Jump to content

ឃុំរបស់មង្គល

ពីវិគីភីឌា

ឃុំរបស់មង្គលជាឃុំមួយស្ថិតនៅក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង។ ឃុំរបស់មង្គលនេះមាន ១២ភូមិ[]

កូដភូមិ ភូមិ ជាអក្សរឡាតាំង
02060901 បឹងបី Boeng Bei
02060902 គួយជីកដី Kuoy Chik Dei
02060903 ព្រែកអាំ Preaek Am
02060904 កូនក្អែក ១ Koun Kaek Muoy
02060905 កូនក្អែក ២ Koun Kaek Pir
02060906 របស់មង្គល Robas Mongkol
02060907 អន្លង់កូប Anlong Koub
02060908 ព្រៃព្រំ ១ Prey Prum Muoy
02060909 ព្រៃព្រំ ២ Prey Prum Pir
02060910 អន្លង់តាម៉ុក Anlong Tamok
02060911 អន្លង់ត្រាច Anlong Trach
02060912 ព្រះធាតុ Preah Theat

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
ភូមិរបស់មង្គល​ជាភូមិបុរាណមួយដែលមានតាំងពីយូយាណាស់មកហើយយ៉ាងហោចណាស់ក៏មុនសម័យលោកម្ចាស់គ្រប់គ្រងខេត្តបាត់ដំបងដែរ (ឈ្មោះភូមិ=របស់+មង្គល " របស់ គ្រាន់តែជាពាក្យក្លាយមកពីពាក្យថា "របោះ​បង្គោល ​ឬ បង្គោលរបោះ​"​ ប៉ុណ្ណោះពាក្យ "របោះ​បង្គោល ​ឬ បង្គោលរបោះ​"​ នេះមានន័យថាជា បង្គោលឈើក្រាក់ឈើដែលគេយកមកដាំធ្វើជាចំណារឬជាររបងព័ទ្ធជំុវិញដីជាកម្មសិទ្ធអ្វីមួយ។ជាងនេះទៅទៀតប្រជានុរាស្ត្រនៅទីនោះមិនថាចាស់ទំុឬក្មេងៗនៅទីនោះគេមិនសូវដែលហៅភូមិឋានរបស់ខ្លួនថា "ភូមិរបស់មង្គល់"​ទេជារឿយៗគេហៅថា "ភូមិ​បង្កោល"ពាក្យថា "បង្កោល​=បង្គោល".


ឃំុរបស់មង្គលមានវត្តអារាមចំណាស់ជាច្រើនដែលមានប្រវត្តិតាំងពីសម័យឲត្ដុងមានជ័យដូចជា: 1.វត្តបទុមគង្គា(ហៅវត្តអន្ល់កូប) 2.វត្តឯកសុវណ្ណ(ហៅវត្តកូនក្អែក) 3.វត្តនិគ្រោធសុវណ្ណ(ហៅវត្តគួយជីកដី) 4.វត្តបុញ្ញខេត្តារាម(ហៅវត្តអន្លង់តាម៉ុក) 5.វត្តព្រះធាតុ 6.វត្តអន្លង់ត្រាច

ប្រវត្តិឈ្មោះភូមិរបស់មង្គល

ភូមិរបស់មង្គលជាភូមិស្នូលចម្បងមួយនៅក្នុងឃុំរបស់មង្គលប៉ុន្តែរដ្ឋបាលឃុំមិនស្ថិតនៅក្នុងភូមិរបស់មង្គលទេ(សាលាឃំុរបស់មង្គលនឺងទីស្នាក់ការរបស់គណបក្សនានាគឺស្ថិតនៅក្នុងភូមិកូនក្អែក)រីឯ(​ប៉ុស្ដិ៍នគបាលរដ្ឋបាលឃំុគឺស្ថិតនៅក្នុងភូមិព្រែកអាំ)។បើយើងក្រលេកមកនិយាយអំពីប្រវត្តិឈ្មោះភូមិរបស់មង្គលវិញគឺមកពីពាក្យ (របស់+មង្គល) ពាក្យថា​ របស់មង្គលនេះគ្រាន់តែជាពាក្យហៅក្លាយមកពីបុរាណាមកទេ (របស់ = របោះ , មង្គល =​​ បង្គោល) ដែលពាក្យនេះ(របោះបង្គោល)មានន័យថារ​ "បោះ"(គុ. ឬ កិ. វិ.) ដែលរង្វើលៗឃ្លាតៗដាច់ៗពីគ្នា : ព្រៃរបោះៗ; កូនឈើដុះរបោះៗ ។ ន. ចន្លោះរង្វើលៗឃ្លាតៗពីគ្នា : របោះព្រៃ ។រីពាក្យថា "បង្គោល"មានន័យថា(ន.) ឈើឬឫស្សីជាគោលសម្រាប់ដាំ សម្រាប់បោះក្នុងដីដើម្បីនឹងចងសត្វ, ចងទូកជាដើម : បង្គោលគោ, បង្គោលទូក, បង្គោលរបង, បង្គោលធ្នស់ ... ។បានជាយើងហ៊ានសន្និដ្ថានថាបែបនេះព្រោះបើយើងក្រលេកទៅមើលភូមិសាស្ត្ររបស់ភូមិនេះវិញគឺមានទីតាំងនៅជាប់នឹងវាលស្រែ​ដែលអ្នកភូមិតែងតែធ្វើរបងខណ្ឌសត្វគោក្របីកំុឲ្យចូលស៊ីស្រូវនារដូវវស្សា។បើយើងទៅសិក្សាពីជីវភាពរស់របស់ចាស់ទុំពីជំនាន់សង្គមរាស្រ្តនិយមនៅទីនោះភាគច្រើនមិនសូវមានមនុស្សរស់នៅកុះករទេទីនោះជាដីចម្ការដែលគេនិយមដាំ ល្មុត ​ក្រូច នឹង ស្វាយ អញ្ចឺងហើយទើបគេរបងកាពារដែលគេហៅថា " បង្គោលរបោះ ឬ របោះបង្គោល" នេះឯង។អ្វីដែលធ្វើឲ្យសម្មតិកម្មខាងលេនេះកាន់តែមានទម្ងន់នឺងជឿជាក់បាននោះប្រសិនបើអ្នកបានទៅទីនោះជូបប្រជានុរាស្ត្រនៅទីនោះអ្នកនឹងលឺពូកគាត់និយាយថាទីនោះជា " ភូមិបង្កោល "។​ប្រជានុរាស្រ្តនៅទីនោះតែងតែហៅភូមិឋានរបស់ខ្លួនថា " ភូមិបង្កោល " ។សរុបមក(បង្គោល => បង្កោល => មង្គល),(របោះ => របស់)។​

អំពីមុខរបរការងារប្រចាំថ្ងៃ

ប្រជាជន៩០%ជាកសិករធ្វើស្រែចម្ការ៥%ជាមន្រីរាជការ(គ្រូបង្រៀន ប៉ូលីស ទាហាន....)នឺង៥%ផ្សេងៗ។

ជំនឿសាសនានិងប្រពៃណីទំនៀមទម្លាប់ ៩៩%ជាពុទ្ធបរិស័ទ្ធ​នឹង១%ជាគ្រិស្តបរិស័ទ្ធ។ ក្រៅពីនេះក៏ពួកគេទាំងអស់គ្នាមានជំនឿលើអារក្សអ្នកតា និង ជំនឿអជីវចលនានា ជាក់ស្ដែងនៅវាលស្រែខាងកើត ភូមិរបស់មង្គល មានរោងអ្នកតាម្ចាស់ស្រុកមួយដែលគេហៅថា" អ្នកតាសំរោង" ។ អ្នកភូមិនៅទីនោះសាមគ្គីគ្នាណាស់កាលពីមុនឆ្នាំ២០១២ទៅក្រោម​មិនទាន់មានផ្លូវគ្រួសនៅឡើយជារៀងរាល់មុន បុណ្យកឋិនទាន​ បុណ្យឡើងលាន និងបុណ្យចូលឆ្នាំ អ្នកភូមិតែងតែនាំគ្នាភ្ជួរផ្លូវពូនលើកផ្លូវនោះនាពេលយប់ខែភ្លឺពេញបូរមី។

អំពី បុណ្យឡើងលាន​ នៅកន្លែងខ្លះគេហៅ បុណ្យដាលាន​ បុណ្យភូមិ បុណ្យពូនភ្នំស្រូវ។ល។ សម្រាប់នៅក្នុងភូមិរបស់មង្គលគេនិយមហៅថាបុណ្យឡើងលានឬបុណ្យរួមមាន័យថាធ្វើបុណ្យរួមគ្នាមួយភូមិគោលបំណងគឺជួបជំុគ្នាធ្វើបុណ្យមួយឆ្នាំម្ដងក្រោយរដូវច្រូតកាត់នឹងចាស់ទំុខ្លះគ្មានកូនចៅខ្វះខាតមិនមានលទ្ធភាពធ្វើបុណ្យចម្រើនព្រះជន្មដោយខ្លួនឯងបានក៏មកធ្វើជំុនឹងគេទៅនឹងមួយទៀតគឺប្រមូលស្រូវនឹងបច្ជ័យកសាងវត្តនិង​កសាហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិផង។