វជិរាលង្ករណ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Vajiralongkorn)
Jump to navigation Jump to search
វជិរាលង្ករណ
วชิราลงกรณ
រជ្ជកាលទី ១០ (ព្រះរាម ទី ១០)

King Rama X official (crop).png
ព្រះមហាក្សត្រនៃព្រះរាជអាណាចក្រថៃ
រជ្ជកាល ១៣ តុលា ២០១៦ – បច្ចុប្បន្ន[lower-alpha ១]
រាជាភិសេក ៤ ឧសភា ២០១៩
អង្គមុន ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ (ព្រះរាមទី ៩)
រជ្ជទាយាទ ព្រះចៅឡានធើ ព្រះអង្គចៅទីបង្កររ័ស្មីជោតិ
ស្យាមមកុដរាជកុមារ
តំណែង ២៨ ធ្នូ ១៩៧២ – ១៣ តុលា ២០១៦
អង្គមុន ព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ
រាជពន្ធភាព
រាជបច្ឆាញាតិ
វង្ស រាជសកុលមហិតល (រាជវង្សចក្រី)
បិតា ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ (ព្រះរាមទី ៩)
មាតា សម្ដេចព្រះនាងចៅសិរិកិត្តិ៍ ព្រះបរមរាជិនីនាថ
ប្រសូត (1952-07-28) 28 កក្កដា 1952 (អាយុ 67)
បាងកក, ថៃ
ព្រះហត្ថលេខា
សាសនា ពុទ្ធសាសនាថេរវាទ

ព្រះបាទសម្ដេចព្រះបរមេន្ទ្ររាមាធិបតីស្រីសិន្ទ្រមហាវជិរាលង្ករណ។ ព្រះវជិរក្លៅចៅយូហួ (ថៃพระบาทสมเด็จพระปรเมนทรรามาธิบดีศรีสินทรมหาวชิราลงกรณฯ พระวชิรเกล้าเจ้าอยู่หัว, អង់គ្លេសPhrabat Somdet Phra Vajira Klao Chao Yu Hua, អានថា៖ “ប្រាក់បាតស៊ុមដេត ប្រាក់ប៉ះរ៉ាក់មេនថារ៉ាក់រ៉ាម៉ាធិបឌីស៊ីស៊ីនម៉ាក់ហាវ៉ាក់ឈិរ៉ាលុងកន ប្រាក់វ៉ាក់ឈិរ៉ាក់ក្លៅចៅយូហួ”) ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ រជ្ជកាលទី ១០ នៃរាជវង្សចក្រី ឡើងសោយរាជ្យសម្បត្តិនៅថ្ងៃទី ១៣ តុលា ២០១៦ រហូតមកដល់បច្ចុប្បន្ន មានព្រះរាជពិធីរាជាភិសេកជាផ្លូវការនៅថ្ងៃទី ៤ ឧសភា ២០១៩ ។ ព្រះអង្គប្រសូតនៅថ្ងៃទី ២៨ កក្កដា ១៩៥២ នៅទីក្រុងបាងកក ជាព្រះរាជបុត្រាទី ២ នៃព្រះបាទសម្តេចព្រះបរអជនកាឌិបេស្រ មហាភូមិពលអតុល្យតេជមហារាជ បរមនាថបពិត្រ និង សម្តេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ ព្រះបរមរាជជន្នីផាន់ពីហ្លួង។ ព្រះអង្គមានព្រះជេដ្ឋភគនីឬបងស្រី ១ ព្រះអង្គ គឺ ទូលក្រមុំមឧប្បលរត្តនរាជកញ្ញាសិរិវឌ្ឍនាព៌ណវត្តី និងព្រះកនិដ្ឋភគនីឬប្អូនស្រី ២ ព្រះអង្គ គឺ៖ សម្ដេចព្រះកនិសដ្ឋាធិរាជចៅ ក្រុមសម្ដេចព្រះទេពរត្តនរាជសុតា។ ស្យាមបរមរាជកុមារី និង សម្ដេចព្រះចៅណងនាងធើ ចៅហ្វាចុឡាភរណវល័យ្យលក្សន អគ្គរាជកុមារី ក្រុមព្រះស្រីស្វាង្គវឌ្ឍន វរខត្តិយរាជនារី

ព្រះអង្គទ្រង់រៀបអភិសេកនិងមានព្រះមហេសី ៤ ព្រះអង្គ និងព្រះរាជបុត្រា - បុត្រី ចំនួន ៨ ព្រះអង្គ (សុគតក្នុងផ្ទៃ ១ ព្រះអង្គ) រួមមាន៖

ព្រះមហេសីទី ១ ៖ ព្រះអង្គម្ចាស់ក្សត្រីសោមសវលី ក្រុមម៉ឺនសុទ្ធនារីនាថ (ប្រសូតថ្ងៃទី ១៣ កក្កដា ១៩៥៧)[កែប្រែ]

រៀបអភិសេកនៅថ្ងៃទី ៣ មករា ១៩៧៧ មានព្រះបុត្រានិងព្រះបុត្រី ២ ព្រះអង្គ គឺ៖

១. សុគតក្នុងផ្ទៃពេលមានព្រះជន្ម ៤ ខែ

២. ព្រះអង្គម្ចាស់ក្រត្រីផ័ទ្ជរៈគិទិយ៉ាផា (ប្រសូតថ្ងៃទី ៧ ធ្នូ ១៩៧៨)

ព្រះមហេសីទី ២ ៖ ស៊ុចារិនី វិវជ្ជររង្ស (ប្រសូតថ្ងៃទី ២៦ ឧសភា ១៩៦២)[កែប្រែ]

រៀបអភិសេកនៅខែ កុម្ភៈ ១៩៩៤ មានព្រះបុត្រា ៤ ព្រះអង្គនិងព្រះបុត្រី ១ ព្រះអង្គ គឺ៖

១.ព្រះអង្គម្ចាស់ ជុថាវ៉ាត់ វិវជ្ជររង្ស (ប្រសូតថ្ងៃទី ២៩ សីហា ១៩៧៩)

២.ព្រះអង្គម្ចាស់វ័ជ្ជររេត វិវជ្ជររង្ស (ប្រសូតថ្ងៃទី ២៧ ឧសភា ១៩៨១)

៣.ព្រះអង្គម្ចាស់ចគ្រីវ៉ាត់ វិវជ្ជររង្ស (ប្រសូតថ្ងៃទី ២៦ កុម្ភៈ ១៩៨៣)

៤.ព្រះអង្គម្ចាស់វ័ជ្ជរវី វិវជ្ជររង្ស (ប្រសូតថ្ងៃទី ១៤ មិថុនា ១៩៨៥)

៥.ព្រះនាងម្ចាស់ ស៊ិរិវ៉ាន់វ៉ារី ណារីរ៉ាត់ (ប្រសូតថ្ងៃទី ៨ មករា ១៩៨៧)

ព្រះមហេសីទី ៣ ៖ ស្រីរស្មី៍ ស៊ុវៈឌី (ប្រសូតថ្ងៃទី ៩​ ធ្នូ ១៩៧១)[កែប្រែ]

រៀបអភិសេកនៅថ្ងៃទី ១០ កុម្ភៈ ២០០១ មានព្រះបុត្រា ១ ព្រះអង្គ គឺ៖

១. ព្រះអង្គម្ចាស់ធីប៉័ងកនរ៉ាត់ស្មីឆូត (ប្រសូតថ្ងៃទី ២៩ មេសា ២០០៥)

ព្រះមហេសីទី ៤ ៖ សម្តេចព្រះនាងចៅសុទិតា ព័ជ្រសុធាពិមលលក្សន ព្រះបរមរាជិនី (ប្រសូតថ្ងៃទី ៣ មិថុនា ១៩៧៨)[កែប្រែ]

រៀបអភិសេកនៅថ្ងៃទី ១ ឧសភា ២០១៩ មិនទាន់មានព្រះរាជបុត្រ។


ព្រះរាជឥស្សរិយយស[កែប្រែ]

Tenure ភាសាថៃ រូបឣក្សរខ្មែរ
28 កក្កដា 1952 — 28 ធ្នូ 1972 สมเด็จพระเจ้าลูกยาเธอ เจ้าฟ้าวชิราลงกรณ บรมจักรยาดิศรสันตติวงศ เทเวศรธำรงสุบริบาล อภิคุณูปการมหิตลาดุลเดช ภูมิพลนเรศวรางกูร กิตติสิริสมบูรณสวางควัฒน์ บรมขัตติยราชกุมาร សម្ដេចព្រះចៅលូកយ៉ាធើ ចៅហ្វាវជិរាលង្ករណ បរមចក្រយាតិឝរសន្តតិវង្ស ទេវេឝ្រធាំរងសុបរិបាល អភិគុណូបការមហិតលាតុលតេជ ភូមិពលនរេឝវរាង្កូរ កិត្តិសិរិសម្បូរណស្វាង្គវឌ្ឍន បរមខត្តិយរាជកុមារ
28 ធ្នូ 1972 — 13 តុលា 2016 สมเด็จพระบรมโอรสาธิราช เจ้าฟ้ามหาวชิราลงกรณ บดินทรเทพยวรางกูร สิริกิตยสมบูรณสวางควัฒน์ วรขัตติยราชสันตติวงศ์ มหิตลพงศอดุลยเดช จักรีนเรศยุพราชวิสุทธิ สยามมกุฎราชกุมาร សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ សិរិកិត្យសម្បូរណស្វាង្គវឌ្ឍន វរខត្តិយរាជសន្តតិវង្ស មហិតលពង្សអតុល្យតេជ ចក្រីនរេឝយុពរាជវិសុទ្ធិ ស្យាមមកុដរាជកុមារ
13 តុលា 2016 — 4 ឧសភា 2019 สมเด็จพระเจ้าอยู่หัวมหาวชิราลงกรณ บดินทรเทพยวรางกูร សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ
4 ឧសភា - បច្ចុបន พระบาทสมเด็จพระปรเมนทรรามาธิบดีศรีสินทรมหาวชิราลงกรณ มหิศรภูมิพลราชวรางกูร กิติสิริสมบูรณอดุลยเดช สยามินทราธิเบศรราชวโรดม บรมนาถบพิตร พระวชิรเกล้าเจ้าอยู่หัว ព្រះបាទសម្ដេចព្រះបរមេន្ទ្ររាមាធិបតីស្រីសិន្ទ្រមហាវជិរាលង្ករណ មហិសរភូមិពលរាជវរាង្កូរ កិតិសិរិសម្បូរណអតុល្យតេជ ស្យាមិន្ទ្រាធិបេស្ររាជវរោត្តម បរមនាចបពិត្រ ព្រះវជិរក្លៅចៅយ៉ូហួ

ព្រះរាជសញ្ញលក្ខណ៍[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. "Vajiralongkorn ascends the throne as King Rama X". Khaosod English. 2016-12-02. Retrieved 2016-12-02.
  2. Paddock, Richard (1 December 2016). "New King for Thailand as Crown Prince, Vajiralongkorn, Ascends to Throne". The New York Times. Retrieved 2 December 2016.


Cite error: <ref> tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/> tag was found, or a closing </ref> is missing