Jump to content

ឃុំឆ្នុកទ្រូ

ពីវិគីភីឌា

ឃុំឆ្នុកទ្រូ ជាឃុំមួយក្នុងចំណោមឃុំទាំង១០ របស់ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋ​រស់​នៅលើ​ផ្ទះ​បណ្តែត​ទឹក ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាច្រើន​គ្រួសារបាន​សំដែង​នូវ​ការមិនសប្បាយចិត្ត និង​សំណូមពរសូមអោយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធជួយ​អន្តរាគមន៍ និងមាន​វិធានការ​ទប់ស្កាត់ចំពោះ​សិប្បកម្ម​ផលិតទូកស្មាច់ជាច្រើន​កន្លែង ដែល​កំពុងតែ​ធ្វើ​សកម្មភាព​បំពុលបរិស្ថាន​ទឹកទន្លេយ៉ាងធ្ងន់ធ្ងរ ។​ប្រជាពលរដ្ឋបានឲ្យដឹងថា សិប្បកម្ម​ផលិតទូកស្មាច់បាន​បង្ហូរ និង​ទម្លាក់​កាកសំណល់ ដែលមាន​សារធាតុ​គីមីចូលទៅក្នុង​ទឹក ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ប្រើប្រាស់​ជាប្រចាំរៀងរាល់ថ្ងៃ​។ប្រជាពលរដ្ឋឃុំឆ្នុកទ្រូបាន​សំណូមពរដ៍ទទូចជាច្រើនដងដល់​អាជ្ញាធរស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង មេត្តាជួយចាត់វិធានការណ៍ផ្សេងៗ ចំពោះ​បញ្ហា​បរិស្ថានលើទឹកទន្លេនេះ​ផង ពីព្រោះ​សព្វថ្ងៃនេះប្រជាពលរដ្ឋ ដែល​កំពុងរស់នៅ​លើផ្ទះ​បណ្តែត​ទឹកក្នុង​ឃុំ​ឆ្នុកទ្រូ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះ​បញ្ហា​សុខភាព អនាម័យ និងជំងឺផ្សេង ដែលបានកើតជាយថាហេតុដោយសារបញ្ហាបំពុលបរិស្ថានសព្វបែបយ៉ាងនៅទីនេះ។