Jump to content

លានជល់ដំរី

ពីវិគីភីឌា

លានជល់ដំរីស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង។ លានជល់ដំរីនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចំលាស់ដំរី និងហ្មរជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាពួន ដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូង​អមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយរបស់វា។ ជណ្ដើរឡើងកណ្ដាល​លំអដោយផ្ទាំងចំលាក់សិង្ហនិងគ្រុឌឈរទ្រជណ្ដើរ។ លាននេះត្រូវបាន​ព្រះបាទជ័យវរ្ម័នទី៧​ប្រើប្រាស់ជាវេទិកា​ពីការវិញត្រលប់នៃកងទ័ពរបស់​ព្រះអង្គ​ដែលបានទទួលជ័យជំនះពីសង្គ្រាម។

សេះក្បាល៥

[កែប្រែ]

នៅចុងខាងជើង​នៃរានហាល នៅពីក្រោយជញ្ជាំងខាងក្រៅ គេឃើញមានរូបចំលាក់សេះក្បាល៥ធំមួយ​នៅផ្នែកខាងក្រោមនៅជញ្ជាំងក្នុងនេះ។ រូបចំលាក់នេះខុសប្លែកពីរូបចំលាក់ដទៃ ដោយវាមានភាពរស់រវើក​និងត្រូវបានឆ្លាក់យ៉ាងល្អ។ ដោយសារវាមានស្វេតឆ័ត្រនៅពីលើ គេសន្និដ្ឋានថាវាជា​សេះរបស់ព្រះរាជា។ រូបនេះហ៊ុំព័ទ្ធដោយអប្សរា​និងយក្សកាន់ដំបង​ក្នុងចំនោមមនុស្សកំពុងភិតភ័យជាច្រើន។ អ្នកប្រាជ្ញបារាំងមួយចំនួនជឿថាសេះនេះតំនាងអោយ អវលោកេស្វរៈ ពេលព្រះអង្គមានកំនើតជាសេះបាឡាហៈ។


វិចិត្រសាល

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]