ស្រុកគីរីវង់
ស្រុកគិរីវង់ ជាស្រុកមួយ ដែលស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចនៃខេត្តតាកែវ។ ប្រជាជនក្នុងស្រុកប្រកបមុខរបចឹញ្ចឹមជីវិតដូចជាការត្បាញហូល ដាំបន្លែ ចឺញ្ចឹមសត្វ ធ្វើស្រែប្រាំង ធ្វើការរោងចក្រ ហើយខ្លះទៀតចំណាកស្រុកដើម្បីទៅធ្វើការងារនៅក្នុងខេត្តនានាជាពិសេសទៅធ្វើការនៅភ្នំពេញឬក៏ប្រទេសថៃ។ ស្រុកគិរីវង់សំបូរទៅដោយផ្សារជាច្រើនសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកទិញសម្ភារៈគ្រប់ប្រភេទបាន។ ហើយនៅស្រុកនេះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅទីនោះ ។ ដោយឡែកនៅក្នុងចំណោមឃុំទាំងនោះមានភូមិមួយគឺមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាវិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។
ទីតាំងភូមិសាស្រ្ត
[កែប្រែ]ស្រុកគិរីវង់មានព្រំប្រទល់ជាប់នឹង៖
-ខាងលិចមានព្រំប្រទល់ជាប់និងខេត្តកំពត
-ខាងកើតមានព្រំប្រទល់ជាប់និងស្រុកកោះអណ្ដែត
-ខាងជើងមានព្រំប្រទល់ជាប់និងស្រុកទ្រាំង
-ខាងត្បូងមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម។
ការអភិវឌ្ឍ
[កែប្រែ]ចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ ដើម្បីឱ្យមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គិសនីវិញមានស្ទើរគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្វថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតដែលបានសាងសង់សាលារៀនគឺ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចឱ្យកុមារាកុមារីបានចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់នឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។ នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។
ទេសចរណ៏
[កែប្រែ]បើនិយាយពីទេសចរណ៏វិញស្រុកគិរីវង់ក៏មានការអភិវឌ្ឍមួយចំនួនដែរ ដែលភ្ញៀវទេសចរណ៍អាចទស្សនា វត្តអារាមនៅខែរដូវបុណ្យទានផ្សេងៗបានយ៉ាងសប្បាយរីករាយ ហើយភ្ញៀវក៏អាចទស្សនាភ្នំបាយ៉ង់កោដែលជាភ្នំមួយដែលមានវត្តអារាមដែលជាទីគោរពរបស់ប្រជាជននៃ កាលពីដើម រហូតមកដល់បច្ចប្បន្ន ។
ប្រវត្តិសាស្រ្ត
[កែប្រែ]ស្រុកគីរីវង់ជាស្រុកមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងខេត្តតាកែវដែលពីដំបូងឡើយស្រុកនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។
សេដ្ឋកិច្ច
[កែប្រែ]សេដ្ឋកិច្ចស្រុកគីរីវង់តាំងពីដើមប្រជាជនស្រុកនេះប្រកបរបរធ្វើស្រែចំការ និងត្បាញហូលជាដើម ។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហូល ធ្វើនំតាមរដូវនិងមានការលក់ដូរ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់ ។ កាលពីឆ្នាំ ២០១៤ ។ ការប្រមូលផលដំណាំផ្សេងៗគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។
ការអប់រំ
[កែប្រែ]សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកគីរីវង់នឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះនេះគឺជាសមិទ្ធផលល្អសម្រាប់ស្រុកគីរីវង់។នៅស្រុកគីរីវង់នេះពុំមានការអប់រំព្រោះគ្រួសារខ្លះមានជីវភាពរីកចម្រើនិងគ្រួសារខ្លះខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ[៣] ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។
អាកាសធាតុ
[កែប្រែ]អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។
ផ្សារ
[កែប្រែ]នៅស្រុកគីរីវង់មានផ្សារចំនួនតិចណាស់ដែលនៅពេលដែលមនុស្សសំរាក់ពីរការងារពួកគេនាំក្រុមគ្រួសារទៅដើរទិញអីវ៉ាន់នៅផ្សារ ហើយក៏ការលំហែរកាយផងដែរ។ នៅក្នុងស្រុកគីរីវង់មានផ្សារចំនួនតិចណាស់តែគួរសមដែរដែលប្រជាពលរដ្ខអាច ធ្វើការទិញអីវ៉ាន់តាមតម្រូវការ ។ ហើយនៅក្នុងស្រុកគីរីវង់មានផ្សារចំនួនតែ ២ ដែលមានដូចាជា ៖
- ផ្សារគីរីវង់
- ផ្សារទន្លាប់
វត្តអារាម
[កែប្រែ]វត្តអារាមដែលស្ថិនៅក្នុងស្រុកគីរីវង់មាន ៖
- វត្តព្រៃជើង
- វត្តស្លែង
- វត្តព្រះធាតុ(ឃុំព្រៃអំពក)
- វត្តភ្នំ(ឃុំកំពែង)
- វត្តពាធិអង្គ
- វត្តមង្គលគិរី
- វត្តសូបិណ
- វត្តចំបក់
- វត្តគោករកា
- វត្តព្រៃវែង(ឃុំកំពែង)
- វត្តអង្គុញ(ឃុំកំពែង)
- វត្តព្រះធាតុសួស្ដី (ភូមិក្បាលដំរី ឃុំគោកព្រេច)
រដ្ឋបាល
[កែប្រែ]ស្រុកគីរីវង់មាន ១២ឃុំ[១]៖
កូដ | ឃុំ | ឡាតាំង |
---|---|---|
២១០៦០១ | ឃុំអង្គប្រាសាទ | Angk Prasat |
២១០៦០២ | ឃុំព្រះបាទជាន់ជុំ | Preah Bat Choan Chum |
២១០៦០៣ | ឃុំកំណប់ | Kamnob |
២១០៦០៤ | ឃុំកំពែង | Kampaeng |
២១០៦០៥ | ឃុំគិរីចុងកោះ | Kiri Chong Kaoh |
២១០៦០៦ | ឃុំគោកព្រេច | Kouk Prech |
២១០៦០៧ | ឃុំភ្នំដិន | Phnum Den |
២១០៦០៨ | ឃុំព្រៃអំពក | Prey Ampok |
២១០៦០៩ | ឃុំព្រៃរំដេង | Prey Rumdeng |
២១០៦០១០ | ឃុំរាមអណ្តើក | Ream Andaeuk |
២១០៦០១១ | ឃុំសោម | Saom |
២១០៦០១២ | ឃុំតាអូរ | Ta O |
ឯកសារយោង
[កែប្រែ]- ↑ Map 23. Administrative Areas in Takeo Province by District and Commune, Statistics Japan
|