Jump to content

ឃុំលាយបូរ

ពីវិគីភីឌា

ឃុំលាយបូរមួយនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ មាន២៥ភូមិ []។ ភូមិទួលត្បែង

ភូមិអំពិល ភូមិអង្គគគី ភូមិអង្គនារាយណ៍ ភូមិបាក់កូដ ភូមិបឹង ភូមិកាច់ត្រក ភូមិប្រាសាទ ភូមិព្រៃគុយ ភូមិសែនបន ភូមិសីម៉ា ភូមិធ្មា ភូមិត្រពាំងព្រីង

ប្រវត្តិនៃឈ្មោះភូមិទាក់ទងប្រវត្តិសាស្ត្រ

[កែប្រែ]

ស្ដេចបាយ៉ង់ទ្រង់ទ្រាបការណ៍ដូច្នោះ ក៏នាំព្រះនាងអគ្គមហេសីនូវពួកស្រីស្នំក្រមការ នឹងពលសេនាទាំងឡាយ ចុះសំពៅភៀសព្រះអង្គរត់ចេញចោលព្រះដំណាក់ទាំងវេលាយប់បើកសំពៅសំដៅទៅទិសអាគ្នេយ៍ ។ មុននឹងស្ដេចយាងចេញទ្រង់លើកព្រះហស្តប្រណម្យដាក់លើព្រះសិរសាសច្ចាបន់ទេវតារក្សាទឹកថា " សូមឲ្យបានសម្រេចសេចក្ដីប្រាថ្នា ៣ ប្រការ គឺ

  1. សូមឲ្យបានសុខក្នុងដំណើរផ្លូវសាគរ
  2. សូមកុំឲ្យពួកចោរសៀមតាមទាន់
  3. សូមឲ្យបានជួបប្រទះកន្លែងជាទីគាប់ចិត្ត។

ស្ដេចទ្រង់ព្រួយព្រះទ័យជាខ្លាំង ទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃគ្មានឈប់ឈរ ។ លុះទ្រង់ប្រមើលឃើញថា ចេញមកបានឆ្ងាយណាស់ហើយ ទើបទ្រង់ងាករេទៅរកតំបន់មួយ ដើម្បីចតសំពៅ ។ ជួបជាខណៈនោះ ខ្យល់ព្យុះមកបក់បោកសំពៅឲ្យវិលវល់បាក់ចង្កូត ។ ទើបទីត្រង់នោះមានឈ្មោះថា "ភូមិបាក់ចង្កូត" ជាប់មកសព្វថ្ងៃគេហៅហៅក្លាយមក ភូមិបាក់កូត។ ស្ដេចទ្រង់ភ័យហើយលើកព្រះហស្តអំពាវនាវបន់ថា "ឲ្យបាត់ព្យុះខ្យល់ នឹងសូមសែនថ្វាយដល់ពួកអារក្សទឹកទាំងឡាយ " ។ គ្រានោះខ្យល់ព្យុះក៏សាបសូន្យអស់ ។ សំពៅទៅបានបន្តិចទៀតឈប់បោះយុថ្កាចត ទើបទីនោះមានឈ្មោះថា "កន្លែងចត" ជាប់មកដល់សព្វថ្ងៃ គេហៅក្លាយមកជា ភូមិកន្លែងចត។ ការឈប់ចតនេះ គឺដើម្បីនឹងរៀបចំចំណីអាហារសែនថ្វាយអារក្សទឹកនិងធ្វើចង្កូតសំពៅថ្មី ។ ត្រង់តំបន់ដែលថ្វាយអាហារនោះ នៅមានឈ្មោះជាប់មកដល់សព្វថ្ងៃថា "ភូមិសែនបន់" ។ ទាំង ៣ កន្លែងនេះ នៅក្នុង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

លុះសម្រេចកិច្ចនៅកន្លែងនេះសព្វគ្រប់ហើយ ទ្រង់ក៏ចេញសំពៅទៅទៀត សំដៅទៅទិសអាគ្នេយ៍ដដែល ។ លុះទៅដល់កន្លែងមួយសំពៅធ្លាយ ទ្រង់ក៏ចាប់ធ្វើសំពៅបណ្ដើរ បើកទៅបណ្ដើរ ។ ត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា "សំពៅធ្លាយ" ។ បើកបន្តិចទៅទៀតដល់កន្លែងមួយឃើញដីមានស្បូវដុះជាច្រើន ក៏បោចស្បូវនោះចុកសំពៅដែលធ្លាយ ។ ត្រង់កន្លែងនោះ ជាប់ឈ្មោះមកដល់សព្វថ្ងៃថា "ភូមិព្រែកស្បូវ" ហើយបើកសំពៅធ្វើដំណើរតទៅទៀត ដល់ទៅកន្លែងមួយទៀត ព្រះនាងសក់ក្រអូប ទ្រង់កើតទុក្ខព្រួយព្រះហឫទ័យច្រើនប្រការ គឺណាមួយអំពីសំពៅដែលចេះតែទៅៗ រកទីសំណាក់មិនឃើញ ណាមួយអំពីពួកសៀម ថាមុខជាគេនឹងតាមមកមិនខាន។ ព្រះនាងទ្រង់អុជទៀន នមស្ការបន់ស្រន់ដល់អារក្សទឹក អារក្សគោក អ្នកតាព្រៃភ្នំក្រំថ្ម សព្វទីកន្លែងថា " សូមឲ្យបានជួបនឹងទីសុខប្រសើរ សូមឲ្យចោរសៀមចិត្តអប្រិយបរាជ័យវិនាសក្នុងសាគរ " ។ ត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះ នៅជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា "ភូមិអន្លង់ទៀន"

សូមមើលផងដែរ

[កែប្រែ]

ប្រភព

[កែប្រែ]