Jump to content

ប្រាសាទជាងប៉ី

ពីវិគីភីឌា
ប្រាសាទជាងប៉ី

ឈ្មោះ:
ប្រាសាទជាងប៉ី
អ្នកកសាង: ជ័យវរ្ម័នទី៧
ឧទ្ទិសថ្វាយ: ព្រះ​ពុទ្ធសាសនាវិជ្រយានខ្មែរ
ទីតាំង: ខេត្ត​សុរិន្ទយ នៃ ប្រទេសថៃ

ប្រាសាទជាងប៉ី (អង់គ្លេស: Prasat Chang Pi ); (ថៃ: ปราสาทช่างปี่) ចប្ចប្បន្នប្រាសាទជាងប៉ី ស្ថិតក្នុងភូមិជាងប៉ី ខេត្តសុរិន្ទ្រ ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ។ តាមរឿងនិទានប្រាសាទនេះ ជាឈ្មោះរបស់កម្មករម្នាក់ ដែលមានឈ្មោះល្បីល្បាញក្នុងអតីតកាល ហើយភាពល្បីល្បាញនេះ បណ្ដាលមកពីថ្វីដៃដ៏ចំណានរបស់គាត់ ក្នុងការផលិតប៉ី ដែលជាឧបករណ៍តន្ដ្រីមួយប្រភេទ ។ អ្នកស្រុកបាននិយាយតៗគ្នាថា ឈ្មោះជាងប៉ីនេះបណ្ដាលមកពីពាក្យចាប៉ី ដែលជាផ្កាចំប៉ី ក៏ប៉ុន្ដែការសន្និដ្ឋាននេះ ត្រូវបានអ្នកប្រាជ្ញស្រាវជ្រាវចាត់ទុកថា វាមិនសមហេតុផលទេ ។

ដើមឡើយប្រាសាទជាងប៉ី ដែលសាងសង់ឡើងដោយថ្មបាយក្រៀមនៅល្អនៅឡើយ ប៉ុន្ដែទើបតែទ្រុឌទ្រោមនៅឆ្នាំ១៩២៥ ប៉ុណ្ណោះ ដោយសារតែឈ្មួញវត្ថុបុរាណម្នាក់បានឃុបឃិត ជាមួយអ្នកស្រុកមួយចំនួនតូច ជីកគាស់កកាយរាវរកវត្ថុបុរាណ ។ គេបានប្រមូលយកវត្ថុបុរាណដែលនៅសេសសល់ នៅតាមប្រាសាទយកទៅរក្សាទុកក្នុងវត្ដជាងប៉ី ទោះបីយ៉ាងនេះក្ដី ក៏នៅមានការបាត់បង់តទៅទៀតដែរ ។ យោងតាមកំណត់ហេតុ យើងដឹងថា ប្រមាណជា ៤០ ឆ្នាំមុននេះ នៅលើទីតាំងនៃប្រាសាទនេះ នៅមានវត្ថុបុរាណជាច្រើនដូចជា ផ្ទាំងរូបរឿងរាមកេរ្ដិ៍ និងបំណែកចម្លាក់តំណាងឲ្យព្រះពោធិសត្វមួយចំនួន ដែលឥឡូវគេយកទៅលក់ដូរទាំងអស់ ។

មានរឿងនិទាននិយាយតៗគ្នាថា ប្រាសាទជាងប៉ីត្រូវបានស្ថាបនាឡើងដោយជាងប៉ីជាមួយគ្នា នឹងប្រាសាទស៊ីខរភូមិ ។ បុរសជាងប៉ីដែលជាអ្នកសាងសង់ប្រាសាទជាងប៉ី រីឯស្ដ្រីវិញបានសាងសង់នៅស៊ីខរភូមិ ។ ប្រាសាទដែលបុរសបានសាងសង់នេះ មិនទាន់រួចទេ ។ ពួកបុរសក៏នាំគ្នាបំបែកកម្លាំងទៅជួយស្ដ្រី រហូតដល់ប្រាសាទសាងសង់រួច ។ តំណាលនេះត្រូវ បានអ្នកស្រុកនិយាយនៅគ្រប់ទីកន្លែង ។

តាមពិតប្រាសាទជាងប៉ី គឺជាមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដូចដំណាក់ព្រះពុទ្ធអង្គព្រះនាមភ្សៃជ្យគុរុ ដែលជាគ្រូពេទ្យកំពូលជាសក្ខីភាព ។ មន្ទីរពេទ្យដទៃៗទៀតក្នុងសម័យនោះ គេឃើញមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រាសាទ ព្រមទាំងស្រះទឹកផង តែសព្វថ្ងៃត្រូវរីងអស់ទៅហើយ ។អំពីឈ្មោះនេះប្រហែលជាឈ្មោះគឺបុរសដែលប្រហែលជាជាងបី។ប្រាសាទនេះជាប្រាសាទមន្ទីរបុរាណ១០២ឯណោះ។

ឯកសារយោង

[កែប្រែ]

កំណត់

[កែប្រែ]

មើលផងដែរ

[កែប្រែ]

មើលផងដែរ

[កែប្រែ]