Jump to content

ប្រាសាទចៅសាយទេវតា

ពីវិគីភីឌា
ប្រាសាទចៅសាយទេវតា

ឈ្មោះ: ប្រាសាទចៅសាយទេវតា
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: [[រចនាបថអង្គរវត្ត]
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទចៅសាយទេវតាស្ថិតនៅខាងត្បូងទល់មុខប្រាសាទធម្មនន្ទ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ ឈ្មោះចៅសាយទេវតាមានប្រភពបញ្ជាក់ច្បាស់លាស់ទេ។ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះនៃប្រាសាទនេះជាឈ្មោះរបស់មេទ័ពម្នាក់ដែលមានស្នាដៃល្អ ក្នុងការធ្វើសឹកសង្រ្គាម ឬ ក៏ឈ្មោះដែលមានស្នាដៃក្នុងការធ្វើអ្វីមួយ។ ឈ្មោះនៃប្រាសាទនេះ អ្នកស្រុកហៅសព្វថ្ងៃនេះថា ចៅសាយៗ មិនមានពាក្យទេវតានៅខាងចុងទេ នេះគឺជាទំលាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះខ្លី មិនចូលចិត្តឈ្មោះវែងៗ។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ។ ប្រាសាទមានទីតាំងស្ថិតនៅប្រហែល៥០០ម៉ែត្រពីក្លោងទ្វាររាជធានីអង្គរធំខាងត្បូង។ ប្រាសាទនេះ និងប្រាសាទមានទីតាំងក្បែរប្រាសាទធ្មនន្ទ ដែលនៅចំហៀងផ្លូវ និងមានលក្ខណៈស្រដៀងគ្នា តែប្រាសាទចៅសាយទេវតាកសាងមុនប្រាសាទធម្មនន្ទ។ ប្រាសាទនេះស្ថិតលើអក្សត្រង់ ដែលមានបួនគោបុរៈ បណ្ណាល័យ (ហោត្រ័យ)មានចំនួន២ និងប៉មសំខាន់មួយ។ ប្រាសាទបែរមុខទៅទិសខាងកើត ដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប។ ប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់ឆ្នាំ១៩៦០ នៅពេលគោបុរៈ ឬក្លោងទ្វារខាងលិចបានជុសជុសដោយសាលាបារាំងចុងបូព៌ាប្រទេស និងបន្ទាប់មកត្រូវបានជុសជុលឡើងវិញដោយអ្នកជំនាញប្រទេសចិនបានចប់រួចរាល់នៅឆ្នាំ២០០៩។

កម្រងរូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]