Jump to content

ស្រុកគីរីវង់

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ស្រុក គិរីវង់)
រូបភាពវាលស្រែនៅក្នុងស្រុកទ្រាំង តាកែវ
រូបភាពភ្នុំដា ខេត្តតាកែវ
រូបភាពភ្នុំដា ខេត្តតាកែវ

ស្រុកគិរីវង់ ជាស្រុកមួយ ដែលស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចនៃខេត្តតាកែវ។ ប្រជាជនក្នុងស្រុកប្រកបមុខរបចឹញ្ចឹមជីវិតដូចជាការត្បាញហូល ដាំបន្លែ ចឺញ្ចឹមសត្វ ធ្វើស្រែប្រាំង ធ្វើការរោងចក្រ ហើយខ្លះទៀតចំណាកស្រុកដើម្បីទៅធ្វើការងារនៅក្នុងខេត្តនានាជាពិសេសទៅធ្វើការនៅភ្នំពេញឬក៏ប្រទេសថៃ។ ស្រុកគិរីវង់សំបូរទៅដោយផ្សារជាច្រើនសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកទិញសម្ភារៈគ្រប់ប្រភេទបាន។ ហើយនៅស្រុកនេះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅទីនោះ ។ ដោយឡែកនៅក្នុងចំណោមឃុំទាំងនោះមានភូមិមួយគឺមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាវិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ស្រុកគិរីវង់មានព្រំប្រទល់ជាប់នឹង៖

-ខាងលិចមានព្រំប្រទល់ជាប់និងខេត្តកំពត

-ខាងកើតមានព្រំប្រទល់ជាប់និងស្រុកកោះអណ្ដែត

-ខាងជើងមានព្រំប្រទល់ជាប់និងស្រុកទ្រាំង

-ខាងត្បូងមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម។

ការអភិវឌ្ឍ

[កែប្រែ]

ចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ ដើម្បីឱ្យមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គិសនីវិញមានស្ទើរគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្វថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតដែលបានសាងសង់សាលារៀនគឺ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចឱ្យកុមារាកុមារីបានចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់នឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។ នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។

ទេសចរណ៏

[កែប្រែ]

បើនិយាយពីទេសចរណ៏វិញស្រុកគិរីវង់ក៏មានការអភិវឌ្ឍមួយចំនួនដែរ ដែលភ្ញៀវទេសចរណ៍អាចទស្សនា វត្តអារាមនៅខែរដូវបុណ្យទានផ្សេងៗបានយ៉ាងសប្បាយរីករាយ ហើយភ្ញៀវក៏អាចទស្សនាភ្នំបាយ៉ង់កោដែលជាភ្នំមួយដែលមានវត្តអារាមដែលជាទីគោរពរបស់ប្រជាជននៃ កាលពីដើម រហូតមកដល់បច្ចប្បន្ន ។

ប្រវត្តិសាស្រ្ត

[កែប្រែ]

ស្រុកគីរីវង់ជាស្រុកមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងខេត្តតាកែវដែលពីដំបូងឡើយស្រុកនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចស្រុកគីរីវង់តាំងពីដើមប្រជាជនស្រុកនេះប្រកបរបរធ្វើស្រែចំការ និងត្បាញហូលជាដើម ។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហូល ធ្វើនំតាមរដូវនិងមានការលក់ដូរ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់ ។ កាលពីឆ្នាំ ២០១៤ ។ ការប្រមូលផលដំណាំផ្សេងៗគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។

ការអប់រំ

[កែប្រែ]

សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកគីរីវង់នឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះនេះគឺជាសមិទ្ធផលល្អសម្រាប់ស្រុកគីរីវង់។នៅស្រុកគីរីវង់នេះពុំមានការអប់រំព្រោះគ្រួសារខ្លះមានជីវភាពរីកចម្រើនិងគ្រួសារខ្លះខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ[៣] ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

អាកាសធាតុ

[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។

ផ្សារ

[កែប្រែ]

នៅស្រុកគីរីវង់មានផ្សារចំនួនតិចណាស់ដែលនៅពេលដែលមនុស្សសំរាក់ពីរការងារពួកគេនាំក្រុមគ្រួសារទៅដើរទិញអីវ៉ាន់នៅផ្សារ ហើយក៏ការលំហែរកាយផងដែរ។ នៅក្នុងស្រុកគីរីវង់មានផ្សារចំនួនតិចណាស់តែគួរសមដែរដែលប្រជាពលរដ្ខអាច ធ្វើការទិញអីវ៉ាន់តាមតម្រូវការ ។ ហើយនៅក្នុងស្រុកគីរីវង់មានផ្សារចំនួនតែ ២ ដែលមានដូចាជា ៖

  1. ផ្សារគីរីវង់
  2. ផ្សារទន្លាប់

វត្តអារាម

[កែប្រែ]

វត្តអារាមដែលស្ថិនៅក្នុងស្រុកគីរីវង់មាន ៖

  1. វត្តព្រៃជើង
  2. វត្តស្លែង
  3. វត្តព្រះធាតុ(ឃុំព្រៃអំពក)
  4. វត្តភ្នំ(ឃុំកំពែង)
  5. វត្តពាធិអង្គ
  6. វត្តមង្គលគិរី
  7. វត្តសូបិណ
  8. វត្តចំបក់
  9. វត្តគោករកា
  10. វត្តព្រៃវែង(ឃុំកំពែង)
  11. វត្តអង្គុញ(ឃុំកំពែង)
  12. វត្តព្រះធាតុសួស្ដី​ (ភូមិក្បាលដំរី ឃុំគោកព្រេច)

រដ្ឋបាល

[កែប្រែ]

ស្រុកគីរីវង់មាន ១២ឃុំ[]

កូដ ឃុំ ឡាតាំង
២១០៦០១ ឃុំអង្គប្រាសាទ Angk Prasat
២១០៦០២ ឃុំព្រះបាទជាន់ជុំ Preah Bat Choan Chum
២១០៦០៣ ឃុំកំណប់ Kamnob
២១០៦០៤ ឃុំកំពែង Kampaeng
២១០៦០៥ ឃុំគិរីចុងកោះ Kiri Chong Kaoh
២១០៦០៦ ឃុំគោកព្រេច Kouk Prech
២១០៦០៧ ឃុំភ្នំដិន Phnum Den
២១០៦០៨ ឃុំព្រៃអំពក Prey Ampok
២១០៦០៩ ឃុំព្រៃរំដេង Prey Rumdeng
២១០៦០១០ ឃុំរាមអណ្តើក Ream Andaeuk
២១០៦០១១ ឃុំសោម Saom
២១០៦០១២ ឃុំតាអូរ Ta O

ឯកសារយោង

[កែប្រែ]