកវិញ ។
ការបាត់បង់ទឹកដីពីផែនទីពិភពលោក
[កែប្រែ]ចម្ប៉ា ជាដែនដីដំបូងគេមួយដែរនៅអាស៊ីអាគ្នេយ៍។ អតីតប្រទេសរបស់ជនជាតិចាមមួយនេះ មានឥទិ្ធពលឈានដល់កំពូលដូចសម័យអង្គរដែរ នៅសតវត្សទី៨-៩-ដល់ទី១១ ។ អាណាចក្របាត់ឈ្មោះប្រទេសលើផែនទីពិភពលោកនេះ បានចូលលុកលុយអង្គរ រយៈពេល ៤ឆ្នាំ នៅរវាង ឆ្នាំ១១៧៧-១១៨១។ ប៉ុន្តែមុន ចូលលុកលុយអង្គរ គឺ ចម្ប៉ា មានទំនាក់ទំនង ល្អជាមួយអាណាចក្រខ្មែរ ដែលអាចទប់ទល់បានការឈ្លានពានពីដាយវៀត(អណ្ណាម)ទៀតផង។
ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ អាណាចក្រខ្មែរនិង អតីតអាណាចក្រចម្ប៉ា មានទំនងល្អជាមួយគ្នា ហើយចេះជួយគ្នាទៀតផង។ តែចម្ប៉ា បានភ្លេចនូវ ការសាមគ្គីជាមួយខ្មែរ បែរជាលុកលុយអង្គរទៅវិញ ។ ការលុកលុយអង្គរ មិនបានយូរឡើយ ក៏ត្រូវបាន ព្រះបាទជ័យវរ្មនទី ៧ វាយបណ្ដេញចេញ ធ្វើឱ្យកងទ័ពចម្ប៉ាវិនាស រត់ខ្ចាត់ខ្ចាយ ហើយ មហាកំពូលស្ដេចខ្មែរអង្គនេះ បានចូលលុកលុយ ចម្ប៉ាទៀតផង។ តាមការបកស្រាយរបស់ លោកសាស្ត្រាចារ្យ ដៀប សុផល ចម្ប៉ា ចាប់ផ្ដើមចុះខ្សោយអំណាច គឺដោយសារអតីតដែនដីនេះ រងការលុកលុយពីសំណាក់ដាយវៀត។ ការចុះខ្សោយនិងបាត់រូបរាងរបស់អតីតរាជាណាចក្រនេះគឺចាប់ ពីសតវត្សទី ១៤ ,១៥, ១៦ និងទី១៧។
លោកសាស្ត្រាចារ្យ ឌៀប សុផល ពន្យល់ថា ដើមចមធ្វើឱ្យចម្ប៉ាចុះខ្សោយ គឺដោយសារអតីតរាជាណាចក្រនេះ មានស្ដេចក្រាញ ការចង់ធ្វើស្ដេចលើស្ដេច បណ្ដាលឱ្យបែងចែកដែនដីនេះជា៣ ភូមិសាស្ត្រ។ ទីបំផុត បាត់បង់កម្លាំង បាត់បង់ការសាមគ្គីគ្នា ធ្វើឱ្យ ដាយវៀត កាន់កាប់ ទឹកដី របស់ចម្ប៉ា ជាបណ្ដើរៗ ហើយដែនដីនេះចាប់ផ្ដើម រួចតូច រហូតបាត់ឈ្មោះលើ ផែនទី ពិភពលោក តែម្ដងដោយនៅសល់តែឈ្មោះក្នុងសៀវភៅប្រវត្តិសាស្ត្រប៉ុណ្ណោះ។