Jump to content

បារាយណ៍ខាងលិច

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី បារាយណ៍​ទឹកថ្លា)

បារាយណ៍ខាងលិច

បារាយណ៍ខាងលិច បង្កើតដោយព្រះបាទ សូរ្យវរ្ម័ន​ទី១ ស្ថាប័ត្យកម្ម​ដ៏ធំសំបើមនេះ ត្រូវបានចាត់ទុកជា សម័យកាលនៃអង្គរទី២

(The Secons Angkor)

អ្នកបង្កើត សូរ្យវរ្ម័ន​ទី១
ឆ្នាំបង្កើត ស.ទី១១
សម័យកាល ស្ថាប័ត្យកម្ម អង្គរទី២
តំបន់ ​ស្ថិតក្នុង ខេត្តសៀមរាប
អ្នកបញ្ចប់ ឧទ័យទិត្យវរ្ម័នទី២

បារាយណ៍ខាងលិច (អង់គ្លេស: West Baray) ដែលជាឈ្មោះរបស់ អាងស្តុកទឹកដ៏ធំមួយ ដែលមានបណ្ដោយ ៨ គម និង ទទឹង ២.២ គម និង ជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកចន្លោះពី ១២ ពាន់លានហ្គាឡោន ទៅ ១៤ ពាន់លានហ្គាឡោន ដោយស្មើនិង ៥៣ លានម៉ែត្រគីប ។ ផ្ទៃទឹកមានភាពថ្លាឆ្វេង ប្រៀបដូចកញ្ចក់ ដោយបែបនេះហើយ វាត្រូវបានគេឱ្យឈ្មោះមួយទៀតថា៖ បារាយណ៍​ទឹកថ្លា: Baray Teuk Thla (អង់គ្លេស: Clear water reservoir) នៅចំកណ្តាលបារាយណ៍មាន ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទហិណ្ឌូសាសនា សាងសង់នៅលើកោះសិប្បនិម្មិត ដែលមានបដិមាព្រះវិស្ណុះធ្វើពីសំរិទ្ធផ្ទុំដាក់នៅទីនោះ បច្ចុប្បន្ន​បដិមា​ព្រះវិស្ណុ​នេះ បានដាក់ដម្កល់នៅ សារៈមន្ទីរជាតិកម្ពុជា នាក្រុងភ្នំពេញ ។​[]

ឯកសារយោង

[កែប្រែ]
  1. International Society on Virtual Systems and MultiMedia (2008) Virtual Systems and Multimedia: 13th International Conference, VSMM 2007, Brisbane, Australia, September 23-26, 2007, Revised Selected Papers, Publisher: Springer Science & Business Media p.214 ISBN: 3540785655