អាស៊ីខាងកើត៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ ដកចេញ: map-bms:Asia Timur (deleted)
r2.7.1) (រ៉ូបូ បន្ថែម: az:Şərqi Asiya
បន្ទាត់ទី៤០៖ បន្ទាត់ទី៤០៖
[[af:Oos-Asië]]
[[af:Oos-Asië]]
[[ar:شرق آسيا]]
[[ar:شرق آسيا]]
[[az:Şərqi Asiya]]
[[bg:Източна Азия]]
[[bg:Източна Азия]]
[[br:Azia ar Reter]]
[[br:Azia ar Reter]]

កំណែនៅ ម៉ោង២១:១៤ ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១២

អាស៊ីខាងកើត ជាអនុតំបន់មួយនៃ អាស៊ីដែលត្រូវបាននិយមន័យតាម ភូមិសាស្រ្ត និង វប្បធម៌។ ជាភូមិសាស្រ្ត, វាមានទំហំប្រមាណ ១២.០០០.០០០ គម2 ឬ ប្រមាណ ២៨% នៃផ្ទៃដីទ្វីបអាស៊ី និងប្រហែល ១៥% ធំជាងតំបន់នៃ ទ្វីបអ៊ឺរ៉ុប។ អាស៊ីខាងកើតមានប្រជាជនចំនួនជាង ១.៥ កោដិនាក់រស់នៅ, ប្រហែល ៤០% នៃប្រជាជន ទ្វីបអាស៊ី ឬ ស្មើនឹង​ មួយភាគបួននៃចំនួនប្រជាជន សកលលោក ឬ ស្មើពីរដងនៃចំនួន ប្រជាជននៃ ទ្វីបអ៊ឺរ៉ុប ដែលជាតំបន់មួយក្នុង ចំណោមតំបន់ ដែលប្រមូលផ្តុំមនុស្ស ច្រើនជាងគេលើ ពិភពលោក។ ដង់ស៊ីតេមនុស្សនៅអាស៊ីខាងកើត គឺ ១៣០នាក់/គម2 ស្មើនឹង៣ដងដង់ស៊ីតេមធ្យមលើពិភពលោក។ ជនជាតិដើមនៃអាស៊ីខាងកើត មានស្បែកសម្បុរលឿង។

ជាវប្បធម៌, អាស៊ីខាងកើត រួមមានបណ្តា សង្គមដែលជាផ្នែកនៃស្វែរវប្បធម៌ចិនតាំងពីយូរអង្វែង -ទទួលឥទ្ធិពល ប្រវត្តិសាស្រ្តយ៉ាងធ្ងន់ពី ភាសាចិនបូរាណ (រួមទាំងអក្សរចិនបូរាណ) -សាសនាខុងជឺ និង សាសនាខុងជឺថ្មី -ពុទ្ធសាសនាមហាយាន -និង សាសនាតាវ

បណ្តាប្រទេស(ទាំងរដ្ឋទាំងទឹកដី)ដែលស្ថិតនៅរួមគ្នាក្នុងភូមិសាស្ត្រនៃអាស៊ីខាងកើត នោះគឺ៖

  • សាធារណរដ្ឋប្រជាមានិតចិន (ចិន)
  • ហុងកុង (តំបន់រដ្ឋបាលពិសេសមួយនៃសាធារណរដ្ឋប្រជាមានិតចិន)
  • ម៉ាកាវ (តំបន់រដ្ឋបាលពិសេសមួយនៃសាធារណរដ្ឋប្រជាមានិតចិន)
  • សាធារណរដ្ឋចិន (តៃវ៉ាន់)
  • ជប៉ុន
  • សាធារណរដ្ឋប្រជាមានិតកូរេ (កូរេខាងជើង)
  • សាធារណរដ្ឋកូរេ (កូរេខាងត្បូង)
  • ម៉ុងហ្គោល

បណ្តាប្រជាជននិងបណ្តាសង្គមដូចខាងក្រោម ដែលទទួលឥទ្ធិពលដោយខាស៊ីខាងកើត ៖

  • សង្គមចិន (រួមមានតំបន់គ្របដណ្តប់ដោយចិន​ដូចជា ហុងកុង និងម៉ាកាវ ក៏ដូចជាតៃវ៉ាន់ និងសិង្ហបុរី(សាំងហ្គាពួរ) ដែលមានជនជាតិចិនមួយភាគធំរស់នៅទីនោះ)
  • សង្គមជប៉ុន
  • សង្គមកូរ៉េ
  • សង្គមម៉ុងហ្គោល
  • សង្គមវៀតណាម

បណ្តាប្រទេសឬតំបន់ដូចតទៅត្រូវបានកំណត់ថាជាផ្នែកនៃ អាស៊ីខាងកើតដែរ​ប៉ុន្តែមតិខ្លះមិនយល់ស្រប ដោយសារភូមិសាស្ត្រ និងវប្បធម៌។ ទស្សនវិស័យ ផ្នែក នយោបាយ ក៏ជាកត្តាមួយ ដ៏សំខាន់ដែរ។

  • បណ្តាផ្នែក ទាំងឡាយ របស់ចិនដែលមិនត្រួតត្រាជា ប្រវត្តិសាស្រ្តដោយ ចិនខ្សែហាន ៖ គីងហៃ, ទីបេ, ស៊ិនជាង (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីកណ្តាល ដោយសារវប្បធម៌ និង ភូមិសាស្ត្រ)
  • ម៉ុងកូលី (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីកណ្តាល ដោយសារវប្បធម៌ និង/ឬ ភូមិសាស្ត្រ)
  • វៀតណាម (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីអាគ្នេយ៍ ដោយសារវប្បធម៌ និង ភូមិសាស្ត្រ)
  • សិង្ហបុរី(សាំងហ្គាពួរ) (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ី​អគ្នេយ៍ ដោយភូមិសាស្ត្រ)
  • រុស្ស៊ីចុងបូព៌ា (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីខាងជើង ដោយសារ នយោបាយ វប្បធម៌ និង ភូមិសាស្ត្រ)

សូមើលផងដែរ