Jump to content

ទីឃនិកាយ

ពីវិគីភីឌា

ព្រះត្រ័យបិដក > សុត្តន្តបិដក > ទីឃនិកាយ

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         

សេចក្តី​សង្ខេប

[កែប្រែ]

គម្ពីរ​ទីឃនិកាយ (Dīgha Nikāya) គឺ​ជា​កងធម៌​ដែល​មាន​សូត្រ​ (សេចក្តី​បង្រៀន)(Collection of Long Discourses) នៅ​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា ។ គម្ពីរ​ទីឃនិកាយ​ ជា​គម្ពីរដំបូង​ក្នុង​ចំណោម​សៀវភៅ​ ៥ ក្បាល​នៃ​គម្ពីរ​​សុត្តន្តបិដក (Sutta Pitaka), ដែល​រួម​បង្កើត​បាន​ជា​គម្ពីរ​ព្រះត្រៃបិដក (Tipitaka) ដែល​ជា​សៀវភៅ​​សំខាន់ជាង​គេ​បំផុត​របស់​ព្រះពុទ្ធសាសនា​និកាយ​ថេរវាទ (Theravada Buddhism)។

ក្នុង​ចំណោម​សៀវភៅ​​ជាច្រើន​នៃ​គម្ពីរ​ទីឃនិកាយ ដែល​ត្រូវ​បាន​ស្រង់​ជា​​ឯកសារយោង​ញឹកញាប់​បំផុត​ គឺ ៖

  1. គម្ពីរ​សាមញ្ញផលសូត្រ (Samaññaphala Sutta) (DN 2) ជាសូត្រ​ទី ២ នៅ​ក្នុង​សៀវភៅ​ភាគ១៤ (ទំព័រទី​ ១១៤), រៀបរាប់ និង ប្រៀប​ទស្សនៈ​របស់​ព្រះ​ពុទ្ធ ជា​មួយ​នឹង ពួក​ព្រាហ្មណ៍ នៃ​លទ្ធិ​ដទៃ​ទៀត​នៅ​ប្រទេស​ឥណ្ឌា ទាក់ទង​នឹង​សាកលលោក​ និង ពេល (អតីត, បច្ចុប្បន្ន, និង​ អនាគត)​ ។
  2. គម្ពីរ​ព្រហ្មជាលសូត្រ (Brahmajala Sutta)​ (DN 1) ជាសូត្រ​ទី ១ នៅ​ក្នុង​សៀវភៅ​ភាគ១៤ (ទំព័រ​ទី ១), រៀបរាប់ និង ប្រៀប​ទស្សនៈ​របស់​ព្រះ​ពុទ្ធ ជា​មួយ​នឹង ពួក​ព្រាហ្មណ៍ នៃ​លទ្ធិ​ដទៃ​ទៀត​នៅ​ប្រទេស​ឥណ្ឌា ទាក់ទង​នឹង​សាកលលោក​ និង ពេល (អតីត, បច្ចុប្បន្ន, និង​ អនាគត)​ ។
  3. គម្ពីរ​បោដ្ឋបាទសូត្រ (Potthapada Sutta) (DN 9) ជា​សូត្រ​ទី​ ៩ នៅ​ក្នុង​សៀវភៅ​ភាគ១៥ (ទំព័រ​ទី​ ១០៩), រៀបរាប់​អំពី​អានិសង្ស (benefits) របស់​ សមាធិ និង របៀប​ប្រតិបត្តិ​ឬចម្រើន​​សាមាធិ (meditation) ។
  4. គម្ពីរមហាបរិនិព្វានសូត្រ (Mahaparinibbana Sutta) (DN 16) ​ជា​សូត្រ​ទី ៣ នៅ​ក្នុង​សៀវភៅ​ភាគ១៦ (ទំព័រទី ១៥៤), រៀបរាប់​នូវ​បណ្ដា​ថ្ងៃ​ចុងក្រោយ​ និង​ ថ្ងៃ​ចូល​ទិវង្គត​របស់​ព្រះ​ពុទ្ធ ។
  5. គម្ពីរ​សិង្គាលសូត្រ (Sigalovada Sutta) (DN 31) ជាសូត្រ​ទី ៨ នៅ​ក្នុង​សៀវភៅ​ភាគ១៩ (ទំព័រ​ទី ៦៧), ពិភាក្សា​អំពី​ធម្មវិន័យ (ethics) សម្រាប់​ភិក្ខុសង្ឃ និង វិធីប្រតិបត្តិ​ធម៌​សម្រាប់​​ឧបាសក ឧបាសិកា និង​​ជនទូទៅ ។

រចនាសម្ព័ន្ធ

[កែប្រែ]

គម្ពីរទីឃនិកាយ បានប្រជុំព្រះសូត្រវែង​ៗ ចំនួន ៣៤ សូត្រ ដែល​ត្រូវ​បាន​រៀប​ចំ​ជា​ ៣ វគ្គ គឺ ៖

  1. សីលក្ខន្ធវគ្គ (Silakkhandha-vagga): សៀវភៅ​ភាគ១៤ និង ភាគ១៥ មានប្រជុំព្រះសូត្រ ១៣ ។
  2. មហាវគ្គ (Maha-vagga): សៀវភៅ​ភាគ១៦ និង ភាគ១៧ មានប្រជុំព្រះសូត្រ ១០ ។
  3. បាដិកវគ្គ (Patika-vagga): សៀវភៅ​ភាគ១៨ និង ភាគ១៩ មានប្រជុំព្រះសូត្រ ១១ ។

សីលក្ខន្ធវគ្គ

[កែប្រែ]

(Brahmajāla Sutta) (DN 1), សៀវភៅ​​ភាគ១៤ ទំព័រ​ទី ៣ ។ ពាក់ព័ន្ធ​ជាសំខាន់​ជា​មួយ​នឹង​ទុទិដ្ឋិ ( wrong view) ៦២​ ប្រភេទ ។

(Sāmaññaphala Sutta)(DN 2), ​សៀវភៅ​​ភាគ១៤ ទំព័រទី ​១១៥ ។ ព្រះបាទ អាជាតសត្រូវ (អាជាតសត្តុ, Ajatasattu) នៃ​នគរ​ មគធៈ (Magadha) ទូល​សួរ​ព្រះ​ពុទ្ធ​អំពី​អានិសង្ស​ (ប្រយោជន៍) ​នៃ​ការ​ប្រកាន់​ជីវភាព​ជា​​​អ្នក​បួស (សមណៈ, samana) (recluse ឬ renunciant) ។ ព្រះ​ពុទ្ធ​ទ្រង់​​មាន​បន្ទូល​ឆ្លើយ​តប​​ថា គោលដៅ​កំពូល​​របស់​អ្នក​បួស​គឺ​​ការ​បាន​សម្រេច​ជា​ព្រះ​អរហន្ត (arahant) ។

(Ambattha Sutta) (DN 3) សៀវភៅ​​​​ភាគ១៤ ទំព័រទី​ ២១៧ ។ Ambattha the Brahmin is sent by his teacher to find whether the Buddha possesses the 32 bodily marks, but on arrival he is rude to the Buddha on grounds of descent (caste); the Buddha responds that he is actually higher born than Ambattha by social convention, but that he himself considers those fulfilled in conduct and wisdom as higher.

(Sonadanta Sutta) (DN 4) សៀវភៅ​​ភាគ១៤ ទំព័រ​ទី ២៦៥ ។ The Buddha asks Sonadanda the Brahmin what are the qualities that make a Brahmin; Sonadanda gives five, but the Buddha asks if any can be omitted and argues him down to two: morality and wisdom.

(Kutadanta Sutta) (DN 5) សៀវភៅ​​ភាគ១៥ ទំព័រ​ទី ៣ ។​ Kutadanta the Brahmin asks the Buddha how to perform a sacrifice; the Buddha replies by telling of one of his past lives, as chaplain to a king, where they performed a sacrifice which consisted of making offerings, with no animals killed.

(Mahali Sutta) (DN 6) សៀវភៅ​​ភាគ១៥ ទំព័រ​ទី ៥៧ ។ In reply to a question as to why a certain monk sees divine sights but does not hear divine sounds, the Buddha explains that it is because of the way he has directed his meditation.

(Jaliya Sutta) (DN 7) សៀវភៅ​​​ភាគ១៥ ទំព័រ​ទី ៧៥ ។ នៅ​ពេល​ត្រូវ​ព្រាហ្មណ៍​ ២ នាក់​ចោទ​សួរ​ថា​តើ​ ព្រលឹង (soul) និង រូបកាយ​ (body) ដូច​គ្នា ឬ​ ខុស​គ្នា, ព្រះ​ពុទ្ធ​ទ្រង់​មាន​ព្រះ​បន្ទូល​តប​​​ជា​ពាក្យ​បរិយាយ​​ប្រាប់​អំពី​ផ្លូវ​នាំ​ទៅ​​កាន់​បញ្ញា (wisdom) រួច​ហើយ​ព្រះ​ពុទ្ធ​ទ្រង់​មាន​បន្ទូល​សួរ​ទៅ​ព្រាហ្មណ៍​ទាំង ២​ វិញ​ថា ប្រសិន​បើ​បុគ្គល​ម្នាក់​បាន​សម្រេច​នូវ​បញ្ញាញាណ​ហើយ តើ​គាត់​នៅ​តែ​មាន​កង្វល់​ចំពោះ​សំណួរ​នោះ​ឬ​ទេ ។

(Kassapa Sihananda Sutta, Maha Sīhanāda ឬ Sīhanāda Sutta) (DN 8) សៀវភៅ​​ភាគ១៥ ទំព័រ​ទី ៧៥ ។ ពាក្យ​ថា​ សីហនាទ (sihanada) តាម​អត្ថានុរូប មាន​ន័យ​ថា "សម្រែក​សត្វសិង្ហ" ​: សូត្រ​នេះ​ទាក់ទង​នឹង​បព្វជា​ (asceticism)

(Potthapada Sutta) (DN 9) សៀវភៅ​​​​ភាគ១៥ ទំព័រ​ទី ១១១ ។ នៅ​ពេល​សាវ័ក​សាកសួរ​ព្រះ​អង្គ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​​សញ្ញា (perception) កើត​ឡើង ព្រះ​ពុទ្ធ​ទ្រង់​បាន​សំដែង​ថា​សញ្ញា​កើត​ឡើង​ដោយ​សារ​ការ​ហ្វឹកហាត់ ។ ទ្រង់​បាន​ពន្យល់​អំពី​មាគ៌ា​តាម​លំដាប់​លំដោយ​ដូច​មាន​ចែង​ខាង​ដើម​រហូត​ដល់​ឈាន​ (jhana) គ្រប់​ដំណាក់​កាល​ទាំង​អស់ និង​អំពី​សញ្ញា​របស់​ឈាន​នីមួយៗ ។ បន្ទាប់​មក​ទ្រង់​ក៏​បាន​ពន្យល់​អំពី​ចិត្ត​ដែល​ផ្ចង់​បាន​សម្រេច​ដល់​ដំណាក់កាល​​ឥត​មាន​រូប​សណ្ឋាន (formless attainments) ទាំង​បី ។ បន្ទាប់​មក​សូត្រ​នេះ​ក៏​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​ទៀត,​ អំពី​អត្ត និង​សំណួរ​មួយ​ចំនួន​ដែល​ឥត​មាន​ចម្លើយ​សោះ ។

(Subha Sutta) (DN 10) សៀវភៅ​​ភាគ១៥ ទំព័រ​ទី ១៦១ ។ ព្រះ​អានន្ទ​រៀបរាប់​អំពី​មាគ៌ា​ដែល​ព្រះ​ពុទ្ធ​បាន​បង្រៀន ។

(Kevatta Sutta) (DN 11) សៀវភៅ​​​​ភាគ១៥ ទំព័រ​ទី ២០៣ ។ Kevaddha asks the Buddha why he does not gain disciples by working miracles; the Buddha explains that people would simply dismiss this as magic and that the real miracle is the training of his followers.

(Lohicca Sutta) (DN 12) សៀវភៅ​​​​ភាគ១៥ ទំព័រ​ទី ២២៣ ។ និយាយ​អំពី​គ្រូ​ល្អ​និង​គ្រូ​អាក្រក់ ។

(Tevijja Sutta) (DN 13) សៀវភៅ​​​ភាគ១៥ ទំព័រ​ទី ២៤៣ ។ នៅ​ពេល​មាន​គេ​សួរ​នាំ​ព្រះ​ពុទ្ធ​អំពី​មាគ៌ា​នាំ​ឆ្ពោះ​ទៅ​ជួប​ជាមួយ​នឹង​ព្រះ​ព្រហ្ម​វិញ, ព្រះ​ពុទ្ធ​ពន្យល់​អំពី​មាគ៌ា​តាម​លទ្ធិ​ពុទ្ធនិយម ប៉ុន្តែ​ទ្រង់​បាន​បញ្ចប់​សេចក្តី​ពន្យល់​នោះ​នៅ​ត្រឹម​ពាក្យ​ព្រហ្មវិហារធម៌ ៤ (four brahmaviharas) ។ ដោយសារ​សូត្រ​នេះ​ត្រូវ​បាន​អ្នក​និពន្ធ​សរសេរ​សង្ខេប​ពេក ដោយ​មិន​បាន​បរិយាយ​អំពី​មាគ៌​ដែល​នាំ​ឆ្ពោះ​មក​ដល់​ត្រឹម​ដំណាក់​នេះ ។ នៅ​ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា "How Buddhism Began: The Conditioned Genesis of the Early Teachings" (1997) លោក Robert Gombrich អះអាង​ថា ព្រះ​ពុទ្ធ​ចង់​សំដៅ​ទៅ​ដល់​ការ​ជួប​ជាមួយ​នឹងព្រហ្ម​នោះ​ គឺ​មាន​ន័យ​ស្មើ​នឹង​ការ​សម្រេច​និព្វាន ។

(Mahapadana Sutta) (DN 14) សៀវភៅ​ភាគ១៦ ទំព័រ​ទី ៣ ។ សូត្រ​នេះ​និយាយ​អំពី​ដំណើរ​រឿង​របស់​​ព្រះ​ពុទ្ធ​មួយ​ព្រះ​អង្គ​នៅ​អតីតកាល​រហូត​ដល់​ដំណាក់កាល​ដ៏​ខ្លី​​បន្ទាប់​​​​ការ​សម្រេច​និព្វាន​របស់​ទ្រង់​ ។ ​ដំណើរ​រឿង​នោះ​ស្រដៀង​នឹង​ដំណើរ​រឿង​របស់​ព្រះ​ពុទ្ធ​គោតម​ដែរ ។

(Mahanidana Sutta) (DN 15) សៀវភៅភាគ១៦ ទំព័រ​ទី ១១៩ ។ សូត្រ​នេះ​បរិយាយ​អំពី​បដិច្ចសមុប្បាទធម៌ (dependent origination) ។

មហាបរិនិព្វានសូត្រ ភាសា​អង់គ្លេស​​ Mahaparinibbana Sutta (DN 16) ឬ តាម​ក្បួន​តម្រៀប​ភាគ​​សៀវភៅ​ក្នុង​​​ព្រះត្រៃបិដក​បែប​ខ្មែរ​គឺ​នៅ​ក្នុង​គម្ពីរ​ទីឃនិកាយ មហាវគ្គ សៀវភៅភាគ១៦ ចាប់​ពី​ទំព័រ​ទី ១៥៤ ដល់ ២១៥ ។ នៅ​ក្នុង​សៀវភៅ​ (សូត្រ) នេះ មាន​និទាន​អំពី​ជីវិត​ចុង​ក្រោយ​របស់​ព្រះពុទ្ធ​សមណគោតម ក្នុង​រយៈពេល​​ពីរបី​ខែ មុន​ថ្ងៃ​បរិនិព្វាន​ (ថ្ងៃ​មរណៈ) និយាយ​អំពី​​សុគត (មរណភាព) ​របស់​ព្រះពុទ្ធ និយាយ​អំពី​ពិធី​រំលាយ​ព្រះសព និង ការ​បែងចែក​អដ្ឋិធាតុ (សំណល់​ឆ្អឹង) របស់​ព្រះពុទ្ធ​សមណគោតម​ទៅ​​​ប្រទេស​ផ្សេងៗ​នៅ​សម័យ​នោះ ។ បណ្ដាំ​ចុងក្រោយ​របស់​ព្រះពុទ្ធ​ទៅ​ដល់​គ្រប់​ពុទ្ធសាសនិក​គឺ "... ភិក្ខុសង្ឃ​នៅ​នឹង​ប៉ុនប៉ង​អ្វី​ក្នុង​តថាគត​ទៀត ... ធម៌​ដែល​តថាគត​សំដែង​ហើយ ធ្វើ​មិន​ឲ្យ​មាន​ខាង​ក្នុង​ខាង​ក្រៅ ... កណ្ដាប់ដៃ​នៃ​អាចារ្យ​មិន​មាន​ក្នុង​ធម៌​ទាំងឡាយ​របស់​តថាគត​ទេ ..." (សៀវភៅ​ភាគ១៦ ទំព័រ​ទី ២១៣) និង "... អ្នក​ទាំងឡាយ​ចូរ​យក​ខ្លួន​ជា​ទីពឹង យក​ខ្លួន​ជា​ទី​រលឹក កុំ​យក​របស់​ដទៃ​ជា​ទី​រលឹក ចូរ​យក​ធម៌​ជា​ទី​ពឹង យក​ធម៌​ជា​ទី​រលឹក កុំ​យក​របស់​ដទៃ​ជា​ទី​រលឹក​ឡើយ ។" (សៀវភៅ​ភាគ១៦ ទំព័រ​ទី ២១៤)

(Mahasudassana Sutta) (DN 17) សៀវភៅ​​ភាគ១៧ ទំព័រ​ទី ៣ ។ រឿង​និទាន​មួួ​យ​នៅ​ក្នុង​រឿង​និទាន​ជាច្រើន​ស្តី​អំពី​អតីតជាតិ​របស់​ព្រះ​ពុទ្ធ​ ដែល​នៅ​ពេល​នោះ​ទ្រង់​ជា​ស្តេច​មួយ​អង្គ ។ ការ​រៀបរាប់​អំពី​ព្រះរាជវាំង​របស់​ព្រះ​អង្គ​មាន​ចំណុច​ស្រដៀង​គ្នា​ច្រើន​អន្លើ​នឹង​សេចក្តី​អធិប្បាយ​នៅ​ក្នុង​គម្ពីរ​ពុទ្ធសាសនា​និកាយ​ដែនដី​បរិសុទ្ធ (Pure Land) នៅ​ត្រង់​ចំណុច​នេះ​លោក រូភឺត ហ្គេធិន (Rupert Gethin)​ បាន​ស្នើ​យោបល់​ថា រឿង​និទាន​នេះ​គឺ​ជា​ការ​តាក់តែង​សាច់​រឿង​មុន​ការ​តាក់តែង​សាច់​រឿង​របស់​ Pure Land Buddhism ។

(Janavasabha Sutta) (DN 18) សៀវភៅភាគ១៧ ទំព័រ​ទី ៦១ ។ King Bimbisara of Magadha, reborn as the god Janavasabha, tells the Buddha that his teaching has resulted in increased numbers of people being reborn as gods.

(Maha-Govinda Sutta) (DN 19) សៀវភៅភាគ១៧ ទំព័រ​ទី ១០៥ ។ Story of a past life of the Buddha.

(Mahasamaya Sutta) (DN 20) សៀវភៅ​​ភាគ១៧ ទំព័រ​ទី ១៦៩ ។ Long versified list of gods coming to honour the Buddha

(Sakkapanha Sutta) (DN 21) សៀវភៅភាគ១៧ ទំព័រ​ទី ១៩៣ ។ The Buddha answers questions from Sakka, ruler of the gods (a Buddhist version of Indra)

(Mahasatipatthana Sutta) (DN 22) សៀវភៅ​​ភាគ១៧ ទំព័រ​ទី ២៤៥ ។ The basis for one of the Burmese vipassana meditation traditions; many people have it read or recited to them on their deathbeds.[]

(Payasi Sutta, Payasi Rājañña Sutta) (DN 23) សៀវភៅ​​ភាគ១៧ ទំព័រ​ទី ៣០៧ ។ Dialogue between the skeptical Prince Payasi and a monk.

បាដិក​សូត្រ ឬ ភាសា​អង់គ្លេស Patika Sutta ឬ Pāthika Sutta (DN 24) ត្រូវ​នឹង​​សៀវភៅ​ភាគ១៨ ទំព័រ​ទី ១ ដល់​ទី ៦៩ ​នៃ​គម្ពីរ​ព្រះ​ត្រៃបិដក​ ដែល​តម្រៀប​តាមក្បួន​ខ្មែរ ។ នៅ​ក្នុង​សូត្រ​នេះ ភិក្ខុ​មួយ​អង្គ​បាន​បោះបង់​គណៈសង្ឃ​ដោយ​លោក​មាន​សង្ឃដីកា​ថា ព្រះពុទ្ធសមណគោតម​ មិន​បាន​ធ្វើ​បាដិហារិយ៍​អ្វី​ទេ ។ ដូច្នេះ​ហើយ​សូត្រ​​មួយ​ភាគ​ធំ​នៅ​ទី​នេះ​គឺ​សុទ្ធសឹង​តែ​និយាយ​អំពី​ភាពអស្ចារ្យ​ (អច្ឆរិយភាព) ដែល​ព្រះ​ពុទ្ធ​បាន​សំដែង ។ នេះ​ប្រហែល​ជា​មក​ពី​គណៈ​សង្ឃ​​សម័យ​ក្រោយ​មក​ភ័យ​ខ្លាច​បាត់បង់​សមាជិក​របស់​ខ្លួន​បើ​សិន​មិន​នាំ​គ្នា​ពោល​អួត​សរសើរ​ថា​ព្រះ​ពុទ្ធ​ដែល​ជា​គ្រូ​របស់​ពួក​ខ្លួន​ចេះ​សំដែង​ហេតុ​អស្ចារ្យ​ទេ ដូច្នេះ​ហើយ​ទើប​​ពួក​គេ​នាំ​គ្នាប្រតិដ្ឋ​​បង្កើត​រឿង​អស្ចារ្យ​ដ៏​ច្រើន​សន្ធឹក ដើម្បី​ជា​ការ​អូសទាញ​សមាជិក​ថ្មី​មក​ចូល​ក្នុង​គណៈ​របស់​ខ្លួន ។ ​នៅ​ក្នុង​វគ្គ​នេះ អ្នកនិពន្ធ​បាន​រៀបរាប់​អំពី​កំហឹង​ដែល​ព្រះពុទ្ធ​ជះ​ទៅ​លើ​តួអង្គ​ភិក្ខុ​ សុនក្ខត្តៈ (Sonakkhata, Sonakkhatta) ដែល​ជា​​មនុស្ស​នៃ​កុលសម្ព័ន្ធ លិច្ឆវី (Licchavi) នៃ​វជ្ជី​ជនបទ (នគរ​បុរាណ​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន) ។ អ្នក​និពន្ធ​បាន​រៀបរាប់​ថា ព្រះ​ពុទ្ធ​បាន​ដៀលត្មះ​ភិក្ខុ សុនក្ខត្តៈ ដោយ​ប្រើ​ពាក្យ​មិន​គួរសម​ដូច​ជា មោឃបុរស ប្រែ​ថា បុរស​ឥត​អំពើ បុរស​សោះ​សូន្យ បុរស​ចោល​ម្សៀត ។ ប្រហែល​ពាក្យ​ទាំង​នោះ​ក៏​ជា​ការ​ប្រតិដ្ឋ​របស់​ពួក​ភិក្ខុ​ទាំង​ឡាយ​សម័យ​ក្រោយ ចំពោះ​ភិក្ខុ​ទើប​បួស​ថ្មី​ៗ ដែល​ទាមទារ​ចង់​ឃើញ​បាដិហារិយ៍​របស់​ពួក​ភិក្ខុ​ទាំង​ឡាយ​ដែល​បួស​មុន​ខ្លួន​ទេ​ដឹង ។

(Udumbarika Sihanada Sutta, Udumbarika Sutta) (DN 25) សៀវភៅភាគ១៨ ទំព័រ​ទី ៧១ ។ រឿង​និទាន​មួយ​ទៀត​ដែល​និយាយ​អំពី​ព្រាហ្មណនិយម (asceticism) ។

ចក្កវត្តិសូត្រ ឬ ភាសា​អង់គ្លេស​ Cakkavatti Sihanada Sutta (DN 26) ត្រូវ​នឹង​សៀវភៅ​​ភាគ១៨ ទំព័រ​ទី ១១៥-១៦០ ក្នុង​ការ​តម្រៀប​គម្ពីរ​ព្រះ​ត្រៃបិដក​តាម​របៀប​ខ្មែរ ។ នៅ​ក្នុង​សូត្រ​នេះ រៀបរាប់​អំពី​ការ​ចុះ​អន់ថយ​នៃ​មនុស្សធម៌ ពី​យុគសម័យ​រុងរឿង ​នៅ​អតីតកាល ព្រម​ទាំង​និយាយ​អំពី​ការ​ព្យាករណ៍​អំពី​ការ​វិល​ត្រឡប់​ទៅ​កាន់​យុគសម័យ​នោះ​ នៅ​ទី​អវសាន្ត ។ អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន បាន​សំដែង​ការ​សង្ស័យ​របស់​ពួក​គេ​ថា​ សូត្រ​នេះ​មិន​ត្រឹម​ត្រូវ ឬ មិន​គួរ​លើក​យក​មក​សិក្សា​ទេ ប៉ុន្តែ​ពុទ្ធបរិស័ទ​និកាយ​ថេរវាទ​ស្ទើរ​គ្រប់​គ្នា​ជឿ​ថា​ជា​ឯកសារ​ពិត ។ លោក រីឆាដ ហ្គុមប្រ៊ីជ (Richard F. Gombrich) ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ Theravada Buddhism: A social history from ancient Benares to modern Colombo ​នៅ​ត្រង់​ទំព័រ ១០០ ថា "​​មួយ​ភាគ​ធំ​នៃ​សេចក្តី​បង្រៀន​របស់​ព្រះ​ពុទ្ធ​ ត្រូវ​បាន​គេ​រៀបចំ​​តាម​លំនាំ​​ទេសនា ដែល​​ទ្រង់​​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ ឬ ក្នុង​បរិបទ​សមរម្យ​មួយ​ចំនួន​ផ្សេង​ទៀត ប៉ុន្តែ​នៅ​ក្នុង​សូត្រ​នេះ​ មាន​សេចក្តី​ផ្តើម និង​ សេចក្តី​បញ្ចប់​មួយ ​ដែល​ព្រះ​ពុទ្ធ​សំដែង​ធម៌​ទៅ​កាន់​ភិក្ខុ​ទាំង​ឡាយ​ អំពី​ប្រធានបទ​មួយ​​ខុស​ប្លែក​ស្រឡះ ។ ការ​នេះ​អាច​នាំ​ទៅ​ដល់​ការ​សន្និដ្ឋាន​ថា ឬ​មួយ​អត្ថបទ​ទាំង​មូល​គឺ​ជា​​ការ​ប្រតិដ្ឋ​ឡើង​ទាំង​ស្រុង ឬ​​​មួយ​សូត្រ​នេះ​ត្រូវ​បាន​គេ​កែបន្លំ​ឲ្យ​បាត់​លក្ខណៈ​ដើម " ។ ​ដូច្នេះ​​សេចក្តី​ជំនឿ​ថា​ នឹង​មាន​ព្រះ​​មេត្តេយ្យៈ (Maitreya, Metteyya) ឬ​ ​ព្រះ​ស្រីអរិយមេត្រី (អាន​ត្រង់​ទំព័រ​ទី ១៥៤) នឹង​ត្រាស់​ដឹង​នៅ​ពេល​អនាគត គឺ​ជា​រឿង​​ដែល​ពុទ្ធបរិស័ទ​និកាយ​ថេរវាទ​បញ្ឆោត​ខ្លួន​ឯង ។ ន័យ​ម្យ៉ាង​ទៀត រឿង​នេះ​អាច​ជា​សេចក្តី​បង្រៀន​របស់​​​ពួក​បរិស័ទ​​​សាសនា​ព្រាហ្មណ៍ ឬ ពុទ្ធសាសនា​និកាយ​មហាយាន ដែល​បន្លំ​ខ្លួន​ចូល​មក​ក្នុង​សេចក្តី​បង្រៀន​របស់​ពុទ្ធ​សាសនា​និកាយ​ថេរវាទ ។ គំនិត​​​របស់​​សូត្រនេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​​គោលបំណង​បន្តុះបង្អាប់​តួអង្គ​ព្រះសិទ្ធត្ថ គោតម ដែល​​​ជា​អ្នក​បង្កើត​ទ្រឹស្តី​ពុទ្ធសាសនា ហើយ​ពួក​គេ​បង្វែរ​គំនិត​របស់​ពុទ្ធបរិស័ទ​ ឲ្យ​បែរ​ទៅ​​ឲ្យ​តម្លៃ​ព្រះ​មេត្តេយ្យៈ (ទំព័រ ១៥៤-១៥៥) ដែល​ជា​តួអង្គ​​មួយ​រូប ដែល​អ្នក​និពន្ធ​បុរាណ​បាន​ប្រតិដ្ឋ​ឡើង​តាម​ការ​ស្រមើស្រមៃ​របស់​ពួក​គេ​​វិញ ។ ពួក​អ្នក​និពន្ធ​សូត្រ​នេះ​ខិត​ខំ​ភ្ជាប់​អត្ថបទ​នេះ​ទៅ​តួអង្គ​ព្រះ​ពុទ្ធ ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ជឿតាម និង​ រក្សាទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ ។

(Aggañña Sutta) (DN 27) សៀវភៅភាគ១៨ ទំព័រ​ទី ១៦៣ ។ Another story of humanity's decline.

(Sampasadaniya Sutta) (DN 28) សៀវភៅភាគ១៨ ទំព័រ​ទី ២០១ ។ Sariputta praises the Buddha.

(Pasadika Sutta) (DN 29) សៀវភៅភាគ១៨ ទំព័រ​ទី ២៣៩ ។ The Buddha's response to the news of the death of his rival, the founder of Jainism.

(Lakkhana Sutta) (DN 30) វាជាប់ទាំងទង​នឹង​សៀវភៅ​​ភាគ១៩ ទំព័រ​ទី ៣ ។ រៀបរាប់​រាល់​សកម្មភាព​របស់​ព្រះ​ពុទ្ធ​នៅ​ក្នុង​អតីតជាតិ​ដែល​នាំ​ឲ្យ​បាន​នូវ​លក្ខណៈ​កាយ​ទាំង ៣២ ប្រការ ។ សូត្រ​នេះ​រៀបរាប់​រាល់​ការ​ប្រតិបត្តិ​របស់​ព្រះ​ពោធិសត្វ​​ ។

(Sigalovada Sutta)
(អាច​សរសេរ Singala Sutta, Singalaka Sutta ឬ Sigala Sutta) (DN 31)សៀវភៅភាគ១៩ ទំព័រ​ទី ៦៩ ។ តាម​ទម្លាប់ មនុស្ស​ជា​ច្រើន​ចាត់​ទុក​សូត្រ​នេះ​ថា​ជា​វិន័យ​សម្រាប់​មនុស្ស​សាមញ្ញ (គ្រហស្ថ) ។

(Atanatiya Sutta) (DN 32) សៀវភៅភាគ១៩ ទំព័រ​ទី ៩៥ ។ Gods give the Buddha a poem for his followers, male and female, monastic and lay, to recite for protection from evil spirits; it sets up a mandala or circle of protection and a version of this sutta is classified as a tantra in Tibet and Japan[]

(Sangiti Sutta) (DN 33) សៀវភៅភាគ១៩ ទំព័រ​ទី ២១៥ ។ L. S. Cousins has tentatively suggested[] that this was the first sutta created as a literary text, at the Second Council, his theory being that sutta was originally a pattern of teaching rather than a body of literature; it is taught by Sariputta at the Buddha's request, and gives lists arranged numerically from ones to tens (cf. Anguttara Nikaya); a version of this belonging to another school was used as the basis for one of the books of their Abhidharma Pitaka.

(Dasuttara Sutta) (DN 34) សៀវភៅ​​ភាគ១៩ ទំព័រ​ទី ២៥៤ ។ Similar to the preceding sutta but with a fixed format; there are ten categories, and each number has one list in each; this material is also used in the Patisambhidamagga.

ឯកសារបកប្រែ​ជា​ភាសា​អង់គ្លេស

[កែប្រែ]
  1. Dialogues of the Buddha, tr T. W. and C. A. F. Rhys Davids, 1899–1921, 3 volumes, Pali Text Society[១]
  2. Thus Have I Heard: the Long Discourses of the Buddha, tr Maurice Walshe, Wisdom Pubs, 1987; later reissued under the original subtitle; ISBN 0-86171-103-3
  3. The Buddha's Philosophy of Man, Rhys Davids tr, rev Trevor Ling, Everyman, out of print; 10 suttas including 2, 16, 22, 31
  4. Long Discourses of the Buddha, tr Mrs A. A. G. Bennett, Bombay, 1964; 1-16
  5. Ten Suttas from Digha Nikaya, Burma Pitaka Association, Rangoon, 1984; 1, 2, 9, 15, 16, 22, 26, 28-9, 31

ឯកសារ​យោង

[កែប្រែ]
  1. Malalasekera, Dictionary of Pali Proper Names, volume II, page 564
  2. Skilling, Mahasutras, volume II, parts I & II, 1997, Pali Text Society, Bristol, pages 84n, 553ff, 617ff
  3. Pali oral literature, in Buddhist Studies, ed Denwood & Piatigorski, Curzon, London, 1982/3

គេហទំព័រ​ផ្សេង​ៗ​

[កែប្រែ]