អ្នកលឿង
Appearance
អ្នកលឿង | |
---|---|
ទីប្រជុំជន | |
សាឡាងអ្នកលឿង | |
កូអរដោនេ: 11°15′42″N 105°17′10″E / 11.26167°N 105.28611°E | |
ប្រទេស | Cambodia |
ខេត្ត | ខេត្តព្រៃវែង |
ស្រុក | ស្រុកពាមរ |
ប្រជាជន (1998)[១] | |
• សរុប | ៧,១០៩ |
អ្នកលឿងគឺជាទីក្រុងពាណិជ្ជកម្មមួយស្ថិតក្នុងខេត្តព្រៃវែង តាមដងទន្លេមេគង្គ និងផ្លូវជាតិលេខ១។ វាជាឃុំមួយ និង ជាទីរួមស្រុកពាមរ ខេត្តព្រៃវែង ផងដែរ។ គេអាចទៅដល់អ្នកលឿងដោយជិះសាឡាងពីឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឬក៏ ដោយជិះទូកឬអូប័រតាមបណ្តោយទន្លេមេគង្គ។
ដោយសារវាជាតំបន់យុទ្ធសាស្រ្ត ទីប្រជុំជននិងកំពង់ផែអ្នកលឿងធ្លាប់ជាសមរភូមិប្រយុទ្ធក្នុងសម័យសង្រ្គាមប្រទេសកម្ពុជា។ ក្នុងខែសីហា ឆ្នាំ១៩៧៣ សម័យសង្រ្គាមស៊ីវិល អ្នកលឿងត្រូវបានគេយកធ្វើជាមជ្ឃមណ្ឌលតាំងទីជាអន្តរជាតិ ដែលនៅពេលនោះគ្រាប់បែក B-៥២ របស់សហរដ្ឋអាមេរិកបានទំលាក់ដោយកំហុសដែលមានទំងន់ ២០តោន បានទំលាក់ចំកណ្តាលទីប្រជុំជន។ មានជ្រជាជនកម្ពុជាយ៉ាងហោចណាស់ ១៣៧នាក់បានស្លាប់ និង ២៦៨នាក់ផ្សេងទៀតបានរងរបួស។
សូមមើលផងដែល
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February, 2000. pp. 228.