Jump to content

ប្រាសាទបាណន់

ពីវិគីភីឌា
ប្រាសាទបាណន់

ឈ្មោះ:
ប្រាសាទបាណន់
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រាហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ខេត្តបាត់ដំបង

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ប្រាសាទភ្នំបាណន់គឺជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយ ដែលស្ថិតនៅលើកំពូលភ្នំបាណន់ មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រភាគខាងត្បូងពីទីរួមខេត្តបាត់ដំបង ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវលេខ ១៥៧១ ឬ ផ្លូវលេខ ៨០០ តាមដងស្ទឹងសង្កែ មានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទបាណន់ ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលមានតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទ ដែល នៅចំផ្លូវ ឡើងពីខាងកើត គឺប្រាសាទតាដំបងដែក ដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញ តែក៏ត្រូវបានប៉ូលិសចាប់បាន ក្នុង ឆ្នាំ២០០១ ។ កំពូលប្រាសាទ ទី២ នាទិសខាងត្បូង មានឈ្មោះថា ប្រាសាទទម្លាក់ដូង ដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោមតែពុំមានមនុស្សណាហ៊ានចុះនុ៎ះទេ មានតែពិសោធន៍មើល ពេលបុណ្យទាន ដែលគេតែងតែយកផែ្លដូង ទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយ ក៏មករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្ក ដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ។ ប្រាសាទបាណន់ គឺជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយ  ដែលស្ថិតនៅលើកំពូលភ្នំបាណន់ ហើយប្រសាទហ្នឹង ត្រូវបានកសាងឡើង នៅពាក់កណ្តាល សតវត្សទី១១ និងបញ្ចប់នៅចុងសតវត្សទី១២ ។ ព្រះមហាក្សត្រខ្មែរដំបូង ដែលបានកសាងប្រាសាទនេះ ព្រះនាមថា ព្រះបាទឧទយាទិត្យវរ្ម័នទី២   (១០៥០ - ១០៦៦) និងបញ្ចប់ដោយ ព្រះបាទជ័យវរ្ម័នទី៧ (១១៨១ - ១២១៩) ។ ប្រាសាទនេះ បានកសាង នៅលើកំពូលភ្នំបាណន់ ជាប់គ្នាពីមួយទៅមួយ ដូចប្រាសាទអង្គរវត្តដែរ ដែលបានកសាងឡើងអំពីថ្មបាយក្រៀម និងថ្មភក់ លក្ខណៈនៃប្រាសាទនេះ គឺវាស្ថិតនៅលើកំពូលភ្នំ ហើយនៅជើងភ្នំមានល្អាងពីរ គឺល្អាង បិទមាស និងល្អាងឈូង នៅជើងភ្នំមានដើមឈើជាច្រើនប្រភេទដុះចំរុះគា្ន ដែលផ្តល់ជាម្លប់ដ៏ត្រជាក់ សម្រាប់ភ្ញៀវទេសចរ នៅបរិវេណជើងភ្នំមានភោជនីយដ្ឋាន និងតូបលក់អាហារ ផ្លែឈើ និងវត្ថុអានុស្សាវរីយ៍ មានសន្តិសុខយាមកាម ដើម្បីធានា នូវសន្តិសុខ និងសុវត្ថិភាពបានយ៉ាងល្អ ហើយមានស្រះទឹកធំទូលាយ ដែលភ្ញៀវទេសចរ អាចជិះទូកលេង និងសម្រាកយកខ្យល់អាកាស រមណីយដ្ឋាននេះជាកន្លែងពិសេសមួយ សម្រាប់សម្រាកលំហែកាយារម្មណ៍ នៅឱកាស ក្នុងថ្ងៃវិស្សមកាលផ្សេងៗ ជាដើម ។

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]