អាណាចក្រកំពង់សៀម
អាណាចក្រកំពង់សៀម អាណាចក្រខាងជើង | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
១៤៧៥–១៤៨៥ | |||||||||||||
ធានី | ខែត្រកំពង់សៀម | ||||||||||||
ភាសាទូទៅ | ខ្មែរសម័យកណ្ដាល | ||||||||||||
សាសនា | ពុទ្ធសាសនា | ||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||||||
សម្ដេចព្រះបាទ | |||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||
▪ កើតឡើងក្រោយពីស្រីសុរិយោទ័យទី២ និង ធម្មរាជាទី១ ក្បត់ | ១៤៧៥ | ||||||||||||
▪ បញ្ចូលដោយអាណាចក្រចតុមុខក្លាយជាកម្ពុជាធិបតី | ១៤៨៥ | ||||||||||||
រូបិយវត្ថុ | គ្មាន | ||||||||||||
| |||||||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា លាវ ថៃ |
អាណាចក្រកំពង់សៀម រឺ អាណាចក្រខាងជើង (គ.ស ១៤៧៥-១៤៨៥) គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងលិចទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រខាងត្បូងរបស់ព្រះស្រីធម្មរាជាទី១។ រាជធានីនៃអាណាចក្រនេះស្ថិតនៅខែត្រកំពង់សៀម។ ក្រោយពីទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសំរាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចំបាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខែត្រអម្រគិរិន្ទបូរ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេធំ (មេគង្គ) វិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។
រដ្ឋបាល
[កែប្រែ]អាណាចក្រនេះមានវិសាលភាពចាប់ពី បណ្តាខែត្រចំណុះព្រះបាទស្រីសុរិយោទ័យទី២ ឋិតក្នុងផែនដីឧត្តរទិសមាន៖
- ១. ខែត្រលង្វែក (បរិវេណលង្វែក)
- ២. ខែត្ររលាប្អៀរ (ស្រុករលាប្អៀរ)
- ៣. ខែត្រអម្រាគគិរីបូរណ៍ (ស្រុកបរិបូរណ៍)
- ៤. ខែត្រក្រគរ (ស្រុកក្រគរ)
- ៥. ខែត្រក្រង (ប្រហែលនៅ ភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ)
- ៦. ខែត្រពោធិ៍សាត់ (ក្រុងពោធិ៍សាត់)
- ៧. ខែត្របាត់ដំបង (ក្រុងបាត់ដំបង)
- ៨. ខែត្រឫស្សីសាញ (នៅចន្លោះបាត់ដំបង និង បន្ទាយមានជ័យ ប្រហែលបវេល)
- ៩. ខែត្រតាមសីមា (ប្រហែលនៅចន្លោះបាត់ដំបង និង បន្ទាយមានជ័យ ប្រហែលថ្មគោល)
- ១០.ខែត្រមង្គលបូរី (ស្រុកមង្គលបុរី)
- ១១.ខែត្ររយ៉ង (នៅដីថៃ)
- ១២.ខែត្រសុរិន្ទ (នៅដីថៃ)
- ១៣.ខែត្រសិង្គារ (នៅលើដីថៃ)
- ១៤.ខែត្រកំពង់សៀម (ស្រុកកំពង់សៀម)
- ១៥.ខែត្រស្ទឹងត្រែង (ក្រុងស្ទឹងត្រែង)
- ១៦.ខែត្រជើងព្រៃ (ស្រុកជើងព្រៃ)
- ១៧.ខែត្រគោកសេះ (ប្រហែលស្រុកបារាយណ៍)
- ១៨.ខែត្រអន្លង់រាជ (ប្រហែលជាស្រុកកំពង់ត្រឡាច ទឹកផុស និង សាមគ្គីមានជ័យ)
- ១៩.ខែត្រព្រំទេព (ឃុំនៅស្រុករវៀង ខេត្តព្រះវិហារ)
- ២០.ខែត្រព្រៃក្ដី (ឃុំនៅក្នុងខេត្តកំពង់ធំ ប្រហែលចន្លោះស្រុកកំពង់ស្វាយ និង ស្រុកស្ទោង)
- ២១.ខែត្រស្ទោង (ស្រុកស្ទោង)
- ២២.ខែត្រជីក្រែង (ស្រុកជីក្រែង)
- ២៣.ខែត្ររលួស (ស្រុកប្រាសាទបាគង)
- ២៤.ខែត្រមហានគរ (ក្រុងសៀមរាប)
- ២៥.ខែត្រម្លូព្រៃ (ស្រុកឆែប) ខេត្តព្រះវិហារ
- ២៦.ខែត្រជាំក្សាន្ត (ស្រុកជាំក្សាន្ត) ខេត្តព្រះវិហារ
- ២៧.ខែត្រត្នោត (ប្រហែល ជាទឹកដីខេត្តព្រះវិហារ)
- ២៨.ខែត្រទឹកជោរ (ឃុំទឹកជោរ នៃស្រុកព្រះនេត្រព្រះ)
រៀងទៅទល់នឹងដែនសៀម។ ដែលស្ថិតនៅត្រើយខាងលិចទន្លេធំ។ បន្ទាប់ពីបានដួលរលំក្រោយពេលសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូនទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ។