Jump to content

នយោបាយនៅកម្ពុជា

ពីវិគីភីឌា
កម្ពុជា

អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី
នយោបាយ និង រដ្ឋាភិបាល
កម្ពុជា



ប្រទេសដទៃទៀត · សៀវភៅផែនទី
តោរណៈនយោបាយ
កម្ពុជា

អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី
នយោបាយ និង រដ្ឋាភិបាល
កម្ពុជា



ប្រទេសដទៃទៀត · សៀវភៅផែនទី
តោរណៈនយោបាយ

នយោបាយប្រទេសកម្ពុជា ឯកឧត្តមទួនសុច ប្រធានគណបក្ស គណបក្សកូនខ្មែរអង្គរប្រជាធិបតេ្យ ត្រូវបានកំណត់នៅក្នុងក្របខ័ណ្ឌនៃរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលក្នុងនោះព្រះមហាក្សត្រមានតួនាទីជាប្រមុខរដ្ឋហើយនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាល។ នៅឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធវៀតណាមបានវាយចូលទឹកដីកម្ពុជា រួចបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហើយបន្ទាប់មក ក៏បានបន្តឈរជើងក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ បន្ទាប់ពីការដួលរលំនៃរបបកុម្មុយនីស្តនៅជុំវិញពិភពលោកចាប់ពីឆ្នាំ១៩៩០ ទីបំផុតវៀតណាមក៏បានសម្រេចដកកងកម្លាំងរបស់ខ្លួនចេញពីដែនដីកម្ពុជា។[] រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីភាគីជម្លោះបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបន្ទាប់ពីមានការបោះឆ្នោតដែលបានរៀបចំឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ រដ្ឋធម្មនុញ្ញនេះបានប្រកាសអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅប្រទេសកម្ពុជាហើយមានអំណាចធំៗបីគឺ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ និងអំណាចនីតិប្បញ្ញត្តិ។ ក៏ប៉ុន្តែ តាំងពីបានប្រកាសរដ្ឋធម្មនុញ្ញមក កម្ពុជាគឺមិនដែលមានបក្សប្រឆាំងណាដែលមានសក្តានុភាពអាចយកឈ្នះលើបក្សកាន់អំណាចនោះឡើយ ដោយហេតុនេះហើយទើបសម្តេចហ៊ុន សែនអាចបន្តកាន់អំណាចជានាយករដ្ឋមន្រ្តីគិតចាប់តាំងពីឆ្នាំ១៩៨៥ មក។ គណបក្សសម្តេចគឺ គណបក្ស​ប្រជាជន​កម្ពុជាដែលដណ្តើមអាសនៈបានទាំង ១២៥ នៅក្នុងស្ថាប័នរដ្ឋសភាក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិកម្ពុជាចោល ដែលពេលនោះត្រូវជាបក្សប្រឆាំងធំបំផុតនឹងបក្សប្រជាជន។ តមកទៀត រដ្ឋធម្មនុញ្ញក៏បានប្រកាសដែរថាប្រទេសកម្ពុជាគឺជា "រដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត និងរដ្ឋមិនចូលបក្សសម្ព័ន្ធ"។[]

អំណាចនីតិប្រតិបត្តិត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលក្នុងនាមនិងដោយឯកច្ឆ័ន្ធពីសំណាក់ព្រះមហាក្សត្រ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីត្រូវបានជួយ ឬគាំទ្រដោយសមាជិកនៃក្រុមប្រឹក្សានោះមានដូចជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីផ្សេងៗ។ អំណាចនីតិប្បញ្ញត្តិត្រូវបានផ្ទេរទៅនីតិបញ្ញត្តិទ្វេភាគី ដោយក្នុងនោះមានរដ្ឋសភាដែលមានសិទ្ធិអំណាចបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ហើយព្រឹទ្ធសភាវិញមានសិទ្ធិអំណាចពិនិត្យមើលឡើងវិញ។ នៅពេលអនុម័តច្បាប់តាមរយៈស្ថាប័នសភាទាំងពីរ សេចក្តីព្រាងច្បាប់នោះនឹងត្រូវដាក់ជូនព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខា និងប្រកាសឱ្យប្រើ។ អំណាចតុលាការមានភារកិច្ចការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋនិងដោះស្រាយជម្លោះវិវាទដោយមិនលម្អៀង។ តុលាការកំពូលគឺជាតុលាការខ្ពស់បំផុតនៅក្នុងប្រទេស ហើយមានអំណាចវិនិច្ឆ័យលើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ ស្ថាប័នដាច់ដោយឡែកមួយទៀតហៅថា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបង្កើតឡើងដើម្បីផ្តល់ការបកស្រាយអំពីរដ្ឋធម្មនុញ្ញនិងច្បាប់ ហើយដើម្បីដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងសមាជិកសភា។[]

គណបក្ស​ប្រជាជន​កម្ពុជាបានគ្របដណ្តប់លើទិដ្ឋភាពនយោបាយកម្ពុជាចាប់តាំងពីជម្លោះប្រដាប់អាវុធនៃឆ្នាំ១៩៩៧ នៅឯទីក្រុងភ្នំពេញបានបញ្ចប់មកម្លេះ។ គណបក្សផ្សេងៗដែលជាគូប្រជែងនឹងបក្សប្រជាជនកម្ពុជាមាន គណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយម និងអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលនៅឆ្នាំ២០១៧។ អ្នកវិទ្យាសាស្រ្តនយោបាយឈ្មោះស្ទីវិន ឡេវីតស្គី និងលូកាន-វេ បានពណ៌នាពីប្រទេសកម្ពុជាថាជា"របបផ្តាច់ការប្រកួតប្រជែង" ដែលជាប្រភេទរបបចម្រុះ មានលក្ខណៈជាប្រជាធិបតេយ្យផងនិងបែបផ្តាច់ការផង។[]

ក្របខ័ណ្ឌច្បាប់

[កែប្រែ]

កម្ពុជាគឺជាប្រទេសប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានរចនាសម្ព័ន្ធជាឯកត្តរដ្ឋ[] និងមានទម្រង់ជារដ្ឋាភិបាលសភា[] រដ្ឋធម្មនុញ្ញដែលចែងអំពីក្របខ័ណ្ឌគ្រប់គ្រងត្រូវបានប្រកាសឱ្យប្រើនៅអំឡុងខែកញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញក្រោយពីការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលធ្វើឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ សភាធម្មនុញ្ញបានអនុម័តគោលការណ៍និងវិធានជាមូលដ្ឋានដែលកំណត់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅក្នុងរដ្ឋធម្មនុញ្ញ។ សកម្មភាពនេះបានធ្វើឱ្យរដ្ឋធម្មនុញ្ញក្លាយជាច្បាប់កំពូលនៃប្រទេស ដោយប្រកាសថាកម្ពុជាគឺជារដ្ឋអធិបតេយ្យ ឯករាជ្យ និងអព្យាក្រឹត ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយមានការបោះឆ្នោតប្រកបដោយយុត្តិធម៌និងតាមការកំណត់ ហើយធានាការគោរពសិទ្ធិមនុស្សនិងផ្តល់នូវប្រព័ន្ធតុលាការឯករាជ្យ។[]

ភាពឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យបានតម្រូវឱ្យមានការដាក់បញ្ចូលបទប្បញ្ញត្តិទាក់ទងនឹងសិទ្ធិមនុស្សជាចាំបាច់[]ដើម្បីការពារកុំឱ្យមានការវិលត្រឡប់ទៅរកគោលនយោបាយនិងការអនុវត្តដ៏ព្រៃផ្សៃដូចមុនទៀត។[] លក្ខណៈវិនិច្ឆ័យទាំងនេះត្រូវបានដកចេញពីដំណើរការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញប្រទេសណាមីប៊ីដែលបានធ្វើឡើងក្នុងឆ្នាំ១៩៨២។[] វិជ្ជាករច្បាប់រដ្ឋធម្មនញ្ញអាល្លឺម៉ង់ម្នាក់ឈ្មោះហ្ស៊ក មិនហ្សែលបានសម្គាល់លក្ខណៈវិនិច្ឆ័យទាំងនេះថាជា"ស្នូលចាំបាច់នៃរដ្ឋធម្មនុញ្ញសម័យទំនើប។"[១០] តមកទៀត រដ្ឋធម្មនុញ្ញបានធ្វើឱ្យស្ថានភាពនៃច្បាប់អន្តរជាតិក្នុងបញ្ហាសិទ្ធិមនុស្សបានកាន់តែប្រសើរឡើងដោយចងភ្ជាប់ប្រទេសកម្ពុជាឱ្យ"គោរព"បទប្បញ្ញត្តិនៃសន្ធិសញ្ញាសិទ្ធិមនុស្សដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ។[១១] រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មចំនួនប្រាំបួនដងចាប់តាំងពីការអនុម័តមក – ពោលគឺនៅក្នុងឆ្នាំ១៩៩៤, ១៩៩៩, ២០០១, ២០០៥, ២០០៦, ២០០៨, ២០១៤[១២] និងឆ្នាំ២០១៨។[១៣]

ការបែងចែកអំណាច

[កែប្រែ]

អំណាចរដ្ឋត្រូវបានបែងចែកជាបីគឺ៖ អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ អធិបតេយ្យភាពនយោបាយគឺស្ថិតនៅលើប្រជាជនកម្ពុជាដែលអាចប្រើអំណាចរបស់ពួកគេតាមរយៈអំណាចរដ្ឋទាំងបី។ រាជរដ្ឋាភិបាលដែលកាន់អំណាចប្រតិបត្តិគឺត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះរដ្ឋសភា។ ប្រព័ន្ធតុលាការដែលជាអំណាចឯករាជ្យមានភារកិច្ចការពារសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ។[១៤] ព្រះពុទ្ធសាសនាត្រូវបានប្រកាសជាសាសនារបស់រដ្ឋ។[១៥]

ឥទ្ធិពលលើប្រព័ន្ធច្បាប់

[កែប្រែ]

ប្រព័ន្ធច្បាប់នៃប្រទេសកម្ពុជាគឺ ច្បាប់ស៊ីវិល ហើយត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសបារាំងដែលជាលទ្ធផលនៃអាណានិគមនិយម។[១៦]ប្រព័ន្ធច្បាប់សូវៀត-វៀតណាមបានគ្របដណ្តប់លើប្រព័ន្ធច្បាប់កម្ពុជាដើមពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩, យុត្តិវិទូជាតិស្រីលង្កាម្នាក់ឈ្មោះបាសែល ហ៊្វែណានដូបានអះអាងថាធាតុខ្លះដែលមាននៅក្នុងប្រព័ន្ធសង្គមនិយមគឺនៅតែបន្តមាននៅក្នុងប្រព័ន្ធច្បាប់កម្ពុជាសព្វថ្ងៃដដែរ។[១៧] ជាទូទៅ ច្បាប់ទំនៀមទម្លាប់ដែលផ្អែកលើព្រះពុទ្ធសាសនានិងច្បាប់ដែលបន្សល់ទុកពីសម័យអង្គរក៏នៅតែមានអនុវត្តខ្លះដែរ។[១៨][១៩]

សេដ្ឋកិច្ចទីផ្សារ

[កែប្រែ]

រដ្ឋធម្មនុញ្ញបានប្តេជ្ញាចំពោះ"ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ" រួមជាមួយបទប្បញ្ញត្តិដែលផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងតួនាទីរបស់រដ្ឋពីអតីតកាល។[២០] សន្តិសុខទ្រពសម្បត្តិឯកជន និងសិទ្ធិលក់ដូរដោយសេរីដែលមានលក្ខខណ្ឌចាំបាច់សម្រាប់ដំណើរនៃសេដ្ឋកិច្ចទីផ្សារ[២១] ត្រូវបានផ្តល់ជូន។ អំណាចអស្សាមិករណ៍របស់រដ្ឋបានកំណត់ដល់វិសាលភាពនៃការបម្រើផលប្រយោជន៍សាធារណៈហើយត្រូវអនុវត្តតែនៅពេលដែលសំណង"ត្រឹមត្រូវ និងយុត្តិធម៍"ត្រូវធ្វើឡើងជាមុន។[២២] ដោយដំណើរការនៅក្រោមពាក្យស្លោកមួយថា "Le Cambodge s'aide lui-même" ដែលប្រែថា "កម្ពុជានឹងជួយខ្លួនឯង"។ សកម្មភាពដំបូងបំផុតរបស់រាជរដ្ឋាភិបាលគឺអនុវត្តកម្មវិធីដែលធានាការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មប្រទេសចូលទៅក្នុងទីផ្សារសេដ្ឋកិច្ចតំបន់និងពិភពលោក។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានប្រកាសពីការផ្លាស់ប្តូរដែល"មិនអាចនឹងត្រឡប់វិញបាននិងមិនអាចផ្លាស់ប្តូរវិញបាន"ពីសេដ្ឋកិច្ចផែនការកណ្តាលទៅរកសេដ្ឋកិច្ចទីផ្សារទិសដៅ។[២០]

ព្រះមហាក្សត្រ

[កែប្រែ]
នរោត្តម សីហនុ, ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ប្រទេសកម្ពុជាគឺជារដ្ឋប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពោលគឺព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែគ្មានអំណាចនយោបាយ) ដែលមានទម្រង់ស្រដៀងគ្នាទៅនឹងមហាក្សត្រិយានីអេលីហ្សាប៊ែតទី២ នៃអង់គ្លេសដែរ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាព និងនិរន្តភាពជាតិ។[២៣]

ព្រះបាទសម្តេចនរោត្តម សីហនុបានសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា (រជ្ជកាលទី២) ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ទ្រង់ក៏ធ្លាប់បានកាន់តំណែងមួយចំនួនផ្សេងទៀតផងដែរ ដូចជា នាយករដ្ឋមន្រ្តី និងព្រះមហាក្សត្រ (រជ្ជកាលទី១) តាំងពីឆ្នាំ១៩៤១ មក។ យោងតាមរដ្ឋធម្មនុញ្ញ ស្តេចឬព្រះមហាក្សត្រគឺមិនមានអំណាចនយោបាយនោះទេ ប៉ុន្តែដោយសារតែការគោរពស្រឡាញ់ព្រះបាទនរោត្តម សីហនុពីសំណាក់ប្រជាជនកម្ពុជា ពាក្យវាចារបស់ព្រះអង្គតែងផ្តល់ឥទ្ធិពលជាច្រើនមកលើរដ្ឋាភិបាល។ ព្រះមហាក្សត្រទ្រង់ធ្លាប់កើតព្រះទ័យខ្ញាល់យ៉ាងខ្លាំងលើរឿងជម្លោះនយោបាយនៅក្នុងជួររដ្ឋាភិបាលនៃប្រទេសជាតិរហូតជួនកាលព្រះអង្គបានគំរាមកំហែងដាក់រាជ្យបើបក្សពួកនយោបាយមិនព្រមចុះសម្រុងយោគយល់នឹងគ្នា។ ទង្វើបែបនេះបានដាក់សម្ពាធមកលើរដ្ឋាភិបាលឱ្យគិតពិចារណា រិះរករាល់ដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ។

បន្ទាប់ពីសម្តេចនរោត្តម សីហនុបានដាក់រាជ្យនៅឆ្នាំ២០០៤ បុត្រារបស់ទ្រង់ព្រះនាមនរោត្តម សីហមុនីក៏បានឡើងស្នងរាជ្យបន្តពីព្រះអង្គ។ បន្ទាប់ពីប្រគល់រាជ្យទៅឱ្យបុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហនុបានចំណាយពេលវេលារបស់ទ្រង់ចុះសួរសុខទុក្ខប្រជាជនកម្ពុជាដែលជាកត្តាបណ្តាលឱ្យព្រះអង្គក្លាយជាឥស្សរជនដែលមានការគោរពស្រឡាញ់ខ្ពស់ជាងគេនៅក្នុងប្រទេស ខណៈពេលដែលសីហមុនី ដែលជាព្រះមហាក្សត្របច្ចុប្បន្ននៃប្រទេសកម្ពុជាបានចំណាយពេលវេលាភាគច្រើនរបស់ទ្រង់នៅឯប្រទេសបារាំង[ត្រូវការអំណះអំណាង]

ក្នុងភាសាខ្មែរមានពាក្យជាច្រើនដែលមានន័យស្មើនឹងពាក្យថា"ស្តេច", ពាក្យដែលនិយមប្រើជាងគេ (រកឃើញនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣) គឺ (preahmâhaksat) ដែលមានន័យថា ព្រះ- ("ប្រសើរ ខ្ពង់ខ្ពស់", ពាក្យមកពីភាសាបាលី[២៤]) -មហា- (សំស្ក្រឹត,មានន័យថា៖"អស្ចារ្យ") -ក្សត្រ ("អ្នកចម្បាំង, អ្នកគ្រប់គ្រង", មកពីសំស្ក្រឹត[២៥])។

ក្នុងឱកាសដែលសម្តេចព្រះនរោត្តម សីហនុបានចូលនិវត្តន៍នៅខែកញ្ញា ឆ្នាំ២០០៤ រដ្ឋសភាកម្ពុជាបានបង្កើតពាក្យថ្មីសម្រាប់ព្រះមហាក្សត្រដែលចូលនិវត្តន៍ ឬដាក់រាជ្យ៖ (preahmâhaviraksat), វីរ ក្នុងភាសាសំស្ក្រឹតគឺមានន័យថា អង់អាចក្លាហាន អ្នកដែលឧត្តុងឧត្តម វីរជន ឬជាប្រមុខ។

ក្នុងនាមជាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុទ្រង់បានរក្សានូវបុព្វសិទ្ធិជាច្រើនដែលព្រះអង្គបានធ្លាប់កាន់កាលនៅជាព្រះមហាក្សត្រហើយព្រះអង្គត្រូវជាឥស្សរជនដែលគេគោរពស្រឡាញ់ និងយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយ កម្ពុជាធ្លាប់ត្រូវបានគេពណ៌នាថាជាប្រទេសមួយដែលមានស្តេចពីរអង្គ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនីដែលជាព្រះប្រមុខរដ្ឋ និងព្រះមហាវីរក្សត្រ នរោត្តម សីហមុនីដែលមិនមែនជាព្រះប្រមុខរដ្ឋ។[ត្រូវការអំណះអំណាង]

សម្តេចសីហនុបានចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយជរាពាធ។

ការឡើងស្នងរាជ្យ

[កែប្រែ]

មិនដូចរបបរាជានិយមភាគនៅលើពិភពលោក រាជាធិបតេយ្យនៅប្រទេសកម្ពុជាគឺមិនចាំបាច់ត្រូវការស្នងរាជ្យបន្តតាមពូជពង្សរាជវង្សឡើយហើយព្រះមហាក្សត្រគឺមិនអនុញ្ញាតឱ្យជ្រើសរើសអ្នកស្នងរាជ្យសម្បត្តិ (រជ្ជទាយាទ) បន្តនោះដែរ។ ផ្ទុយទៅវិញ ព្រះរាជាថ្មីនឹងត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកដូចជា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា អនុប្រធានទីមួយនិងទីពីរនៃព្រឹទ្ធសភា សម្តេចសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ និងអនុប្រធានទីមួយនិងទីពីរនៃរដ្ឋសភា។ បន្ទាប់ពីអតីតព្រះមហាក្សត្របានចូលទិវង្គតឬដាក់រាជ្យ ក្រុមប្រឹក្សារាជ្យសម្បត្តិនឹងបើកការប្រជុំដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មីដែលជាសមាជិកនៃរាជវង្សានុវង្សខ្មែរ។

មានមតិជាច្រើនលើកឡើងថា សម្បទារបស់ប្រទេសកម្ពុជាក្នុងការចាត់តែងតាំងព្រះមហាក្សត្រប្រកបទៅដោយសន្តិវិធីបានបញ្ជាក់ថាកម្ពុជាគឺជារដ្ឋដែលមានស្ថេរភាពខ្ពស់ខុសផ្លែកពីកម្ពុជាកាលពីអំឡុងទស្សវត្តឆ្នាំ១៩៧០ (សូមមើលប្រវត្តិសាស្រ្តកម្ពុជា)។

អំណាចនីតិប្រតិបត្តិ

[កែប្រែ]
នាយករដ្ឋមន្រ្តី ហ៊ុន សែន
ត្រានៃរាជរដ្ឋាភិបាលកម្ពុជា

នាយករដ្ឋមន្រ្តីគឺជាអ្នកតំណាងមកពីគណបក្សកាន់អំណាចនៃរដ្ឋសភា។ លោក/នាងនឹងត្រូវតែងតាំងដោយព្រះមហាក្សត្រតាមអនុសាសន៍របស់ប្រធាននិងអនុប្រធានរដ្ឋសភា។ ដើម្បីឱ្យបុគ្គលម្នាក់ក្លាយជានាយករដ្ឋមន្រ្តី លោក/នាងត្រូវទទួលឆ្លងកាត់តាមការបោះឆ្នោតទុកចិត្តពីរដ្ឋសភាជាមុនសិន។

នាយករដ្ឋមន្រ្តីគឺជាប្រមុខរដ្ឋាភិបាលជាផ្លូវការនៅប្រទេសកម្ពុជា។ នៅពេលឡើងកាន់តំណែង លោក/នាងត្រូវតែងតាំងគណៈរដ្ឋមន្រ្តីដែលមានទំនួលខុសត្រូវចំពោះនាយករដ្ឋមន្រ្តី។ ភារកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីរួមមាន ធ្វើជាប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី តែងតាំង និងដឹកនាំរដ្ឋាភិបាល។ នាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលរបស់លោក/នាងនឹងបង្កើតបានជាស្ថាប័ននីតិប្រតិបត្តិនៃរដ្ឋាភិបាលកម្ពុជា។

នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺសម្តេចតេជោហ៊ុន សែន ដែលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា (គបក)។ លោកបានកាន់តំណែងនេះតាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ គឺមួយឆ្នាំបន្ទាប់ពីគណបក្សប្រជាជនបានធ្វើ"រដ្ឋប្រហារ"[២៦][២៧] ទម្លាក់ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិចេញពីតំណែងជានាយករដ្ឋមន្រ្តី។

អំណាចនីតិបញ្ញត្តិ

[កែប្រែ]

ស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានគួបផ្សំឡើងដោយសភាចំនួនពីរថ្នាក់គឺ៖

  • រដ្ឋសភាជាតិ (Assemblée nationale) មានសមាជិកចំនួន ១២៥ រូប ដែលជ្រើសតាំងសម្រាប់អាណត្តិ ៥ ឆ្នាំដោយតំណាងសមាមាត្រ
  • ព្រឹទ្ធសភា (Sénat) មានសមាជិកចំនួន ៦១ រូប។ សមាជិកពីររូបក្នុងចំណោមសមាជិកទាំងអស់ត្រូវតែងតាំងដោយព្រះមហាក្សត្រ ពីររូបទៀតត្រូវបានជ្រើសតាំងដោយសភាជាន់ទាបនៃរដ្ឋាភិបាល ហើយសមាជិកនៅសល់ចំនួន ៥៧ រូបទៀតត្រូវបានបោះឆ្នោតជា"អសកល"។ សមាជិកសភានេះគឺបម្រើការបានរយៈពេល ៦ ឆ្នាំ។

ករណីយកិច្ចផ្លូវការរបស់សភាគឺត្រូវធ្វើនីតិកម្មនិងបង្កើតច្បាប់។ បញ្ជីច្បាប់ដែលអនុម័តដោយសភាត្រូវប្រគល់ទៅឱ្យព្រះមហាក្សត្រដើម្បីស្នើសុំការយល់ព្រមពីទ្រង់។ ព្រះមហាក្សត្រគឺគ្មានសិទ្ធិវេតូលើបញ្ជីច្បាប់ដែលអនុម័តដោយរដ្ឋសភានោះទេដូច្នេះហើយទ្រង់មិនអាចដកការយល់ព្រមរបស់ទ្រង់បានឡើយ។ រដ្ឋសភាមានអំណាចបណ្តេញនាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលរបស់លោក/នាងបានដោយការបោះឆ្នោតដកទំនុកចិត្តសម្លេង ២ ភាគ ៣។

ព្រឹទ្ធសភា

[កែប្រែ]

សភាជាន់ខ្ពស់នៃកម្ពុជាគឺហៅថាព្រឹទ្ធសភា។ ព្រឹទ្ធសភាមានសមាជិកសរុប ៦១ រូប។ សមាជិកពីររូបក្នុងចំណោមសមាជិកទាំងនេះត្រូវតែងតាំងដោយព្រះមហាក្សត្រ ឯពីររូបទៀតត្រូវបានជ្រើសតាំងដោយសភាជាន់ទាបនៃរដ្ឋាភិបាល និងសមាជិក ៥៧ រូបទៀតនឹងត្រូវបោះឆ្នោតជ្រើសរើសដោយតំណាងខេត្តឬស្រុក ហើយសភានេះគឺមានលក្ខណៈស្រដៀងនឹងព្រឹទ្ធសភានៃប្រទេសបារាំងដែរ។ សមាជិកនៃសភានេះគឺបម្រើការបានរយៈពេល ៦ ឆ្នាំ។

មុនឆ្នាំ២០០៦ ការបោះឆ្នោតព្រឹទ្ធសភាចុងក្រោយបង្អស់គឺត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៩៩។ ការបោះឆ្នោតព្រឹទ្ធសភាបន្ទាប់គឺបានកំណត់ធ្វើឡើងក្នុងឆ្នាំ២០០៤ ប៉ុន្តែត្រូវបានពន្យារទៅដល់ឆ្នាំ២០០៦ វិញ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦ អ្នកបោះឆ្នោតប្រមាណ ១១,៣៥២ នាក់បានទៅបោះឆ្នោតជ្រើសរើសអ្នកឈរឈ្មោះដែលពួកគេពេញចិត្ត។ ការបោះឆ្នោតនេះត្រូវបានរិះគុណដោយអង្គការមួយចំនួនក្នុងប្រទេសថាជាសកម្មភាពគ្មានប្រជាធិបតេយ្យ។[២៨]

គិតត្រឹមឆ្នាំ២០០៦ គណបក្សប្រជាជនកម្ពុជាបានដណ្តើមបាន ៤៣ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ពោលគឺបក្សប្រជាជនបានដណ្តើមបានកៅអីភាគច្រើន។ បក្សផ្សេងៗទៀតដែលដណ្តើមបានអាសនៈនៅក្នុងព្រឹទ្ធសភាមានគណបក្សហ៊្វុនស៊ិនប៉ិច (១២ អាសនៈ) និងគណបក្សសម រង្ស៊ី (២ អាសនៈ)។

រដ្ឋសភាជាតិ

[កែប្រែ]

សភាជាន់ទាបនៃប្រទេសកម្ពុជាគឺហៅថារដ្ឋសភាជាតិ។ រដ្ឋសភាមានសមាជិកសរុបចំនួន ១២៥ រូបដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាសកលហើយបម្រើការបានរយៈពេល ៥ ឆ្នាំ។ ការបោះឆ្នោតរដ្ឋសភាចុងក្រោយបង្អស់បានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៨។

បើមានបុគ្គលណាចង់ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បុគ្គលនោះត្រូវមានអាយុយ៉ាងតិចត្រឹម ១៨ ឆ្នាំឡើង។ ហើយបើបុគ្គលណាចង់ចុះឈ្មោះជ្រើសរើសក្លាយជាសមាជិកសភា បុគ្គលនោះត្រូវមានអាយុយ៉ាងតិច ២៥ ឆ្នាំ។

រដ្ឋសភាដឹកនាំដោយប្រធានមួយរូបនិងអនុប្រធានពីររូបដែលត្រូវបានជ្រើសរើសដោយសមាជិកសភាមុនសម័យប្រជុំនីមួយៗ។

គិតត្រឹមឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានដណ្តើមអាសនៈទាំង ១២៥ នៅក្នុងស្ថាប័នរដ្ឋសភា។

គណបក្សនយោបាយ និងការបោះឆ្នោត

[កែប្រែ]
សម រង្ស៊ី, អតីតប្រធានបក្សប្រឆាំងនិងជាប្រធាននៃ គសជក
នរោត្តម រណឫទ្ធិ, អតីតនាយករដ្ឋមន្រ្តីទីមួយ និងប្រធាននៃគណបក្សហ៊្វុនស៊ិនប៉ិច

លទ្ធផលការបោះឆ្នោតសកលឆ្នាំ២០១៨

[កែប្រែ]
គណបក្ស សម្លេង % កៅអី/អាសនៈ +/–
គណបក្សប្រជាជនកម្ពុជា ៤,៨៨៩,១១៣ ៧៦.៨៥ ១២៥ +៥៧
ហ៊្វុនស៊ិនប៉ិច ៣៧៤,៥១០ ៥.៨៩
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៣០៩,៣៦៤ ៤.៨៦
គណបក្សខ្មែររួបរួមជាតិ ២១២,៨៦៩ ៣.៣៥ ថ្មី
គណបក្សឆន្ទៈខ្មែរ ៩៩,៣៧៧ ១.៥៦ ថ្មី
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៧០,៥៦៧ ១.១១ ថ្មី
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៥៦,០២៤ ០.៨៨ ថ្មី
គណបក្សខ្មែរឈប់ក្រ ៥៥,២៩៨ ០.៨៧
គណបក្សខ្មែរតែមួយ ៤៨,៧៨៥ ០.៧៧ ថ្មី
គណបក្សសញ្ជាតិកម្ពុជា ៤៥,៣៧០ ០.៧១
គណបក្សខ្មែរសាធារណរដ្ឋ ៤១,៦៣១ ០.៦៥ ថ្មី
គណបក្សយុវជនកម្ពុជា ៣៩,៣៣៣ ០.៦២ ថ្មី
គណបក្សធម្មាធិបតេយ្យ ២៩,០៦០ ០.៤៦ ថ្មី
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ២៣,២៥៥ ០.៣៧
គណបក្សខ្មែរក្រោក ២២,០០២ ០.៣៥ ថ្មី
គណបក្សពន្លឺថ្មី ១៣,៥០៩ ០.២១ ថ្មី
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១០,១៩៧ ០.១៦ ថ្មី
គណបក្សមាតុភូមិយើង ៩,១៧៤ ០.១៤ ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៨,៥៩១ ០.១៤
គណបក្សរស្មីខេមរា ៤,២១២ ០.០៧ ថ្មី
សម្លេងទុព្វលភាព/មិនបានការ ៥៩៤,៦៥៩
សរុប ៦,៩៥៦,៩០០ ១០០ ១២៥ +២
អ្នកចុះឈ្មោះបោះឆ្នោត ៨,៣៨០,២១៧ ៨៣.០២
ប្រភព: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត Archived 2018-08-15 at the វេយប៊ែខ ម៉ាស៊ីន.

អំណាចតុលាការ

[កែប្រែ]

តាមរដ្ឋធម្មនុញ្ញបានចែងថា ស្ថាប័នតុលាការគឺជាអំណាចដែលឯករាជ្យពីរដ្ឋាភិបាល។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគឺជាតំណែងខ្ពស់ជាងគេនៅក្នុងស្ថាប័នតុលាការ។ មុនឆ្នាំ១៩៩៧ ប្រទេសកម្ពុជាមិនមានស្ថាប័នតុលាការនៃរដ្ឋាភិបាលនោះទេ បើទោះបីជារដ្ឋធម្មនុញ្ញបានចែងថាមានក៏ដោយ។

ភារកិច្ចចម្បងរបស់តុលាការគឺកាត់ទោសឧក្រិដ្ឋជន ដោះស្រាយបណ្តឹង និងសំខាន់បំផុតនោះគឺការពារសេរីភាពនិងសិទ្ធិរបស់ពលរដ្ឋកម្ពុជា។ ក៏ប៉ុន្តែ បើយោងតាមប្រភពមួយចំនួនបានអះអាងថា ស្ថាប័នតុលាការនៅប្រទេសកម្ពុជាគឺសម្បូរទៅដោយភាពពុករលួយហើយច្រើនតែដើរតួជាឧបករណ៍របស់ស្ថាប័ននីតិប្រតិបត្តិដើម្បីបំបិទមាត់សង្គមស៊ីវិលនិងមេដឹកនាំរបស់ក្រុមនោះផ្ទាល់។[២៩] បច្ចុប្បន្ននេះ ឧត្តមក្រុមប្រឹក្សាតុលាការមានសមាជិករហូតដល់ទៅ ១៧ រូប។

ទំនាក់ទំនងអន្តរជាតិ

[កែប្រែ]

ប្រទេសកម្ពុជាគឺជាសមាជិកនៃទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌និងបច្ចេកទេស(ACCT), ធនាគារអភិវឌ្ឍន៍អាស៊ី(AsDB), អាស៊ាន, គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក(ESCAP), អង្គការស្បៀង និងកសិកម្ម(FAO), ក្រុមប្រទេស ៧៧(G-77), ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA), ធនាគារអន្តរជាតិសម្រាប់ការកសាង និងអភិវឌ្ឍន៍(IBRD), អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO), តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC), ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ(ICRM), សមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA), មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម(IFAD), IFC, IFRCS, អង្គការពលកម្មអន្តរជាត(ILO), មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF), IMO, Intelsat(មិនទាន់ចុះហត្ថលេខា), អង្គការនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ(Interpol), គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC), អង្គការអន្តរជាតិសម្រាប់ស្តង់ដារនីយកម្ម(ISO), សហភាពទូរគមនាគមន៍អន្តរជាតិ(ITU), NAM, អង្គការសម្រាប់ការហាមឃាត់អាវុធគីមី(OPCW), តុលាការមជ្ឈត្តវិនិច្ឆ័យអចិន្ត្រៃយ៍(PCA), អង្គការសហប្រជាជាតិ(UN), សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍(UNCTAD), យូណេស្កូ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO), សហភាពប្រៃសណីយ៍សកល(UPU), ធនាគារពិភពលោក(WBl), WFTU, អង្គការសុខភាពពិភពលោក(WHO), អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO), អង្គការឧតុនិយមពិភពលោក(WMO), អង្គការពាណិជ្ជកម្មពិភពលោក(WTO), អង្គការទេសចរណ៍ពិភពលោក(WToO)។ល។

ចំណាត់ថ្នាក់អន្តរជាតិ

[កែប្រែ]
អង្គការ ការស្ទង់មតិ ចំណាត់ថ្នាក់ ពិន្ទុ
អង្គការតម្លាភាពអន្តរជាតិ សន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ (២០១២) ១៦៤ នៃ ១៨៤ ៨៩.១៣%
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (២០១២) ១៣៩ នៃ ១៨៤ ៧៥.៥%
ក្រុមប្រឹក្សារ៉ែមាសពិភពលោក រ៉ែមាសបម្រុង (២០១០) ៦៥ នៃ ១១០ ៦០%
អ្នកសារព័ត៌មានគ្មានព្រំដែន សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក (២០១២) ១១៧ នៃ ១៧៩ ៦៥.៣%
មូលនិធិបេតិកភណ្ឌ សន្ទស្សន៍សេរីភាពសេដ្ឋកិច្ច (២០១២) ១០២ នៃ ១៧៩ ៥៧%
របាយការណ៍ប្រកួតប្រជែងសកល វេទិកាសេដ្ឋកិច្ចពិភពលោក (២០១២) ៩៧ នៃ ១៤២ ៦៨.៣%

រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន

[កែប្រែ]

ក្រោមរដ្ឋាភិបាល (ការិយាល័យ) កណ្តាលគឺមានរដ្ឋបាលខេត្តក្រុងសរុប ២៤។[៣០] (នៅតំបន់ជនបទ ការបែងចែករដ្ឋបាលកម្រិត (ឬថ្នាក់) ទីមួយត្រូវបានគេហៅថាខេត្ត ឯនៅក្នុងតំបន់ទីក្រុងគេហៅថា ក្រុង) រដ្ឋបាលគឺជាផ្នែកមួយនៃក្រសួងមហាផ្ទៃហើយសមាជិករបស់ពួកគេត្រូវបានតែងតាំងដោយរដ្ឋាភិបាលកណ្តាល។[៣០] រដ្ឋបាលខេត្តក្រុងបានចូលរួមក្នុងការបង្កើតថវិកាជាតិ ពួកគេក៏ចេញប័ណ្ណកម្មសិទ្ធិដីធ្លីនិងអាជ្ញាប័ណ្ណធ្វើអាជីវកម្មផងដែរ។[៣០]

ចាប់តាំងពីឆ្នាំ២០០២ រដ្ឋបាលថ្នាក់ឃុំសង្កាត់ (ក្រុមប្រឹក្សាឃុំសង្កាត់) ត្រូវបានបង្កើតឡើងដោយមានសមាជិកជ្រើសតាំងដោយការបោះឆ្នោតតាមរយៈប្រជាពលរដ្ឋនៅតាមឃុំសង្កាត់រៀងរាល់ ៥ ឆ្នាំម្តង។[៣១]

ជាក់ស្តែង ការបែងចែកទំនួលខុសត្រូវរវាងកម្រិតផ្សេងៗនៃរដ្ឋាភិបាលគឺមិនប្រាកដប្រជាទេ។[៣០] ភាពមិនច្បាស់លាស់នេះបានបង្កឱ្យកើតមានអំពើពុករលួយនិងបង្កើនការចំណាយសម្រាប់វិនិយោគិន។[៣០]

អាគតដ្ឋាន

[កែប្រែ]
  1. "Lessons from Cambodia's Paris Peace Accords for Political Unrest Today". United States Institute of Peace (in អង់គ្លេស). Retrieved 2018-06-14.
  2. Miller, Laurel E.; Aucoin, Louis (2010) (ជាen). Framing the State in Times of Transition: Case Studies in Constitution Making. US Institute of Peace Press. pp. 210. ល.ស.ប.អ. 9781601270559. https://books.google.com/?id=xXQ6Od8xVMsC&pg=PA210&lpg=PA210&dq=independent,+sovereign,+peaceful,+permanently+neutral+and+non-aligned+State+cambodia#v=onepage&q=independent,%20sovereign,%20peaceful,%20permanently%20neutral%20and%20non-aligned%20State%20cambodia&f=false. 
  3. "Overview of the Cambodian History, Governance and Legal Sources - GlobaLex". www.nyulawglobal.org (in អង់គ្លេស). Retrieved 2018-06-14.
  4. Way, Lucan A.; Levitsky, Steven (2010). "Competitive Authoritarianism by Steven Levitsky". Cambridge Core. p. 3. Retrieved 2019-04-01.
  5. Niazi, Tariq H. (2011-06-01) (ជាen). Deconcentration and Decentralization Reforms in Cambodia: Recommendations for an Institutional Framework. Asian Development Bank. pp. 74. ល.ស.ប.អ. 9789290922650. https://www.adb.org/publications/deconcentration-and-decentralization-reforms-cambodia-recommendations-institutional. 
  6. US State Department (2011). "Country Reports for Human Rights Practices for 2011" (PDF). state.gov.
  7. "1991 Paris Peace Agreements - Government, Constitution, National Anthem and Facts of Cambodia". Cambodia Information Center. Archived from the original on 2014-09-23. Retrieved 2019-03-31. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  8. ៨,០ ៨,១ Ratner, Steven R. (1993). "The Cambodia Settlement Agreements". The American Journal of International Law 87 (1): 25–28. ISSN 0002-9300. DOI:10.2307/2203851.
  9. "OHCHR | Cambodia - 20 years on from the Paris Peace Agreements". www.ohchr.org. Retrieved 2019-04-01.
  10. Menzel, Jörg. Cambodia from Civil War to a Constitution to Constitutionalism? Hor Peng et al. Cambodian Constitutional Law pp. 16-17
  11. Kuong, Teilee. "Cambodian Constitutional Provisions on Treaties: A Story of Constitutional Evolution Beyond Rhetoric". Harvard Yenching Institute. Archived from the original on 2019-04-01. Retrieved 2019-04-01.
  12. Hor Peng. The Constitution of the Kingdom of Cambodia: The Evolution of Constitutional Theories and Interpretation. Hor Peng et al. Cambodian Constitutional Law. p. 47
  13. Chheng, Niem; Nachemson, Andrew (5 March 2018). "Lèse majesté law now in effect, National, Politics, Phnom Penh Post". www.phnompenhpost.com (in អង់គ្លេស). Retrieved 2019-04-02.
  14. Hor Peng. The Constitution of the Kingdom of Cambodia: The Evolution of Constitutional Theories and Interpretation. Hor Peng et al. Cambodian Constitutional Law. p. 45
  15. Kong Phallack. Freedom of Religion in Cambodia. Hor Peng et al. Cambodian Constitutional Law. p. 393
  16. Menzel, Jörg. Cambodia from Civil War to a Constitution to Constitutionalism? Hor Peng et al. Cambodian Constitutional Law p. 31
  17. Fernando, Basil; Kirby, M. D. (1998). Problems facing the Cambodian legal system. Asian Human Rights Commission. Hong Kong, China: Asian Human Rights Commission. pp. vi. ល.ស.ប.អ. 9789628314027. https://catalogue.nla.gov.au/Record/461500. 
  18. Kong Phallack. Overview of the Cambodian Legal and Judicial System and Recent Efforts at Legal and Judicial Reform. Hor Peng et al. Introduction to Cambodian Law. pp. 7-8
  19. Hor Peng. The Constitution of the Kingdom of Cambodia: The Evolution of Constitutional Theories and Interpretation. Hor Peng et al. Cambodian Constitutional Law. pp. 44-45
  20. ២០,០ ២០,១ St John, Ronald Bruce (1995). "The Political Economy of the Royal Government of Cambodia". Contemporary Southeast Asia 17 (3): 266–269. ISSN 0129-797X.
  21. Ear, Sophal (1995). "Cambodia's Economic Development in Historical Perspective: A Contribution to the Study of Cambodia's Economy".
  22. Kuong Teilee. Economic Rights and the National Economic System. Hor Peng et al. Cambodian Constitutional Law. p. 498
  23. "Cambodia 1993 (rev. 2008)". Constitute. Retrieved 17 April 2015.
  24. "Native orthography for "ព្រះ", SEAlang Dictionary". sealang.net. Retrieved 2019-03-28.
  25. "Native orthography for "ក្សត្រ", SEAlang Dictionary". sealang.net. Retrieved 2019-03-28.
  26. "Archived copy" (PDF). Archived from the original (PDF) on 2007-06-27. Retrieved 2007-06-27.{{cite web}}: CS1 maint: archived copy as title (link)
  27. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2005-09-10. Retrieved 2013-03-09.
  28. "Ruling party wins Cambodia poll". 19 May 2018 – via news.bbc.co.uk.
  29. "Essential Background: Overview of human rights issues in Cambodia". Human Rights Watch. 31 December 2005.
  30. ៣០,០ ៣០,១ ៣០,២ ៣០,៣ ៣០,៤ Private Solutions for Infrastructure in Cambodia: A Country Framework Report. World Bank (2002), p65. ISBN 0-8213-5076-5.
  31. "Account Suspended". www.embassyofcambodia.org.nz.

ឯកសារយោង

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]

ព្រះមហាក្សត្រ

[កែប្រែ]

ក្រសួងនានា

[កែប្រែ]

ផ្សេងៗ

[កែប្រែ]