ស្រុកសិរីសោភ័ណជាស្រុកមួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យឋិតក្នុងភូមិភាគពាយ្យ័ពនៃព្រះរាជាណាចក្រកម្ពុជា។ សិរីសោភ័ណ ជាស្រុកប្រជុំជនធំបំផុតនៃខេត្តបន្ទាយមានជ័យ ហើយ ទីប្រជុំជនស្រុកនេះដែលត្រូវបានហៅថា ក្រុង សិរីសោភ័ណ គឹជាបណ្តុំរដ្ឋបាលរបស់ខេត្ត។ ទីក្រុងនេះ ស្ថិតនៅចំងាយ ៣៥៩គ.ម ខាងជើងរាជធានីភ្នំពេញ និង ៤៨គ.ម ពីចំនុចព្រំដែនកម្ពុជាថែ ប៉ោយប៉ែត។ ស្រុកសិរីសោភ័ណជាស្រុកឋិតនៅចំកណ្តាលខេត្តបន្ទាយមានជ័យ និង មានព្រំប្រទល់ជាប់នឺងស្រុកដទៃផ្សេងទៀតនៃខេត្តបន្ទាយមានជ័យ។ ខ្សែរត់ភ្លើងនៃប្រទេសកម្ពុជា ពីភ្នំពេញ ទៅ ប៉ោយប៉ែត កាត់ចូលស្រុកនេះពីទិសខាងត្បូង ចេញទៅទិសខាងលិច។ ស្រុកនេះមានបណ្តាញតភ្ជាប់យ៉ាងងាយ ជាមួយ រាជធានីភ្នំពេញ(៣៥៩គ.ម) បាត់ដំបង (៦៨គ.ម) និង សៀមរាប (១០២គ.ម)តាមរយៈផ្លូវជាតិ។ សិរីសោភ័ណ មានទំហំតូចបើធៀបនឺងស្រុកដទៃក្នុងខេត្ត ប៉ុន្តែមានចំនួនប្រជាជនលើសគេក្នុងខេត្ត ដោយសារទីតាំងភូមិសាស្ត្រកណ្តាលខេត្ត និង ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ផ្លូរជាតិលេខ៥ និង ខ្សែរត់ភ្លើងពីភ្នំពេញ ទៅ ប៉ោយប៉ែត មកប្រសព្វទន្ទឹមគ្នាត្រង់ប្រជុំជនស្រុក។ ផ្លូវជាតិលេខ៦ ចេញពីភ្នំពេញ ក៏មកបញ្ចប់ត្រង់ក្រុងសិរីសោភ័ណនៃស្រុកសិរីសោភ័ណនេះដែរ។ ផ្លូវជាតិលេខ៥៦ ចាប់ផ្តើមចេញពីក្រុងសិរីសោភ័ណ បន្តឆ្ពោះតាមទិសឧត្តរ ទៅកាន់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។
ស្រុកនេះមាន៨ឃុំ[១][២]៖
កូដឃុំ
|
ឃុំ
|
ឈ្មោះឃុំជាអក្សរឡាតាំង
|
ភូមិ
|
០១០៦០១
|
ឃុំបុស្បូវ
|
Bos Sbov
|
ត្របែក, កណ្តាល, គោកធំ, បុសស្បូវ, សូត្រមន្ត, ស្រះខ្ទុំ, កាបៅ, ក្បាលខ្ទីង, ស្មាច់, បឹងវែង, បន្ទាត់បោះ, ព្រីងកោង, ខ្ចាស់, ខែ្ញរ, ឃូស្វាយ, ខ្វាវ, តែ្បង
|
០១០៦០២
|
ឃុំកំពង់ស្វាយ
|
Kampong Svay
|
កំពង់ស្វាយ, កងវ៉ា, ភូមិ២, ពង្រ, សូភី
|
០១០៦០៣
|
ឃុំកោះពងសត្វ
|
Kaoh Pong Satv
|
កោះពងសត្វ, តាសុខ, ព្រះអង្ក, ស្នាយដង្កត់, អង្គាបុស្ប
|
០១០៦០៤
|
ឃុំម្កាក់
|
Mkak
|
ម្កាក់, ក្បាលស្ពាន, តាម៉ា, គោកលៀប, ឈូក, ដូនឡី, បែកចាន
|
០១០៦០៥
|
ឃុំអូរអំបិល
|
Ou Ambel
|
សែសិន, គោរដ្ឋាន, រោងម៉ាស៊ីន, ព្រហ៊ូត, អូរអំបិល
|
០១០៦០៦
|
ឃុំភ្នៀត
|
Phniet
|
កន្ទួត, កំព្រីង, ភ្នៀត, អ្នកតា, ថ្មី, បង្រុះ, សាលាក្រៅ
|
០១០៦០៧
|
ឃុំព្រះពន្លា
|
Preah Ponlea
|
ចក, ភូមិ១, ភូមិ៣, ភូមិ៤, ព្រៃប្ញស្សី, ព្រះពន្លា, ក្បាលស្ពាន
|
០១០៦០៨
|
ឃុំទឹកថ្លា
|
Tuek Thla
|
គាប, ទំនប់ជ្រៃ, ទឹកថ្លា, បាណយ, ភ្នំបាក់, ដីឡូតិ៏
|
|
---|
| រាជធានី | | |
---|
| ខេត្ត | |
---|
| |
|