អូទ្រីស
Republik Österreich (ភាសាអាល្លឺម៉ង់) | |
---|---|
ទីតាំងប្រទេសអូទ្រីស (ក្រហម) នៅទ្វីបអឺរ៉ុប | |
រដ្ឋធានី និង ទីក្រុងធំបំផុត | វីយែន 48°12′N 16°21′E / 48.200°N 16.350°E |
ភាសាផ្លូវការ | ភាសាអាល្លឺម៉ង់ |
ភាសាទទួលស្គាល់ | |
ក្រុមជនជាតិ (ឆ្នាំ ២០១២) |
|
រដ្ឋាភិបាល | សាធារណរដ្ឋសហព័ន្ធអាស្រ័យសភា |
អាឡិចសាន់ដឺ វ៉ាន ឌែរ បេលឡេន | |
កាល់ នីហាំម៉ើ | |
នីតិបញ្ញត្តិ | សភាតំណាងរាស្រ្ត |
ក្រុមប្រឹក្សាសហព័ន្ធ | |
ក្រុមប្រឹក្សាជាតិ | |
និម្មិតកម្ម | |
១ វិច្ឆិកា ៩៩៦ | |
- ពញារដ្ឋ | ១៧ កញ្ញា ១១៥៦ |
៦ មករា ១៤៥៣ | |
- ចក្រភព | ១១ សីហា ១៨០៤ |
៣០ មីនា ១៨៦៧ | |
១០ កញ្ញា ១៩១៩ | |
១ ឧសភា ១៩៣៤ | |
១២ មីនា ១៩៣៨ | |
២៧ មេសា ១៩៤៥ | |
២៧ កក្កដា ១៩៥៥ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៨៣,៨៧៩ គ.ម២ (ទី១១៣) |
- ផ្ទៃទឹក (%) | ១.៧ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៨,៩៣៥,១១២[៤] (ទី៩៨) |
- ដង់ស៊ីតេ | ១០៦ នាក់/គ.ម២ (ទី១០៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ៤៦១.៤៣២ ពាន់លានដុល្លារ[៥] |
- ក្នុងម្នាក់ | ៥១,៩៣៦ ដុល្លារ[៥] (ទី១៧) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៤៤៦.៣១៥ ពាន់លានដុល្លារ[៥] (ទី២៧) |
- ក្នុងម្នាក់ | ៥០,២៧៧ ដុល្លារ[៥] (ទី២៧) |
ជីនី (២០២០) | ២៧.០[៦] ទាប |
HDI (២០១៩) | ០.៩២២[៧] ខ្ពស់ណាស់ · ទី១៨ |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៤៣ |
ដែនកម្រិតខ្ពស់ | .at |
ប្រទេសអូទ្រីស (ភាសាអាល្លឺម៉ង់៖ Österreich) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋអូទ្រីស (ភាសាអាល្លឺម៉ង់៖ Republik Österreich) គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អឺរ៉ុបកណ្តាល។ ប្រទេសនេះបានចែកចេញជារដ្ឋសហព័ន្ធចំនួនប្រាំបួនដោយមានរដ្ឋធានីនិងទីក្រុងបំផុតឈ្មោះ វីយែន។ អូទ្រីសមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់នៅភាគពាយព្យ ប្រទេសឆែកនៅភាគខាងជើង ប្រទេសស្លូវ៉ាគីនៅភាគឦសាន ប្រទេសហុងគ្រីនៅភាគខាងកើត ប្រទេសស្លូវេនីនិងអ៊ីតាលីនៅភាគខាងត្បូង និងប្រទេសស្វីសនិងលិកតិនស្តាញនៅភាគខាងលិច។ អូទ្រីសគ្របដណ្តប់លើផ្ទៃដីសរុប ៨៣,៨៧៩ គម២ និងមានប្រជាជនរស់នៅសរុបប្រមាណជិត ៩ លាននាក់។
ដំបូងឡើយ អូទ្រីសបានលេចជារដ្ឋពញាបច្ចន្តប្រទេស បន្ទាប់មកបានវិវត្តទៅជាពញារដ្ឋ និងពញាអាជ្ញារដ្ឋ។ នៅសតវត្សទី១៦ អូទ្រីសបានក្លាយជាបេះដូងនៃរាជាធិបតេយ្យហាបស្បួក និងជាសាខាតូចមួយរបស់រាជវង្សហាបស្បួក (រាជវង្សដែលមានអំណាចឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តអឺរ៉ុប)។ ខណៈជាពញាអាជ្ញារដ្ឋ អូទ្រីសត្រូវជារដ្ឋសមាជិកនិងជាមជ្ឈមណ្ឌលរដ្ឋបាលដ៏សំខាន់មួយនៅក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅសតវត្សទី១៩ អូទ្រីសបានប្រែទៅជាចក្រភពមួយដែលឈ្មោះជារដ្ឋមហាអំណាច និងថែមទាំងជាកម្លាំងនាំមុខនៃសហព័ន្ធអាល្លឺម៉ង់ទៀតផង។ ក្រោយពីចាញ់សង្គ្រាមអូទ្រីស-ព្រុសនៅក្នុងឆ្នាំ១៨៦៦ ចក្រភពអូទ្រីសបានផ្តាច់ខ្លួនចេញពីឥទ្ធិពលនិងទំនាក់ទំនងជិតស្និទជាមួយរដ្ឋអាល្លឺម៉ង់ទាំងអស់។ នៅក្នុងឆ្នាំ១៨៦៧ បន្ទាប់ពីយល់ស្របគ្នាជាមួយរដ្ឋហុងគ្រីនៅក្នុងកិច្ចព្រមព្រៀងមួយ រាជាធិបតេយ្យក្បាលពីរអូទ្រីស-ហុងគ្រីក៏បានបង្កើតឡើង។
អូទ្រីសបានប្រលូកចូលទៅក្នុងសង្គ្រាមលោកលើកទី១ នៅក្នុងរជ្ជកាលព្រះចៅអធិរាជហ្រ្វង់ ហ្សូសែហ្វទី១ បន្ទាប់ពីរជ្ជទាយាទរាជបល្ល័ង្កអូទ្រីសព្រះនាម ហ្រ្វង់ ហ៊្វែរឌីណង់ត្រូវបាននិស្សិតជនជាតិស៊ែប៊ីម្នាក់ធ្វើគុត។ បន្ទាប់ពីចាញ់មហាសង្គ្រាមនោះ របបរាជានិយមអូទ្រីសក៏ត្រូវបានរំលាយចោលហើយរដ្ឋថ្មីឈ្មោះសាធារណរដ្ឋអាល្លឺម៉ង់-អូទ្រីសក៏បានប្រកាសបង្កើតឡើងក្នុងគោលបំណងចូលជាសហភាពជាមួយប្រទេសអាល្លឺម៉ង់នាពេលអនាគត។ ប៉ុន្តែ មហាអំណាចខាងសម្ព័ន្ធមិត្តបានដកសម្លេងគាំទ្រនិងមិនទទួលស្គាល់នូវរដ្ឋថ្មីនោះជាដាច់ខាត។ នៅឆ្នាំ១៩១៩ សាធារណរដ្ឋអូទ្រីសទីមួយបានក្លាយជារដ្ឋស្នងស្របច្បាប់នៃប្រជាជាតិអូទ្រីស។ នៅក្នុងឆ្នាំ១៩៣៨ អធិការបតីអាល្លឺម៉ង់លោកអាដុល ហ៊ីត្លែរបានកាត់ទឹកដីប្រទេសអូទ្រីសធ្វើជាកម្មសិទ្ធិរបស់អាល្លឺម៉ង់។ បន្ទាប់ពីអាល្លឺម៉ង់ណាស៊ីត្រូវចាញ់សង្គ្រាម បូករួមទាំងការកាន់កាប់រយៈពេលដ៏យូររបស់ក្រុមសម្ព័ន្ធមិត្ត រដ្ឋអូទ្រីសត្រូវបានបង្កើតជាប្រទេសឯករាជ្យសារជាថ្មីវិញដោយប្រកាន់យករបបប្រជាធិបតេយ្យថ្មី។
អូទ្រីសគឺជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យតំណាងសភាដោយមានប្រធានាធិបតីជាប្រមុខរដ្ឋ និងអធិការបតីជាប្រមុខរដ្ឋាភិបាលសហព័ន្ធ។ តំបន់ទីប្រជុំជនធំៗនៅក្នុងប្រទេសអូទ្រីសរួមមាន៖ រដ្ឋធានីវីយែន ក្រាតស៍ លីនស៍ សាល់បួក និងអ៊ីនស៍ប្រាក។ល។ ប្រទេសអូទ្រីសសព្វថ្ងៃកំពុងជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមប្រទេសដែលមានជាងគេបំផុតទាំង ២០ នៅលើពិភពលោកដោយគិតតាមផលិតផលក្នុងស្រុកក្នុងមនុស្សម្នាក់ៗ។ អូទ្រីសជាប្រទេសដែលមានកម្រិតជីវភាពប្រជាជនខ្ពស់ហើយនៅឆ្នាំ២០១៨ អូទ្រីសបានជាប់ចំណាត់ថ្នាក់លេខ ២០ ទូទាំងពិភពលោកនៅក្នុងលិបិក្រមអភិវឌ្ឍន៍មនុស្ស។
សាធារណរដ្ឋអូទ្រីសទីពីរនេះបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួននៅក្នុងកិច្ចនយោបាយការបរទេសតាំងពីឆ្នាំ១៩៥៥ មក។ វាបានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៥៥ និងបានចូកជាសមាជិកនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំ១៩៩៥។ អូទ្រីសបានចុះលើកិច្ចព្រមព្រៀងស្សិនហ្កិននៅក្នុងឆ្នាំ១៩៩៥[៨] និងបានជ្រើសយកលុយអឺរ៉ូជារូបិយវត្ថុជាតិនៅក្នុងឆ្នាំ១៩៩៩។[៩]
និរុត្តិសាស្ត្រ
[កែប្រែ]ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រវត្តិសាស្ត្រ
[កែប្រែ]ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
[កែប្រែ]- ↑ "Die verschiedenen Amtssprachen in Österreich". DemokratieWEBstatt.at. Archived from the original on 24 ខែឧសភា 2018. Retrieved 9 ខែកុម្ភៈ 2022.
- ↑ "Regional Languages of Austria". Rechtsinformationssystem des Bundes. Archived from the original on 18 ខែតុលា 2013. Retrieved 9 ខែកុម្ភៈ 2022.
- ↑ "(អាល្លឺម៉ង់) Kommission für Migrations und Integrationsforschung der Österreichischen Akademie der Wissenschaften" (PDF). Statistik Austria. p. 23. Archived from the original (PDF) on 14 ខែតុលា 2017. Retrieved 9 ខែកុម្ភៈ 2022.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Population by Year-/Quarter-beginning". 7 ខែវិច្ឆិកា 2018. Archived from the original on 12 ខែមិថុនា 2015. Retrieved 9 ខែកុម្ភៈ 2022.
- ↑ ៥,០ ៥,១ ៥,២ ៥,៣ "Austria". មូលនិធិរូបិយវត្ថុអន្តរជាតិ. 1 April 2018. Retrieved 9 កុម្ភៈ 2022.
- ↑ "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 9 កុម្ភៈ 2022.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 9 កុម្ភៈ 2021.
- ↑ "Austria joins Schengen". Migration News. ខែឧសភា 1995. Archived from the original on 7 ខែកក្កដា 2009. Retrieved 10 ខែកុម្ភៈ 2022.
- ↑ "Austria and the euro". European Commission - European Commission. Archived from the original on 8 ខែមករា 2018. Retrieved 10 ខែកុម្ភៈ 2022.
|
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- Articles with hatnote templates targeting a nonexistent page
- អូទ្រីស
- ប្រទេស
- ប្រទេសតំបន់អឺរ៉ុបកណ្តាល
- ប្រទេសនៅទ្វីបអឺរ៉ុប
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ
- រដ្ឋសមាជិកនៃសហភាពអឺរ៉ុប
- រដ្ឋសមាជិកនៃអង្គការសម្រាប់មេឌីទែរ៉ានេ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- តំបន់គ្មាននុយក្លេអ៊ែរ
- ប្រទេសតំបន់អឺរ៉ុបខាងលិច