ឃុំអញ្ចាញរូង
រដ្ឋបាល
[កែប្រែ]ឃុំអញ្ចាញរូង ស្ថិតនៅ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះគឺជាទីតាំងនៃសាលាឃុំអញ្ចាញរូង https://goo.gl/maps/PVbV7Puf6uN1BhvQ9 ។
ឃុំអញ្ចាញរូង មាន៦ ភូមិ៖
ប្រវត្តិសាស្ត្រ និងតំបន់ប្រវត្តិសាស្ត្រ
[កែប្រែ]រដ្ឋបាល
[កែប្រែ]ហេដ្ឋារចនាសម្ព័ន្ធ
[កែប្រែ]ភូមិថ្លុកជ្រៅ ស្ថិតនៅភាគខាងជើងនៃសាលាឃុំអញ្ចាញរូង ដែលខ័ណ្ឌដោយដងស្ទឹងបរិបូណ៌។ ភូមិថ្លុកជ្រៅ បានក្លាយជាភូមិដំបូងបំផុតនៃស្រុកបរិបូណ៌ ដែលទទួលបានប័ណ្ណសរសើរពីសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១១ មីនា ២០១៦ ដែលជាភូមិគម្រូ ដោយសហគមន៍មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រួសារ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធសង្គមវិញ នៅក្នុងភូមិថ្លុកជ្រៅ មានដូចជា៖
- សាលាបឋមសិក្សាថ្លុកជ្រៅ
- សាលាមត្តេយ្យសហគមន៍ភូមិថ្លុកជ្រៅ
- វត្តអារញ្ញិការាម ហៅវត្តស្វាយម្តើម
- ស្ថានីយ៍ទឹកស្អាតសហគមន៍ភូមិថ្លុកជ្រៅ
ចំពោះវិស័យគមនាគមន៍វិញ ថ្លុកជ្រៅមានផ្លូវធំមួយខ្សែរកាត់ចំកណ្តាលភូមិគឺផ្លូវផ្សារពន្លៃ-ពេជចង្វារ ហើយមានផ្លូវក្រហមមួយនៅខាងត្បូងភូមិ និងផ្លូវក្រហមពីវត្តស្វាយម្តើម ភ្ជាប់មកផ្លូវធំ។
បណ្ណាល័យសហគមន៍
[កែប្រែ]បញ្ជីរសៀវភៅសម្រាប់អាន សូមចុចលើឈ្មោះសៀវភៅដើម្បីទទួលបានហ្វាល់សៀវភៅអាន
- ចរិតខ្មែរ
- សៀវភៅ_សីហនុ_សម្តេចនរោត្តមរិះរកមធ្យោបាយរំដោះកម្ពុជាឲ្យរួចផុតពីអាណាព្យាបាលបារាំង
- សាវតាបាត់ដំបងជារដ្ឋសួយ_ឆ្នាំ_១៧៩៥_១៩០៥
- សម្តេចព្រះនរោត្តមសីហនុ_ត្រាស់ទៅកាន់ប្រជាជាតិកម្ពុជរដ្ឋ_15_វិច្ឆិកា
- វិភាគទានប្រវត្តិសាស្រ្ត_Histoy_of_Khmer_Political_Change_1970_ឃ្លោក
- រឿងរាវព្រះអង្គ_យុគន្ធរ_D'Affaire_Yukunthor_Lamant
- ឧត្តមគតិលោកអៀវកើស - មេធាវី ង៉ែត ហៀន
វប្បធម៌ សិល្បៈ
[កែប្រែ]របាំស្នែងទន្សោង ឬទន្សោងព្រៃព្រាល
[កែប្រែ]របាំស្នែងទន្សោង ដើម្បីចង់ដឹងប្រវត្តិនៃរបាំនេះកាន់តែច្បាស់សូមចុចលើពាក្យខាងដើម (របាំស្នែងទន្សោង) ឬចុចលើលីងតំណរនេះ https://drive.google.com/file/d/1RNBkaTbzp-H0jnSByoDNrsIo9xCfS8sH/view?usp=drive_linkនេះជាប្រវត្តិខ្លះរបស់របាំស្នែងទន្សោង។
សេចក្តីផ្តើម[កែប្រែ]
[កែប្រែ]ក្នុងសៀវភៅសិក្សាគោលអក្សរសាស្ត្រខ្មែរ ថ្នាក់ទី ១១ របស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានរំលេចឡើងនៃរបាំស្នែងទន្សោងលើក្របទំព័រមុខ រួមទាំងបញ្ចូលក្នុងអត្ថបទស្តាប់។ នេះគឺជាកេរមត៌កដ៏មានតម្លៃ ដែលបន្សល់ទុកមកតាំងពីដូនតា រហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែវាហាក់បីសាបរលៀបមិនសូវមានអ្នកលើកយកមកសម្តែងច្រើនឡើយ។ បើចង់មើលការសម្តែងដ៏រស់រវើកនេះ គេឃើញតាមរយៈវីឌីអូឯកសារដែលសម្តែងដោយក្រុមសិល្បៈនៃសាលាមធ្យមវិចិត្រសិល្បៈ ហើយសូម្បីតែក្រុមដែលមានសម្តែងរបាំស្នែងទន្សោងនេះនាពេលបច្ចុប្បន្ន ក៏ជាក្រុមនៃសាលាមធ្យមវិចិត្រសិល្បៈដែរ។ ហើយចំណែកនៅឯភូមិសាស្ត្រឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏មានប្រជាជនតិចតួចណាស់ដែរ ដែលចេះចាំនូវទម្រង់លេងនៃរបាំនេះ ព្រមទាំងចង្វាក់ភ្លេងដែលលេងកំដរក៏គេមិនសូវដឹង តែចំពោះទំនុកច្រៀងវិញប្រជាជនតំបន់នេះចេះច្រៀងបានខ្លះ បែបសើចកំសាន្ត ព្រោះទាំងទំនុក និងអត្ថន័យវាមានភាពកំប្លុកកំប្លែង។ មិនត្រឹមតែប៉ុណ្ណោះទំនុកច្រៀងនេះ គេច្រៀងបែបជាសំនៀងភាសានិយាយរបស់អ្នកស្រុកផ្ទាល់តែម្តង ដែលអាចហ៊ាននិយាយបានថាអ្នកដែលមិនធ្លាប់ស្តាប់ ឬមិនយល់អំពីគ្រាមភាសាអ្នកភូមិអញ្ចាញរូងនោះមិនដឹងឡើយ។ ខ្ញុំនឹងលើកទំនុកច្រៀងដែលពលរដ្ឋក្មេងចាស់នៅតំបន់ភូមិថ្លុកជ្រៅ និងតំបន់មួយចំនួនទៀតដែលតែងលើកទំនុកនេះមកច្រៀងលេងកំដរបរិយាកាសកម្មវិធីណាមួយ។ ក្នុងឱកាសនេះខ្ញុំសុំរំលេចអនុស្សារីយ៍មួយដែលខ្ញុំបានឮសម្តីលោកតាម្នាក់ឈ្មោះ ដូង ដែលប្រជាប្រិយរបស់គាត់ ត្រូវបានប្រជាជននៃស្រុកបរិបូណ៌ស្គាល់គាត់ថាជាតួរល្ខោនជើងចាស់ម្នាក់ដ៏ល្បីផងដែរ។ លោកតា ដូង ក៏ជាពិធីករដ៏មានវោហារស័ព្ទម្នាក់ គេស្គាល់គាត់តាមរយៈការសម្ភោធន៍សមិទ្ធិផលនានានៅក្នុងស្រុកបរិបូណ៌ អមដំណើរសម្តេចចៅហ្វាយវាំង គង់ សំអុល។ មុនដំណើរមកដល់របស់សម្តេចចៅហ្វាយវាំង លោកតា ដូង តែងឡើងវេទិកានិយាយកំដរអង្គពិធីទាំងមូលកុំអោយស្ងាត់ គាត់តែងលើកឡើងអំពីប្រវត្តិតស៊ូរបស់គាត់ក្នុងវិស័យសិល្បៈ ហើយរឿងជាពិសេសក្នុងឱកាសពិធីសម្ភោធស្ពានដែកអញ្ចាញរូង ឆ្លងស្ទឹងបរិបូណ៌កាលពីឆ្នាំ ២០១៣ គាត់បានលើកឡើងពីទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ហើយក្នុងអង្គពិធីផ្ទុះសំណើចគឹលកញ្ជ្រៀវ។ ព្រោះតែទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ដែលទំនុកនេះគឺ៖
ទន្សោងៗផ្រៃផ្រាល គោរ៉ាលៗកប់ផក់
កញ្ជ្រាំងៗបស់ប៉ក់ ថើមក់ៗក្រហមទែង[1]។
គ្រាន់តែទំនុកច្រៀងប៉ុណ្ណេះ បានធ្វើឲ្យមនុស្សម្នាសើចសប្បាយក្អាកក្អាយ តែចំពោះអ្នកដែលស្តាប់មិនដឹងរឿង បានត្រឹមឆ្ងល់ពីព្រោះមិនយល់អំពីខ្លឹមសារដែលគេបានច្រៀងឡើយ។ ដែលឃ្លានេះហើយទើបប្រជាជនក្នុងតំបន់រត់មាត់ហៅរបាំប្រពៃណីនេះថា ទន្សោងព្រៃព្រាល ដូចដែលគេច្រៀងនៅទំនុកដើមថា ទន្សោងៗផ្រៃផ្រាល (ដែលផ្រៃផ្រាល មានន័យថា ព្រៃព្រាល) ។ នេះបញ្ជាក់ថាប្រជាជននៅចាំទំនុកច្រៀង និងឈ្មោះរបស់របាំស្នែងទន្សោង ចំណែកទម្រង់លេងវិញពលរដ្ឋមិនដែលមានប្រទះច្រើនឡើយ។
នៅខែកញ្ញា ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានចុះមកស្រាវជ្រាវស្វែងរកអ្នកដែលធ្លាប់សម្តែងរបាំស្នែងទន្សោង នៅក្នុងមូលដ្ឋាននៃភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដើម្បីឲ្យពួកគាត់បង្ហាញនូវកាយវិការសម្តែង តើមានលក្ខណៈដូចម្តេច តែដោយសារវ័យចំណាស់របស់គាត់ ការសម្តែងហាក់ភ្លេចភ្លាំងមិនសូវជាស៊ីសង្វាក់ឡើយ។ តែទោះយ៉ាងណាក្តី វាក៏បង្ហាញពីដង្ហើមដែលបន្សល់នៅដានខ្លះៗ មិនទាន់រលត់ទាំងស្រុងឡើយ។ លោកសុខ ធួក បានលើកទឹកចិត្តឲ្យអជ្ញាធរភូមិឃុំ ជួយយកចិត្តទុកដាក់អភិរក្ស និងលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យជួយផ្ទេរចំណេះវិជ្ជាដល់ក្មេងជំនាន់ក្រោយ ហើយរូបលោកនឹងបញ្ជូនមន្ត្រីជំនាញឲ្យជួយមកកែតម្រូវចំណុចណាដែលខ្វះខាត ឲ្យសមស្របទៅតាមទម្រង់នៃប្រភេទនៃរបាំប្រពៃណីនេះ។
នៅខែមីនា ឆ្នាំ ២០២៣ ក្នុងឱកាសពិធីបុណ្យពូជសាមគ្គី របស់ក្រុមសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ស្ថិតក្នុងភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ មានមោទកភាពពេកក្រៃដែលបានពើបនូវទស្សនីយភាពដ៏អស្ចារ្យដែលជាកេរមត៌កដូនតារៀងមក បានលេចឡើងចំពោះមុខដោយក្រុមសម្តែងមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ សកម្មភាពនេះ បានដាស់ស្មារតីប្រជាពលរដ្ឋឲ្យដឹង កាន់តែច្បាស់ជាងមុន នេះប្រសិនបើគាត់បានដឹងពីប្រវត្តិនៃការកើតឡើង អារម្មណ៍គាត់កាន់តែមោទកភាពចំពោះខ្លួនឯងជាងនេះ។
[1] នេះគ្រាន់ជាទំនុកច្រៀងបែបកំប្លុកកំប្លែងរបស់អ្នកស្រុកតែប៉ុណ្ណោះ! ប្រជាជននៅចំណាស់ៗក្នុងតំបន់ឃុំអញ្ចាញរូង តែងលើកយកឃ្លារនេះមកច្រៀងលេងពេលជុំគ្នាដកស្ទូង ឬក្នុងពេលដែលគេនៅជុំគ្នា។
អំពីឈ្មោះនៃរបាំ[កែប្រែ]
[កែប្រែ]បើនិយាយអំពីនាមនៃរបាំប្រជាប្រិយមួយនេះ គេបានស្គាល់ជាទូទៅថា របាំស្នែងទន្សោង នេះក៏ដោយសារតែគេឲ្យនាមនេះតាមរយៈតួរសម្តែងទាំងពីរ ដែលមានពាក់ស្នែងទន្សោងនៅលើក្បាល។ ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាទូទៅ ពេញក្នុងប្រទេសកម្ពុជា និងមានកត់ត្រាជាសំណេរជាហូរហែរផងដែរ។ ចំពោះនាមមួយទៀត គេហៅខ្លីត្រឹមថា របាំទន្សោង ដែលឈ្មោះនេះគេសម្គាល់តាមរយៈអ្នកសម្តែង ឬការកើតឡើងនៃរបាំនេះ ដែលរាំត្រាប់តាមសត្វទន្សោងញីឈ្មោល។ ហើយក៏មានទំនុកច្រៀងខ្លះមានចំណងជើងថា ទន្សោងគោព្រៃជាដើម ដែលមានជាច្រើនទំនុក ច្រើនបែបទៅតាមតំបន់ ឬតាមការស្រាវជ្រាវ។ ចំណែកនាមមួយទៀត ដែលមានឈ្មោះរីកសុសសាយតែត្រឹមតំបន់ប៉ុណ្ណោះ ជាពិសេសក្នុងភូមិសាស្ត្រនៃឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះឯង។ របាំទន្សោងព្រៃព្រាល ត្រូវបានគេប្រសិទ្ធិនាមតាមទំនុកច្រៀងមួយឃ្លាដ៏ល្បីល្បាញប្រចាំតំបន់ដូចដែលបានលើកឡើងនៅចំណុចខាងលើ។ ឈ្មោះនេះគេយកប្រយោគដើមនៃល្បះមកសម្គាល់ ដែលព្រៃព្រាលគឺជាឈ្មោះភូមិមួយ ក្នុងចំណោមភូមិទាំង ៦ នៅក្នុងឃុំអញ្ចាញរូង ហើយយើងមិនបានដឹងអំពីមូលហេតុដែលគេលើកយកភូមិព្រៃព្រាល មកភ្ជាប់ជាមួយទំនុកច្រៀងនេះឡើយ។ តែនេះក៏បានបង្ហាញពីអត្តសញ្ញាណមួយនៃឈ្មោះរបស់របាំប្រជាប្រិយ ប្រចាំតំបន់មួយដែរ។
តំបន់ទាក់ទាញទេសចរណ៍ក្នុងឃុំអញ្ចាញរូង
[កែប្រែ]ឃុំអញ្ចាញរូង ហាក់មិនសូវបានអជ្ញាធរយកចិត្តទុកដាក់ចំពោះវិស័យទេសចរណ៍ឡើយ ទោះបីជាក្នុងមូលដ្ឋាននៃឃុំអញ្ចាញរូងនេះផ្ទាល់ មានតំបន់ដ៏គួរឲ្យទាក់ទាញយ៉ាងច្រើនក្តី។ ខាងក្រោមនេះជាតមបន់ដែលជាទីទាក់ទាញ តែមិនសូវមានអ្នកស្គាល់!
ទំនប់ធារាសាស្ត្រលំហាច (ព្រែកជីក)
[កែប្រែ]តំបន់ឆ្នេរខ្សាច់ស្រែកាច់
[កែប្រែ]ទំនប់ធារាសាស្ត្រអាចាង
[កែប្រែ]តំបន់ស្ពានអញ្ចាញរូង
[កែប្រែ]តំបន់កោះសម្ងាត់
[កែប្រែ]តំបន់ឆ្នេរឋ្សាច់ច្រាំងបាក់
[កែប្រែ]តំបន់ឆ្នេរខ្សាច់ផ្លូវលោក
[កែប្រែ]តំបន់កោះអាចាំង ឬកោះអម្រិន្ទបូរ
[កែប្រែ]ទំនប់អូរកនយស
[កែប្រែ]អត្ថបទផ្សេងទៀត
[កែប្រែ]
|