ចំណាត់ថ្នាក់ក្រុម:កំណាព្យ៖ ភាពខុសគ្នារវាងកំណែនានា
Appearance
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: Manual revert កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
បានជំរះទំព័រ ស្លាក: ការជម្រះទំព័រ Reverted |

បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
'''ចំណាត់ក្រុមកំណាព្យ រៀបរៀងដោយ''' [[សុខគឹមហេង]] |

==អារម្ភកថា== |

ដើម្បីរក្សាអោយបាននូវវប្បធម៌នៃការនិពន្ធកំណាព្យអោយបានគង់វង្សឋិតថេរ ចំណាត់ក្រុមកំណាព្យនេះត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្ដុំរាល់អត្ថបទកំណាព្យ របៀបនៃការតែងកំណាព្យ និង បច្ចេកទេសក្នុងការសរសេរកំណាព្យនៅវីគីភីឌានេះ។ ដូចនេះសូមបងប្អូនខ្មែរទាំងអស់ចូលរួមចំណែក រៀនតែងកំណាព្យដែលចេញពីស្នាដៃ និង ទស្សនៈវិស័យរបស់ខ្លួន បណ្ដុះគំនិត អប់រំ ដំបូន្មាន ឬ ជាអត្ថបទកំណាព្យបែបកំសាន្ដ ស្នេហា ឌឺដង ពិពណ៌នាអំពីសម្រស់ធម្មជាតិ ឬ ពីតថភាពក្នុងសង្គមនានា។ |

==សេចក្ដីផ្ដើម== |

===អ្វីទៅជាកំណាព្យ?=== |

កាព្យជាប្រភេទអក្សរសិល្ប៍មួយបែប ដែលមានជាយូរលង់ណាស់មកហើយ ក្នុងប្រវត្តិអក្សរសិល្ប៍មនុស្សជាតិ។ កំណាព្យកើតឡើងក្នុងតំនរយៈកាល នៃការងារផលិតរបស់មនុស្ស។ វាមានលក្ខណៈប្រជាប្រិយយ៉ាងជ្រាលជ្រៅ និងត្រូវបានមហាពលករចូលចិត្តជាទីបំផុត។ វាមានមុខងារឆ្លុះបញ្ចាំងការសប្បាយ រីករាយ ការទុក្ខព្រួយ ការស្រមៃ និងបំនងស្វែងរកសុភមង្គលនៃប្រជាពលករ ក្នុងការតស៊ូដ៏ខ្លាំងក្លា ដើម្បីយកជ័យជំនះលើធម្មជាតិ និង ប្រឆាំងរាល់ការគាបសង្កត់ កេងប្រវញ្ចនៅក្នុងសង្គមមានវណ្ណៈ ។ល។

កំណាព្យមានលក្ខណៈជាប់ស្អិតទៅនឹង វប្បធម៌អរិយធម៌របស់ជនជាតិនីមួយៗ ហើយមានវិសេសភាពផ្ទាល់ខ្លួនថែមទៀតផង។ គេមិនអាចចាត់ថា កំណាព្យជនជាតិណាមួយប្រសើរជាង ឬ វិសេសជាងជនជាតិណាមួយឡើយ។

កំណាព្យខ្មែរយើងក៏មានវិសេសភាព ផ្ទាល់របស់ខ្លួនដែរ។ វិសេសភាពនេះ ស្ថិតនៅត្រង់កវីខ្មែរយើងមានក្បួនខ្នាតច្រើន ហើយក្បួនខ្នាតនោះ ប្រែប្រួលផ្លាស់ប្ដូរទៅតាមលក្ខណៈបទនីមួយៗ តាំងពីចំនាប់ចុងជួន រង្វាស់ ចង្វាក់ និង បរិយាកាស។ បទខ្លះកវីបានយកជាមូលដ្ឋាន ដើម្បីឈានទៅបង្កើតបទផ្សេងៗទៀតដែលជាបទទ្វេមាត្រ។

សំនួនពាក្យចុងជួន រណ្ដំនេះហើយដែលជាប្រភពនៃការយកកំណាព្យ ទៅធ្វើជាចម្រៀង។ ក្នុងន័យនេះមិនមែនបានន័យថា រាល់ចម្រៀងសុទ្ធតែយកចេញពីបទមេកាព្យនោះទេ តែប្រសិនបើចម្រៀងគោរពតាមក្បួនច្បាប់នៃចំនាប់ចុងជួន និង រង្វាស់កាព្យនោះ នឹងធ្វើអោយចម្រៀងនោះពិរោះរណ្ដំថែមមួយកំរិតទៀត។

===វត្តមានកំណាព្យនៅប្រទេសខ្មែរ=== |

មតិភាគច្រើនបានសន្និដ្ឋានថា កំណាព្យខ្មែរមានប្រភពមកពីមូលដ្ឋានឆន្ទៈសំស្រ្កឹត និង បាលី។ ការអះអាងបែបនេះក៏ជាការសមរម្យម្យ៉ាងដែរ ព្រោះតាំងពីដើមរហូតមកដល់ពាក់កណ្ដាលខាងដើមនៃសម័យអង្គរ យើងពុំទាន់បានរកឃើញឯកសារកាព្យណាមួយ សរសេរជាភាសាខ្មែរទេ។ តាមរយៈសិលាចារឹកយើងបានជួបប្រទះ អត្ថបទកាព្យយ៉ាងច្រើន ប្រកបដោយពាក្យពេចន៍ និងសំនួនវោហារល្អឥតខ្ចោះ ដែលអ្នកប្រាជ្ញបច្ចុប្បន្នទទួលស្គាល់ថា ជាស្នាដៃឯករបស់កវីខ្មែរពិតៗ តែអត្ថបទទាំងនោះសរសេរជាភាសាសំស្រ្ដឹត។ តាមរយៈសិលាចារឹក យើងឃើញគេចារជាភាសាខ្មែរតាំងពី គ.ស.៦១១ (សិលាចារឹកអង្គរបុរី) មកម្ល៉េះ តែជាអត្ថបទពាក្យរាយ។ អត្ថបទពាក្យរាយនេះសរសេរនៅ ពីក្រោមអត្ថបទជាភាសាសំស្រ្កឹតតែគ្រាន់ តែជាបញ្ជីឈ្មោះទាសាទាសី ឬ ដែលជាពលព្រះ និង តង្វាយផ្សេងៗ។ អត្ថបទកាព្យសរសេរជាខ្មែរដែលយើងបានជួបប្រទះដំបូង គឺសិលាចារឹកជ័យនន្ទនៅ គ.ស. ១៧០១។

ប្រវត្តិសាស្រ្ដបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរជាជនជាតិម្ចាស់ស្រុកមានកំនើតជាយូរលង់ណាស់ហើយ មុនកៅណ្ឌិន្យ នាំអរិយធម៌ឥណ្ឌាមកផ្សព្វផ្សាយ។ ដូចនេះ ខ្មែរពិតជាមានភាសា មានចំរៀង មានកំណាព្យ មានរបាំ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ។ ប្រសិនបើគ្មានវិញ តើក្នុងទំនាក់ទំនង ឬ ការសំដែងមនោសញ្ចេតនាផ្សេងៗ ជនជាតិទាំងនោះយកភាសាអ្វីមកប្រើ?

ភស្ដុតាងឥតប្រកែកបានមួយទៀត គឺកុលសម្ពន្ធជនជាតិភាគតិចខ្លះៗដូចជា ព្នង គួយ ដែលពុំព្រមទទួលអរិយធម៌ឥណ្ឌា រហូតមកដល់សព្វថ្ងៃគេរក្សាបាន នូវរបាំចំរៀងផ្ទាល់របស់គេ។

តាមរយៈសិលាចារឹក យើងបានប្រទះឃើញ គេប្រើពាក្យខ្លះៗជាភាសាខ្មែរបុរាណ ដូចជាពាក្យ ចំរេង(ចំរៀង) រមំ(រ្មាំ អ្នករាំ) រំ (រាំ) តើក្នុងពេលនោះគេច្រៀងជាភាសាអ្វី? បើអ្នកចំរៀងក្នុងវាំងច្រៀងជាភាសាសំស្រ្កឹត តើប្រជាជនច្រៀងជាភាសាសំស្រ្កឹតដែរឬទេ? អំនះអំណាងទាំងនេះអាចអោយយើងសន្និដ្ឋានបានថា៖ កំណាព្យខ្មែរពិតជាមានប្រភពជាយូរលង់ណាស់មកហើយ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ ឆន្ទៈ សំស្រ្ដឹតគ្រាន់តែជាកត្ដាសំរាប់ពិគ្រោះក្នុងការរៀបចំកែលំអក្បួនកំណាព្យខ្មែរ អោយបានត្រឹមត្រូវប៉ុណ្ណោះ។ ហើយកំណាព្យខ្មែរយើងក៏មានលក្ខណៈប្លែកស្រលះ ពីកំណាព្យសំស្រ្កឹតដែរ។

==ធាតុនៃកំណាព្យ== |

===រង្វាស់កាព្យ=== |

រង្វាស់កាព្យ គឺជាចំនួនព្យាង្គ ដែលមាននៅក្នុងឃ្លានីមួយៗ ហើយនិង ចំនួនឃ្លាដែលមាននៅក្នុងល្បះនីមួយៗ។ ដោយសារចំនួនព្យាង្គនៅក្នុងឃ្លា និងចំនួនឃ្លានៅក្នុងល្បះនីមួយៗនេះហើយ ដែលសំរាប់សំគាល់ឈ្មោះបទកាព្យរបស់ខ្មែរយើង។

ក្នុងការប្រើប្រាស់រៀងរហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញមានការប្រើច្របល់គ្នា រវាងព្យាង្គ និង ពាក្យ៖

* ព្យាង្គ គឺជាសូររួមនៃសទ្ទ ដែលមានមួយបន្សាយសំលេង។ |

* ពាក្យ គឺជាភាសារួមនៃសូរសំលេង និង ន័យសេចក្ដី។ |

ក្នុងការបន្លឺខ្មែរយើងមានទំនោរ ទៅរកការបង្រួញព្យាង្គច្រើន អោយនៅតិចបំផុត ដោយបន្ថើរស្នូរនៅព្យាង្គមុខ ហើយសង្កត់ស្នូរនៅព្យាង្គក្រោយ។

ឧទាហរណ៍៖ |

* ព្រៃ ខ្ញុំ រៀម (មួយព្យាង្គ) |

* ចិន្តា សោតា រណ្ដំ ពិរោះ (ពីរព្យាង្គ) |

* មនោរម្យ សូរិយា ប្រតិបត្ត (បីព្យាង្គ) |

* បក្សាបក្សី ពន្លឺចន្ទ្រា (បួនព្យាង្គ) |

===ចំនាប់ចុងជួន=== |

កាលណាគេនិយាយពីកំណាព្យ គេតែងសង្កត់ធ្ងន់ទៅលើចំនាប់ចុងជួននេះឯង។ កំណាព្យដែលល្អ គឺកំណាព្យណាដែលមានចំនាប់ចុងជួនត្រូវល្អ។ ដូចនេះព្យាង្គជួន ត្រូវតែសំអិតសំអាត សំរិតសំរាំង ជ្រើសរើសរកចុងជួនណា ដែលមានខ្លឺមសារ មានប្រយោជន៍ មានសូរ និង មានន័យសេចក្ដីច្បាស់លាស់។

ដូចម្ដេចដែលហៅថាព្យាង្គជួន?

*ព្យញ្ជនៈ ដើមព្យាង្គនៃព្យាង្គទាំងពីរខុសគ្នា តែត្រូវស្ថិតនៅក្នុងពួក(អ) ឬ ពួក(អ៊) ដូចគ្នា។ |

*ស្រៈ និង ព្យញ្ជនៈ ប្រកបនៃព្យាង្គជួនទាំងពីរត្រូវមានសូរដូចគ្នា។

ឧទាហរណ៍៖ |

* រិះគិត ~ ញាតិមិត្ត (ពាក្យ "គិត" និង "មិត្ត" ជួនល្អ) |

* ចន្រ្ទា ~ រមនា (ជួនល្អ) |

* ទីទៃ ~ ពិសី (ស្រៈ ៃ និង ស្រៈ ី ពេលខ្លះអាចមានសូរដូចគ្នា ជួនល្អ តែពេលខ្លះគឺមិនមានសូរដូចគ្នាទេ ចូរមើលឧទាហរណ៍ខាងក្រោម) |

* ថ្លើមថ្លៃ ~ ស្រស់ស្រី (ពាក្យ "ថ្លៃ" និង "ស្រី" ជួនមិនល្អ ឬអាចនិយាយបានថា មិនជួន) |

* ចន្រ្ទា ~ ចិន្ដា (ថ្វីត្បិតតែពាក្យទាំងពីរបញ្ចប់ដោយស្រៈ ា ដូចគ្នា តែជួនរបៀបនេះមិនសូវល្អទេ ព្រោះការបន្សាយសំលេងគឺខុសគ្នា មួយសូរអ មួយទៀតសូរអ៊)

ប្រសិនបើយើងគោរពតាម ក្បួនចំនាប់ចុងជួននេះបានល្អ នោះកំណាព្យរបស់យើងប្រាកដជារណ្ដំគួរជាទីចាប់ចិត្តនៃអ្នកស្ដាប់។ មួយវិញទៀតទោះបីជាកំណាព្យនោះជួនល្អយ៉ាងណាក៏ដោយ ប្រសិនបើគ្មានអត្ថន័យ អត្ថរស ព្រលឹងបង្កប់នៅក្នុងនោះទេ កំណាព្យនោះក៏មិនចាត់ទុកជាកំណាព្យដែលល្អនោះដែរ។

===ចង្វាក់=== |

ចង្វាក់ គឺជាចលនានៃសូរដែលតំរូវអោយបន្ធូរ ឬ បន្ដឹងសំលេង ដោយធ្វើអោយសំលេងនោះមានចលនាខ្ពស់ទាប ឡើងចុះជួនកាលយឺត ជួនកាលឆាប់រហ័ស ជួនកាលវែង ជួនកាលខ្លីស្របតាមបរិយាកាស និង អត្ថន័យនៃបទ ដើម្បីបង្កើតតន្រ្ដីភាព ឬ ភាពពិរោះ។ |

==របៀបសរសេរអត្ថបទកំណាព្យនៅវីគីភីឌា== |

ខាងក្រោមនេះជាអត្ថបទកំណាព្យគំរូសំរាប់រៀបចំអត្ថបទកំណាព្យនៅក្នុងទំព័រវីគីភីឌា ភាសាខ្មែរនេះអោយមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយបានល្អ ងាយស្រួលក្នុងការអាន។ |

{| align="center" |

|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)''' |

| (១) ជីកកកោះ ចោះកកាយ ចាយកកាត |

| style="padding-left: 50px;"|រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង |

| ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង |

| style="padding-left: 50px;"|លើកសម្ដែង លែងសម្ដី លៃសំដៅ។ |

| (២) សូរសំនៀង សៀងសំនួន សួនសំណព្វ |

| style="padding-left: 50px;"|ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ |

| ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ |

| style="padding-left: 50px;"|ចាំតទៅ ចៅតែងទែង ចែងតុទៀន។ |

| (៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ |

| style="padding-left: 50px;"|ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន |

| ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន |

| style="padding-left: 50px;"|មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។ |

|''និពន្ធដោយ'' [[សុខគឹមហេង]] |

|''០៧ តុលា ២០១០'' |

[[Category:កំណាព្យ]] |

{| align="center" ជាការតំរៀបអោយនៅចំកណ្ដាលទំព័រ |

|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)''' ជួរដែលជាចំណងជើង សញ្ញា ''' ដែលនៅសងខាងចំណងជើងគឺដើម្បីអោយអក្សរមួយឃ្លានេះក្លាយជាអក្សរឌិត |

|- មានន័យថាការចុះបន្ទាត់ |

| style="padding-left: 50px;"| កូដសំរាប់ចោលផ្ទៃពីឆ្វេង ៥០px រួចចាប់ផ្ដើមសរសេរឃ្លាទីពីរនៃល្បះតែមួយ |

|} ជាចុងបញ្ចប់ត្រូវបិទកូដនៃការរៀបចំទាំងមូល ដែលកូដនេះជាគូនឹងកូដបើក {| align="center" |

ដើម្បីអោយអត្ថបទកំណាព្យរបស់អ្នកចូលទៅក្នុង ចំណាត់ក្រុមកំណាព្យក្នុងវីគីភីឌា ភាសាខ្មែរនេះ ត្រូវបន្ថែមកូដមួយជួរនៅចុងអត្ថបទ [[Category:កំណាព្យ]] |

ខាងក្រោមនេះជាលទ្ធផលដែលបានមកពីកូដខាងលើ៖ |

{| align="center" |

|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)''' |

| (១) ជីកកកោះ ចោះកកាយ ចាយកកាត |

| style="padding-left: 50px;"|រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង |

| ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង |

| style="padding-left: 50px;"|លើកសម្ដែង លែងសម្ដី លៃសំដៅ។ |

| (២) សូរសំនៀង សៀងសំនួន សួនសំណព្វ |

| style="padding-left: 50px;"|ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ |

| ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ |

| style="padding-left: 50px;"|ចាំតទៅ ចៅតែងទែង ចែងតុទៀន។ |

| (៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ |

| style="padding-left: 50px;"|ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន |

| ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន |

| style="padding-left: 50px;"|មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។ |

|''និពន្ធដោយ'' [[សុខគឹមហេង]] |

|''០៧ តុលា ២០១០'' |

[[Category:កំណាព្យ]] |

==មេកាព្យកំណាព្យខ្មែរ== |

បទមេបួន |

=== បទបថ្យាវត្ត=== |

បទកាកគតិ |

=== បទព្រហ្មគិតិ=== |

បទកាកគតិ |

=== បទពំនោល=== |

=== បទបន្ទោលកាក=== |

=== បទភុជង្គលីលា=== |

=== បទពាក្យ៦=== |

=== បទពាក្យ៧=== |

=== បទពាក្យ៩=== |

=== បទពាក្យ១០=== |

=== បទពាក្យ១១=== |

=== បទកខ=== |

=== បទនមោ=== |

=== បទអក្សរលូន=== |

=== អក្សរសង្វាស=== |

=== បទកង្កែបលោតកណ្តាលស្រះ=== |

=== បទកង្កែបលោតលើគោក=== |

=== បទកង្កែបលោតស្លាក់ពេជ្រ=== |

=== បទកង្កែបលោតផ្ទាត់ខ្ចៅ=== |

=== បទនាគបរិព័ទ្ធ=== |

=== បទគៀរក្រវាត់=== |

=== បទនាគរាជប្លែងឫទ្ធ=== |

=== បទគោព័ទ្ធស្នឹង=== |

=== បទសិង្ហតោលេងកន្ទុយ=== |

=== បទរមាំងដើរព្រៃ=== |

=== បទផ្កាឈូករីក=== |

=== បទក្របចក្រវាឡ=== |

=== បទម្ករខ្ជាក់កែវ=== |

=== បទឆ័ត្របីជាន់=== |

=== បទរលកយោលយាវ=== |

=== បទរលកខ្ទប់ច្រាំង=== |

=== បទសហរា=== |

=== បទវិវិធមាលី=== |

=== បទពស់លេបកន្ទុយ=== |

=== បទសត្វកាងស្លាប=== |

=== បទថយក្រោយចូលព្រែក=== |

=== បទរមាំងបើកបាស=== |

=== បទរមាំងដើរព្រៃ=== |

=== បទទន្សាយទីសទាស=== |

=== បទមាន់ទឹកបណ្ដើរកូន=== |

=== បទសារវិទាញរថ=== |

=== បទអើយរ៉ា=== |

=== បទសុក្រទិនវិសាល=== |

=== បទសោរទិនវិសាល=== |

=== បទត្រឡាច=== |

=== បទយត្តិភ័ង្គ=== |

=== បទជាប់ទង=== |

=== បទសបាត់សបឹង=== |

=== បទត្រីពិធព័ន្ធ=== |

=== បទសឡាបលូន=== |

=== បទវង្សវិចិត្រ=== |

=== បទព្រះច័ន្ទបាំងឆ័ត្រ=== |

=== បទយត្តិភ័ង្គ=== |

=== បទពស់លេបកន្ទុយ=== |

=== បទថយក្រោយចូលព្រែក=== |

=== មានបទផ្សេងៗជាច្រើនទៀត=== |

ឯកសារយោង

១ កំនាព្យខ្មែរ ដោយ លី សុមុនី បោះពុម្ពជាថ្មីដោយ គ្រឹះស្ថានបោះពុម្ព និង ចែកចាយ ២០០៦ ទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និង កីឡា |

{{ទំព័រគំរូ:មេកាព្យកំណាព្យខ្មែរ}} |

==ឯកសារពាក់ព័ន្ធ== |

[[កំនាព្យខ្មែរ]] |

[[ប្រវត្តិកំនាព្យខ្មែរ]] |

[[សិល្បៈតែងកំនាព្យខ្មែរ]] |
កំណែនៅ ម៉ោង១០:២០ ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣
កូនចំណាត់ថ្នាក់ក្រុម
ចំណាត់ថ្នាក់ក្រុមនេះមានតែកូនចំណាត់ថ្នាក់ក្រុមមួយដូចខាងក្រោមទេ។
ក
ទំព័រក្នុងចំណាត់ថ្នាក់ក្រុម "កំណាព្យ"
ទំព័រចំនួន៤៨ក្នុងចំណោមទំព័រសរុប ៤៨ ដូចខាងក្រោមស្ថិតក្នុងចំណាត់ថ្នាក់ក្រុមនេះ។