Jump to content

ក្បាលស្ពាន

ពីវិគីភីឌា
ក្បាលស្ពាន

ឈ្មោះ: ក្បាលស្ពាន
អ្នកកសាង: ព្រះបាទឧទ័យទិត្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាពួន
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិទូទៅ

[កែប្រែ]

ក្បាលស្ពានមានទីតាំងស្ថិតនៅចំងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប និង ប្រហែល ១៨គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០។ កន្លែងនេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរនៅ តាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេ្នះហើយបានជាសិលាចារិក សំស្រ្កិតហៅទីនេះថា សហព្រះលិង្គ១។ ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង។ ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូបព្រះវិស្ណុផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ។ ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ គឺទឹកដែលហូរកាត់ ព្រមទាំងទទួល មន្តពីចម្លាក់ អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួកនិងស្ទឹងសៀមរាប ។ ក្បាលស្ពានគឺជាឈ្មោះថ្មមួយផ្ទាំងធំ ដែលមានរាងដូចជាស្ពានថ្មនៃជួរភ្នំគូលែន ដោយមានកូនស្ទឹងមួយហូរកាត់ផង។ ចំពោះជនជាតិខ្មែរសម័យអង្គររមណីយដ្ឋានធម្មជាតិមួយនេះមានលក្ខណ៖ពិសិដ្ឋយ៉ាងក្រៃលែង ដោយហេតុថាខ្សែទឹកនៃដងស្ទឹងនេះ ដែលមានទឹកជ្រោះធ្លាក់ផង បានប្រោះព្រំតំបន់អង្គរធំមុននឹងហូរចាក់ទៅក្នុងបឹងទន្លេសាប ក្រោយពីវាបានជួបប្រសព្វមុខគ្នា ជាមួយស្ទឹងសៀមរាបរួចមក។ លក្ខណៈពិសិដ្ឋរបស់ក្បាលស្ពានអាចឆ្លុះបញ្ជាំងតាមរយៈក្បាច់ចម្លាក់ដ៍ល្អបរវ ស្ថិតនៅក្នុងរចនាបទបាពួន ដែលត្រូវបានឆ្លាក់តាមជញ្ជាំងថ្ម ឬតាមបាតស្ទឹងដូចជា ព្រះវិស្ណុ ឬព្រះនរាយណ៍ផ្ទុំលើនាគរាជ ព្រះសិវៈ ឬព្រះឥសូរគង់គេគោនន្ទិន និងព្រះព្រហ្មគង់ផ្កាឈូក និងមានរូបចម្លាក់រូបព្រះសិវលិង្គ។


ឯកសារយោង

[កែប្រែ]