Jump to content

ប្រាសាទក្រោលគោ

ពីវិគីភីឌា
ប្រាសាទក្រោលគោ

ឈ្មោះ: ប្រាសាទក្រោលគោ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ចុងសតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ខេត្តសៀមរាប

ប្រាសាទក្រោលគោគឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅចំងាយ២គីឡូម៉ែត្រពីប្រាសាទតាសោម នៅខាងស្តាំដៃ ចុះពីផ្លូវប្រហែល ៩០០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀមដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទមានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ