តំបន់អន្លង់វែងត្រូវបានបង្កើតឡើងតាំងពីយូរអង្វែង់ណាស់មកហើយ។ មុនពេល ដែលតំបន់នេះក្លាយជាតំបន់កាន់កាប់ចុងក្រោយដ៍ល្បីល្បាញរបស់ចលនាកុំម្មុយនិស្តខ្មែរក្រហម។ នៅឆ្នាំ១៩០៥ តំបន់អន្លង់វែងត្រូវបានទទួលស្គាល់ដោយអ្នកគូរផែនទីជនជាតិបារាំង នៅពេលអ្នកគូរផែនទីទាំងនេះ កំពុងបង្កើតខ្សែរបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងនៅភាគខាងជើងប្រទេស។ ដូចសហគមន៍ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងនៅតាមបណ្តោយព្រំដែនខាងទឹកដីថៃដែរ តំបន់អន្លង់វែងត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលបានធ្វើចំណាក់ស្រុកមកពីភាគខាងត្បូងនៃទឹកដីសៀម ដែលបច្ចុប្បន្នស្ថិតនៅក្នុខេត្តស៊ីសាកេត ប្រទេសថៃ[១]។
ស្រុកអន្លង់វែងគឺជាដែនរដ្ឋបាលស្ថិតនៅ ខេត្តឧត្តរមានជ័យ ដែលមានរដ្ឋបាល ៥ឃុំ និង ៥៨ភូមិ÷
ស្រុកអន្លង់វែង
|
លេខកូដឃុំ
|
ឈ្មោះឃុំជាអក្សរខ្មែរ
|
ឈ្មោះឃុំជាអក្សរអង់គ្លេស
|
ចំនួនភូមិ
|
២២០១០
|
ឃុំអន្លង់វែង
|
Anlong Veaeng Commune
|
១៦
|
២២០១០
|
ឃុំត្រពាំងតាវ
|
Trapeang Tav Commune
|
១០
|
២២០១០
|
ឃុំត្រពាំងប្រីយ៍
|
Trapeang Prei Commune
|
១៣
|
២២០១០
|
ឃុំថ្លាត
|
Thlat Commune
|
០៨
|
២២០១០
|
ឃុំលំទង
|
Lumtong Commune
|
១១
|
ចំនួនភូមិសរុប
|
៥៨
|
- យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក
តំបន់អន្លង់វែងមានប្រវត្តផ្លាស់ប្តូរច្រើនដងរវាងការគ្រប់គ្រងដោយកម្ពុជា និងការគ្រប់គ្រង់ដោយថៃ។ មុនឆ្នាំ១៨៦៧ អន្លង់វែងស្ថិតនៅក្នុងទឹកដីកម្ពុជា។ រវាងឆ្នាំ១៨៦៧ និងឆ្នាំ១៩០៧ តំបន់អន្លង់វែងស្ថិតនៅក្នុងអតីតខេត្តថៃមួយ ដែលមានឈ្មោះថាខេត្តសៀមណាខន។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ ដោយមានការដាក់សម្ពាធពីបារាំង សៀមបានប្រគល់ខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជានៅឆ្នាំ១៩០៧។ នៅឆ្នាំ១៩៤១ តំបន់អន្លង់វែងនេះបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ថៃសារជាថ្មីទៀត បន្ទាប់ពីមានជម្លោះរយៈពេលខ្លីរវាងថៃនឹងបារាំង។ នៅចន្លោះឆ្នាំ១៩៤១ និងឆ្នាំ១៩៤៦ អន្លង់វែងត្រូវបានបញ្ជូនទៅក្នុងខេត្តរបស់ប្រទេសថៃ ដោយមានឈ្មោះថា ប្លែងភីប៊ុនសង់ក្រាម ដែលជាឈ្មោះរបស់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃនៅពេលនោះ។ នៅក្នុងដំណាក់កាលនេះ ថៃបានគ្រប់គ្រងខេត្តសៀមរាប និងខេត្តបាត់ដំបងរបស់ខ្មែររហូតដលឆ្នាំ១៩៤៦ នៅពេលបារាំងនឹងថៃបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាព្រំដែន ដែលបានប្រគល់ខេត្តទាំងពីរមកឱ្យកម្ពុជាវិញ។ នៅក្នុងសម័យសង្គមរាស្រ្តនិយមខេត្តឧត្តរមានជ័យត្រូវបានបង្កើតឡើង ដោយកាត់ចេញពីខេត្តសៀមរាប។ ទោះជាយ៉ាងណាក្តីក្រោយឆ្នាំ១៩៧០ តំបន់អន្លង់វែងបានក្លាយទៅជា ដែនដីមួយ ដែលមិនមានរដ្ឋបាលគ្រប់គ្រង ដែលនៅឆ្លាស់គ្នាក្រោមខេត្ត ឬជាស្រុកនៅតាមរបបដឹកនាំក្រោយៗមកទៀត។ នៅក្នុងឆ្នាំ១៩៩៩ខេត្តឧត្តរមានជ័យត្រូវបាបង្លើតឡើងហើយតំបន់អន្លង់វែង ដែលធ្លាប់ជាភូមិមួយ បានក្លាយទៅជាស្រុកមួយ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរហូតមកដល់សព្វថ្ងៃ[២]
|
---|
| រាជធានី | | |
---|
| ខេត្ត | |
---|
| |
|
- ↑ A-History-of-The-Anlong-Veng-Community-KH.pdf
- ↑ ប្រវត្តិសាស្រ្តសហគមន៍អន្លុងវែង តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម ប្រែសម្រួលជាភាសាខ្មែរ ដោយ ម៉ែន ពិចិត្រ មជ្ឍមណ្ឌលឯកសារកម្ពុជា ទំព័រទី១៤