Jump to content

អាណាចក្រកំពង់សៀម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អាណាចក្រខាងជើង)
អាណាចក្រកំពង់សៀម
អាណាចក្រខាងជើង

១៤៧៥–១៤៨៥
ធានីខែត្រកំពង់សៀម
ភាសាទូទៅ ខ្មែរសម័យកណ្ដាល
សាសនា
ពុទ្ធសាសនា
រដ្ឋាភិបាលរាជាធិបតេយ្យ
សម្ដេចព្រះបាទ 
ប្រវត្តិសាស្រ្ត 
▪ កើតឡើងក្រោយពីស្រីសុរិយោទ័យទី២ និង ធម្មរាជាទី១ ក្បត់
១៤៧៥
▪ បញ្ចូលដោយអាណាចក្រចតុមុខក្លាយជាកម្ពុជាធិបតី
១៤៨៥
រូបិយវត្ថុគ្មាន
Preceded by
Succeeded by
សម័យចតុមុខ
សម័យចតុមុខ
អាណាចក្រចតុមុខ
អាណាចក្របាសាន្ត
ឥឡូវជាផ្នែកនៃ កម្ពុជា
 លាវ
 ថៃ

អាណាចក្រកំពង់សៀម រឺ អាណាចក្រខាងជើង (គ.ស ១៤៧៥-១៤៨៥) គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងលិចទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រខាងត្បូងរបស់ព្រះស្រីធម្មរាជាទី១។ រាជធានីនៃអាណាចក្រនេះស្ថិតនៅខែត្រកំពង់សៀម។ ក្រោយពីទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសំរាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចំបាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខែត្រអម្រគិរិន្ទបូរ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេធំ (មេគង្គ) វិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។

រដ្ឋបាល

[កែប្រែ]

អាណាចក្រនេះមានវិសាលភាពចាប់ពី បណ្តាខែត្រចំណុះព្រះបាទស្រីសុរិយោទ័យទី២ ឋិតក្នុងផែនដីឧត្តរទិសមាន៖

រៀងទៅទល់នឹងដែនសៀម។ ដែលស្ថិតនៅត្រើយខាងលិចទន្លេធំ។ បន្ទាប់ពីបានដួលរលំក្រោយពេលសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូនទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ។

ឯកសារយោង

[កែប្រែ]

[]

  1. សូដានីប្លុកស្ប៉ត