Jump to content

ឃុំកំពង់ពពិល(ស្រុកពារាំង)

ពីវិគីភីឌា

ឃុំកំពង់ពពិល(ស្រុកពារាំង) (អង់គ្លេស: Kampong Popil Commune) ស្ថិតនៅក្នុង ស្រុកពារាំង ខេត្តព្រៃវែង មាន ១០ភូមិ÷

ឃុំកំពង់ពពិល(ស្រុកពារាំង)
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
១៤០៨០១០១ ភូមិបទសន្ទ្រា Bat Santrea Village
១៤០៨០១០២ ភូមិកំពង់ពពិល Kampong Popil Village
១៤០៨០១០៣ ភូមិព្រែកកាំភ្លើង Preaek Kamphleung Village
១៤០៨០១០៤ ភូមិជំនីក Chumnik Village
១៤០៨០១០៥ ភូមិត្រាល Tral Village
១៤០៨០១០៦ ភូមិគគរ Kokor Village
១៤០៨០១០៧ ភូមិខ្សុំជើង Khsom Cheung Village
១៤០៨០១០៨ ភូមិខ្សុំត្បូង Khsom Tboung Village
១៤០៨០១០៩ ភូមិពហ៊ារ Pohear Village
១៤០៨០១១០ ភូមិតាំងរលាង Tang Roleang Village


ព្រំប្រទល់នៃឃុំកំពង់ពពិល(ស្រុកពារាំង)

ឃុំកំពង់ពពិល(ស្រុកពារាំង) ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)

អប់រំ

[កែប្រែ]

បឋមសិក្សា

[កែប្រែ]
·សាលាបឋមសិក្សាកំពង់ពពិល
·សាលាបឋមសិក្សាត្រាល
·សាលាបឋមសិក្សាខ្សុំជើង
·សាលាបឋមសិក្សាខ្សុំត្បូង
·សាលាបឋមសិក្សាតាំងរលាង

.អនុវិទ្យាល័យ មេសប្រចាន់

វិទ្យាល័យ

[កែប្រែ]
· វិទ្យាល័យហ៊ុនសែនកំពង់ពពិល

សាសនា

[កែប្រែ]

ព្រះពុទ្ធសាសនា

[កែប្រែ]

វត្ត

[កែប្រែ]
· វត្តកំពង់ពពិល
· វត្តត្រាល
· វត្តខ្សុំជើង
· វត្តខ្សុំត្បូង
· វត្តតាំងរលាង

ផ្សារ

[កែប្រែ]

=ផ្សារកំពង់ពពិល: ផ្សារនេះស្ថិតនៅខាងជើងវត្តកំពង់ពពិល។ កាលពីចុងឆ្នាំ 2020 ផ្សារនេះត្រូវបានឆេះខូចខាតស្ទើរទាំងស្រុង។ បន្ទាប់មកនៅដើមឆ្នាំ 2021 គេបាន បញ្ចុះបឋមសិលាសាងសង់ផ្សារនេះម្ដងទៀតដោយធ្វើវាជាផ្សារពីរជាន់។នៅខាងលិចផ្សារនេះមានស្ពានថ្មចាស់ដែលគេនិយមហៅស្ពានលោកតាកែយឺនឬស្ពានកំពង់ពពិលចាស់។ស្ពាននេះសង់ឆ្លងកាត់ទន្លេតូចដោយត្រើយខាងកើតជាទឹឹកដីខេត្តព្រៃវែង(ឃុំកំពង់ពពិល)ហើយចំណែកត្រើយខាងលិចវិញជាទឹកដីខេត្តកណ្ដាល(ឃុំកំពង់ចំលង)៕

=ផ្សារខ្សុំជើងឬផ្សារតាកឹម:ផ្សារនេះស្ថិតនៅខាងលិចវត្តខ្សុំជើង។វាមានលក្ខណៈជាផ្សារក្រមួនព្រោះផ្សារនេះមានអ្នកលក់ដូរត្រឹមតែម៉ោង៧ព្រឹកទេហួសពីម៉ោងនេះផ្សារត្រូវរើហើយ។ផ្សារនេះមានអ្នកលក់ដូរមកពីភូមិជុំវិញ។ព្រលឹមម៉ោង៤គេឃើញមានអ្នកលក់ដូរទៅលក់បណ្ដើរៗហើយៗអ្នកស្រុកក៏ងើបទៅផ្សារទាំងព្រលឹមស្រាងៗដែររហូតដល់ព្រឹកម៉ោង៧ទើបអស់មនុស្សពីផ្សារ។កាលដើមឡើយដីផ្សារនេះមិនចង្អៀតដូចឥឡូវទេ គឺតាមចាស់និយាយគឺដីម្ដុំផ្សារជាទួលមួយមានសាលាឆទានមួយគេហៅថាសាលាតាកឹមហើយនៅម្ដុំនោះមានប្រឡាយទឹកហូរចាក់ទៅបឹងឈូកនិងមានស្ពានឈើមួយឆ្លងប្រឡាយនោះត្រង់ខាងលិចផ្សារសព្វថ្ងៃ។ប៉ុន្តែគួរឱ្យស្ដាយពេលវេលាចេះតែដើរទៅមុខយូរៗទៅដីត្រង់នោះចេះតែរួមតូចទៅៗហើយសាលាតាកឹមក៏បាត់ស្ពានក៏បាត់ប្រឡាយក៏បាត់សល់តែដីតូចចង្អៀតដែលជាដីផ្សារសព្វថ្ងៃនេះ៕



ឯកសារពិគ្រោះ

[កែប្រែ]