Jump to content

ភូមិពលអតុល្យតេជ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភូមិពល អតុល្យតេជ)
ភូមិពលអតុល្យតេជ
ภูมิพลอดุลยเดช
រាមាទី៩
រជ្ជកាល9 មិថុនា 1946 – 13 តុលា 2016
រាជាភិសេក5 ឧសភា 1950
អង្គមុនព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាឣាន័ន្ទមហិតល (រាមាទី ៨)
អង្គក្រោយសម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (រាមាទី ១០)
នាយករដ្ឋមន្ត្រី
ប្រសូត(1927-12-05)5 ធ្នូ 1927
ខេមប្រ៊ីជ, ម៉ាសាឈូសេត, សហរដ្ឋអាមេរិក
សុគត13 តុលា 2016(2016-10-13) (អាយុ 88 ឆ្នាំ)
មន្ទីពេទ្យសិរីរាជ, ស្រុកបាងកកណយ, បាងកក, ថៃ
រាជពន្ធភាពសម្ដេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ
រាជបច្ឆាញាតិធូនក្រៈម៉ម​យិង ឧបលរ័តនរាជកញ្ញា សិរីវឌ្ឍនាពណ្ណវតី
សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (រាមាទី ១០)
សម្តេចព្រះទេពរ័តនរាជសុតា ស្យាមបរមរាជកុមារី
សម្តេចព្រះចៅលូកធើ ចៅហ្វាចុឡាភរណ៍វល័យលក្សណ៍ អគ្គរាជកុមារី
វង្សរាជត្រកូល មហិតល (រាជវង្សចក្រី)
បិតាសម្តេចព្រះមហិតលាធិបេឝ្រ អតុល្យតេជវិក្រម ព្រះបរមរាជជនក
មាតាសម្តេចព្រះស្រីនគរិន្ទ្រាបរមរាជជននី
សាសនាពុទ្ធសាសនាថេរវាទ
ព្រះហត្ថលេខាភូមិពលអតុល្យតេជ ภูมิพลอดุลยเดช's signature
ឯកសារ:King bhumibol and queen sirikit of thailand (2787195604).jpg
ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ និងសម្ដេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ.

ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហា ភូមិពលអតុល្យតេជ (ថៃ: ภูมิพลอดุลยเดช, អង់គ្លេស: Bhumibol Adulyadej, អានថា: ភូ-មិ-ផុល-អៈ-ឌុន-យ៉ៈ-ដេត) ជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ|ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃព្រះអង្គទី ៩ នៃរាជវង្សចក្រី ព្រះអង្គទ្រង់បានប្រសូតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ១៩២៧ នៅ ខេមប្រ៊ីជ រដ្ឋ ម៉ាសាឈូសេត សហរដ្ឋអាមេរិក ព្រះអង្គជាព្រះមហាក្សត្រដែលបានសោយរាជ្យយូរជាងគេនៅលើពិភពលោកដែរមានរយៈពេល ៧០ ឆ្នាំ ១២៦ ថ្ងៃ នាយករដ្ឋមន្ត្រីបានបម្រើព្រះអង្គចំនួន ៣០ នាក់ ព្រះអង្គទ្រង់ស្ថិតនៅក្នុង រាជវង្សចក្រី នៃ ព្រះរាជាណាចក្រថៃ ហើយត្រូវបានសោយរាជ្យនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៥០ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ទ្រង់បានសោយទិវង្គតនៅ មន្ទីរពេទ្យសិរីរាជ នាទីក្រុងបាងកក ប្រទេសថៃ ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ។

ព្រះបរមនាមពេញរបស់ព្រះអង្គជា "ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ មហិតលាធិបេឝ្ររាមាធិបតី ចក្រីនឫបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ" (ថៃ: พระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช มหิตลาธิเบศรามาธิบดี จักรีนฤบดินทร สยามมินทราธิราช บรมนาถบพิตร)

ព្រះរាជឥស្សរិយយស

[កែប្រែ]
Tenure ភាសាថៃ រូបឣក្សរខ្មែរ
5 ធ្នូ 1927 — 10 កក្កដា 1935 พระวรวงศ์เธอ พระองค์เจ้าภูมิพลอดุลเดช ព្រះវរវង្សធើ ព្រះអង្គចៅភូមិពលអតុលតេជ
10 កក្កដា 1935 — 9 មិថុនា 1946 สมเด็จพระเจ้าน้องยาเธอ เจ้าฟ้าภูมิพลอดุลเดช សម្ដេចព្រះចៅណងយ៉ាធើ ចៅហ្វាភូមិពលអតុលតេជ
9 មិថុនា 1946 — 5 ឧសភា 1950 สมเด็จพระเจ้าอยู่หัวภูมิพลอดุลยเดช សម្ដេចព្រះចៅយូហួភូមិពលអតុល្យតេជ
5 ឧសភា 1950 — 13 តុលា 2016 พระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช มหิตลาธิเบศรามาธิบดี จักรีนฤบดินทร สยามมินทราธิราช บรมนาถบพิตร ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ មហិតលាធិបេឝ្ររាមាធិបតី ចក្រីនឫបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ

ព្រះរាជបុត្រាបុត្រី

[កែប្រែ]

ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ និងសម្ដេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ (ព្រះអគ្គមហេសី) ទ្រង់​មានព្រះរាជបុត្រាបុត្រីរួម 4 ព្រះអង្គ (ព្រះរាជបុត្រី 3 ព្រះអង្គ និងព្រះរាជបុត្រា 1 ព្រះអង្គ) គឺ:

  1. en:Ubol Ratanaឧបលរ័តនរាជកញ្ញា (ធូនក្រៈម៉ម​យិង ឧបលរ័តនរាជកញ្ញា សិរីវឌ្ឍនាពណ្ណវតី) (Princess Ubolratana Rajakanya) ប្រសូតិនាថ្ងៃទី (1951-04-05) 5 មេសា 1951 (អាយុ 73)
  2. សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬព្រះរាមាទី១០ (HM King Maha Vajiralongkorn, Rama X) ប្រសូតិនាថ្ងៃទី (1952-07-28) 28 កក្កដា 1952 (អាយុ 72)
  3. មហាចក្រីសិរិន្ធរ(សម្តេចព្រះទេពរ័តនរាជសុតា ចៅហ្វាមហាចក្រីសិរិន្ធរ រដ្ឋសីមាគុណាករបិយជាតិ ស្យាមបរមរាជកុមារី) ឬក្នុងភាសាខ្មែរ "ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីស៊ីរិនថន" (HRH Princess Maha Chakri Sirindhorn) ប្រសូតិនាថ្ងៃទី (1955-04-02) 2 មេសា 1955 (អាយុ 69)
  4. en:Chulabhornចុឡាភរណ៍វល័យលក្សណ៍(សម្តេចព្រះចៅលូកធើ ចៅហ្វាចុឡាភរណ៍វល័យលក្សណ៍ អគ្គរាជកុមារី) (HRH Princess Chulabhorn Walailak) ប្រសូតិនាថ្ងៃទី (1957-07-04) 4 កក្កដា 1957 (អាយុ 67)

ព្រះរាជសញ្ញល័ក្ខណ៍

[កែប្រែ]

ឯកសារយោង

[កែប្រែ]

កំណត់

[កែប្រែ]

មើលផងដែរ

[កែប្រែ]