ប្រាសាទគុហនគរ

ពីវិគីភីឌា
Jump to navigation Jump to search

ប្រាសាទគុហនគរមានទីតាំងស្ថិតនៅក្នុងភូមិត្រដក់ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រមណីដ្ឋាននេះមានផ្ទៃក្រលា ២០០ x ២០០ ម = ៤០០០០ម ដែលមានចំងាយ ៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទគុហនគរនេះស្ថិតនៅក្នុងបរិវេណវត្តគហនគរ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទគុហនគរមានបណ្តោយប្រវែង ៤៥ម៉ែត្រ និង ទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មក្រៀមដែលមានកំពស់ ៣ម៉ែត្រ។ ប្រាសាទគហនគរ​ចែកចេញជាបីផ្នែក៖

  1. ផ្នែកទី១មានកំពស់៨ម៉ែត្រ
  2. ផ្នែកទី២មានកំពស់១២ម៉ែត្រ
  3. ផ្នែកទី៣មានកំពស់១៥ម៉ែត្រ