Jump to content

សហព័ន្ធកីឡាបាល់ទាត់អាស៊ី

ពីវិគីភីឌា
សហព័ន្ធកីឡាបាល់ទាត់អាស៊ី
អក្សរ​កាត់AFC
ស្ថាបនា៨ ឧសភា ១៩៥៤, ៦៦ ឆ្នាំមុន
ទីតាំងស្ថាបនាម៉ានីល ហ្វីលីពីន
ប្រភេទអង្គការកីឡា
ទី​ស្នាក់ការកណ្ដាលប៊ូគីតចាលីល, គូឡាឡាំពួ, ម៉ាឡេស៊ី
តំបន់ ​ដែល​ត្រូវ​បម្រើ
អាស៊ី (AFC)
សមាជិកភាព
សមាជិកសមាគមចំនួន ៤៧
ភាសា​ផ្លូវ​ការភាសាអង់គ្លេស និងភាសាអារ៉ាប់[]
សាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វា
អង្គលេខាធិការ
វីនសឺរ ចន[][]
អង្គការ​មេ
ហ្វីហ្វា
បុត្រសម្ព័ន្ធ
គេហទំព័រthe-afc.com

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (ភាសាអង់គ្លេស៖ Asian Football Confederation) សរសេរកាត់ថា AFC, គឺជាសហព័ន្ធមួយក្នុងចំណោមសហព័ន្ធកីឡាបាល់ទាត់ទាំង ៦ របស់ហ្វីហ្វា និងត្រូវជាអង្គភាពគ្រប់គ្រងនៃសមាគមកីឡាបាល់ទាត់នៅអាស៊ីនិងអូស្ត្រាលី។ វាមានសមាជិកប្រទេសចំនួន ៤៧ ដែលសុទ្ធតែមានទីតាំងស្ថិតនៅទ្វីបអាស៊ីទាំងអស់ ចំណែកឯប្រទេសដែលឆ្លងទ្វីបគឺមិនរាប់បញ្ចូលឡើយ – ដូចជា អាស៊ែបៃសង់ ហ្សកហ្សី កាហ្សាក់ស្ថាន រុស្ស៊ី និងតួកគី។ ប្រទេសស៊ីប អាមេនី និងអ៊ីស្រាអែលគឺត្រូវជាសមាជិកUEFA ទោះបីជាប្រទេសទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅទ្វីបអាស៊ីក្តី។ ប្រទេសអូស្ត្រាលីដែលត្រូវជាអតីតសមាជិកនៃ OFC បានចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅក្នុងឆ្នាំ២០០៦។ ក្វាម និងកោះម៉ារីអាណាខាងជើងដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅអូសេអានីក៏ត្រូវជាសមាជិកនៃ AFC ផងដែរ។ ទីក្រុងហុងកុង និងម៉ាកាវក៏ជាសមាជិកនៃ AFC ដែរ ទោះបីជាក្រុងទាំងពីរមិនមានឯករាជ្យពេញលេញក៏ដោយ (ត្រូវជាតំបន់រដ្ឋបាលពិសេសរបស់ចិន)។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ទីស្នាក់ការបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយមានលោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាជាប្រធាន។

ប្រវត្តិ

[កែប្រែ]

សហព័ន្ធកីឡាបាល់ទាត់អាស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤។ ប្រទេសសមាជិកស្ថាបនិកនៃ AFC មានដូចជា៖ អាហ្វកានីស្ថាន ភូមា(មីយ៉ាន់ម៉ា) សាធារណរដ្ឋចិន(ចិនតៃប៉ិ) ហុងកុង អ៊ីរ៉ង់ ឥណ្ឌា អ៊ីស្រាអែល ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី និងវៀតណាមខាងត្បូង[][]

ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី គឺជាការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបចំណាស់ជាងគេទីពីរនៅលើពិភពលោក ដោយមានក្រុមចំនួន ៤ ចូលរួមនៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ១៩៥៦ នៅឯទីក្រុងហុងកុង។[]

សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ី (ALFC) គឺជាផ្នែកមួយនៃ AFC ដែលគ្រប់គ្រងកីឡាបាល់ទាត់នារីនៅអាស៊ី។ ក្រុមនេះបានបង្កើតនៅខែមេសា ឆ្នាំ១៩៦៨ នៅក្នុងកិច្ចប្រជុំកីឡារវាងតៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី។ នៅឆ្នាំ១៩៨៦ ALFC ក៏ត្រូវបញ្ចូលជាមួយ AFC ជាផ្លូវការ។[] សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ីបានរៀបចំកម្មវិធីប្រកួតដូចជា៖ ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ី (ចាប់ធ្វើឡើងដំបូងនៅឆ្នាំ១៩៧៥) ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ និងពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៧ឆ្នាំ

វាទប្បដិវាទ

[កែប្រែ]

សហព័ន្ធកីឡាបាល់ទាត់អាស៊ីធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទបក្សពួកនិយមនយោបាយនិងសកម្មភាពអំពើពុករលួយពីមុនមក។

ហាឃីម អាល-អារ៉ៃប៊ីដែលបច្ចុប្បន្នត្រូវជាជនភៀសខ្លួននយោបាយកំពុងរស់នៅប្រទេសអូស្ត្រាលី, ធ្លាប់បានកងនគរបាលជាតិថៃចាប់ខ្លួនខណៈពេលកំពុងធ្វើដំណើរកំសាន្តនៅប្រទេសថៃក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ លោកត្រូវបានប្រឈមនឹងការចោទប្រកាន់ពីការធ្វើបត្យាប័នពីរដ្ឋាភិបាលបារ៉ែនស្តីពីការចោទប្រកាន់ (មិនពិត) ជុំវិញការចូលរួមរបស់លោកនៅក្នុងការបះបោរនៅបារ៉ែនកាលពីឆ្នាំ២០១១។ ដោយសារតែប្រទេសថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាទាក់ទងស្ថានការណ៍ជនភៀសខ្លួន លោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាដែលជាសមាជិករាជវង្សនៃប្រទេសបារ៉ែនបានកើតមានការព្រួយបារម្ភជាខ្លាំងដោយខ្លាយថារឿងទាំងនេះអាចនឹងបង្កឱ្យមានការប្រឆាំងជំទាស់ពីសំណាក់អន្តរជាតិ។ ទីបំផុត ប្រទេសអូស្ត្រាលីហើយនិងហ្វីហ្វាក៏សម្រេចចូលធ្វើអន្តរាគមន៍ហើយនៅខែកុម្ភៈ ឆ្នាំ២០១៩ ហាឃីមក៏ត្រូវមន្ត្រីថៃដោះលែងវិញ។ នេះគឺជាចំណុចមួយដែលបង្ហាញអំពីការរីករាលដាលនៃអំពើពុករលួយនយោបាយនៅក្នុងសហព័ន្ធ។[][]

សមាជិកសមាគម

[កែប្រែ]
រូបទីស្នាក់ការ AFC នៅឯទីក្រុងគូឡាឡាំពួរ, ប្រទេសម៉ាឡេ។

AFC មានសមាជិកសមាគមចំនួន ៤៧ ដែលបែងចែកទៅជា ៥ តំបន់ផ្សេងៗគ្នា។[១០][១១][១២]

កូដ សមាគម ក្រុមជម្រើសជាតិ បង្កើត ចូលជាសមាជិកហ្វីហ្វា ចូលជាសមាជិក AFC សមាជិកគអអ
សហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងលិច (WAFF) (១២)
QAT កាតា កាតា (បុរស,នារី) ១៩៦០ ១៩៧២ ១៩៧៤ ស្រប
KUW គុយវ៉ែត គុយវ៉ែត (បុរស,នារី) ១៩៥២ ១៩៦៤ ១៩៦៤ ស្រប
PLE រដ្ឋប៉ាឡេស្ទីន ប៉ាឡេស្ទីន (បុរស,នារី) ១៩២៨ ១៩៩៥ ១៩៩៥ ស្រប
BHR បារ៉ែន បារ៉ែន (បុរស,នារី) ១៩៥៧ ១៩៦៨ ១៩៦៩ ស្រប
YEM យេម៉ែន យេម៉ែន (បុរស,នារី) ១៩៦២ ១៩៨០ ១៩៨០ ស្រប
LBN លីបង់ លីបង់ (បុរស,នារី) ១៩៣៣ ១៩៣៦ ១៩៦៤ ស្រប
SYR ស៊ីរី ស៊ីរី (បុរស,នារី) ១៩៣៦ ១៩៣៧ ១៩៧០ ស្រប
JOR ហ្សកដានី ហ្សកដានី (បុរស,នារី) ១៩៤៩ ១៩៥៦ ១៩៧០ ស្រប
IRQ អ៊ីរ៉ាក់ អ៊ីរ៉ាក់ (បុរស,នារី) ១៩៤៨ ១៩៥០ ១៩៧០ ស្រប
KSA អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប៊ីសាអ៊ូឌីត (បុរស) ១៩៥៦ ១៩៥៦ ១៩៧២ ស្រប
OMA អូម៉ង់ អូម៉ង់ (បុរស,នារី) ១៩៧៨ ១៩៨០ ១៩៨០ ស្រប
UAE អេមីរ៉ាតអារ៉ាប់រួម អេមីរ៉ាតអារ៉ាប់រួម (បុរស,នារី) ១៩៧១ ១៩៧៤ ១៩៧៤ ស្រប
សមាគមកីឡាបាល់ទាត់អាស៊ីកណ្តាល (CAFA) (៦)
KGZ កៀគីស្ថាន កៀគីស្ថាន (បុរស,នារី) ១៩៩២ ១៩៩៤ ១៩៩៣ ស្រប
TJK តាជីគីស្ថាន តាជីគីស្ថាន (បុរស,នារី) ១៩៣៦ ១៩៩៤ ១៩៩៣ ស្រប
TKM តួកមេនីស្ថាន តួកមេនីស្ថាន (បុរស,នារី) ១៩៩២ ១៩៩៤ ១៩៩៣ ស្រប
IRN អ៊ីរ៉ង់ អ៊ីរ៉ង់ (បុរស,នារី) ១៩២០ ១៩៤៨ ១៩៥៤ ស្រប
UZB អ៊ូសបេគីស្ថាន អ៊ូសបេគីស្ថាន (បុរស,នារី) ១៩៤៦ ១៩៩៤ ១៩៩៣ ស្រប
AFG អាហ្វហ្កានីស្ថាន អាហ្វកានីស្ថាន (បុរស,នារី) ១៩៣៣ ១៩៤៨ ១៩៥៤ ស្រប
សហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងត្បូង (SAFF) (៧)
NEP នេប៉ាល់ នេប៉ាល់ (បុរស,នារី) ១៩៥១ ១៩៧២ ១៩៥៤ ស្រប
BAN ទំព័រគំរូ:ទិន្នន័យប្រទេស បង់ក្លាដេស បង់ក្លាដេស (បុរស,នារី) ១៩៧២ ១៩៧៦ ១៩៧៤ ស្រប
PAK ប៉ាគីស្ថាន ប៉ាគីស្ថាន (បុរស,នារី) ១៩៤៧ ១៩៤៨ ១៩៥៤ ស្រប
BHU ភូតាន ភូតាន (បុរស,នារី) ១៩៨៣ ២០០០ ១៩៩៣ ស្រប
MDV ម៉ាល់ឌីវ ម៉ាល់ឌីវ (បុរស,នារី) ១៩៨២ ១៩៨៦ ១៩៨៤ ស្រប
SRI ស្រីលង្កា ស្រីលង្កា (បុរស,នារី) ១៩៣៩ ១៩៥២ ១៩៥៤ ស្រប
IND ឥណ្ឌា ឥណ្ឌា (បុរស,នារី) ១៩៣៧ ១៩៤៨ ១៩៥៤ ស្រប
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) (១២)
CAM កម្ពុជា កម្ពុជា (បុរស,នារី) ១៩៣៣ ១៩៥៤ ១៩៥៤ ស្រប
THA ថៃ ថៃ (បុរស,នារី) ១៩១៦ ១៩២៥ ១៩៥៤ ស្រប
TLS ទីម័រខាងកើត ទីម័រខាងកើត (បុរស,នារី) ២០០២ ២០០៥ ២០០២ ស្រប
BRU ប្រ៊ុយណេ ប៊្រុយណេ (បុរស,នារី) ១៩៥២ ១៩៧២ ១៩៦៩ ស្រប
MAS ម៉ាឡេស៊ី ម៉ាឡេស៊ី (បុរស,នារី) ១៩៣៣ ១៩៥៤ ១៩៥៤ ស្រប
MYA មីយ៉ាន់ម៉ា មីយ៉ាន់ម៉ា (បុរស,នារី) ១៩៤៧ ១៩៤៨ ១៩៥៤ ស្រប
VIE វៀតណាម វៀតណាម (បុរស,នារី) ១៩៦០ ១៩៥២ ១៩៥៤ ស្រប
SIN សិង្ហបុរី សិង្ហបុរី (បុរស,នារី) ១៨៩២ ១៩៥២ ១៩៥៤ ស្រប
PHI ហ្វីលីពីន ហ្វីលីពីន (បុរស,នារី) ១៩០៧ ១៩៣០ ១៩៥៤ ស្រប
LAO ឡាវ ឡាវ (បុរស,នារី) ១៩៥១ ១៩៥២ ១៩៦៨ ស្រប
AUS អូស្ត្រាលី អូស្ត្រាលី[m ១][m ២] (បុរស,នារី) ១៩៦១ ១៩៦៣ ២០០៦ ស្រប[m ៣]
IDN ឥណ្ឌូណេស៊ី ឥណ្ឌូនេស៊ី (បុរស,នារី) ១៩៣០ ១៩៥២ ១៩៥៤ ស្រប
សហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងកើត (EAFF) (១០)
PRK កូរ៉េខាងជើង កូរ៉េខាងជើង (បុរស,នារី) ១៩៤៥ ១៩៥៨ ១៩៧៤ ស្រប
KOR កូរ៉េខាងត្បូង កូរ៉េខាងត្បូង (បុរស,នារី) ១៩២៨ ១៩៤៨ ១៩៥៤ ស្រប
GUM ទំព័រគំរូ:ទិន្នន័យប្រទេស ហ្គួហាន ក្វាម[m ១] (បុរស,នារី) ១៩៧៥ ១៩៩៦ ១៩៩១ ស្រប[m ៣]
CHN ចិន ចិន (បុរស,នារី) ១៩២៤ ១៩៣១ ១៩៧៤ ស្រប
TPE ចិនតៃប៉ិ[m ៤] (បុរស,នារី) ១៩៣៦ ១៩៥៤ ១៩៥៤ ស្រប
JPN ជប៉ុន ជប៉ុន (បុរស,នារី) ១៩២១ ១៩២១ ១៩៥៤ ស្រប
MAC ម៉ាកាវ ម៉ាកាវ (បុរស,នារី) ១៩៣៩ ១៩៧៨ ១៩៧៨ គ្មាន[m ៥]
NMI កោះម៉ារីអាណាខាងជើង[m ១][m ៦] (បុរស,នារី) ២០០៥ N/A ២០០៩ គ្មាន[m ៧]
MNG ម៉ុងហ្គោលី ម៉ុងហ្គោលី (បុរស,នារី) ១៩៥៩ ១៩៩៨ ១៩៩៣ ស្រប
HKG ហុងកុង ហុងកុង (បុរស,នារី) ១៩១៤ ១៩៥៤ ១៩៥៤ ស្រប

កំណត់សម្គាល់

[កែប្រែ]
  1. ១,០ ១,១ ១,២ ជារដ្ឋនៅអូសេអានីតែមានសមាជិកភាពក្នុង AFC។
  2. អតីតសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អូសេអានី (១៩៦៦–១៩៧២, ១៩៧៨–២០០៦), ចូលជាមួយ AFC។
  3. ៣,០ ៣,១ រដ្ឋនៅអូសេអានីដែលជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកជាតិអូសេអានីច្រើនជាជាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី
  4. អតីតសមាជិកសហព័ន្ធកីឡាបាល់ទាត់អូសេអានី (១៩៧៦–១៩៨២) ហើយចូលជាមួយ AFC នៅឆ្នាំ១៩៨២។
  5. Macau's Olympic Committee is an OCA member, but not an IOC member.
  6. Associate AFC member, not a FIFA member.
  7. ជាផ្នែកនៃគណៈកម្មាធិការអូឡាំពិកនៃសហរដ្ឋអាមេរិក។

អតីតសមាជិក

[កែប្រែ]

អ្នកឧបត្ថម

[កែប្រែ]

ខាងក្រោមនេះគឺជាក្រុមហ៊ុនអ្នកឧបត្ថម (sponsors) របស់ AFC[១៦]

ឯកសារយោង

[កែប្រែ]
  1. "AFC STATUTES Edition 2017" (PDF). AFC. 8 May 2017. Archived from the original (PDF) on 27 ធ្នូ 2017. Retrieved 15 January 2018.
  2. "AFC GENERAL SECRETARY: DATO' WINDSOR JOHN". Asian Football Confederation. Retrieved 4 February 2019.
  3. Christopher Raj (3 December 2015). "Prime choice to lead FIFA". The Star. Retrieved 25 March 2016.
  4. 香港足球總會九十週年紀念特刊 (Hong Kong Football Association 90th Anniversary Booklet) 2004
  5. "AFC 60th Anniversary: Back to where it all began". Asian Football Confederation. Archived from the original on 28 September 2018. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  6. "The remarkable rise of Asia's greatest showpiece" (in British English). Asian Football Confederation. Retrieved 24 April 2019.
  7. "Football (Soccer) − Asian Football Confederation". Asian Sports Net. Archived from the original on 3 April 2016. Retrieved 25 March 2016. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  8. https://www.bangkokpost.com/opinion/opinion/1638642/why-hakeem-al-araibi-matters
  9. https://www.youtube.com/watch?v=wxaroSUUIek
  10. "New Football Bloc for South West Asia Launched in Jeddah". reuters. 1 June 2018. Archived from the original on 9 វិច្ឆិកា 2020. Retrieved 2 June 2018.
  11. "New football bloc for South West Asia launched in Jeddah". nytimes.com. 31 May 2018. Retrieved 2 June 2018.
  12. "New football federation to feature teams from South, West Asia". Geo TV. 1 June 2018. Retrieved 2 June 2018.
  13. "Aust-Asian bid fails". The Sydney Morning Herald: p. 11. 16 September 1974. https://news.google.com/newspapers?id=RNRYAAAAIBAJ&sjid=HOUDAAAAIBAJ&pg=4321%2C5571494។ បានយកមក 10 July 2014. 
  14. "AFC TELLS INDONESIA: PAY OR BE SACKED". The Straits Times. 28 August 1964.
  15. "Arabia and Yemen are new members". The Straits Times. 28 July 1972. http://eresources.nlb.gov.sg/newspapers/Digitised/Article/straitstimes19720728-1.2.132.4.aspx. 
  16. "AFC Asian Cup | AFC". www.the-afc.com (in British English). Retrieved 24 April 2019.